30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៥,២១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨៣,១៥១
សរុប ៣៨៥,៥៦៩,៨៤៤
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ២៤,១៧៣ ដង)

ចិត្ត​រ​បស់​បុ​ថុ​ជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌



ស្តាប់សំឡេង
 
រឿង​ភិមសេន​បុ​រស
( ចាក​ ភិ​. ឯ. )
( ​ចិត្ត​រ​បស់​បុ​ថុ​ជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌ )

កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​ សោយ​រាជ្យ​ក្នុង​ក្រុង​ពា​រាណ​សី​ កាល​នោះ​ព្រះ​ពោធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ឧ​ទិច្ច​ព្រាហ្ម​ណ៍ បាន​រៀន​សិល្បសាស្ត្រចេះ​យ៉ាង​ចំ​ណាន​សព្វ​គ្រប់​ ហើយ​ពូ​កែ​ឆើត​ខាង​វិ​ជ្ជា​បាញ់​ធ្នូ​ទើប​អ្នក​ន​គរ​ហៅ​ថា​​ " ចុ​ឡ​ធ​នុ​គ្គ​ហ​ប​ណ្ឌិត​ពោធិ" ។ ដំណឹង​តាម​ជើង​គម្ពីរ​ថា​ ចុឡ​ធ​នុ​គ្គហ​ប​ប​ណ្ឌិត​ពោធិ​សត្វ​នោះ​មានរូប​កាយ​តូច​ទាប​ មិន​មាំ​ទាំ​សម​ជា​នាយ​ខ្មាន់​ធ្នូ​ទេ ។

ថ្ងៃ​មួយ​មាន​សេច​ក្តី​ត្រិះ​រិះ​ថា​ ខ្លួន​អញ​មិន​សម​ជា​នាយ​ខ្មាញ់​ធ្នូ​ គួរ​តែ​អញ​ប្រា​ស្រ័យ​ទាក់​ទង​និង​បុ​រស​ណា​មួយ​​ដែល​មាន​រូប​មាំ​ទាំ​សម​ជា​ខ្មាញ់​ធ្នូ​ ហើយ​នាំ​ទៅ​គាល់​ព្រះ​រាជា​អង្គ​ណា​មួយ​ ដើម្បី​ចិញ្ចឹម​ជី​វិត​ដោយ​សារ​រូប​បុ​រស​នោះ​ ។ គិត​ដូច្នេះ​ហើយ​ ក៏​ដើរ​ស្វែង​រក​បាន​ជួប​នឹង​ជាង​តម្បាញ​ម្នាក់​ មាន​រូប​ធំ​ថ្លោស​មាំ​ទាំ​ ទើប​ព្រះ​ពោធិ​សត្វ​សួរ​ថា​ សម្លាញ់​ឯង​ឈ្មោះ​អ្វី ? ជាង​តម្បាញប្រាប់​ថា​ ខ្ញុំ​ឈ្មោះ​ភិម​សេន​ ។ ព្រះ​ពោធិសត្វ​និ​យាយ​ថា​ អ្នក​មាន​រូបកាយ​ធាត់​ធំ​​តែ​គ្មានចំ​ណេះ​ឲ្យ​សម​តាម​មាឌ​ ចំ​ណែក​ខ្ញុំ​មាន​វិ​ជ្ជា​ខាង​បាញ់​ធ្នូ​ពូ​កែ​អស្ចារ្យ​ក្នុង​ជម្ពូ​ទ្វីប​ មាន​តែ​មួយ​ប៉ុ​ណ្ណោះ​ ប៉ុន្តែ​មាឌ​ខ្ញុំ​មិន​បាន​ហេតុ​ដូច្នោះ​ចូរ​អ្នក​ធ្វើ​ជា​មិត្រ​នឹង​ខ្ញុំ​ អ្នក​ចូល​ទៅ​ក្រាប​ទូល​ព្រះ​រា​ជា​ថា​ អ្នក​ជា​នាយ​ខ្មាញ់​ធ្នូ ព្រះ​រា​ជា​នឹង​សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ចំ​ពោះ​អ្នក​បើ​មាន​ធ្វើ​ការ​អ្វី​ចាំ​ខ្ញុំ​ធ្វើ​ជំ​នួស​ យើង​នឹង​រស់​នៅ​ក្នុង​ឋានៈ​ខ្ពង់​ខ្ពស់​ ដោយ​ឧ​បាយ​នេះ​ទាំង​ពីរ​នាក់​ ។

