ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា
|
|
|
អារ្យធម៌ដែនជម្ពូទ្វីប : តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធសករាជ) នាយុគអារ្យធម៌សណ្ដទន្លេសិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មានការគាស់ឃើញបូរាណស្ថានសំខាន់មួយនៅ Mohenjo Daro ភាគឦសាននៃក្រុងការាចីប្រទេសបាគីស្ថាននិង Harappa ចម្ងាយពីកន្លែងដើមប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌មានចំណាស់ជាងគេ ក្នុងភូមិភាគអាស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកំឡុងពេលជាមួយគ្នានៃអារ្យធម៌អេហ្សីបបូរាណ អារ្យធម៌សោប៉ូតេនៀ និងអារ្យធម៌មិនូអ័ននៃកោះក្រេត (Crete) ។ អារ្យធម៌នាសម័យនេះមានការរីកចម្រើនខ្លាំងណាស់ ទីក្រុងដែលមានការរចនាប្លង់ដ៏ឆ្នើម ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មានការគោរព បូជាព្រះអាទិទេពដែលមានលក្ខណៈប្រហែលគ្នា និងការគោរពព្រះសិវៈនាសម័យក្រោយមក ។ សម័យពុទ្ធកាល - ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា : ៨០ ឆ្នាំ ម.ព.ស. (៦២៣ ម.គ.ស. (ម.គ.ស. -> មុនគ្រឹះសករាជ) ឬ បរទេស ពោលថា ៥៦៣ ម.គ.ស.) ព្រះសិទ្ធត្ថរាជកុមារ រាជឱរសរបស់ ព្រះបាទសិទ្ធោទនៈ និង ព្រះនាងសិរីមហាមាយា នៃសក្យត្រកូលបានប្រសូត នាព្រៃលុម្ពិនីចន្លោះនគរ ទាំងពី គឺកបិលព័ស្ថុ និងទេវទហៈ ក្រោយពី ប្រសូត បាន៧ថ្ងៃ ព្រះពុទ្ធមាតា ទ្រង់សោយវិលាល័យ ។ ៥១ ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារ ចេញ ទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩ព្រះវស្សា នាស្ទឹងអនោមានទី ។ ៤៥ ឆ្នាំម.ព.ស. (៥៨៨ ម.គ.ស.) នាថ្ងៃពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជ កុមារ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ជាព្រះពុទ្ធជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេរស្ទឹងនេរញ្ជរា ស្រុកឧរុវេលសេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ដែនមគធ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ។ ២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែង បឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ក្រុងពារាណសី ។ នៅក្នុងព្រៃនោះក្រោយមកមិនយូរ ក្រៅពីមាន យសកុលបុត្តម្នាក់ និងសំឡាញ់ ៥៤ នាក់ទៀតចេញបួសហើយ នៅមានព្រះអរហន្តកើត ឡើងក្នុងលោកទៀតផង ទើបព្រះអង្គទ្រង់បញ្ជូនចេញទៅផ្សព្វផ្សាយ ព្រះពុទ្ធសាសនាដោយព្រះតម្រាស់ថា " ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកានុកម្បាយ " ប្រែថា " ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ និងដើម្បី អនុគ្រោះដល់សត្វលោកចុះ " ។ ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ បន្ទាប់ពីបានត្រាស់ដឹងបាន៩ខែ ក្រោយពីប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោសជដិលបីនាក់បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្តទៅប្រោសព្រះបាទពិម្ពិសារ ជាមួយរាជបរិពារ ក្រោយមកព្រះបាទពិម្ពិសារទ្រង់បានប្រគេនវត្តវេឡុវ័ន ជាអារាមមុនដំបូងបំផុត ក្នុងព្រះពុទ្ធសាសនា ។ ទ្រង់បំពេញពុទ្ធកិច្ចដើម្បីប្រតិស្ថានព្រះពុទ្ធសាសនា ក្នុងដែន មគធៈ ទ្រង់ទទួលបាននូវអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិង ព្រះមហាមោគ្គលាន (អតីតជាបរិពាជកឈ្មោះឧបតិសៈនិងកោលិតៈ) ព្រមទាំងបរិវារ ២៥០នាក់ទៀត ។ បន្ទាប់ពីព្រះសារីបុត្តបាន បន្លុះ ព្រះអរហត្តផល លុះដល់ថ្ងៃពេញបូណ៌មីខែមាឃ ព្រះពុទ្ធអង្គ ទ្រង់ជំនុំ ព្រះអរហន្ត ១២៥០ អង្គ សម្ដែងឱវាទបាដិមោក្ខ ហៅថា ចតុរង្គសន្និបាត ។ លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិកសេដ្ឋីបានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធាក្នុងព្រះពុទ្ធសាសនា បានសាងវត្តជេតពន ថ្វាយព្រះពុទ្ធជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធជាម្ចាស់ទ្រង់ ប្រថាប់គង់នៅច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក គឺវត្តបុព្វរាមក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំវស្សា៦ ព្រះវស្សា ។ ពុទ្ធកិច្ច ៤៥ ព្រះវស្សា : អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រមទាំងមានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចតទៅនេះ ៖ - វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។
១. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ : ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន (ជិនៈ) អស់ព្រះជន្ម សាវកក៏កើតវិវាទទោះទែងគ្នាអំពីពាក្យប្រៀនប្រដៅរបស់សាស្ដាខ្លួន ជាហេតុនាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យមានការសង្គាយនាព្រះធម៌វិន័យឡើង ហើយមានគ្រាមួយព្រះសារីបុត្របានសម្ដែងសង្គីតិសូត្រទុកជាគំរូនៃការធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស. (៥៤៣ ម.គ.ស.ខ្លះថា ៤៨៣ ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញពុទ្ធកិច្ច ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។ បច្ឆិមពុទ្ធវចនៈ ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ " សង្ខារធម៌ទាំងឡាយមានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ " ។ ប្រែសម្រួលដោយ ភិក្ខុ សញ្ជាតវិរិយោ ដោយ៥០០០ឆ្នាំ |




