images/articles/336/tex456tpic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៨៨៤ ដង)
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក។
សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក្ខ
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន
ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។
ខ្មែរយើងជាពូជអ្នកល្បាញល្បី
ខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ
ខ្មែរម្ចាស់អង្គរបន្តថែ។
ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត
ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ
ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន
ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ
ខ្មែរមានឧបាយកសាងជាតិ។
ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង
ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ
ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។
ដូច្នេះខ្មែរត្រូវតែលះបង់
ចំពោះចំណង់អន្លង់មរណ៍
ច្រណែនឈ្នានីសនាំវឹកវរ
ចង់ឲ្យខ្លូនល្អកុំដៀលគេ។
អក្សរសាស្ត្រវប្បធម៌ប្រពៃណី
នាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេ
ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។
(ដកស្រង់ចេញពីសៀវភៅ “បទពិចារណា”
រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស)
ដោយ៥០០០ឆ្នាំ
images/articles/333/text765pic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៦៣៤ ដង)
មង្គលសូត្រ ឬ មង្គល ៣៨ ប្រការនេះ ឃើញមានផ្សព្វផ្សាយលើបណ្តាញអ៊ិនធើណិតជាច្រើនកន្លែងហើយ ប៉ុន្តែសូមយកមកដាក់ផ្សាយក្នុងទីនេះម្តងទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការប្រតិបត្តិដល់អ្នកដែលមិនទាន់បានជួបបានឃើញឬ អ្នកដែលធ្លាប់បានប្រទះបានអានហើយនឹងធ្វើឲ្យរឹងរឹតតែបានភ្លឺស្រឡះច្បាស់ឡើងថែមទៀត។ អ្នកដែលចង់បានមង្គលជីវិត ចង់បានសេចក្តីសុខសួស្តី គប្បីបដិបត្តិតាមគោលនៃមង្គលនេះ នឹងបានសម្រេចតាមសេចក្តីប្រាថ្នា ព្រោះថាមង្គលទាំងឡាយមិនអាចកើតឡើងពីការបួងសួងបន់ស្រន់ឡើយ គឺកើតចេញពីសេចក្តីល្អដែលយើងបានធ្វើ បដិបត្តិត្រឹមត្រូវតាមផ្លូវសម្មាទិដ្ឋិ មង្គលសូត្រនោះ មានដូចតទៅនេះ៖
ឯវមេ សុត្តំ (សូត្រនេះឈ្មោះមង្គលសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ បានស្តាប់មកហើយយ៉ាងនេះថា)ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅ ក្នុងវត្តជេតពន ជាអារាមរបស់អានាថបណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។
អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់នោះឯង ទេវតាអង្គ១ កាលដែលវេលារាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្មមញ៉ាំងវត្តជេតពន ជុំវិញទាំងអស់ឲ្យភ្លឺស្វាង ហើយព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំចំពោះព្រះអង្គដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យជាគាថា (យ៉ាងនេះ) ថា
ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ
ទេវតានិងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់ព្រះមេត្តា សំដែងប្រាប់នូវមង្គលដ៏ឧត្តម
(ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងតបពាក្យទេវតានោះដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា)
អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ
កិរិយាមិនសេពគប់ នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គល ដែលគួរបូជាទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម ។
បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អគ្គសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ
កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យ ទុកហើយក្នុងកាលមុន១ កិរិយាដំកល់ខ្លួនដោយប្រពៃ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម ។
ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ
ភាវៈនៃបុគ្គលបានស្តាប់ បានរៀនហើយដោយច្រើន១ សិល្ប៍សាស្ត្រគឺសេចក្តីឆ្លៀវឆ្លាស់ក្នុងហត្ថកម្ម របស់អ្នកបួសនិងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ
កិរិយាបំរើនូវមាតា១ កិរិយាបំរើនូវបិតា១ សេចក្តីសង្រ្គោះដល់បុត្រនិងភរិយា១ ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ
កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្រ្គោះ ដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ
កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម ។
គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ
សេចក្តីគោរពចំពោះបុគ្គល ដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះ ជាមង្គលដ៏ឧត្តម ។
ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ
សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែល គេប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១ ធម្មសាកច្ឆាគឺកិរិយា សន្ទនាទៅវិញទៅមក នូវធម៌តាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ
សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ចៈទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ
ចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធុលីគឺរាគៈទៅប្រោសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ
ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួង តែងដល់នូវសេរីសួស្តីក្នុងទីទាំងពួង (ម្នាលទេវតា ចូរអ្នកប្រកាន់ជឿថា) មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់ នូវបុគ្គលពាលជាដើមនោះ របស់ទេវតានិងមនុស្ស ទាំងអម្បាលណោះ ជាមង្គលដ៏ឧត្តម ។ (ចប់)
សេចក្តីដកស្រង់ជាសម្រាយសុទ្ធងាយចងចាំ «មង្គល៣៨ប្រការ»
១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ )
២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា )
៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ )
៤. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោ ច )
៥. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា )
៦. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )
៧. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )
៨. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )
៩. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ច សុសិក្ខិតោ )
១០. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )
១១-១២. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតានិងបិតា (មាតាបិតុ ឧបដ្ឋានំ )
១៣. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )
១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )
១៥. កិរិយាបរិច្ចាគទាន (ទានំ )
១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា )
១៧. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ )
១៨. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស (អនវជ្ជានិ កម្មានិ)
១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា )
២០. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ )
២១. ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ )
២២. កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច )
២៣. កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច )
២៤. សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច )
២៥. ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន (កតញ្ញូតា)
២៦. កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ )
២៧. សេចក្តីអត់ធ្មត់ (ខន្តិ ច )
២៨. ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា )
២៩. កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ(សមណានញ្ច ទស្សនំ )
៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា)
៣១. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច )
៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច )
៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ )
៣៤. កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច )
៣៥. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំយស្ស ន កម្បតិ )
៣៦. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ )
៣៧. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ )
៣៨. ចិត្តក្សេមក្សាន្ត (ខេមំ)
ដោយ៥០០០ឆ្នាំ
images/articles/332/text65pic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,០៣១ ដង)
អ្វីដែលហៅថា កម្ម ? ព្រះពុទ្ធមានព្រះបន្ទូលពន្យល់ថា “ ម្នាលភិក្ខុទាំងឡាយ! គឺចេតនា ដែលតថាគតហៅថា កម្ម” ។ ន័យរបស់កម្មក្នុងពាក្យសាមញ្ញធម្មតាគឺ អំពើ ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេសកម្មមានន័យថា ចេតនា ។ ចេតនា គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែលញ៉ាំងសម្បយុត្តធម៌ គឺចិត្តឲ្យប្រព្រឹត្តអំពើជាកុសលឬជាអកុសល ។
កាលណាអ្នកធ្វើអំពើអ្វីមួយតែងតែមានចេតនានៅពីក្រោយអំពើនោះ ហើយចេតនានោះ សេចក្តីប្រឹងប្រែងតាមផ្លូវចិត្តហៅថា កម្ម ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនា បុគ្គលនោះរមែងធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។ ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើងនិងរលត់ទៅជាមួយនឹងចិត្ត ។ បើអ្នកពុំសូវដឹងអំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “ ច្បាប់នៃកម្ម “ នេះ ជាជំនួយសំខាន់មួយសំរាប់អ្នកអាន ។
ជនទាំងឡាយមួយចំនួនដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញដោយសារតែទ្រឹស្តីនៃកម្ម ឲ្យចូលមកក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់អំពីច្បាប់នៃកម្ម ណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗមានសភាពខុសៗគ្នា និងហេតុដែលបណ្តាលឲ្យបុគ្គលម្នាក់ៗមានទុក្ខផ្សេងៗគ្នាក្នុងជីវិតបច្ចុប្បន្ននេះ ។ ជនជាតិអ៊ីតាលីម្នាក់ បានពិចារណាយ៉ាងច្រើនរកហេតុផល នៃភាពមិនស្មើគ្នានៃមនុស្សម្នាក់ៗ អ្នកខ្លះមានជម្ងឺច្រើន អ្នកខ្លះមានសុខភាពល្អ អ្នកខ្លះមានទ្រព្យសម្បត្តិច្រើន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះរូបល្អ អ្នកខ្លះរូបអាក្រក់ អ្នកខ្លះឆ្លាត អ្នកខ្លះល្ងង់ ។ល។ តើហេតុអ្វីហ្ន៎ បានជាមនុស្សមានវាសនាខុសគ្នាយ៉ាងនេះ?