ភិម​សេន​បុ​រស​មាន​សេច​ក្តី​ត្រេក​អរ​ នាំ​គ្នា​ទៅ​គាល់​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ព្រះ​ពោ​ធិ​សត្វ​ក៏​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​បំ​រើ​ភិម​សេន​បុ​រស​ ។ ព្រះ​បាទ​ព្រហ្មទត្ត​ ឃើញ​អ្នក​ទាំង​ពីរ​ចូល​គាល់​ហើយ​ ត្រាស់​សួរ​ថា​ អ្នក​មាន​ការ​អ្វី ? ភិម​សេន​បុ​រស​ទូល​ថា​ មក​សូម​ជ្រក​កោន​ក្រោមម្លប់​ព្រះ​រាជ​សម្ភារបារ​មី​ ព្រះ​ក​រុ​ណា​ថ្លៃ​វិ​សេស​ ព្រោះ​ទូល​ព្រះ​បង្គំ​ចេះ​ពូ​កែ​យ៉ាង​ចំ​ណាន​ខាង​វិ​ជ្ជា​បាញ់​ធ្នូ​ ។

ព្រះ​រាជា​ត្រាស់​សួរ​ភិម​សេន​ទៀត​ថា​ ចុះ​បុរស​តូច​ទាប​ដែល​អង្គុយ​ក្រោយ​ខ្នង​អ្នក​នោះ​ជា​អ្វី​នឹង​អ្នក​ ? ភិម​សេន​ទូល​ថា​ ជា​អ្នក​បំ​រើ​ទូល​ព្រះ​បង្គំ​​ ។ព្រះ​រាជា​មាន​ព្រះ​រាជ​ហ​ឫ​ទ័យ​សោមនស្សចំ​ពោះ​នាយ​ភិម​សេន​ ក៏​ទ្រង់​ទទួល​ឲ្យ​នៅ​ ហើយ​ព្រះ​រាជ​ទាន​ប្រាក់​បៀរវត្សន៍​ឲ្យ​ក្នុង​ ១ ខែ​ ១​ ពាន់​ក​ហា​ប​ណៈ ។

ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ កិច្ចការ​រាជ​ការ​ទាំង​ប៉ន្មាន​ដែល​ជា​មុខ​ក្រ​សួង​រ​បស់​នាយ​ភិម​សេន​ គឺ​ចុ​ឡធនុ​គ្គ​ហ​បណ្ឌិត​ ពោធិសត្វ​ធ្វើ​ជំ​នួស​ទាំង​អស់​ ។

ថ្ងៃ​មួយ​មាន​ខ្លា​ធំ​ចូល​ស្រុក​ ពួន​នៅ​ព្រៃ​គុ​ម្ពោត​មួយ​ចាំ​ចាប់​អ្នក​ស្រុក​ស៊ី​ជា​អា​ហា​រ​ អ្នក​ផង​ដើរ​ទៅ​មក​មិន​ដឹង​វា​ចាប់​ស៊ី​អស់​ជា​ច្រើន​​ ។ ព្រះ​រាជា​ទ្រង់​ជ្រាប​ដំ​ណឹង​នោះ​ ក៏​​ចាត់​នាយ​ភិម​សេន​ឲ្យ​ទៅ​ចាប់​ខ្លា ។

