30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៩,៩១៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៤៧,៧១៤
សរុប ៣៨៥,៤៣៤,៤០៧
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៤២២ ដង)

រឿង​ប្រេត​ក្លាយ​ជា​ទេ​វតា



ស្តាប់សំឡេង
 
 រឿង​ប្រេត​ក្លាយ​ជា​ទេ​វតា
(ចាក​ លោ​ ទី​)
(គុណ​នៃ​ការ​ផ្សព្វផ្សាយ​កុសល​ដល់​ប្រេត​)

 
ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​ប្រេត​មួយ​រូប​ អត់ឃ្លាន​អាហារ​ច្រើន​លាន​ឆ្នាំ​ តែង​នឹក​រឮក​ញាតិ​មិត្រ​បងប្អូន​ជានិច្ច​ ប៉ុន្តែ​ពុំ​ដែល​បង​ប្អូន​ញាតិ​មិត្រ​ណា​ ឧទ្ធិសកុសល​ឲ្យ​ម្តង​សោះ​។ ថ្ងៃ​មួយ​មាន​ឧ​បា​សក​ម្នាក់​ឈ្មោះ​វិទេ​ហៈ​ ដេក​នៅ​ក្នុង​ខ្ទម​ស្រែ​ ចាំ​ស្រូវ​ក្នុង​លង្កា​ទ្វីប​ ស្រាប់​តែ​ប្រេត​នោះ​ទៅសុំ​អា​​ហារ​បរិភោគ ដោយ​នឹក​រឮក​ឃើញ​ថា​ វិ​ទេ​ហៈ​ឧ​បាសក​នេះ​ ត្រូវ​ជា​សម្លាញ់​របស់​​អញ​ក្នុង​ជាតិ​មុន​យូរ​អង្វែង​ណាស់​ហើយ​។ វិ​ទេ​​ហៈ​ឧ​បា​សក​ឮ​សំ​ឡេង​ប្រេត​ស្រែក​សុំ​អា​ហារ​បរិ​ភោគ​ដូច្នោះ​ ក៏​សួរ​ថា​អ្នក​ជា​អ្វី​?​មក​ពី​ណា?។

ប្រេត​ប្រាប់​ថា​ ខ្ញុំ​ជា​សម្លាញ់​ក្នុង​ជាតិដែល​កន្លង​ទៅ​យូរ​អង្វែង​ណាស់​ហើយ​ ខ្ញុំ​ស្លាប់​ពី​ជាតិ​មុន​មក​បាន​កើត​ទៅ​ជា​ប្រេត​នៅ​ក្នុង​លង្កា​ទ្វីប​នេះ​ ពុំ​ដែល​បាន​អា​ហារ​បរិ​ភោគឡើយ​ ញាតិ​មិត្រ​បង​ប្អូន​ទាំងឡាយ​ គេ​មិន​ដែល​ឧ​ទ្ទិស​ផល​ដល់​ខ្ញុំ​ម្តង​សោះ​ បាន​ជា​ខ្ញុំ​មក​សុំ​អាហារ​របស់​សម្លាញ់​បរិ​ភោគ។ វិ​ទេ​ហៈ​ឧ​បាសក​ឮ​ដូច្នោះ​ ​មាន​ចិត្តអា​ណិត​ពន់​ពេក​ ទើប​ហៅ​ប្រេត​ឲ្យ​ឡើង​លើ​ខ្ទម​ យក​បាយ​មក​ឲ្យ​ប្រេត​ស៊ី​។ ប្រេត​ឃើញ​ឧ​បាសក​យក​បាយ​មក​ដូច្នេះ​ហើយ​ ក៏​និយាយ​ថា​ ម្នាល​សម្លាញ់​បើ​អា​ណិត​ខ្ញុំ​ អ្នក​ចូរ​យក​ភក្ត​ទៅ​ថ្វាយ​ដល់​ព្រះ​សង្ឃ​ ហើយ​ឧ​ទ្ទិស​ផល​ឲ្យ​ខ្ញុំ​ ទើប​ខ្ញុំ​ទទួល​​បរិ​ភោគ​បាន​។