គាត់បានសាកសួររកចម្លើយនេះ ពីមនុស្សជាច្រើន ប៉ុន្តែគាត់ពុំបានទទួលចម្លើយណាមួយឲ្យពេញចិត្តគាត់ឡើយ ។ ថ្ងៃមួយ គាត់បានអានសៀវភៅអំពីសាសនាព្រះពុទ្ធ ត្រង់កន្លែងដែលពន្យល់អំពី “ ច្បាប់នៃកម្ម “ គាត់មានការពេញចិត្តជឿតាមទ្រឹស្តីព្រះពុទ្ធយ៉ាងខ្លាំង ក៏សម្រេចចិត្តរៀនព្រះធម៌ បានចេះដឹងច្រើនហើយក៏បួសជាភិក្ខុរហូតដល់អស់អាយុសង្ខារទៅ ។ ភិក្ខុអង្គនេះបានត្រូវទ្រឹស្តី “ ច្បាប់នៃកម្ម “ទាក់ទាញឲ្យចូលសាងផ្នួស ក្នុងសំណាក់សាសនាព្រះពុទ្ធហើយប្រព្រឹត្តនូវព្រហ្មចរិយធម៌ ជាការប្រពៃណាស់ចំពោះព្រះអង្គ ។
កម្មមិនមែនជាច្បាប់តុលាការទេ បើជនណាម្នាក់ យកកម្មជាច្បាប់សម្រាប់វិនិច្ឆ័យទោស នោះត្រូវតែមានអាទិទេពណាមួយអង្គុយពីលើ ចាំកាត់ទោសសត្វលោក ។ គ្មានច្បាប់តុលាការទេ ក៏គ្មានអ្នកកាត់ក្តីចំពោះកម្មដែលមនុស្សធ្វើដែរ ។ កម្មគ្រាន់តែជាហេតុ អ្នកបង្កើតនូវហេតុ នឹងត្រូវទទួលផលតាមហេតុនោះៗ ។ មិនមានអ្នកដាក់ទោសពិន័យ ក៏មិនមានអ្នកឲ្យរង្វាន់ដែរ ។ សត្វលោកដែលទទួលផលល្អឬអាក្រក់ក្នុងជីវិតនោះ ក៏ព្រោះតែមានកម្មជាហេតុប៉ុណ្ណោះ គ្មានទាក់ទងនឹងអ្វីផ្សេងទៀតទេ ។ គឺជាច្បាប់ធម្មជាតិ! ។ អ្នកធ្វើអំពើដោយចេតនាអាក្រក់ នឹងទទួលផលអាក្រក់ អ្នកធ្វើអំពើដោយចេតនាល្អ នឹងទទួលផលល្អ ។
មនុស្សម្នាក់ៗតែងធ្វើនូវកម្មដែលជាកុសលផង ជាអកុសលផង បើដូច្នេះតើពេលណា ជាតិណា ផលនៃកម្មណា គេនឹងត្រូវទទួល? បើគ្មានអ្នកកាត់ក្តីឲ្យទោសឬរង្វាន់ទេនោះ តើអ្វីជាអ្នកចាត់ចែងឲ្យសត្វលោកទទួលផលនៃកម្មរបស់ខ្លួន? ភាពមិនស្មើគ្នារវាងបុគ្គលម្នាក់ៗ កើតឡើងដោយសារមាន កម្មអ្នកចាត់ចែង ឯពាក្យថាកម្មនោះគឺ មិនមានរូបរាង តួអង្គជាអ្វីមួយទេ ប៉ុន្តែមានកម្លាំងឫទ្ធីអានុភាពបណ្តាលឲ្យសត្វលោកកើត ស្លាប់ បានសុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គលម្នាក់ៗធ្វើនូវកម្មជានិច្ចរាល់ថ្ងៃ ហើយជាម្ចាស់នៃកម្មទាំងនោះ តែងទទួលផលនៃកម្មរបស់ខ្លួនក្នុងជាតិនេះ និងជាតិជាបន្តបន្ទាប់តទៅ មិនអាចចែករំលែកកម្មរបស់ខ្លួនទៅឲ្យអ្នកដទៃ ហើយក៏មិនអាចទទួលផលនៃកម្មដែលអ្នកផ្សេងបានធ្វើដែរ ។ ដោយសង្ខេបឲ្យខ្លី នរណាធ្វើកម្មដោយចេតនា អ្នកនោះជាអ្នកទទួលខុសត្រូវ និងជាអ្នកទទួលផល ។
នៅពេលដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយ មានព្រាហ្មណ៍ម្នាក់ឈ្មោះ តោទេយ្យៈគាត់ជាមនុស្សរិះកំណាញ់យ៉ាងខ្លាំង មិនដែលធ្វើទានឲ្យវត្ថុអ្វីទៅអ្នកណាម្នាក់សោះឡើយ គាត់សន្សំទ្រព្យសម្បត្តិបានយ៉ាងច្រើន ហើយក្លាយជាសេដ្នីដ៏ស្តុកស្តម្ភម្នាក់ ។ ដោយហេតុគាត់ជាប់ជំពាក់នឹងទ្រព្យសម្បត្តិរបស់គាត់យ៉ាងខ្លាំង ពេលគាត់ស្លាប់ទៅ ក៏កើតជាសត្វឆ្កែនៅក្នុងផ្ទះរបស់គាត់ ។ កូនប្រុសរបស់គាត់ឈ្មោះសុភៈដែលទទួលមត៌កអំពីគាត់ ស្រឡាញ់ពេញចិត្តនឹងសត្វឆ្កែនេះណាស់ តែមិនដឹងថាជាឳពុករបស់ខ្លួនឡើយ ។ ថ្ងៃមួយ ព្រះពុទ្ធយាងទៅកាន់ផ្ទះសេដ្នីសុភៈ ពេលនោះឆ្កែតោទេយ្យៈក៏ព្រុសព្រះអង្គ ។ ព្រះពុទ្ធទ្រង់មានព្រះបន្ទូលទៅកាន់សត្វឆ្កែថា“ ម្នាលតោទេយ្យៈ! ពេលដែលអ្នករស់នៅជាមនុស្ស អ្នកតែងតែមិនគោរពគេ ឥឡូវនេះអ្នកគ្មានការគួរសមទៀតហើយដោយអ្នកព្រុសតថាគត ។ អ្នកនឹងទៅកើតក្នុងស្ថាននរកមិនខានឡើយ “។ ឆ្កែបានឮដូច្នោះ ក៏គិតថា “ អូ! ព្រះសមណគោតមនេះស្គាល់អញផងតើ “ ។
ឆ្កែតោទេយ្យៈនឹកអន់ចិត្តយ៉ាងខ្លាំង ក៏ដើរទៅដេកននៀលក្នុងភ្នក់ផេះ ។ សេដ្នីសុភៈស្រឡាញ់ឆ្កែណាស់ មានកន្លែងដ៏ស្អាតល្អប្រណិតសម្រាប់ឆ្កែដេក កាលបើឃើញឆ្កែទៅដេកក្នុងភ្នក់ផេះ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកបំរើប្រាប់សុភៈថា ព្រះពុទ្ធមានព្រះបន្ទូលអ្វីមួយទៅកាន់ឆ្កែ ធ្វើឲ្យឆ្កែខឹងហើយក៏ទៅដេកក្នុងផេះទៅ ។ សុភៈក៏ចូលទៅទូលសួរព្រះពុទ្ធ ព្រះពុទ្ធក៏ប្រាប់តាមដំណើររឿង ។
