30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,៣៦១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៣,០៨១
សរុប ៣៨៣,៦៩៩,៧៧៤
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២២,៦៣៥ ដង)

គំនិត​អ្នក​រៀនសូត្រ



ស្តាប់សំឡេង

 

ការ​សិក្សា​រៀន​សូត្រ​មិន​មាន​ថ្នាក់​បញ្ចប់ ទោះ​បី​យើង​មាន​ឋានៈ​ជា​គ្រូ​បង្រៀន​នូវ​វិជ្ជា​ផ្សេងៗ​ក៏​ដោយ ប៉ុន្តែពេល​ខ្លះ​យើង​ក៏​សិក្សា​ដែរ​កាល​បើ​យើង​ជា​សិស្ស​ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា? គឺ​យើង​ត្រូវ​បន្ទាប​ខ្លួន​បង្អោន​ចិត្ត ព្រម​ទទួល​ស្ដាប់​នូវ​ពាក្យ​ណែនាំ និង ពាក្យ​ដាស់​តឿន​របស់​មនុស្ស​ផ្សេងៗ ដែល​គេ​និយាយ​ឲ្យ​យើង​ស្ដាប់ មាន​មនុស្ស​ខ្លះ​ចរឹត​រឹង​រូស និង​បង្អោន​ចិត្ត ព្រម​ទទួល​ស្ដាប់​នូវ​ពាក្យ​ណែនាំ និង ពាក្យ​ដាស់​តឿន​របស់​មនុស្ស​ផ្សេង​ៗ ដែល​គេ​និយាយ​ឲ្យ​យើង​ស្ដាប់ មាន​មនុស្ស​ខ្លះ​ចរិត​រឹងរូស មិន​បង្អោនចិត្ត​ដើម្បី​ស្ដាប់​ពាក្យ​អ្នក​ដទៃ គឺ​ចូល​ចិត្ត​តែ​ខាងនិយាយ​ឲ្យ​គេ​ស្ដាប់​ប៉ុណ្ណោះ។

មនុស្ស​ដែល​ជា​អ្នក​និយាយ​ល្អនោះ ត្រូវ​តែ​ជាអ្នក​ស្ដាប់​ដោយ​ល្អ​ផង ចំណុច​នេះ​សំខាន់​ណាស់ សូម្បី​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គម្ចាស់​ក៏​ព្រះ​អង្គ​ស្ដាប់​សាវ័ក​សម្ដែង​ធម៌ដែរ គឺ​ព្រះអង្គ​ស្ដាប់​ដោយ​ការ​គោរព​ព្រះធម៌ ដូច្នេះ​ក្នុង​សេចក្ដី​នេះ កាល​ណា​គេ​ឲ្យ​យើង​និយាយ យើងក៏​និយាយ ប៉ុន្តែ​កាល​ណា​ដល់​កពេល​យើង​ស្ដាប់ យើង​ត្រូវ​ស្ដាប់​ដោយ​សេចក្ដី​គោរព នេះ​គេ​ហៅ​ថាគំនិត​អ្នក​សិក្សា​ រៀន​សូត្រ ស្ដាប់​ហើយមានការ​យលល់​ខុស​ត្រូវ ឬ យល់​ត្រូវ​យ៉ាង​ណា នៅ​លើ​មនសិការ​របស់​យើង​ទេ មនុស្ស​យើង​បើ​មិនព្រម​ស្ដាប់​ពាក្យ​អ្នក​ដទៃ​និយាយ​ផង​ទេ​នោះ គឺ​ដូច​ជា​បិទទ្វា​បិទ​បង្អួច​ផ្ទះ​អ៊ីចឹង​ឯង វារមែង​ងងឹត​ជា​ធម្មតា បើ​យើង​បើក​ទ្វា​បើក​បង្អួច ពន្លឺ​រមែង​ចូល​មក​ក្នុង​ផ្ទះ​យ៉ាងណា ជីវិត​យើង​ក៏​ដូច​គ្នា​ បើ​យើង​មិន​ទទួល​ការ​ចេះដឹង​អំពី​អ្នក​ដទៃ​ហើយ វា​មិន​មាន​អ្វី​បន្ថែម​លើ​ការ​ចេះ​ដឹង​របស់​យើង​ឲ្យ​រឹត​តែ​ភ្លឺស្វាង​ឡើង​ឡើយ ហើយ​យើង​ក៏​មិន​រឹង​រឹត​តែ​ឆ្លាត​ទៀត​បាន​ដែរ ដូច្នេះ​ យើង​ត្រូវ​តែ​ទទួល​ស្ដាប់​ពាក្យ​អ្នកដទៃ​និយាយ​ផង ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន និង យកចិត្ត​ទុក​ដាក់​បំផុត ទោះបី​អ្នក​និយាយ​នោះ​យើង​គិត​ថា គេ​មិន​មាន​ការ​សិក្សា​យ៉ាង​ណា​ក៏​ដោយ​តែ​ពេល​ខ្លះ​គេ​ក៏​និយាយ​គួរស្ដាប់​ដូច​គ្នា គេ​និយាយ​តាមការ​យល់​របស់​គេ តាមការ​ចូលចិត្ត​របស់​គេ សូម្បី​ក្មេង​តូចៗ ពេល​​ខ្លះ​ក៏​និយាយ​គួរ​ឲ្យ​យក​ចិត្ត​ទុកដាក់​ពិចារណា​ផង​ដែរ។

