ថ្ងៃ អាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៣,៩៨៩
Today
ថ្ងៃម្សិលមិញ ១៦៩,១៧៩
ខែនេះ ២,៩៩៧,១៩២
សរុប ១៩៣,៥៥២,៥០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១៨៩៤ ដង)

ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩



 
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩

ព្រះ​ពុទ្ធ​សាសនា​ គឺ​ ព្រះ​ធម៌​វិន័យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ប្រកប​ដោយ​អង្គ​ ៩​ គឺ​៖​
១- សុត្ត​  បាន​ដល់​ព្រះ​សូត្រ​ផ្សេង​ៗ​ មាន​មង្គល​សូត្រ​ជា​ដើម​ ។
២-​ គេយ្យ​  គឺ​ព្រះ​សូត្រ​ទាំង​អស់​ដែល​មាន​គា​ថា​ មា​ន​ស​គាថវគ្គ​ជា​ដើម​ ។​
៣- វេយ្យា​ករណ​  គឺ​ព្រះ​អភិធម្ម​បិដក​ ព្រះ​សូត្រ​ដែល​មិន​មាន​គា​ថា​ បញ្ចូល​ជា​មួយ​ និង​ព្រះ​ពុទ្ធ​វចនៈ​ដែល​មិន​ចាត់​ចូល​ក្នុង​អង្គ​ ៨​ ។
៤- គា​ថា​ គឺ​ព្រះ​ធម្ម​បទ​ថេរ​គាថា​ ថេរី​គាថា​ និង​គាថា​សុទ្ធ​ៗ​ ដែល​មិន​មាន​ឈ្មោះ​ថា​សូត្រ​ក្នុង​សុត្ត​និ​បាត​ ។​
៥- ឧ​ទាន​  គឺ​ព្រះ​សូត្រ​ ៨២​ សូត្រ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ថ្លែង​ដោយ​សោ​មន​ស្ស​ញ្ញាណ​ ។​
៦- ឥ​តិ​វុត្ត​ក​ គឺ​ព្រះ​សូត្រ​ ១១០​ សូត្រ​ដែល​​ផ្តើម​ឡើង​ដោយ​ពាក្យ​ថា​  វុត្តំ​ ហេតំ​ ភគវា​  (ខ​នេះ​សម​ពិត​ដូច​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ហើយ​)​ ។​
៧- ជាតក​ គឺ​រឿង​អតីត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ និង​ព្រះ​សាវក​ មាន​អបណ្ណ​ក​ជាតក​ជា​ដើម​ រួម​ ៥៥០​ ជាតក​ ។​
៨- អ​ព្ភូ​ត​ធម៌​  គឺ​ព្រះ​សូត្រ​ដែល​ប្រកប​ដោយ​អច្ឆរិយ​អព្ភូត​ធម៌​ (​ធម៌​ដែល​ក្រៃ​លែង​ដោយ​គុណ​វិសេស​ ដែល​គួរ​អស្ចារ្យ​ )​ ។​
៩- វេ​ទ​ល្ល​  គឺ​ព្រះ​សូត្រ​ដែល​កាល​ណា​សួរ​ហើយ​ ក៏​បាន​នូវ​សេច​ក្តី​ដឹង​ និង​សេចក្តី​ត្រេក​អរ​ក្រៃ​លែង​ឡើង​ៗ​ មា​ន​ចូឡ​វេ​ទល្ល​សូត្រ​ជា​ដើម​ ។​