នាយ​ភិម​សេន​ទទួល​ធានា​ថា​ អាច​ចាប់​យក​ខ្លា​មក​ថ្វាយ​បាន​ ហើយ​ថ្វាយ​លាបង្គំ​ព្រះ​រាជា​ ចូល​ទៅ​ប្រាប់​ព្រះ​ពោធិ​សត្វ​ៗ ប្រាប់​ឧ​បាយ​ថា​ " អ្នក​ចូល​ទៅ​ប្រ​កាស​ប្រាប់​អ្នក​ស្រុក​ថា​ ឲ្យ​នាំ​គ្នា​កាន់​កាំ​បិទ​ ពូ​ថៅ​ ដាវ​ លំ​ពែង​ ស្នា​ ធ្នូ​​ទៅ​តាម​អ្នក​ ដើម្បី​ចាប់​ខ្លា​ កាល​បើ​ទៅ​ដល់​ព្រៃ​នោះ​ ឲ្យ​អ្នក​ស្រុក​ព័ទ្ធ​ជុំ​វិញ​ហើយ​ អ្នក​ឯង​ចូល​ទៅ​ពួន​ក្បែរ​ឈើ​ណា​មួយ​ អ្នក​ស្រុក​នឹង​សម្លាប់​ខ្លា​នោះ​បាន​ជា​ពុំ​ខាន​ បើ​ដឹង​ថា​គេ​សម្លាប់​បាន​ហើយ​ អ្នក​បោច​វល្លិ៍​កាន់​ដើរ​តម្រង់​ទៅ​កន្លែង​នោះ​ ហើយ​និ​យាយ​បំ​ភ័យ​អ្នក​ស្រុក​ថា​ អ្នក​ណា​វាយ​ខ្លា​នោះ​ស្លាប់​ យើង​ទៅ​បោចវល្លិ៍​ បំ​រុង​ចាប់​ខ្លា​នេះ​ចង​ទាំង​រស់​យក​ទៅ​ថ្វាយ​ព្រះ​រា​ជា​ អ្នក​ទាំង​ឡាយ​មិន​គួរ​ធ្វើ​ដូច្នេះ​សោះ​ កាល​បើ​និយាយ​ដូច្នេះ​ហើយ​ អ្នក​ស្រុក​និង​ភិត​ភ័យ​និ​យាយ​អង្វរ​អ្នក​ថា​ " សូម​លោកអត់​ទោស​ពួក​យើង​ខ្ញុំ​ បាន​ជា​សម្លាប់​ជ្រុល​ទៅ​ហើយ​ យើង​ខ្ញុំ​នឹង​ជូន​ទ្រព្យ​ជា​ទី​គាប់​ចិត្ត​ដល់​លោក​.. " អ្នក​នឹង​បាន​ល្បី​ថា​អាច​សម្លាប់​ខ្លា​បាន​តែ​ម្នាក់​ឯង​ផង​ បាន​ទ្រព្យ​អំ​ពី​អ្នក​ស្រុក​ផង​ បានទទួលព្រះ​រាជ​​រង្វាន់យ៉ាង​ច្រើន​អំ​ពី​ព្រះ​រាជា​ផង ​។ នាយ​ភិម​សេន​ ធ្វើ​តាម​ឧបាយ​ព្រះ​ពោ​ធិសត្វ​ ក៏​បាន​សម្រេច​លទ្ធ​ផល​ដូច​ឧ​បាយ​នោះ​មែន ។

ស​ម័យ​ក្រោយ​មក​ មាន​ក្រ​បី​ព្រៃ​កំ​ណាច​ ធ្វើ​បាប​សម្លាប់​អ្នក​ស្រុក​ ព្រះ​រាជា​ចាត់​ប្រើ​នាយ​ភិម​សេន​ទៀត​ នាយ​ភិម​សេន​ធ្វើ​តាម​ឧ​បាយ​ព្រះ​ពោ​ធិ​សត្វ​ បាន​សម្រេច​លទ្ធ​ផល​ដូច​មុន​ទៀត​ ។ បុណ្យ​ស័ក្តក៏​ចេះ​តែ​ឡើង​ជា​លំ​ដាប់​ ។​ នាយ​ភិម​សេន​ ស្រវឹង​ដោយ​លោក​ធម៌ ក៏​ភ្លេច​ព្រះ​ពោធិ​សត្វ​ ត្រឡប់ជា​តិះ​ដៀល​ព្រះ​ពោ​ធិ​សត្វ​ថា​ មិន​បាន​ការ ​ហើយ​លើក​ខ្លួន​ឯង​ថា​ ជាអ្នក​គ្រាន់​បើ​ឆ្លាត​ប្រសព្វ​វាង​វៃ​វិញ​ ព្រះ​ពោធិ​សត្វ​ ឮ​ដូច្នោះ​ហើយ​ក៏​នៅ​ស្ងៀម​ មាន​អា​កា​រៈ​ជា​ប្រ​ក្រ​តី​ដូច​ពេល​មុន​ៗ មក ។

កន្លង​បាន​បន្តិច​មក​មាន​ស្តេច​សាមល្ល​ លើក​ទព័មក​ព័ទ្ធក្រុង​ពា​រាណសី​ ព្រះ​បាទ​ព្រហ្មទត្ត​ ក៏​ចាត់​នាយ​ភិម​សេនឲ្យ​ចេញ​ទៅ​បង្រ្កាប​ នាយ​ភិម​សេន​ក៏​តាំង​ខ្លួន​ជា​មេ​ទព័ធំ​ ឡើង​ជិះ​លើ​ខ្នង​ដំរី​ជ័យ​ នាំ​ពល​សេ​នា​ទៅ​ត​តាំង​ជាមួយ​ស្តេច​សាមល្ល​ ឥត​ពិ​គ្រោះ​សាក​សួរ​ព្រះ​ពោ​ធិ​សត្វ​ដូច​មុន​ឡើយ​ ទុក​ព្រះ​ពោ​ធិ​សត្វ​ដូច​ជា​បាវ​ព្រាវ​សុទ្ធ​ៗ ឲ្យ​ជិះ​តោង​ដំរី​ពី​ក្រោយ​ខ្លួនទៅ​ ។

