ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩២,៧៤៩
Today
ថ្ងៃម្សិលមិញ ១៦៦,៧៧៥
ខែនេះ ៥,០៧៤,៣១៣
សរុប ២២៩,៨៤៩,០៩៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤០០ ដង)

​តិរច្ឆានកថា និងថា​វត្ថុ១០យ៉ាង



 

​តិរច្ឆានកថា ដែល​ជា​ពាក្យ​គឺ​អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​តិះ​ដៀល​ថា ជា​ពាក្យ​មិន​ពីរោះ​មិន​ជា​ទី​នាំ​មក​នូវ​សម្បត្តិ​សួគ៌​និង​សម្បត្តិ​និព្វាន តាម​ន័យ​ដូច​មាន​ក្នុង​គម្ពីរ​ទសកង្គុត្តរ​ព្រម​ទាំង​អដ្ឋកថា និង​ពាក្យ​ដែល​មាន​ក្នុង​ទុព្ភាសិតវណ្ណនា​ប៉ែក​ខាង​វិន័យ និង​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​ធម្មបទ​ដ្ឋកថា ដូច្នេះ​ជា​ដើម​ថា ៖

អ្នក​ជា​ចោរ អ្នក​ជា​ជន​ពាល អ្នក​ជា​មនុស្ស​វង្វេង អ្នក​ជា​ឱដ្ឋ អ្នក​ជា​គោ អ្នក​ជា​លា អ្នក​ជា​សត្វ​នរក អ្នក​ជា​សត្វ​តិរច្ឆាន អ្នក​មិន​មាន​សេចក្ដី​សុខ អ្នក​មាន​តែ​សេចក្ដី​ទុក្ខ បើ​ភិក្ខុ​ពោល​ឡក​ឡាយ ចំអក​ចំអន់​ជេរ​ប្រទេច​គេ​ដោយ​ពាក្យ​ទាំង១០ម៉ាត់​នេះ នឹង​ត្រូវ​អាបត្តិទុព្ភាសិត​រាល់ៗម៉ាត់ បើ​សាមណេរ​នឹង​ត្រូវ​ទណ្ឌកម្ម បើ​គ្រហស្ថ​នឹង​ត្រូវ​ទោស​ក្នុង​វចីកម្ម​មិន​លែង​ឡើយ ។

ប៉ុន្តែ​ក្នុង​ទី​នេះ មាន​បំណង​នឹង​អធិប្បាយ​នូវ​តិរច្ឆានកថា២៦ម៉ាត់​ដែល​មាន​ក្នុង​គម្ពីរ​ទេសកង្គុត្តរ ព្រម​ទាំង​អដ្ឋកថា ដូច​មាន​សេចក្ដី​ទៅ​នេះ

១- រាជកថំ និយាយ​អំពី​ស្ដេច​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗ ឬ​និយាយ​ថា ស្ដេច​ឯ​ណោះ​មាន​រូប​ល្អ​គួរ​ជា​ទី​ពិត​ពិល​រមិល​មើល ដូច្នេះ​ជា​ដើម (ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្ដេច​ទាំង​នោះ​មាន​បុណ្យ​គួរ​ជា​ទី​អស្ចារ្យ ហើយ​មាន​សទ្ធា​ជ្រះ​ថ្លា ឬ​និយាយ​ថា សូម្បី​មាន​បុណ្យ​ដល់​ម្ល៉ោះ ​គង់​ធន់​ទ្រាំ​នឹង​មច្ចុរាជ​មិន​បាន ដូច្នេះ​ទើប​គួរ) ។

២- ចោរ​កថំ និយាយ​អំពី​មូល​ទេវចោរ មេឃ​មាល​ចោរ​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗជា​ដើម ។

៣- មហាមត្តកថំ និយាយ​អំពី​មហា​មាត្យ​ខ្លាំង​ពូកែ​ជា​ដើម ។

៤- សេនាកថំ និយាយ​អំពី​ពល​សេនា ឬ​និយាយ​អំពី​កង​ទ័ព​ជើង​គោក​មាន​អង្គ៤ គឺ ដំរី សេះ រថ ពល​ថ្មើរ​ជើង​ជា​ដើម ។

៥- ភយកថំ និយាយ​អំពី​ភ័យ (អារម្មណ៍គួរ​ខ្លាច) ជា​ដើម ។

៦- យុទ្ធកថំ និយាយ​អំពី​ចម្បាំង​ភារតៈ ដោយ​ពាក្យ​ថា ជន​ឈ្មោះ​ឯ​ណោះ គឺ​ជន​ឯ​ណោះ​សម្លាប់​ហើយជា​ដើម ។

៧- អន្នកថំ និយាយ​អំពី​បាយ ។

៨- បានកថំ និយាយ​អំពី​ទឹក​ថា ខ្ញុំ​ស៊ី​បាយ​ផឹក​ទឹក​មាន​សម្បុរ​យ៉ាង​នេះ មាន​រស​យ៉ាង​នេះ ឬ​ថា ទឹក​ប្រៃ សាប​ជា​ដើម ។

៩- វត្ថកថំ និយាយ​អំពី​សំពត់ ។

១០- សយនកថំ និយាយ​អំពី​ទី​ដំណេក ។

១១- មាលាកថំ និយាយ​អំពី​កម្រង​ផ្កា ។

១២- គន្ធកថំ និយាយ​អំពី​គ្រឿង​ក្រអូប។ (បើ​និយាយ​ថា ខ្ញុំ​បាន​ថ្វាយបាយ ទឹក សំពត់ ដំណេក កម្រង​ផ្កា គ្រឿង​ក្រអូប ដល់​អ្នក​មាន​សីល ឬ​ដល់​ចេតិយ​ដូច្នេះ ទើប​គួរ ។

១៣- ញាតិកថំ និយាយ​អំពី​ញាតិ​ថា ញាតិ​របស់​យើង​ក្លៀវ​ក្លា​ ឬ​ថាញាតិ​របស់​យើង​តែង​ត្រាច់​​ទៅ​ដោយ​យាន​ជំនិះ​ដ៏​វិចិត្រ​យ៉ាង​នេះៗ ដោយ​តម្រេក មិន​គួរបើ​និយាយ​ថា ញាតិ​របស់​យើង​តែង​ធ្វើ​កម្ម​ជា​ប្រយោជន៍ ឥឡូវ​លោក​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។

១៤- យានកថំ និយាយ​អំពី​យាន​ជំនិះ​ថា ខ្ញុំ​តែង​ត្រាច់​ទៅ​ដោយ​យាន​ជំនិះ​យ៉ាង​នេះ ៗ ជា​ដើម បើ​និយាយ​ពាក្យ​ដូច្នេះ​ដោយ​តម្រេក មិន​គួរ​បើ​និយាយ​ថា ពី​មុន​ខ្ញុំ​បាន​ថ្វាយ​ស្បែក​ជើង​យ៉ាង​នេះ​ដល់​សង្ឃ​ដូច្នេះ​ជា​ដើម ទើប​គួរ ។

១៥- តាមកថំ និយាយ​អំពី​អ្នក​ស្រុក ដូច​ពាក្យ​ថា អ្នក​ស្រុក​ឯ​ណោះ​ជា​អ្នក​ក្លៀវ​ក្លា​ដោយ​អំណាច​មាន​លំ​នៅ​ស្ដុក​ស្ដម្ភ មាន​បាយ​បរិភោគ​ងាយ អ្នក​ស្រុក​ឯ​ណោះ​មិន​ក្លៀវ​ក្លា ដោយ​អំណាច​មាន​លំដៅ​មិន​ស្ដុក​ស្ដម្ភ មាន​បាយ​ស៊ី​ក៏​ក្រ ពោល​ដូច្នេះ​ជា​ដើម​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា អ្នក​ស្រុក​ឯ​ណោះ​ធ្វើ​កម្ម​ជា​ប្រយោជន៍ មាន​សទ្ធា​ថា​ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។

១៦- និគមកថំ និយាយ​អំពី​អ្នក​និគមស្រុក​ដែល​មាន​ពួក​អ្នក​ជំនួញ​ជើង​គោក​ច្រើន ។

១៧- នគរកថំ និយាយ​ពី​ក្រុង (ទី​ប្រជុំ​មនុស្ស​បរិបូណ៌) ។

១៨- ជនបទកថំ និយាយ​អំពី​អ្នក​ជន​បទ ប្រទេស​ជាប់​ដោយ​មនុស្ស​ជាតិ​ដេរ​ដាស ឬ​ប្រទេស​ជា​ផ្លូវ​ដើរ​ចេញ​ចូល​របស់​ជន ពាក្យ​ទាំង៣ម៉ាត់ គឺ​និគមកថំ នគរកថំ នឹង​ជន​បទកថំ មាន​អធិប្បាយ​ដូច​តាមកថំ​ដែរ ។

១៩- ឥត្ថីកថំ និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្រី​មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។

២០- សូរកថំ និយាយ​អំពី​យោធា​ឈ្មោះ​នន្ទមិគ​ដ៏​ក្លៀវ​ក្លា ដូច្នេះ​ជា​ដើម ដោយ​សេចក្ដី​តម្រេក មិន​គួរ បើ​និយាយ​ថា យោធា​នោះៗ មាន​សេចក្ដី​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ​ឬ​និយាយ​អំពី​ទឹក​ស្រវឹង​ច្រើន​ប្រការ​ដោយ​តម្រេក មិន​គួរ បើ​និយាយ​ដោយ​អំណាច​ទោស​គួរ​ខ្លាច គួរ​រាង​ចាល ទើប​គួរ ។

២១- វិសិខាកថំ និយាយ​អំពី​ច្រក​តូច​ច្រក​ធំ ដូច​ពាក្យ​ថា ច្រក​ឯ​ណោះ​មាន​មនុស្ស​ក្លៀវ​ក្លា ដោយ​អំណាច​មាន​ទី​លំ​នៅ​ស្ដុក​ស្ដម្ភ មនុស្ស​ក្នុង​ច្រក​ឯ​ណោះ មិន​ក្លៀវ​ក្លា ព្រោះ​មាន​ទី​លំ​នៅ​មិន​ស្ដុក​ស្ដម្ភ ពោល​ដូច្នេះ​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា មនុស្ស​ក្នុង​ច្រក​ឯ​ណោះៗ មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។

២២- កុម្ភទាសីកថំ និយាយ​អំពី​ខ្ញុំ​ស្រី​អ្នក​ដង​ទឹក ដោយ​ពាក្យ​ថា ស្រី​នេះ​ឈ្លាស​ក្នុង​ការ​រាំ​នឹង​ច្រៀង​គួរ​ជា​ទី​មើល​គួរ​ជា​ទី​មើល​គួរ​ជា​ទី​ស្ដាប់ ពោល​ដូច្នេះ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា ទាសី​នោះ​មាន​សទ្ធា​ដូច្នេះ ទើប​គួរ ។

២៣- បុព្វបេតកថំ និយាយ​អំពី​ញាតិ​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ សេចក្ដី​អធិប្បាយ​ដូច​ក្នុង​ញាតិ​ថា​ដែរ ។

២៤- នានត្តកថំ និយាយ​ពាក្យ​ផ្សេងៗ ដែល​សេស​សល់​ចាកវិមុត្តិ គឺ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ជា​ប្រយោជន៍ ។

២៥- លោកក្ខាយិថំ និយាយ​ពាក្យ​រៀប​រាប់​នូវ​អាយតនៈរបស់​លោក​និង​ចំពុះ​របស់​សត្វ ដូច​ពាក្យ​ថា អ្នក​ណា​និម្មិត​លោក អ្នក​ឯ​ណោះ​និម្មិត​លោក ក្អែក​ស​ព្រោះ​មាន​ឆ្អឹង​ស កុក​ក្រហម ព្រោះ​មាន​ឈាម​ក្រហម​ដូច្នេះ​ជា​ដើម ។

២៦- សមុទ្ទក្ខាយិកំ និយាយ​អំពី​សមុទ្ទ ដូច​ពាក្យ​ថា សមុទ្ទ​ជ្រៅ​យ៉ាង​ណា ដូច្នេះ​ជា​ដើម ។

