អានអត្ថបទ
ផ្សាយ : ១៩ មីនា ឆ្នាំ២០១៣ (អាន: ១១,៣១០ ដង)
បុណ្យឆ្លងទីស្នាក់ការ សមាគម គិលានសង្រ្គោះ ព្រះសង្ឃ និងសមិទ្ធផលនានា ក្នុងឈាបនដ្ឋាន លុម្ពិនីឧទ្យាន វត្តដំណាក់ និងដាក់បាត្រព្រះសង្ឃ ចំនួន ១២៣អង្គ

|
ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំជាភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការ និងបុគ្គលិកសមាគម គិលានសង្រ្គោះ ព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដំណាក់ទាំងអស់ បានស្រុះស្រួលមូលមតិគ្នា ជាឯកច្ឆ័នប្រារព្ធពិធីបុណ្យឆ្លងសមិទ្ធផលនានាមានដូចជា៖ ទីស្នាក់ការព្រះសង្ឃអាពាធឈាបនដ្ឋាន រថយន្តរទេះសាឡី កំផែងពោធិព្រឹក្ស ផ្លូវបេតុង ទីធ្លាក្រាលការ៉ូឡា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលមាននៅក្នុងឈាបនដ្ឋានលុម្ពិនីឧទ្យានវត្តដំណាក់ និងមានកម្មវិធីចែកសៀវភៅធម៌ជាធម្មទាន ។
កម្មវិធីបុណ្យ ដោយ៥០០០ឆ្នាំ
|