ព្រះ​ពុទ្ធ​វចនៈ​មាន​ ៨៤០០០​ ព្រះ​ធម្មក្ខន្ធ​ដែល​ព្រះ​អានន្ទ​រៀន​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម​ក​ ៨២០០០​ ព្រះ​ធម្ម​ក្ខន្ធ​ រៀន​ពី​ព្រះ​ភិក្ខុ​មាន​ព្រះ​សារីបុត្រ​ជា​ដើម​ ២០០០​ ព្រះ​ធម្មក្ខន្ធ​ ។  ព្រះ​ធម្ម​ក្ខន្ធ​ គឺ​ព្រះ​ធម៌​តែ​មួយ​ ខ​ ក៏​សឹង​អាច​នឹង​ជា​ព្រះ​សូត្រ​ ១​ សូត្រ​ នោះ​ក៏​បាន​ជា​ ១​ ព្រះ​ធម្មក្ខន្ធ​ ឬ​ក៏​ជា​បញ្ហា​ ១​ ខ​ ក៏​ជា​ ១​ ព្រះ​ធម្ម​ក្ខន្ធ​ ។ ពាក្យ​វិសជ្ជនា​ ខ​ នីមួយ​ៗ​ ក៏​ជា​ព្រះ​ធម្មក្ខន្ធ​ នីមួយៗ​ដែរ​ ។​

* ព្រះ​វិន័យ​បិដក​ ចែក​ចេញ​ជា​ ៥​ គម្ពីរ​គឺ​៖ មហា​វិភង្គ​ ១​ ភិក្ខុនី​វិភង្គ​ ១​ មហា​វគ្គ​ ១​ ចុល្ល​វគ្គ​ ១​ បរិ​វារ​ ១​ ។​ គម្ពីរ​អដ្ឋ​កថា​ ដែល​អធិប្បាយ​ ខ​ សេចក្តី​ក្នុង​ព្រះ​វិន័យ​បិដក​ គឺ​សមន្ត​បាសា​ទិកា​ ។

* ​ព្រះ​សុត្ត​ន្ត​បិដក​ មាន​ ៥​ និ​កាយ​គឺ​ ៖
១. ទីឃ​និ​កាយ​  រួម​ព្រះ​សូត្រ​ខ្នាត​វែង​មាន​ព្រះសូត្រ​ ៣៤​​ ​សូត្រ​ ចែក​ជា​ ៣​ វគ្គ​ គឺ​ សីល​ខន្ធ​វគ្គ​ មហា​វគ្គ​ និង​បាដិ​ក​វគ្គ​ ។​ គម្ពីរ​អដ្ឋ​កថា​ ទី​ឃនិ​កាយ​ គឺ​ សុម​ង្គល​វិលាសិនី​ ។
២. មជ្ឈិម​និ​កាយ​  រួម​ព្រះសូត្រ​ខ្នាត​កណ្តាល​ មាន​ព្រះ​សូត្រ​ ១៥២​​ សូត្រ​ ចែក​ចេញ​ជា​ ៣​ បណ្ណា​សក​ គឺ​ មូល​បណ្ណា​សក​ មិជ្ឈិម​បណ្ណា​សក​ ឧ​បរិបណ្ណា​សក​ ។​
-​ មូល​បណ្ណា​សក​  មាន​ ៥​ វគ្គ​ ។​ ១​ វគ្គ​ មាន​ ១០​ សូត្រ​ រួម​ ៥០​ សូត្រ​ ។​
- មជ្ឈិម​បណ្ណា​សក​ មាន​ ៥​ វគ្គ ។​ ១​ វគ្គ​ មាន​ ១០ សូត្រ​ រួម​ ៥០​ សូត្រ​ ។​
- ​ឧ​បរិបណ្ណា​សក​  មាន​ ៥​ វគ្គ​ ។​ ១​ វគ្គ​មាន​ ១០​ សូត្រ​ មាន​ ៤​ វគ្គ​ និង​ វគ្គ​ទី​ ៥​​ មាន​ ១២​ សូត្រ​ រួម​ ៥២​ សូត្រ​ ។​ គម្ពី​ព្រះ​អដ្ឋ​កថា​ មជ្ឈិម​និកា​យ​ គឺ​ បបញ្ចសូទនី​ ។​