សុភៈគិតក្នុងចិត្តថា បើតាមគម្ពីរព្រាហ្មណ៍ ឳពុករបស់អញគួរតែទៅកើតឯស្ថានសួគ៌ ប៉ុន្តែព្រះគោតមបែរជាប្រាប់អញថាគាត់បានកើតជាសត្វឆ្កែទៅវិញ ព្រះគោតមនេះពិតជាមានបន្ទូលមិនប្រុងប្រយ័ត្ន ។ ដោយទ្រង់ជ្រាបថា សុភៈមិនយល់ស្របតាមបន្ទូលព្រះអង្គ ព្រះពុទ្ធក៏សួរសុភៈ ថា “ បពិត្រលោកសេដ្នី ក្រោយពេលឳពុកលោកស្លាប់ទៅ តើមានបាត់មាសប្រាក់ ទ្រព្យសម្បត្តិដែរឬទេ “? សេដ្នីសុភៈឆ្លើយថា “ មានបាត់មាសប្រាក់ជាច្រើន មិនដឹងបាត់ទៅឯណា “ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ សូមលោកសេដ្នី ចាំដល់យប់ជ្រៅសិនទើបដាក់អាហារឲ្យឆ្កែ លុះឆ្កែស៊ីរួចហើយ សូមសួរឆ្កែអំពីមាសប្រាក់ដែលបាត់នោះ “ ។ សេដ្នីសុភៈដោយចង់រកមាសប្រាក់ដែលបាត់នោះក៏សុខចិត្តធ្វើតាមបន្ទូលរបស់ព្រះពុទ្ធ ។
ឆ្កែក៏នាំសុភៈទៅបង្ហាញកន្លែងដែលគាត់(តោទេយ្យៈ) បានលាក់ទុកមាសប្រាក់ កាលពីមុនពេលគាត់ស្លាប់ ។សេដ្នីសុភៈក៏បានរកឃើញមាសប្រាក់ទាំងនោះវិញ រួចក៏ចូលទៅក្រាបទូលសួរព្រះពុទ្ធ អំពីហេតុដែលបណ្តាលឲ្យមនុស្សខុសៗគ្នា ខ្លះមាន ខ្លះក្រ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះរូបល្អ ខ្លះរូបអាក្រក់ ខ្លះពិកា ខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូលអ្នកស្រែចំការក្រីក្រ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា “ ម្នាលលោកសេដ្នី! បុគ្គលម្នាក់ៗជាម្ចាស់របស់កម្ម ជាអ្នកទទួលមត៌កនៃកម្ម មានកម្មជាឳពុកម្តាយ មានកម្មជាញាតិ មានកម្មជាទីជំរក គឺកម្មនេះហើយដែលចែកសត្វលោកឲ្យខុសៗគ្នា “។ ដោយសុភៈមិនយល់អំពីព្រះបន្ទូល ព្រះពុទ្ធក៏ទ្រង់សំដែងអំពីច្បាប់នៃកម្ម ឲ្យសុភៈបានយល់ច្បាស់ មានសេចក្តីបរិយាយដូចតទៅនេះ៖
កម្មបានត្រូវចាត់តាមលំដាប់នៃមុខងារ ទម្ងន់របស់វា កន្លែងដែលវាត្រូវកើត ។
ក) មុខងារនៃកម្ម – មុខងាររបស់កម្ម មាន៤យ៉ាងគឺៈ
១- ជនកកម្ម កម្មដែលឲ្យផល ឲ្យសត្វបដិសន្ធិ
២- ឧបត្ថម្ភកកម្ម កម្មដែលជាជំនួយ ដែលគាំទ្រ
៣- ឧបបីឡកម្ម កម្មដែលរារាំង បៀតបៀនដល់កម្មដទៃ
៤- ឧបឃាដកកម្ម កម្មដែលកំចាត់បង់កម្មដទៃ ហើយឲ្យផលខ្លួនឯង
ជនកកម្ម នោះគឺ កម្មដែលបណ្តាលឲ្យម្ចាស់នៃកម្មនោះ ទទួលសោយផល ទោះល្អក្តី អាក្រក់ក្តី មិនអាចជៀសផុតពីផលរបស់វាបានឡើយ ។
