ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៦,៣៨៩
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៦៩៤,២២៤
សរុប ៣០០,០៥៧,៤៣៥
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៣១៧ ដង)

គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា



ស្តាប់សំឡេង
 
រឿង​នាង​កា​ញ្ចនទេវី
(​ ចាក ម. វា. )
(​ គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា )

 
កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ បរិនិព្វានហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ក្នុង​ទេវ​បុត្តនគរ​នាំ​គ្នា​យក​បាត្រ ព្រះ​សម្ពុទ្ធ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ​ មុន​បញ្ចុះ​ក្នុង​ចេតិយ​នោះ ព្រះ​រាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន​ហែ​យ៉ាង​អស្ចារ្យ​ គឺ​ឪ្យ​រាជ​បុរស​ហៅជាង​ទង​ជា​ច្រើន​អ្នក​មក​ ឪ្យ​យកដើម​ឫ​ស្សី​ ១ ដើម​យ៉ាង​ធំមក​រចនា​ស្រោប​មាស​រំ​លេច​ដោយ​កែវ​ ៧ ប្រការ យក​បាត្រ​ដាក់​ភ្ជាប់​លើ​ចុង​ឫស្សី​ ហើយ​លើក​ឡើង​ដម្កល់​លើរាជ​រថមាស​ ហែ​ប្រ​ទក្សិណ​ទី​ក្រុង​បីជុំ ទើប​នាំ​ចូល​ទៅ​បញ្ចុះក្នុងចេតិយ​កែវ​ ប្រជុំ​គ្នាធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​អស់​រយៈ​៧ ថ្ងៃ​ មាន​ធម្ម​កថិក​សំដែង​ធម៌​ទេសនា​រាល់​រាត្រី​ ។​

ពួក​មនុស្ស​និង​ទេវ​តា នាគ​ គ្រុឌ ជា​ច្រើន​បាន​នាំគ្នា​មក​ស្តាប់​ធម្មទេសនា ។ 
កាល​នោះ​មាន​នាគ​រាជ​មួយ​មាន​ឫទ្ធិ​អ​ស្ចារ្យ​បាន​មក​ស្តាប់ធម្មទេស​នា បាន​ឃើញ​នា​រី​ម្នាក់​មាន​រូប​ល្អ​ស្រស់​ប្រិម​ប្រិយ​ ជា​ស្រ្តី​មាន​សទ្ធា​មាំក្នុង​ព្រះ​ពុទ្ធ​សាស​នា​ ។

នាគរាជ​មាន​​សេចក្តី​ស្នេហា និ​មិ្មត​ជា​មាពណ​ទៅ​និយាយ​លួង​លោម​នាង យក​នាង​ជាភរិយា​ នាង​មិន​ព្រម ក៏​មាន​សេចក្តី​ក្រោធ​ខឹង​និម្មិត​ខ្លួន​ជា​ពស់​នាគយ៉ាង​ធំ​ រុំ​ព័ទ្ធនាង​នោះ​ជិត​តាំងពី​បាត​ជើង​ឡើងទៅ​ ហើយ​បើក​ពពារ​គ្រប​បិទ​ពី​លើ បំ​ណង​ឪ្យ​នាង​ស្លាប់ ប៉ុន្តែ​នាង​តាំង​ចិត្ត​មាំក្នុង​ការ​គោរព​ព្រះ​ចេតិយ និង​ព្រះធម៌​ទេសនា​តែ​ម្យ៉ាង​ ឥត​រំភើប​ញាប់​ញ័រ​អ្វី​ឡើយ មិន​យូរ​ប៉ុ​ន្មាន នាគរាជ​ក្តៅ​ក្រ​ហាយ​រលា​ភ្នែន​ស្ទុះ​ចេញ​ឆ្ងាយ​ពី​នាង​ នឹក​ស្ងើច​អស្ចារ្យ​ កើត​សេចក្តី​ជ្រះ​ថ្លា​ចំ​ពោះ​នាង​ ទើប​និ​មិ្មត​ខ្លូន​មាន​ពពា​ ១រយ​ឪ្យ​នាង​អង្គុយ​ពី​លើក្នុង​ទី​កណ្តាល​ពុទ្ធ​បរិស័ទ ហើយ​បូជា​ដោយ​កហាបណៈ​ជា​ច្រើន​ពាន់ ។​