៣.​ សំ​យុត្ត​និកា​យ  រួមព្រះ​សូត្រ​ជា​ពួក​ៗ​ ចែក​ជា​វគ្គ​ធំ​ៗ​ ៥​ វគ្គ​ គឺ​ សគាថា​វគ្គ​ ១​ និទាន​វគ្គ​ ១​ ខន្ធ​វារ​វគ្គ​ ១​ សឡា​យតនវគ្គ​ ១​ មហា​វារវគ្គ​ ១​ ។​
- សគា​ថ​វគ្គ​ មាន​ ១១ សំយុត្ត​
- និ​ទាន​វគ្គ​ មា​ន​ ៩​ សំយុត្ត​
- ខន្ធ​វារវគ្គ​ មាន​ ១៣​ សំយុត្ត​
- សឡា​យតន​វគ្គ​ មាន​ ១០​ សំយុត្ត​
- មហា​វារ​វគ្គ​ មាន​ ១២​ សំយុត្ត​
គម្ពីរ​អដ្ឋ​កថា​សំយុត្ត​និ​កាយ​ គឺ​ សារត្ថ​បកា​សិនី​

៤. អង្គុត្ត​រ​និកាយ​ រួម​ព្រះសូត្រ​តាម​ចំនួន​ប្រភេទ​នៃ​ធម៌​ ។​ ចែក​ជា​ ១១​ និបាត​ គឺ​៖​
ឯក​និបាត​  រួម​ពួក​ធម៌​ ១​ ប្រភេទ​
ទុកនិបាត​ រួម​ពួក​ធម៌​ ២​ ប្រភេទ​
តិកនិបាត​ រួម​ពួក​ធម៌​ ៣​ ប្រភេទ​
ចតុកនិបាត​ រួម​ពួក​ធម៌​ ៤​ ប្រភេទ​
បញ្ច​កនិបាត​ រួម​ពួក​ធម៌​ ៥​ ប្រភេទ​
ឆក​និបាត​ រួម​ពួក​ធម៌​ ៦​ ប្រភេទ​
សត្តក​និ​បាត​ រួម​ពួក​ធម៌​ ៧​ ប្រភេទ​
អដ្ឋ​កនិបាត​ រួម​ពួក​ធម៌​ ៨​ ប្រភេទ​
នវកនិបាត​ រួម​ពួក​ធម៌​ ៩​ ប្រភេទ​
ទសកនិបាត​ រួម​ពួក​ធម៌​ ១០​ ប្រភេទ​
ឯក​ទសក​និបាត​ រួម​ពួក​ធម៌​ ១១​ ប្រភេទ​

គម្ពីរ​ព្រះ​អដ្ឋកថា​ អង្គុត្តរ​និកាយ​ គឺ​ មនោ​រថ​បូរណី​

៥. ខុទ្ទ​កនិ​កាយ​ ក្រៅ​ពី​និ​កាយ​ ៤​ មាន​ ទី​ឃ​និ​កាយ​ ជាដើម​នោះ​ហើយ​ ព្រះ​ពុទ្ធ​វចនៈ​ដទៃ​ពី​នោះ​ រួម​ជា​ខុទ្ទក​និកាយ​ ទាំង​អស់​ដែល​មាន​​ ខុទ្ទ​កបាដ្ឋ​ ធម្មបទ​ ឧ​ទាន​ ឥតិ​វុត្ត​ក​ សុត្ត​និ​បាត​ វិមាន​វត្ថុ​ បេត​វត្ថុ​ ថេរ​គាថា​ ថេរី​គាថា​ ជាតក​ មហា​និ​ទ្ទេស​ ចូឡ​និ​ទ្ទេស​ បដិ​សម្ភិ​ទា​មគ្គ​ អ​ប​ទាន​ ពុទ្ធ​វង្ស​ និង​ ចរិ​យា​បិដក​

