ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧០១ ដង
ស្កែនយកតំណ
ការខឹងក្រោធគឺជាបិសាច

ការខឹងក្រោធគឺជាបិសាច

ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៤ ដង)

នៅពេលណាដែលយើងខឹងក្រោធ នៅពេលនោះ យើងមិនបាននូវប្រយោជន៍អ្វី សូម្បីតែខ្លួនឯងក៏មិនបានផង ព្រោះក្នុងពេលនោះ វាមានតែបិសាចក្រោធដែលអាស្រ័យ​នឹងរូបកាយនេះប៉ុណ្ណោះ  ហើយប្រើប្រាស់ដៃជើង ពាក្យសម្តី ចិត្តគំនិត ឲ្យប្រព្រឹត្តទៅជាការឆ្គាំឆ្គង ជារូបស្នងបិសាចនោះៗឯង ចំណែកខ្លួនយើងត្រូវបិសាច​លេបបាត់ មិនបានប្រើប្រាស់កាយ មិនបានប្រើប្រាស់វាចា ទាំងមិនបានប្រើ​ប្រាស់ចិត្ត ឲ្យប្រព្រឹត្តអ្វីជាប្រយោជន៍ដល់ខ្លួនឯងឡើយ ។  

ត្រូវយល់ថា ខ្លួនយើងក្នុងសេចក្តីនេះ គឺប្រយោជន៍ ឬជាសតិសម្បជញ្ញៈដែលឲ្យសម្រេចនូវប្រយោជន៍ទាំងពួង ដែលជាទីពឹងរបស់ខ្លួនយើងម្នាក់ៗ ។ នៅក្នុងអត្តវគ្គ   ( វគ្គទី១២ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា 

អត្តានញ្ចេ  បិយំ  ជញ្ញា   រក្ខេយ្យ  នំ  សុរក្ខិតំ
តិណ្ណំ  អញ្ញតរំ  យាមំ    បដិជគ្គេយ្យ  បណ្ឌិតោ ។

បើបណ្ឌិតដឹងថា  ខ្លួនជាទីស្រឡាញ់  គួររក្សាខ្លួននោះឲ្យល្អ  គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យទាំង ៣  វ័យណាមួយ ។

យស្ស  អច្ចន្តទុស្សីល្យំ    មាលុវា  សាលមិវោត្ថតំ
ករោតិ  សោ  តថត្តានំ    យថា  នំ  ឥច្ឆតី  ទិសោ ។

ភាពជាអ្នកទ្រុស្តសីលហួសហេតុ (គឺមានតែការទ្រុស្តសីលតែម្យ៉ាង) គ្របសង្កត់នូវបុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមឈើ បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឲ្យវិនាស ដូច​ជាចោរអ្នកប្រាថ្នាធ្វើបុគ្គលនោះ ឲ្យវិនាសដូច្នោះឯង ។

សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ការខឹងក្រោធគឺជាបិសាច
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៤៩ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២០,០១៤ ដង)
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២២,៣៣៤ ដង)
ជីវិត​ដែល​ផ្ញើ​ទុកជាមួយធម៌ មាន​សភាព​ជា​អមតៈ
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៨៥៤ ដង)
​តិរច្ឆានកថា និងថា​វត្ថុ១០យ៉ាង
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៦២,២៣៦ ដង)
ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,២៧១ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៤៤ ដង)
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.5