ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧០៥ ដង
ស្កែនយកតំណ
នេរុជាតក

នេរុជាតក

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៥៩ ដង)

ស្តាប់សំឡេង

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាកោលា កាកសង្ឃា ច ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះរៀនយកកម្មដ្ឋានក្នុងសំណាក់ព្រះសាស្ដា ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ មនុស្សទាំងឡាយជ្រះថ្លានឹងឥរិយាបថរបស់ភិក្ខុនោះ និមន្តលោកឲ្យឆាន់ ឲ្យលោកទទួលប្ដេជ្ញា រួចកសាងបណ្ណសាលា ឲ្យលោកគង់ចាំវស្សាក្នុងទីនោះ នាំគ្នាធ្វើសក្ការៈយ៉ាងច្រើន ។ 
    
គ្រានោះ ពួកភិក្ខុដទៃជាសស្សតវាទ (អ្នកមានវាទៈថាទៀង) បានមកក្នុងទីនោះ ។ មនុស្សទាំងឡាយស្ដាប់ពាក្យរបស់ពួកសស្សតវាទហើយ នាំគ្នាលះបង់វាទៈរបស់ព្រះថេរៈ កាន់យកសស្សតវាទ ហើយធ្វើសក្ការៈដល់ពួកសស្សតវាទនោះ ។ បន្ទាប់មក មានពួកឧច្ឆេទវាទ (មានវាទៈថាដាច់សូន្យ) មកក្នុងទីនោះ មនុស្សទាំងឡាយលះបង់សស្សតវាទ នាំគ្នាកាន់យកឧច្ឆេទវាទ ។ មានពួកអចេលក៍ដទៃមក ។ មនុស្សទាំងឡាយលះបង់ឧច្ឆេទវាទ នាំគ្នាកាន់យក អចេលកវាទ ។ ភិក្ខុនោះរស់នៅជាទុក្ខក្នុងសំណាក់ពួកមនុស្សដែលដឹងនូវគុណនិងទោស ។ កាលបវារណាចេញវស្សាហើយ លោក​មក​កាន់​សំណាក់ព្រះសាស្ដា ។
    
ព្រះពុទ្ធធ្វើបដិសណ្ឋារៈត្រាស់សួរលោកថា អ្នកចាំវស្សានៅក្នុងទីណា ? លោកទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គនៅក្នុងបច្ចន្តគ្រាមមួយ ។  ព្រះសាស្ដាសួរថា អ្នកចាំវស្សានៅជាសុខទេឬ ? លោកទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនៅចាំវស្សាជាទុក្ខ ក្នុងសំណាក់ពួកមនុស្សដែលមិនដឹងនូវគុណនិងទោស ។
    
ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ បោរាណកបណ្ឌិតទាំងឡាយ សូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ក៏មិននៅអស់ ១ ថ្ងៃ ជាមួយនឹងអ្នកដែលមិនដឹងនូវគុណនិងទោសដែរ ព្រោះហេតុអ្វី បានជាអ្នកនៅក្នុងសំណាក់មនុស្សដែលមិនដឹងនូវគុណនិងទោសទៅវិញ ដូច្នេះហើយ កាលភិក្ខុនោះអារាធនា ទ្រង់ទើបនាំយកអតីតនិទានមកថា ៖ 
    
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងកំណើតសុវណ្ណហង្ស, លោកមានបងប្អូន ។ សត្វទាំងនោះរស់នៅលើភ្នំចិត្តកូដ បរិភោគស្រូវសាលីដែលដុះឯង ក្នុងព្រៃហិមពាន្ត ។  ថ្ងៃមួយ សត្វទាំងនោះត្រាច់ទៅកាន់ព្រៃហិមពាន្ត កាលមកកាន់ភ្នំចិត្តកូដវិញ បានឃើញកញ្ចនបព៌តមួយ ដែលមានឈ្មោះថា នេរុ នៅក្នុងរវាងផ្លូវ ហើយហើរទៅទំលើកំពូលភ្នំនោះ ។ សត្វទាំងឡាយដែលរស់នៅលើភ្នំនោះ ទាំងពួកបក្សី ទាំងសត្វជើងបួន កាលនៅលើដី ជាសត្វមានពណ៌ផ្សេងៗ, តែកាលចាប់ពីពេលចូលទៅកាន់ភ្នំហើយ សត្វទាំងអស់នោះ ទៅជាមានពណ៌ដូចមាស ដោយរស្មីរបស់ភ្នំ ។


