ថ្ងៃ ពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៤,៤៤១
Today
ថ្ងៃម្សិលមិញ ១៩៤,២៥៥
ខែនេះ ៦,៣៥៨,៦៣៩
សរុប ៣៥៦,៥៧៥,៧៥៧
Flag Counter
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៥១១ ដង)

ចំណងដៃទិវានៃក្តីស្រឡាញ់



ស្តាប់សំឡេង
 
ស្រឡាញ់​ក៏​ស្រឡាញ់​ទៅ​ចុះ
ប្រុស​ស្រី​ស្រួល​ស្រុះ​លុះ​សីលធម៌
កុំ​តែ​ស្រឡាញ់​ឲ្យ​វឹកវរ
បង្ក​អាស្រូវ​នៅ​ក្នុង​ស្រុក។
 


សីល​ធម៌​សង្គម​ប្រពៃណី
យើង​រួម​សាមគ្គី​រក្សាទុក្ខ
ខ្មែរ​ស្រឡាញ់​ខ្មែរខ្មែរ​មាន​មុខ
ខ្មែរ​យើង​មាន​ស្រុក​មាន​វប្បធម៌។

ខ្មែរ​ស្លៀកពាក់​ខ្មែរ​និយាយ​ខ្មែរ
ខ្មែរ​មាន​ឪម៉ែ​អ្នក​អង្គរ
ខ្មែរ​មាន​អរិយធម៌​ខ្ពស់​បវរ
ខ្មែរ​មាន​អក្សរ​របស់​ខ្លួន។
 


ខ្មែរ​នាំ​គ្នា​កាន់​សាសនា​ពុទ្ធ
ខ្មែរ​ចិត្ត​មោះ​​មុតជាតិ​មាំមួន
ខ្មែរ​មាន​បិដក​ភាសា​ខ្លួន
ខ្មែរ​មាន​ច្បាប់​ក្បួន​ខ្មែរ​មានធម៌។

ខ្មែរ​យើង​ជា​ពូជ​អ្នក​ល្បាញ​ល្បី
ខ្មែរ​មាន​ទឹក​ដី​ព្រៃ​អង្គរ
ខ្មែរ​មាន​ប្រាសាទ​ល្បី​ខ្ទារខ្ទរ
ខ្មែរ​ម្ចាស់​អង្គរ​បន្ត​ថែ។
 


ខ្មែរ​មាន​ព្រះសង្ឃ​ខ្មែរ​មាន​វត្ត
ខ្មែរ​មាន​បែប​បទ​របស់​ខ្មែរ
ខ្មែរ​ទទួល​ស្គាល់​គុណ​ឪម៉ែ
ខ្មែរ​ចេះ​ធ្វើ​ស្រែ​ខ្មែរ​មាន​បាយ។

ខ្មែរ​ស្រឡាញ់​ខ្មែរខ្មែរ​ថែ​ខ្លួន
ខ្មែរ​ជាតិ​មាំមួន​ខ្មែរ​សប្បាយ
ខ្មែរ​រួម​ប្រជុំ​ជាតិ​ទាំង​ឡាយ
ខ្មែរ​មាន​ឧបាយ​កសាង​ជាតិ។
 


ខ្មែរ​ធ្វើ​ខ្មែរ​គិត​ដល់​ខ្លួន​ឯង
ខ្មែរ​គិត​កោត​ក្រែង​សន្តានញាតិ
ខ្មែរ​ថែ​សាសនា​ប្រទេសជាតិ
ខ្មែរ​មិន​ត្រូវ​ឃ្លាត​ពី​សីលធម៌។

ដូច្នេះ​ខ្មែរ​ត្រូវ​តែ​លះ​បង់
ចំពោះ​ចំណង់​អន្លង់​មរណ៍
ច្រណែន​ឈ្នា​នីស​នាំ​វឹកវរ
ចង់​ឲ្យ​ខ្លូន​ល្អ​កុំ​ដៀល​គេ។

អក្សរសាស្ត្រ​វប្បធម៌​ប្រពៃណី
នាទី​កូន​ខ្មែរ​ថែ​ឲ្យ​ថេរ
ជាតិ​គេ​ស្រឡាញ់​របស់​គេ
 ខ្មែរ​ត្រូវ​រិះរេ​ស្រឡាញ់​ខ្មែរ។

(ដក​ស្រង់​ចេញ​ពី​សៀវភៅ “​បទ​ពិចារណា​”
រៀបរៀង​ដោយ​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស)
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,១៣០ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៥,៨០២ ដង)
កាលតថាគត ជាក្សត្រឈ្មោះសិវិ
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៨,៥០៦ ដង)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១ (អាន: ៥,៦១៣ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៥ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )