ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧៣៩ ដង
ស្កែនយកតំណ
លាចាកលោកនេះទៅហើយ តើអាចយកទ្រព្យសម្បត្តិទៅតាមបានទេ?

លាចាកលោកនេះទៅហើយ តើអាចយកទ្រព្យសម្បត្តិទៅតាមបានទេ?

ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៣០ ដង)

ឱកាសនេះ ថ្ងៃនេះ ជនទាំងឡាយដែលបានឮព្រះនាមនៃព្រះសម្មាសម្ពុទ្ធ ហើយធ្លាប់ក្រាបថ្វាយបង្គំ នឹងបានក្លាយជាអ្នកដែលមានសេចក្តីត្រង់ត្រាប់ (ស្មោះត្រង់ចំពោះខ្លួន​ឯង) ថា ដរាបណាដែលមិនទាន់ដឹងគុណរបស់ព្រះអង្គ ដែលទ្រង់សម្តែងនូវសេចក្តី​ពិតដែលកំពុងមាននៅក្នុងពេលឥឡូវនេះទេ គឺមិនទាន់ឈ្មោះថាស្គាល់ព្រះសម្មា​សម្ពុទ្ធ​ឡើយ។

គ្រាន់តែបានឮព្រះនាម ក៏ក្រាបថ្វាយបង្គំទៅហើយ តើក្រាបថ្វាយបង្គំត្រឹមតែព្រះនាមយ៉ាងដូចម្តេច? ហេតុដូច្នេះហើយ ការគោរពចំពោះព្រះអង្គនឹងកើនឡើង លុះត្រាតែបានយល់ដឹងនូវសេចក្តីពិតកើនឡើង រហូតដល់ប្រចក្សច្បាស់ (ដឹងច្បាស់ដោយខ្លួន​ឯង​) នូវសេចក្តីពិត គ្មានបុគ្គលណាម្នាក់ដែលអាចមានគុណលើសជាងព្រះសម្មាសម្ពុទ្ធបា​ន​ឡើយ។

ពីការដែលមិនធ្លាប់ដឹងទាល់តែសោះតាំងពីយូរលង់ណាស់មកហើយ ចាប់ផ្តើមស្តាប់ ចាប់ផ្តើម​ត្រិះរិះពិចារណា ចាប់ផ្តើមដឹងថាជីវិតមិនទៀងទាត់ មិនស្ថិតស្ថេរ។ បានឮដំណឹងពីមនុស្សដែលបាត់បង់ជីវិតដោយមិនបានគ្រោងទុកជាមុន គ្រោះថ្នាក់ចរាចរណ៍​ស្លាប់ ជាដើម អ្វីៗក៏អាចកើតឡើងបានទាំងអស់ ទោះបីជាពេលឥឡូវនេះ ក៏មានមនុស្សស្លាប់នៅក្នុងពេលឥឡូវនេះបានដែរ កាលបើមានហេតុដែលដល់ពេលវេលា​ត្រូវលាចាកលោកនេះទៅ គ្មាននរណាម្នាក់អាចទប់ទល់បានឡើយ។

តែមុននឹងស្លាប់ សាកគិតមើល តើបានធ្វើអ្វីខ្លះ? សន្សំទុកគ្រប់យ៉ាង តើអាចយកទៅបាន​ទេ? (មិនបានទេ) មានទ្រព្យសម្បត្តិច្រើន មានឈ្មោះបោះសំឡេង មានកិត្តិយស តើនៅ​ឯណា? បើមិនគិត (វាគ្មានទេ) ហើយក៏រលត់ទៅភ្លាមៗគ្រប់ខណៈក៏មិនដឹងខ្លួន នៅតែ​ចាំថានៅមាន ដែលជាការចងចាំខុស (សញ្ញាខុស)។

ហេតុដូច្នេះហើយ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងនូវសេចក្តីពិត ដើម្បីឱ្យដឹងហើយលះបង់​នូវសេចក្តីមិនដឹង (អវិជ្ជា) ដែលជាកិលេស។ សេចក្តីមិនដឹង ល្អទេ? (មិនល្អទេ) ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រចក្សច្បាស់នូវអ្វីដែលប្រសើរបំផុត គឺបញ្ញា ​ការឃើញត្រូវតាមសេចក្តីពិតនៃអ្វីៗដែលមាន និងឃើញនូវសេចក្តីជ្រាលជ្រៅជាទី​បំផុត។ ប៉ុន្តែ ដោយព្រះមហាករុណា ទ្រង់បានសម្តែងនូវអ្វីដែលព្រះអង្គបានត្រាស់​ដឹងហើយ ឱ្យអ្នកដទៃបានស្តាប់ បានត្រិះរិះពិចារណា អស់រយៈពេល ៤៥ ព្រះវស្សា ប្រាកដជាមិនមែនត្រឹមតែពាក្យមួយម៉ាត់ដែលយើងបានឮនោះទេ គឺ «ធម៌ទាំងពួង​ជាអនត្តា» ប៉ុន្តែសេចក្តីលម្អិតនៃធម៌គឺមានច្រើនអនេក រហូតទាល់តែក្លាយជាអ្វីដែលប្រសើរបំផុតនៅក្នុងសង្សារវដ្ត ដែលមានឱកាសបានស្តាប់ព្រះធម៌ដែលធ្វើឱ្យដឹងនូវ​សេចក្តីពិត។

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
លាចាកលោកនេះទៅហើយ តើអាចយកទ្រព្យសម្បត្តិទៅតាមបានទេ?
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ១៦,៩៥១ ដង)
បណ្ឌិត​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ក្នុង​បុញ្ញកិរិយា​វត្ថុទាំងឡាយ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៦៨២ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣,៨១២ ដង)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៦ (អាន: ៣៣,១០៦ ដង)
គុណសម្បត្តិនាំឲ្យមានការគោរព
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.38