    
ប្អូនព្រះពោធិសត្វឃើញសត្វទាំងនោះហើយ មិនដឹងហេតុនោះ សង្ស័យថា “មានហេតុអ្វីអេះ” កាលនឹងចរចាជាមួយបង ទើបពោល ២ គាថាថា ៖     

កាកោលា កាកសង្ឃា ច,    មយញ្ច បតតំ វរា;
សព្ពេវ សទិសា ហោម,    ឥមំ អាគម្ម បព្ពតំ។

ហ្វូងក្អែកព្រៃ ក្អែកស្រុក និងយើង ជាសត្វប្រសើរជាងពួកសត្វស្លាប មកដល់ភ្នំនេះ មានសម្បុរប្រហែលគា្នទាំងអស់ ។

ឥធ សីហា ច ព្យគ្ឃា ច,    សិង្គាលា ច មិគាធមា;
សព្ពេវ សទិសា ហោន្តិ,    អយំ កោ នាម បព្ពតោ។

ពួកសីហៈ ខ្លាធំ សត្វសា្លប ម្រឹគថោកទាប ក្នុងទីនេះ មានសម្បុរប្រហែលគ្នាទាំងអស់ តើភ្នំនេះ ឈ្មោះអ្វី ។
    
ព្រះពោធិសត្វស្ដាប់ពាក្យប្អូនហើយ ពោលគាថាទី ៣ ថា៖
ឥមំ នេរូតិ ជានន្តិ,      មនុស្សា បព្ពតុត្តមំ;
ឥធ វណ្ណេន សម្បន្នា,      វសន្តិ សព្ពបាណិនោ។

មនុស្សទាំងឡាយ ដឹងថាភ្នំដ៏ឧត្តមនេះឈ្មោះ នេរុ សព្វសត្វទាំងឡាយ នៅក្នុងទីនោះ ជាសត្វបរិបូណ៌ដោយពណ៌សម្បុរ ។

ប្អូនស្ដាប់ពាក្យនោះហើយ ពោលគាថាដ៏សេសថា 
អមាននា យត្ថ សិយា,     អន្តានំ វា វិមាននា;
ហីនសម្មាននា វាបិ,      ន តត្ថ វិសតិំវសេ។

ការមិនរាប់អាន ឬការមើលងាយ នូវពួកសប្បុរស ឬក៏ការរាប់អានបុគ្គលថោកទាប មានក្នុងទីណា បុគ្គលមិនគប្បីនៅក្នុងទីនោះទេ ។

យត្ថាលសោ ច ទក្ខោ ច,     សូរោ ភីរុ ច បូជិយា;
ន តត្ថ សន្តោ វសន្តិ,       អវិសេសករេ នរេ។

មនុស្សខ្ជិល និងមនុស្សឧស្សាហ៍ មនុស្សក្លៀវក្លា និងមនុស្សខ្លាច គេបូជាស្មើគ្មា ក្នុងទីណា សប្បុរសទាំងឡាយ រមែងមិននៅក្នុងទីនោះ ជាភ្នំមិនធ្វើឲ្យប្លែកបាន ។

នាយំ នេរុ វិភជតិ,     ហីនឧក្កដ្ឋមជ្ឈិមេ;
អវិសេសករោ នេរុ,     ហន្ទ នេរុំ ជហាមសេ។

ភ្នំនេរុនេះ មិនចែកនូវសត្វឲ្យថោកទាប ឲ្យខ្ពង់ខ្ពស់ ឲ្យជាកណ្តាល ភ្នំនេរុមិនធ្វើឲ្យប្លែកគ្នាបាន បើដូច្នោះ យើងទាំងឡាយ លះបង់នូវភ្នំនេរុចោល ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក, កាលចប់សច្ចធម៌ ភិក្ខុនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កនិដ្ឋហំសោ អានន្ទោ អហោសិ សុវណ្ណហង្សជាប្អូនក្នុងកាលនោះបានមកជាអានន្ទ ជេដ្ឋកហំសោ បន អហមេវ អហោសិំ សុវណ្ណហង្សជាបង គឺ តថាគតនេះឯង ។ នេរុជាតក ចប់ ៕

(អដ្ឋកថា ជាតក ឆក្កនិបាត អាវារិយវគ្គ) ដោយ សដវថ
 

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
នេរុជាតក
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤០,៣៣៧ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.68
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