ឧបត្ថម្ភកកម្ម គឺកម្មដែលជួយទ្រទ្រង់ដល់កម្មដទៃទៀត ឲ្យម្ចាស់កម្មសោយផលនៃកម្មដទៃនោះ មិនឲ្យផលដោយខ្លួនវាទេ ។ ឧបបីឡកម្ម គឺកម្មដែលទប់មិនឲ្យកម្មដទៃទៀត ផ្តល់ផលឲ្យទៅម្ចាស់កម្ម ជាបណ្តោះអាសន្ន កម្មដទៃនោះមិនសាបសូន្យទៅណាទេ អាចឲ្យផលទៅថ្ងៃក្រោយបាន កាលណាកម្មដែលរារាំងនោះរលត់ទៅ ។ ឧបឃាដកកម្ម គឺកម្មដែលបំផ្លាញកម្មដទៃឲ្យវិនាស កុំឲ្យមានតទៅទៀត ហើយឲ្យផលដោយខ្លួនឯង ។
ខ) ទម្ងន់របស់កម្ម – ការចាត់កម្មទៅតាមទម្ងន់របស់វា មាន៤បែបគឺៈ
១- អនន្តរិយកម្ម កម្មធ្ងន់ផ្នែកអកុសល ឬគរុកម្ម កម្មខ្លាំងក្លាផ្នែកកុសល
២- អាសន្នកម្ម កម្មទាន់ហន់ ក្នុងពេលរៀបស្លាប់
៣- អាចិណ្ណកម្ម កម្មទម្លាប់ កម្មស្រាល
៤- កតត្តាវាបនកម្ម កម្មដែលឲ្យផលចុងក្រោយ
អនន្តរិយកម្ម គឺកម្មដែលមានទម្ងន់ធ្ងន់មិនអាចមានកម្មដទៃណាមករារាំង ឬកំចាត់បាន សោះឡើយ ម្ចាស់កម្មនេះត្រូវតែទទួលផលក្នុងជាដាច់ខាត ។ កម្មធ្ងន់នេះមានការសម្លាប់ឳពុកម្តាយ ការធ្វើឲ្យឈាមព្រះពុទ្ធហូរចេញ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ខាងផ្នែកអកុសល ។ គរុកម្មខាងផ្នែកកុសលវិញ មានការបូជា ធ្វើកុសលកម្មផ្ទាល់ នឹងព្រះពុទ្ធអង្គ ការសម្រេចឈានសមាបត្តិ ។
អាសន្នកម្ម គឺកម្មដែលធ្វើ នៅក្នុងដំណាក់កាលចុងក្រោយបង្អស់នៃជីវិត ពេលរៀបស្លាប់ គឺអារម្មណ៍នៃកម្មដែលខ្លួនបានធ្វើមកហើយ ហើយកម្មនោះក៏មកប្រាកដក្នុងជវនចិត្ត មុនពេលចុតិ ។ អាចិណ្ណកម្ម គឺកម្មដែលខ្លួនធ្លាប់តែធ្វើរឿយៗ មានការរក្សាសីល ការចំរើនភាវនាសំអាតកាយវាចាចិត្ត ជាដើមខាងផ្នែកកុសល ឬការប្រព្រឹត្តខុសនឹងសីល មានការសម្លាប់សត្វ លួចទ្រព្យគេ ផឹកទឹកស្រវឹង ជាដើមខាងផ្នែកអកុសល ។ កតត្តាវាបនកម្ម ឬកម្មក្រោយគេ គឺកម្មដែលរង់ចាំឲ្យកម្មដទៃទៀត ឲ្យផលអស់ជាមុនសិន ទើបកម្មនេះឲ្យផលជាចុងក្រោយបង្អស់ ។ គឺកម្មដែលព្រះអរហន្តទទួលផលមុននិព្វាន ។
