ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៦៥២ ដង
ស្កែនយកតំណ
ជីវប្រវត្តិសង្ខេប នៃ ព្រះធម្មឧត្តម កេត-តោ (ឋិតសីលោ) 

ជីវប្រវត្តិសង្ខេប នៃ ព្រះធម្មឧត្តម កេត-តោ (ឋិតសីលោ) 

ផ្សាយ : ០៥ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៤ ដង)

ជីវប្រវត្តិសង្ខេប នៃ ព្រះធម្មឧត្តម កេត-តោ (ឋិតសីលោ) 
អតីតមន្រ្តីសង្ឃថ្នាក់ទោ នៃគណ:ធម្មយុត្តិកនិកាយ និងជា
អតីតក្រុមជំនុំព្រះត្រៃបិដក គង់នៅវត្តបទុមវតីរាជវរារាម
​      
ព្រះតេជព្រះគុណ ព្រះធម្មឧត្តម កេត តោ (ឋិតសីលោ) ប្រសូតនាឆ្នាំ១៩០៥ នៅភូមិកណ្ដោក ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បិតានាមថា ប្រាក់ កេត មាតានាមថា ប៉ាន់។ មានបុត្រចំនួន ៦នាក់ ព្រះតេជព្រះគុណ ជាបុត្រទី៣ ក្នុងគ្រួសារ។
   
អំពីផ្នួស និងការសិក្សារៀនសូត្រ
កាលពីនៅកុមារភាព បានចូលទៅសិក្សានៅវត្តរស្មីសោភណារាម (វត្តសន្លុង) ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អាយុបាន១៥ឆ្នាំ បានចូលបព្វជ្ជាជាសាមណេរវត្តរស្មីសោភណារាម(វត្តសន្លុង)ដដែល។ ក្នុងឆ្នាំ១៩២៦ អាយុ ២១ឆ្នាំ បានចូលសុំឧបសម្បទាជាភិក្ខុភាវ:ក្នុងព័ទ្ធសីមាវត្តបទុមវតីរាជវរារាម ដោយមាន សម្តេច        
ព្រះមង្គលទេពាចារ្យ ព្រះនាម ព្រំ-ស៊ុក (បញ្ញាទីបោ) ជាព្រះឧបជ្ឈាយ៍ មាននាមប្បញ្ញត្តិថា “ឋិតសីលោ”។ ភិក្ខុ កេត-តោ បានសិក្សាភាសាបាលីវេយ្យាករណ៍ ហើយប្រឡងវិញ្ញាបនបត្រជាប់ចំណាត់ថ្នាក់លេខ១។ ឆ្នាំ១៩២៩ បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ។ ឆ្នាំ១៩៣៣ បានប្រឡងពុទ្ធិកមធ្យមសិក្សា (ឌីប្លូម) ទទួលបានចំណាត់ថ្នាក់លេខ១។ 
   
អំពីតួនាទីការងារសង្ឃ និងសមណស័ក្តិ
ឆ្នាំ១៩៤៧ កាលដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សាងផ្នួស ព្រះអង្គបានធ្វើជាធម្មាចារ្យ ១រូប ក្នុងបណ្ដាធម្មាចារ្យទាំងឡាយ។
ឆ្នាំ១៩៤២ ព្រះអង្គបានចូលធ្វើជា “ក្រុមជំនុំព្រះត្រៃបិដក” នៅពុទ្ធសាសនបណ្ឌិត្យ។
ឆ្នាំ១៩៤៣ ព្រះអង្គបានធ្វើជា “សាស្ត្រាចារ្យ” នៅសាលាបាលីជាន់ខ្ពស់។
ឆ្នាំ១៩៥៣ ព្រះអង្គបាន “លាឈប់ពីសាស្ត្រាចារ្យ” នៅសាលាបាលីជាន់ខ្ពស់។
ឆ្នាំ១៩៥៣ ព្រះអង្គចូលជាសមាជិកគណ:កម្មការរៀបរៀងធម៌វិន័យទូទាំងប្រទេស នៃក្រសួងធម្មការ ដែលមាន សម្តេចព្រះសង្ឃនាយក ជួន-ណាត ជាប្រធាន។
ឆ្នាំ១៩៥៦ ជាប្រតិភូតំណាងខ្មែរ ចូលរួមបុណ្យពាក់កណ្ដាលសាសនានៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលមាន ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រធានគណ:ប្រតិភូខ្មែរ។
ឆ្នាំ១៩៥៧ ជាសមាជិកគណ:កម្មការរៀបចំពិធីបុណ្យពាក់កណ្ដាលសាសនា ក្នុងព.ស.២៥០០ នាទីក្រុងភ្នំពេញ។
ឆ្នាំ១៩៥៩ ជាសមាជិករៀបចំសៀវភៅធម៌ផ្សេងៗ មានវិធីថ្វាយបង្គំព្រះបាលី-ប្រែជាដើម...។
ឆ្នាំ ១៩៥២ បានឡើងសមណស័ក្តិទីជា “ព្រះធម្មត្រៃលោកាចារ្យ ព្រះរាជាគណ:ថ្នាក់ចត្វា”
ឆ្នាំ ១៩៦៣ បានឡើងសមណស័ក្តិទីជា “ព្រះញាណរង្សី ព្រះរាជាគណ:ថ្នាក់ត្រី”
នៅឆ្នាំ១៩៦៩ សម្តេចព្រះប្រមុខរដ្ឋទ្រង់ប្រទានគ្រឿងឥស្សរិយយសថ្នាក់ «អស្សឫទ្ធិ សុវត្ថារា» ក្នុងកម្មវិធីបុណ្យសម្ពោធឆ្លងព្រះត្រៃបិដក។
ឆ្នាំ ១៩៧១ បានទទួលសមណស័ក្តិទីជា “ព្រះធម្មឧត្តម ព្រះមន្ត្រីសង្ឃថ្នាក់ទោ” (សម័យសាធារណរដ្ឋខ្មែរ)
ជាគុណបំណាច់ក្នុងការងារសាសនានិងជាតិ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ប្រទានគ្រឿងឥស្សរិយយស "មុនីសារភណ្ឌ" ដល់ព្រះតេជព្រះគុណ។
ព្រះតេជព្រះគុណ ព្រះធម្មឧត្តម កេត-តោ ព្រះអង្គចេះស្ទាត់នូវភាសាបាលី-សំស្ក្រឹត ថៃ បារាំង...។