ចំ​ណែក​ពុទ្ធ​បរិស័ទ ទាំងឡាយ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះហើយ កើត​សេចក្តី​ជ្រះ​ថ្លា​នាំ​គ្នា​យក​កហាប​ណៈ ទៅ​បូ​ជា​នាង​រួម​ទាំង​អស់​​ ១៨​កោដិ ។​​

នាង​បាន​សម្បត្តិ​ច្រើន​ ដូច្នេះ​ហើយ​ខំ​ធ្វើ​ទាន​សីល​ដ​រាប​ដល់​អស់​អាយុ​ ក៏​ទៅ​ចាប់​កំ​ណើត​កើត​ក្នុង​ផ្ទៃ​អគ្គមហេសី​នៃ​ព្រះ​មហា​ក្សត្រ​ ក្នុង​ទេវ​បុត្តនគរ ដល់​ពេល​ដែល​ប្រ​សូត​មាន​ហេតុ​អស្ចារ្យ ភ្លៀង​កែវ​ ៧ ប្រការ​ធ្លាក់​ចុះ​មក​ពេញ​ទេវ​បុត្តនគរ ទាំង​មូលទើប​ព្រះ​បរម​រាជវង្សានុ​វង្ស ថ្វាយ​ព្រះ​នាម​ថា​ ក​ញ្ចន​ទេវី ។


ឯ​នាង​កញ្ចនទេវី​នេះ​ មាន​រូប​ល្អ​ស្រស់​ដូច​រូប​ទេព​អប្សរ មាន​ពន្លឺ​ផ្សាយ​ចេញ​ពី​កាយ​ប្រ​វែង​មួយ​ហត្ថ ជានិច្ចដោយ​អានិសង្ឃ​ដែល​នាង​បាន​បូ​ជា​បាត្រ​ព្រះ​សម្ពុទ្ធ និង​អានិសង្ឃ​ស្តាប់​ធម៌​ទេសនា ។​

ស្តេច​ក្នុង​ជម្ពូទ្វីប​ទាំង​មូល​នាំគ្នា​បញ្ជូន​គ្រឿង​បណ្ណាការ​មក​ថ្វាយ​ព្រះ​រាជ​បិតា ដើម្បី​ដណ្តឹង​នាង​ នាង​មិន​ព្រម​យក​ ព្រោះជាស្ត្រី​មាន​និស្ស័យ​ខ្ពស់ នាង​សូម​អង្វរ​ព្រះ​រាជបិតា សូម​ចេញ​ចាក​ព្រះ​រាជ​និ​វេសន៏ ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​នី​ ព្រះ​រាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជា​អនុ​ញ្ញាត​​តាម​សូម ទើប​ដង្ហែ​នាង​ចេញ​ពី​ព្រះ​រាជ​និវេសន៏​យ៉ាង​ មហោ​ឡា​រឹក​ទៅ​បួស​ជា​ភិក្ខុនី មិន​យូរ​ប៉ុន្មាន នាង​បាន​សម្រេច​អរហត្តផល ព្រម​ទាំង​បដិ​សម្ភិទា មាន​នាម​ប្រាកដ​​ថា​ កញ្ចនថេរី ដល់​អស់​អា​យុ​ក៏​និព្វាន​ទៅ ។


អត្តបទ​នេះវាយ​បញ្ចូល​ដោយ​ កញ្ញា ហេង​ សំ​ដា​ណែត ។​ អត្តបទ​នេះដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រជុំ​និទាន​ជាតក ។

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៣៦,៣៦៩ ដង)
គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១៩៣ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៥,៧២៧ ដង)
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