គម្ពីរ​ព្រះ​អដ្ឋ​កថា​ ខុ​ទ្ទក​និកាយ​ គឺ​
បរមត្ថ​ជោ​តិកា​ អដ្ឋ​កថា​ ខុទ្ទ​ក​បា​ដ្ឋ​ និង​ សុត្ត​និ​បាត​
ធម្ម​បទ​ដ្ឋ​កថា​ អដ្ឋក​ថា​ គា​ថា​ធម្ម​បទ​
បរមត្ថ​ទី​បនី​ អដ្ឋ​កថា​ ឧ​ទាន​ និង​ ឥតិ​វុត្តក​​ បេត​វត្ថុ​ ថេរគាថា​ ថេរី​គាថា​ ចរិយា​បដិក​
ជាតក​ដ្ឋកថា អដ្ឋ​កថា​ ជាតក​
សទ្ធម្ម​ប្ប​ជោ្ជតិកា​ អដ្ឋកថា​ មហា​និទ្ទេស​ និង​ ចូឡ​និ​ទ្ទេស​
សទ្ធ​ម្ម​បកាសិនី​ អដ្ឋ​កថា​ បដិសម្ភិ​ទា​មគ្គ​
វិមល​ត្ថ​វិលាសិនី​ អដ្ឋ​កថា​ វិមាន​វត្ថុ​
វិសុទ្ធ​ជ​នវិ​លា​សិនី​ អដ្ឋកថា​ អប​ទាន​

មធុ​រត្ថ​វិលា​សិនី​ អដ្ឋ​កថា​ ពុទ្ធ​វង្ស​ ។

* ព្រះ​អភិ​ធម្ម​បិដក​ ៧​ គម្ពីរ​ គឺ​៖
១. ធម្ម​សង្គ​ណី​បករណ​ អដ្ឋកថា​ គឺ​ អដ្ឋ​សាលិនី​
២. វិភង្គ​បករណ​ អដ្ឋ​កថា​ គឺ​ សម្មោ​ហវិ​នោ​ទនី​
៣. ធាតុ​កថា​បករណ​ អដ្ឋ​កថា​ គឺ​ បរមត្ថ​ទី​បនី​ បញ្ច​បករណ​ដ្ឋ​កថា​
៤. បុគ្គ​ល​បញ្ញាតិ​បរណ​ អដ្ឋ​កថា​ គឺ​ បរមត្ថ​ទី​បនី​ បញ្ច​បរណ​ដ្ឋ​កថា​
៥. កថា​វត្ថុ​បករណ អដ្ឋ​កថា​ គឺ​ បរមត្ថ​ទី​បនី​ បញ្ច​បករណ​ដ្ឋ​កថា​
៦. យមក​បករណ​ អដ្ឋ​កថា​ គឺ​ បរមត្ថ​ទី​បនី​ បញ្ច​បករណ​ដ្ឋ​កថា​
៧. បដ្ឋាន​បករណ អដ្ឋ​កថា​ គឺ​ បរមត្ថ​ទី​បនី​ បញ្ច​បករណ​ដ្ឋ​កថា​

អដ្ឋ​កថា​ ព្រះ​ត្រៃ​បិដក​នោះ​ ចំណែក​ធំ​ ព្រះ​ពុទ្ធ​ឃោ​សា​ចារ្យ​ លោក​ប្រែ​ និង​រៀប​រៀង​ពី​អដ្ឋ​កថា​ដើម​ក្នុង​ភាសា​សី​ហឡ​ (ភាសា​អ្នក​ស្រី​លង្កា​) គឺ​ មហា​អដ្ឋ​កថា​ មហា​បច្ច​រី​ និង​ កុរុន​ទី​ ដែល​បន្ត​គ្នា​មក​តាំង​តែ​ពី​សម័យ​លោក​ព្រះ​មហិ​ន្ទត្ថេរ​ ព្រះ​ឱរស​ ព្រះ​ចៅ​អសោក​ មហា​រាជ​ ទៅ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេ​សស្រីលង្ការ​ ។​