   
អំពីការរស់នៅក្នុងសម័យខ្មែរក្រហម ក្រោយសម័យខ្មែរក្រហម និងមរណភាព
ក្នុងឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហមចូលកាន់អំណាច ព្រះធម្មឧត្តម កេត-តោ ព្រះមន្ត្រីសង្ឃថ្នាក់ទោ បាននិមន្តចេញពីវត្តបទុមវតីរាជវរារាម ទៅគង់នៅវត្តស៊ីសុវត្ថិរតនារាម (ជ្រោយតាកែវ កោះធំ) ហើយបានចាកសិក្ខាបទនៅវត្តនោះដោយការបង្ខិតបង្ខំពីអង្គការខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ មករស់នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងឋាន:ជាកសិករ ទាសករ ធ្វើជាអ្នកវេញខ្សែគោ ធ្វើបង្គី និងថែរក្សាចម្ការ ដោយគ្មានត្រាប្រណី ឬដោយយោគយល់ ថាជាមនុស្សចាស់ជរា បន្តិចសោះណាឡើយ។
     
ក្នុងឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំទៅ លោកតាមហាឧបាសក កេត-តោ បានមករស់នៅជាមួយលោក រី វ៉ាត ជាមួយក្មួយបង្កើត នៅភូមិព្រែកតាទូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

លុះដល់ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំកុរ សប្តស័ក ព.ស.២៥៣៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៩៦  លោកតាមហាឧបាសក កេត តោ ក៏បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ។
   
អំពីបុណ្យសព
លោកតាមហាឧបាសក កេត តោ ជាអតីតមន្ត្រីសង្ឃជាន់ខ្ពស់មួយអង្គ នៃគណ:ធម្មយុត្តិកនិកាយ ហើយជាក្រុមជំនុំព្រះត្រៃបិដកខ្មែរមួយរូប ក្នុងចំណោមបណ្ដាសង្គីតិកាចារ្យទាំងឡាយ លោកមានបុណ្យសំណាងខ្ពស់ណាស់ ដែលបានរួចផុតអំពីក្រញាំពួកប៉ុល ពត ទើបធ្វើឲ្យលោកមានជន្មាយុរស់នៅរហូតទល់អស់អាយុសង្ខារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៩៦។

ដោយសារការស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសប្រណីព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គយ៉ាងច្រើន ហើយបានចាត់តាំង ឯកឧត្តម គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងព្រះអង្គ មកជួយចាត់ចែងពីធីបុណ្យសពនេះឱ្យបានសមរម្យ និងមហោឡារិកអធិកអធម សមនូវគុណសម្បត្តិ និងគុណធម៌របស់លោកតាមហាឧបាសក ដោយសហការជាមួយអង្គរក្ស និងអ្នកឧកញ៉ាធិបតី ព្រះបរមរាជវាំងបានជួយឧបត្ថម្ភផងដែរ មួយអន្លើដោយក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមកម្មពិធីបុណ្យសពនេះ ម្ល៉ោះហើយទើបធ្វើឱ្យកម្មពិធីបុណ្យប្រព្រឹត្តទៅយ៉ាងមហោឡារិក អធិកអធមសមនូវគុណសម្បត្តិនិងគុណធម៌របស់លោកតាមហាឧបាសក...។

ប្រភពឯកសារ ខាងញាតិមិត្តរបស់លោកតាឧបាសក
សម្រួល និងផ្សព្វផ្សាយដោយ ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន

ប្រភពៈ ហ្វេសប៊ុក អាយុវឌ្ឍន / Āyuvaḍḍhana
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ជីវប្រវត្តិសង្ខេប នៃ ព្រះធម្មឧត្តម កេត-តោ (ឋិតសីលោ) 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ២២,៥៧៤ ដង)
សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៨,១១៨ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
ផ្សាយ : ០៧ កុម្ភះ ឆ្នាំ២០១៤ (អាន: ១៦,២០៤ ដង)
ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣៣ ដង)
ព្រះឧត្តមមុនី អ៊ុម-ស៊ូរ ធម្មវិនយរក្ខិតោ
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ២១៣ ដង)
ព្រះមហាថេរពីរព្រះអង្គ ដែលជាអតីតក្រុមជំនុំព្រះត្រៃបិដក
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១០,៩៨៥ ដង)
ប្រវត្តិ​សង្ខេប​ព្រះធម្មបាល​ត្ថេរ​
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៩០ ដង)
ព្រះមហាវិមលធម្ម រតន៍ ថោង ព្រហ្មបណ្ឌិត
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ២០,០២៨ ដង)
ជីវ​ប្រ​វត្តិ​ព្រះមហាវិម​ល​ធម្ម សិរីសុវ​ណ្ណោ ពិន សែម
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៦,៥២៦ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិ​កា​ខុជ្ជុត្ត​រា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.62
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