លុះ​ព្រឹក​ឡើង​វិ​ទេ​ហៈ​ឧ​បាសក​ បាន​ចាត់​ចែង​ថ្វាយ​ភក្ត​ដល់​ព្រះ​សង្ឃ​ឧ​ទ្ទិស​ផល​បញ្ជូន​ទៅឲ្យ​ប្រេត​​នោះ​ៗ​ កាល​បរិ​ភោគ​អា​​ហារ​ទិព្វ​ឆ្អែត​ស្កប់​ស្កល់​ ប៉ុន្តែ​​នៅ​ខ្វះ​សំពត់​ស្លៀក​ទៀត​ ក៏​ដើរ​ទៅឈ​របង្ហាញ​ខ្លួន​ដល់​វិ​ទេហៈ​ឧ​បាសក​នឹកយាយ​សុំ​​សំ​ពត់​អាវ​ស្លៀក​ពាក់​។ វិ​ទេ​ហៈ ​​ស្រែក​ប្រាប់​ថា​ បើ​អ្នក​ខ្វះ​សំ​ពត់​​​​ខ្ញុំ​មាន​សំ​ពត់​កម្ពល​ ៣ អ្នក​មក​យក​ទៅ​ស្លៀក​ចុះ​។ ប្រេត​និយាយ​ថា​ ឲ្យ​ខ្ញុំ​យ៉ាង​ហ្នឹង​មិន​បាន​ទេ​ ចូរ​សម្លាញ់​យក​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​ដូច​មុ​ន​ ទើប​ខ្ញុំ​ទទួល​បាន​។ វិ​ទេ​ហៈ​ឧ​បាសក​ ក៏​ចាត់​ចែង​យក​សំពត់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ សំពត់​នោះ​ក៏​ក្លាយ​ទៅជា​សំពត់​ទិព្វ​ កើត​ដល់​ប្រេត​នោះ ។ ក្នុង​វេលា​នោះប្រេតក៏​ក្លាយ​​ខ្លួន​ទៅជា​ទេវ​បុត្រ​ ដោយ​អំ​ណាច​កុសល​ដែល​វិ​ទេហៈ​ឧ​បាសក​ឧ​ទ្ទិស​ផ្សាយ​ឲ្យ​។

ប្រេត​កាល​បើ​បាន​ក្លាយ​ខ្លួន​ទៅជា​ទេ​វតា​ហើយ​ ក៏រឮក​ដល់​គុណ​របស់​វិទេ​ហៈ​ឧបាសក​ ទើប​ដើរ​ទៅបង្ហាញ​ខ្លូន​ហើយ​និយាយ​ថា​ ម្នាល​សម្លាញ់​អ្នក​មាន​គុណ​លើ​រូប​ខ្ញុំ​ច្រើន​ណាស់​ ខ្ញុំ​គ្មាន​អ្វី​តប​គុណ​សម្លាញ់​ទេ​ ចូរ​សម្លាញ់​ទៅ​គាស់​យក​កំ​ណប់​ទ្រព្យ​ ៣ ក្អម​នៅ​ក្រោម​ដើម​ជ្រៃ​ក្បែរ​ស្រែ​អ្នក​ចុះ​ ព្រោះ​កំ​ណប់​នោះ​ខ្ញុំ​ឃើញ​យូរ​ហើយ​គ្មាន​ម្ចាស់​ថែ​រក្សា​ទេ​។ វិ​ទេ​ហៈ​ឧ​បាសក​យក​ចប​ទៅ​កាប់​មើ​ល​ ឃើញ​ជា​កំ​ណប់​មែន​ ក៏​ទៅក្រាប​ទូល​ដល់​ព្រះ​រាជា​រ​បស់​ខ្លួន​។

ព្រះ​រាជា​បាន​ចាត់​ចែង​ឲ្យ​យក​រទេះ​ទៅដឹក​​មក​ចាក់​គរ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ ហើយ​ទ្រង់​តាំង​ឧ​បាសក​នោះឲ្យ​ធ្វើ​​មហាសេដ្ឋី​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិរបស់​ខ្លួន​ទៅ​។ ឯ​ប្រេត​នោះ​មាន​ប្រា​សាទ​មាន​ផុស​នៅ​ស្ថា​នត្រៃ​ត្រឹង្ស​ ក៏​ឡើង​ទៅ​នៅ​ក្នុង​ស្ថាន​ទេវ​លោក​បរិ​បូរណ៌​ដោយ​ទិព្វ​សិ​រី​ខ្ចាត់​ផុត​ពី​សេចក្តី​ទាល់​ក្រ​គ្រប់​យ៉ាង​។



ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៩,០០១ ដង)
ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​អំពើ​កម្ម​
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៧,៤៥៥ ដង)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,១២២ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.5
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