មិន​ចាំ​បាច់​តែ​សំដី​មនុស្ស​ទេ អ្វីៗ​ទាំង​អស់​ដែល​មាន​ក្នុង​ពិភព​លោក​នេះ ជា​ពិសេស​នៅជុំវិញ​ខ្លួន​យើងសព្វ​ថ្ងៃ គឺ​សុទ្ធ​តែ​គួរ​ដល់​ការ​សិក្សា​រៀន​សូត្រ​ទាំង​អស់​ព្រោះ​ជា​ធម្មជាតិ អាច​ឲ្យ​យើង​យល់​ដឹង​ក្នុង​រឿង​ជីវិតបាន បើ​យើង​យកចិត្ត​ទុក​ដាក់​សិក្សា​ពិចារណា​រឿយៗ។

យើង​សិក្សា​អំពីធម្មជាតិ​ ក្នុង​ធម្មជាតិ​មាន​ខន្ធ ៥ មាន​អាយតនៈ ១២ ធាតុ ១៨ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​មេរៀន​សំខាន់​ៗ​ដែល​គួរ​ដល់​ការ​សិក្សា ហើយ​ក្នុង​ធម្មជាតិ មាន​ហេតុផល​បញ្ជាក់​ប្រាប់​ការ​ពិត ដើម្បី​ជា​គ្រឿង​ចម្រើន​បញ្ញា ប៉ុន្តែ​បើ​សិក្សា​យល់​ខុសអំពី​ហេតុ​ផល នាំ​ឲ្យ​មាន​មិច្ឆាទិដ្ឋិ​ផ្សេងៗ​។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អំពី​មិច្ឆាទិដ្ឋិ​របស់​មនុស្ស​ទាំង​ឡាយ ព្រម​ទាំង​មិច្ឆាទិដ្ឋិ​របស់​ទេវតា​ និង មិច្ឆាទិដ្ឋិ​របស់​ព្រហ្ម​ទៀត​ផង ព្រះអង្គ​ទេសនា​ពន្យល់សត្វ​លោក​សព្វ​គ្រប់ ព្រះអង្គ​ត្រាស់​សម្ដែង​អំពី​សង្ខារធម៌​គ្រប់​យ៉ាង​ដែល​មាន​ក្នុង​លោក អ្វី​ជា​គុណ អ្វីជាទោស​ អ្វី​ដែល​មាន​ប្រយោជន៍ និង​ អ្វី​ដែល​មិន​មាន​ប្រយោជន៍​ ហើយសម្មាទិដ្ឋិ​នោះ​យ៉ាង​ណា ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ទាំង​អស់ ដូច្នេះ​យើងត្រូវ​យកចិត្តទុក​ដាក់​សិក្សា​រៀន​សូត្រ​រាល់​ថ្ងៃ ដើម្បី​កសាង​ខ្លួន ឲ្យ​បាន​ប្រសើរ​ឡើង។

មនុស្ស​យើង​ភាគ​ច្រើន​ណាស់ ដែល​យល់​ខុស​ក្នុង​មង្គល​នៃជីវិត តែង​ប្រកាន់​មង្គល​នៅ​លើ​ថ្ងៃខែឆ្នាំ ឬ ពេលវេលា ប្រកាន់​ចំពោះ​ទៅ​លើ​វត្ថុ​ផ្សេងៗ ទី​កន្លែង​ ។ល។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​មង្គល​ជីវិត​មាន ៣៨ប្រការ គួរ​មនុស្ស​គ្រប់​គ្នា​សិក្សា​ឲ្យ​បាន​យល់​ដឹង​ ដើម្បី​សុភមង្គល​នៃ​ជីវិត​ខ្លួន​ឯង​ផ្ទាល់​ផង សុភមង្គលនៅ​ក្នុង​គ្រួសារ​ផង ប្រទេសជាតិ​បាន​ចម្រើន​ជឿនលឿន​ផង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤០៦ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១១,០៤៧ ដង)
ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៨៥៦ ដង)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៦,០៩២ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