ពាក្យ​ទាំង ២៦ ម៉ាត់​នេះ​ជា​តិរច្ឆានកថា គ្រហស្ថ​និង​បព្វជិត​មិន​ត្រូវ​ពោល​ឡើយ ។ កាល​បើ​គ្រហស្ថ​និង​បព្វជិត​ទាំងឡាយ បាន​វៀរ​ចាក​តិរច្ឆានកថា​ទាំង​នេះ​រួច​ហើយ ត្រូវ​ខំ​ព្យាយាម​ពោល​នូវ​កថា​វត្ថុ១០យ៉ាង​ចុះ ព្រោះ​កថា​វត្ថុ​ទាំង ១០ យ៉ាង​នេះ ជា​ទី​សប្បាយ​របស់​ព្រហ្មចារី​បុគ្គល ហើយ​ជា​ពាក្យ​រាប់​ចូល​ក្នុង​សុភាសិត​សូត្រ​ផង ។

ឯ​កថា​វត្ថុ​ទាំង១០យ៉ាង​នោះ​គឺ អប្បិច្ឆកថា និយាយ​នូវ​ពាក្យ​ដែល​នាំ​មក​នូវ​គុណ​គឺ​សេចក្ដី​មិន​ប្រាថ្នា​ប្រការ ១ សន្ដុដ្ឋីកថា និយាយ​នូវ​ពាក្យ​នាំ​ឱ្យ​កើត​សេចក្ដី​សន្ដោស ប្រការ ១ បវិវេក កថា និយាយ​នូវ​ពាក្យ​ដែល​ដល់​នូវ​សេចក្ដី​វិវេក (ការ​ស្ងាត់) មាន​កាយ​វិវេក​ជា​ដើម ប្រការ ១ អសំសគ្គកថា និយាយ​សរសើរ​នូវ​សេចក្ដី​ប្រតិបត្តិ​ដែល​មិន​ច្រឡំ​ដោយ​ពួក​ដោយ​គណៈ ​ប្រការ ១ កិរិយា​រម្ភកថា និយាយ​នូវ​វិធី​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ព្យាយាម​ប្រការ ១ សីលកថា និយាយ​អំពី​សីល​ប្រការ ១ សមាធិកថា និយាយ​អំពី​សមាធិ ​ប្រការ​១ បញ្ញាកថា និយាយ​អំពី​វិបស្សនា​បញ្ញា ​ប្រការ ១ វិមុត្តិកថា និយាយ​អំពី​អរហត្តផល​វិមុត្តិ​ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយ​អំពី​បច្ចវេក្ខណញ្ញាណ ​ប្រការ ១ ។

រួម​ជា​កថា​វត្ថុ១០ប្រការ កថា​វត្ថុ​ទាំង១០ប្រការ​នេះ​ឯង​ហើយ​ដែល​ហៅ​ថា សប្បាយ​កថា រាប់​ថា​ជា​សុភាសិត ។

សុភាសិត​ដែល​រៀប​រៀង​មក​ក្នុង​ទី​នេះ ​ដក​ស្រង់​មក​អំពី​គម្ពីរ​មង្គលត្ថទីបនី​អដ្ឋកថា​មង្គល​សូត្រ​និង​គម្ពីរ​អង្គុត្តរ​និកាយ​ទសកនិបាត​​ ព្រម​ទាំង​គម្ពីរ​ធម្មបទ​ដ្ឋកថា​ខុន្ទកនិកាយ ​និង​គម្ពីរ​ព្រះ​វិសុទ្ធិមគ្គ ជា​សេចក្ដី​សង្ខេប​គ្រប់​អន្លើ មិន​បាន​ជា​សេចក្ដី​ពិស្ដារ​ទេ ក៏​សន្មត​ថា​ចប់​សុភាសិតកថា​តែ​ប៉ុណ្ណេះ ។

កាល​បើ​ចប់​ហើយ សូម​ផ្សាយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ប្រការ​ដល់​អស់​លោក​អ្នក​ដែល​បាន​មើល​បាន​ស្ដាប់​សព្វៗកាល​ទៅ​ហោង ៕

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៨១៤ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០២៣៧ ដង)
មង្គល​ដ៏​ឧត្តម សម្រាប់​មនុស្ស និង ទេវតា
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០១២ (អាន: ១២៤០៤ ដង)
សៀវ​ភៅ ​ព្រះ​ថេរីគាថា​ (ភាគ​ទី១)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨៧៥ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