ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,១៣៤ ដង
ស្កែនយកតំណ
អំពីសេចក្តីបង្រៀនរបស់ព្រះពោធិធម្ម

អំពីសេចក្តីបង្រៀនរបស់ព្រះពោធិធម្ម

ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២០៥ ដង)

ប្រសិនបើអ្នកប្រើប្រាស់ចិត្តរបស់អ្នក ដើម្បីតាមស្វែងរកព្រះពុទ្ធ អ្នកនឹងគ្មានថ្ងៃបាន ជួប​ព្រះពុទ្ធឡើយ។ ដរាបណាអ្នកនៅតែស្វែងរកព្រះពុទ្ធនៅកន្លែងដទៃទៀត អ្នកនឹងមិន​អាច​មើលឃើញថា ចិត្តរបស់អ្នកហ្នឹងឯងគឺជាព្រះពុទ្ធ។ ចូរឃើញព្រះពុទ្ធដើម្បីបូជា​ព្រះពុទ្ធ ហើយចូរកុំប្រើចិត្តដើម្បីសូត្រធម៌រំលឹកដល់ព្រះពុទ្ធ។ ព្រះពុទ្ធទាំងឡាយមិន​បានសូត្រព្រះសូត្រ ព្រះពុទ្ធទាំងឡាយមិនបានរក្សាសីល ហើយព្រះពុទ្ធទាំងឡាយក៏មិន​បានល្មើសសីលដែរ។ ព្រះពុទ្ធទាំងឡាយមិនដែលរក្សា ឬល្មើសនូវអ្វីទាំងអស់ ហើយ​ព្រះពុទ្ធទាំងឡាយក៏មិនបានធ្វើល្អ ឬធ្វើអាក្រក់ដែរ។

ក្នុងការស្វែងរកពុទ្ធៈ អ្នកចាំបាច់ត្រូវតែមើលឃើញ "សភាវៈពិតនៃខ្លួនឯង" (Self-Nature)។ បុគ្គលណាដែលឃើញសភាវៈពិតនៃខ្លួនឯង បុគ្គលនោះឯងគឺជាពុទ្ធៈ។ ប្រសិន​បើ​អ្នកមិនឃើញសភាវៈពិតនៃខ្លួនឯងទេ ការសូត្រធម៌រំលឹកដល់ពុទ្ធៈ ការសូត្រ​ព្រះសូត្រ ការថ្វាយគ្រឿងបូជា និងការរក្សាសីលទាំងឡាយ សុទ្ធតែឥតប្រយោជន៍​​ទាំង​អស់។ ការសូត្ររំលឹកដល់ពុទ្ធៈផ្តល់ផលជាកម្មល្អ ការសូត្រព្រះសូត្រផ្តល់ផលជាការ​ចងចាំល្អ ការរក្សាសីលផ្តល់ផលជាការកើតក្នុងសុគតិភព ហើយការថ្វាយ​គ្រឿង​បូជា​ផ្តល់ផលជាសេចក្តីសុខក្នុងអនាគត ប៉ុន្តែវាមិនមែនជាពុទ្ធៈទាល់​តែ​សោះ។

ព្រះពោធិធម្ម ឬ តាក់មោ (តាមគ្រាមភាសាចិន) គឺជា ព្រះភិក្ខុជនជាតិឥណ្ឌា ក្នុងរង្វង់សតវត្សទី ១១ នៃពុទ្ធសករាជ ដែលនិកាយសេន (Zen) ចាត់ទុកលោកថាជាព្រះសង្ឃ​បរិ​នាយកអង្គទី ២៨ បើរាប់តាមខ្សែស្រឡាយឥណ្ឌា និងជាអង្គទី ១ ក្នុងខ្សែស្រឡាយចិន។