ក្រៅ​ពី​គម្ពីរ​ដីកា​ ដែល​អធិ​ប្បាយ​ សេចក្តី​ក្នុង​គម្ពីរ​អដ្ឋ​កថា​និង​អត្ថ​យោជនា​ គឺ​សារត្ថ​ទី​បនី​ (​គម្ពីរ​ដីកា​ព្រះ​វិន័យ​បិដក​)​ សារត្ថ​មញ្ចុ​សា​ (​គម្ពីរ​ដី​កា​ព្រះ​សុត្តន្ត​បិដក​)​ បរមត្ថ​បកា​សិនី​ (​គម្ពីរ​ដីកា​ ព្រះ​អភិធម្ម​បិដក​)​ និង​អនុ​ដី​កា​ដែល​អធិប្បាយ​ទុក​ពាក្យ​សព្ទ​ក្នុង​ដីកា​ហើយ​ស្រាប់​ ។​ គម្ពី​រ​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ដែល​គួរ​ដល់​ការ​សិក្សា​ដែល​លោក​ព្រះ​ថេរ​ដ៏​មាន​គុណ​ក្នុង​អតីត​សម័យ​តៗ​មក​ បាន​រចនា​ទុក​គឺ​មាន​ដូច​នេះ​ ៖

មិលិន្ទ​បញ្ហា​  រចនា​ដោយ​លោក​ព្រះ​បិដក​ចុល្ល​ក័យ​ ប្រហែល​ក្នុង​ ព.ស​ ៥០០
វិសុទ្ធិមគ្គ​ រចនា​ដោយ​លោក​ព្រះពុទ្ធ​ឃោ​សាចារ្យ​ ប្រហែ​ល​ក្នុង​ ព.ស​ ជិត​ ១០០០
អភិ​ធម្មត្ថ​សង្គហ​ រចនា​ដោយ​លោក​ព្រះ​អនុ​រុទ្ធា​ចារ្យ​ ប្រហែល​ក្នុង​ ព.ស​ ជិត​ ១០០០
សារត្ថ​សង្គហ​ រចនា​ដោយ​លោក​ព្រះ​នន្ទ​ចារ្យ​ ប្រហែល​ក្នុង​ ព.ស​ ជិត​ ១០០០
បរមត្ថ​មញ្ចុសា​ (ដីកា​អធិប្បាយ​វិសុទ្ធមគ្គ​)​ រចនា​ដោយ​លោក​ព្រះ​ធម្ម​បាលា​ចារ្យ​
សច្ច​សង្ខេប​ រចនា​ដោយ​លោក​ព្រះ​ធម្ម​បាលាចារ្យ​
អ​ភិ​ធម្ម​ត្ថ​វិភាវិ​នីដីកា​ (​អធិប្បាយ​គម្ពីរ​អភិធម្ម​ត្ថ​សង្គហ​)​ រចនា​ដោយ​លោក​ព្រះ​សុមង្គលា​ចារ្យ​
មោ​ហ​វិច្ឆេទនី​ (អធិប្បាយ​ធម្ម​សង្គណី​បករណ​និង​វិភង្គ​បករណ​)​ រចនា​ដោយ​លោក​ព្រះ កស្សបៈ​ ប្រហែល​ក្នុង​ ព.ស​ ១៧០៣ - ១៧៧៣
មង្គល​ត្ថ​ទី​បនី​ (​អធិប្បាយ​មង្គល​សូត្រ​)​ រចនា​ដោយ​លោក​ព្រះ​ សិរីមង្គលា​ចារ្យ​ ជនជាតិ​ ឈៀង​ម៉ៃ​ ។


ស្រង់​ចាក​ សៀវ​ភៅ​ បរមត្ថ​ធម៌​សង្ខេប​ ចិត្ត​សង្ខេប​ និង​ភាគ​បន្ថែម​ ៕

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២៤៧៥ ដង)
មាន​ជី​វិត​ គឺ​ពិត​ជា​មាន​សេចក្តី​ទុក្ខ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៥៦៣ ដង)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៦៩២២០ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៥៦២ ដង)
ចំណុចខ្សោយរបស់​អ្នក​ជា​ស្វាមី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩០២៥ ដង)
ការ​សង្រួម​ក្នុង​បាតិមោក្ខ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៧០៣៧ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