ទៅ​ជិត​ដល់​ទីស​មរភូមិ​ឮសូរ​សន្ធឹកសម្រែក​ហ៊ោ​កញ្រ្ជៀវ​ ក៏​ភ័យ​ញាប់​ញ័រ​ចង់​រ​បូត​ធ្លាក់​ពី​លើ​ខ្នង​ដំ​រី​ ព្រះ​ពោធិសត្វ ខំ​ចាប់​ទប់​កុំ​ឲ្យ​ធ្លាក់​ នាយ​ភិម​សេន​ចេះ​តែ​ភ័យ​ញ័រ​ខ្លាំង​ឡើងៗ​ ដ​រាប​ដល់​រាគ​អាចម៍​រាគ​នោម​ដាក់​លើ​ខ្នង​ដំ​រី​ ព្រះ​ពោ​ធិសត្វ​បាន​ឳ​កាស​ដូច្នោះ​​ក៏​ស្តី​បង្អន់​ដោយ​អា​ការៈ​គម្រាម​ ជា​អ​នេកប្បកា​រ​​ដ​រាប​ដល់​ទន់​អស្មិមានៈ​ ហើយ​ទើប​និ​យាយ​លួង​លោម​ថា​ សំ​ឡាញ់​កុំ​អៀន​ខ្មាស​ ភិត​ភ័យ​អ្វី​ ចូរ​ចុះ​ទៅ​មុជ​ទឹក​លាង​ខ្លួន​ឲ្យ​ស្អាត​ ចាំ​ខ្ញុំ​ចាប់​យក​ស្តេច​សាមល្ល​ទៅ​ថ្វាយ​ព្រះ​រាជា​ឲ្យ​បាន​ដូច​បំ​ណង​ ។

កាល​ភិម​សេន​ចុះ​ផុតពី​ខ្នង​ដំរី​ហើយ​ ព្រះ​ពោធិសត្វ​ បាន​ឲ្យ​ហ្ម​លាង​ខ្នង​ដំរី​ស្អាត​ ក៏​កាន់​ធ្នូ​ឡើង​ជិះ​លើ​ខ្នង​ដំរី​បញ្ជា​ការ​ទ័ព​ចូល​ចាប់​យក​ស្តេច​សាមល្ល​ បាន​ដូច​ប្រាថ្នា​ហើយ​នាំ​យក​ស្តេច​សាមល្ល​នោះ​ទាំង​សេនា​ ទៅ​ថ្វាយ​ព្រះ​បាទព្រហ្មទត្ត​ៗ​ ទ្រង់​មាន​ព្រះ​ហ​ឯឫទ័យ​សោមនស្ស​រីក​រាយ​ ព្រះ​រាជ​ទាន​រង្វាន់​ និង​ឋានន្តរ​ស័ក្ត​យ៉ាង​ធំ​ជា​ឧ​ត្តម​សេនីយ៍​ ដល់​ព្រះ​ពោ​ធិ​សត្វ​ ។

កិត្តិស័ព្ទកោត​សរ​សើរ​ឥ​ទ្ធានុ​ភាព​ រ​បស់​ព្រះ​ពោ​ធិ​សត្វ​ ក៏​ល្បី​រន្ទឺ​សុះ​សាយ​ពេញ​ជម្ពូ​ទ្វីប​ ឯ​នាយ​ភិម​សេន​ ក៏​អន់​អស់​រាសី​នៅ​អា​ស្រ័យ​ដោយ​បុណ្យ​ព្រះ​ពោ​ធិ​សត្វ​ លែង​មាន​កេរិ្តឈ្មោះ​ដរាប​អស់​ជី​វិត ។​

ដក​ស្រង់​ចេញ​ពីសៀវភៅ​ប្រជុំ​និទាន​ជា​តក

ដោយ​៥០០០​ឆ្នាំ​ 
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៩៥ ដង)
បុគ្គល​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩១៤ ដង)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៨,៧៨៣ ដង)
ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៦,៩២៧ ដង)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៤០ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,០៧០ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