កំណត់សម្គាល់បន្ថែម សូមកុំយល់ច្រឡំថា ព្រះពោធិធម្ម បដិសេធវិធីសាស្ត្រនៃការសូត្រមន្ត ការធ្វើបុណ្យ ឬការរក្សាសីលនោះឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើការប្រតិបត្តិដែល "កាត់ត្រង់" ទៅកាន់ខ្លឹមនៃព្រះពុទ្ធសាសនា នោះគឺការពិចារណាចិត្តរបស់ខ្លួនឯង។ ប្រសិនបើខ្វះចំណុចនេះ ការធ្វើបុណ្យផ្សេងៗ ដូចជាការសូត្រមន្ត ការសាងសង់ព្រះពុទ្ធរូប ឬ​ស្ដូប​ចេតិយ ក៏ដូចជាការរក្សាសីល គឺជាត្រឹមតែ "បុញ្ញកិរិយាខាងលោកិយ" តែប៉ុណ្ណោះ។

ដូចការវិសជ្ជនាធម៌ដែល ព្រះពោធិធម្ម បានពន្យល់ដល់ អធិរាជ អ៊ូ នៃរាជវង្សលៀង នៅពេលដែលលោកធ្វើដំណើរមកដល់ប្រទេសចិនដំបូង៖ អធិរាជ អ៊ូ បានសួរថា ព្រះ​អង្គ​បានកសាងវត្តអារាម ចម្លងព្រះត្រៃបិដក និងទំនុកបម្រុងព្រះសង្ឃយ៉ាងច្រើន តើការ​ធ្វើបែបនេះព្រះអង្គបានកុសលកម្រិតណា? ព្រះពោធិធម្មបានឆ្លើយថា "ទាំងអស់នេះ​មិនរាប់ជាកុសល (ពិតប្រាកដ) ឡើយ" វាគ្រាន់តែជាកម្មតូចតាចដែលហុច​ផលឱ្យ​កើត​​ជាមនុស្ស ឬទេវតាប៉ុណ្ណោះ ប្រៀបដូចជាស្រមោលអង្រួនតាមរូប ទោះបី​ជា​មើល​​ទៅ​ឃើញថា​មាន ក៏ប៉ុន្តែតាមពិតវាមិនមែនជាខ្លឹមសារពិតប្រាកដនោះទេ។ ក្នុង​ន័យ​​​មួយទៀត ការប្រតិបត្តិ និងការធ្វើបុណ្យទាំងឡាយខាងលើ ប្រសិនបើនៅតែមាន​​ទិដ្ឋិយល់ថា "ខ្លួនយើង" ជាអ្នកធ្វើ វាក៏នៅតែជាការសាងកម្មបន្តទៅមុខទៀត។ ចំណែក​​ឯ​ពាក្យប្រដៅរបស់ព្រះពោធិធម្ម គឺតម្រង់ឆ្ពោះទៅរកការយល់ដឹងថា "ចិត្តគឺជាពុទ្ធៈ" ហើយដោយសារចិត្ត/ពុទ្ធៈនេះគឺជា "សុញ្ញតៈ" (ភាពទទេស្អាត) ទើបវាស្ថិតនៅផុតពីកម្ម និងការសាងសកម្មទាំងពួង។ 

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

ស្កែនយកតំណ
អំពីសេចក្តីបង្រៀនរបស់ព្រះពោធិធម្ម
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ កញ្ញា ឆ្នាំ២០២៦ (អាន: ១៩០ ដង)
ថែរក្សាចិត្ត មុនពេលចិត្តឈឺ
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ៧,៧៦៣ ដង)
អានិសង្សការកសាងព្រះត្រៃបិដក
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៣៥,៤៤៤ ដង)
ក្នុងសិក្ខាបទ នច្ចគីតវាទិតវិសូកទស្សនៈ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៤ ដង)
តើព្រះលោមារបស់ព្រះសម្ពុទ្ធមានពណ៌អ្វី? 
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២០៥ ដង)
អំពីសេចក្តីបង្រៀនរបស់ព្រះពោធិធម្ម
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៦ ដង)
ការរៀបសេនាសន:សង្ឃក្នុងពិធីការ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.36