កាលណាមានកម្មធ្ងន់ជាមួយនឹងកម្មទាន់ហន់ កម្មធ្ងន់នឹងឲ្យផលភ្លាមក្រោយពេលស្លាប់ ។ បើកម្មទាន់ហន់និងកម្មទម្លាប់មានជាមួយគ្នា កម្មទាន់ហន់នឹងឲ្យផល ។ បើកម្មទម្លាប់ និងកម្មចុងក្រោយមានជាមួយគ្នា កម្មទម្លាប់នឹងឲ្យផល ។
កម្មទាន់ហន់សំខាន់ខ្លាំងណាស់ ព្រោះវាជាកម្មនៅពេលរៀបនឹងស្លាប់ ដែលឲ្យផល ភ្លាម ឲ្យសត្វកើតជាអ្វី នៅភពណា បន្ទាប់ពីអស់អាយុសង្ខារទៅ ឯកម្មដទៃទៀតដែលបុគ្គលដែលស្លាប់នោះបានធ្វើពីមុន នៅមិនទាន់ឲ្យផលនៅឡើយ ។ ទោះបីគេធ្វើកុសលកម្មច្រើនមកពីមុនក៏ដោយ បើពេលរៀបស្លាប់ គេកំពុងធ្វើអកុសលកម្ម អកុសលកម្មនោះនឹងឲ្យផលអាក្រក់ឲ្យបុគ្គលនោះទៅកើតក្នុងភពដ៏ថោកទាប មាននរកប្រេតអសុរកាយតិរច្ឆានជាដើម ។ ឬបើនៅពេលរៀបស្លាប់ គេកំពុងតែធ្វើកុសលកម្ម មានការចំរើនសមាធិជាដើម កុសលកម្មនោះនឹងឲ្យផលទៅកើតក្នុងសុគតិភព គឺភពដែលគេគួរនឹងកើត ជាមនុស្ស ទេវតាឬព្រហ្ម ។
គ) ពេលវេលានិងទីកន្លែង – កម្មអាចឲ្យផលទៅតាមពេលនិងកន្លែង៣គឺៈ
១- ទិដ្ឋធម្មវេទនិយកម្ម បច្ចុប្បន្នជាតិ ក្នុងកន្លែងដែលកំពុងរស់នៅ
២- ឧបបជ្ជវេទនិយកម្ម ជាតិបន្ទាប់ នៅកន្លែងដែលកើតជាថ្មី
៣- អបរាបរិយវេទនិយកម្ម ជាតិក្រោយៗបន្តអំពីជាតិបន្ទាប់ នៅកន្លែង
ដែលមាន កំណើតថ្មី
៤- អហោសិកម្ម កម្មដែលមិនមានឱកាសឲ្យផល ។
ពាក្យថា កម្មដែលបុគ្គលបានធ្វើពីមុន ឲ្យផលល្អឬអាក្រក់ គ្រាន់តែជាការពោលដោយខ្លី ជាសេចក្តីសង្ខេប ។ ពាក្យពោលយ៉ាងនេះអាចឲ្យមានការយល់ច្រឡំថា កម្មទាំងនោះតាមម្ចាស់របស់វារហូតពីជាតិមួយ ទៅជាតិមួយដើម្បីឲ្យផល ។ មិនមែនដូច្នោះទេ ។ ធម៌ទាំងអស់ជាធម្មជាតិមិនទៀង គឺកើតហើយរលត់សូន្យទៅវិញ ឯកម្មក៏ជាធម៌ កើតហើយរលត់ដូចគ្នា ។
ប៉ុន្តែកម្មបានបង្កើតនូវឥទ្ធិពលមួយ ឲ្យម្ចាស់របស់វា ។ ឥទ្ធិពលនេះគ្មានរូបរាងខ្លួនប្រាណទេ វាតាមម្ចាស់របស់វារហូតក្នុងត្រៃភព លើកលែងតែព្រះនិព្វាន ។ ឥទ្ធិពលនៃកម្មនេះ មានឫទ្ធិឲ្យផលល្អឬអាក្រក់កើតឡើងបាន ដល់ម្ចាស់របស់វា កាលណាមានបច្ច័យគ្រប់គ្រាន់ ដែលជា គ្រឿងទ្រទ្រង់ជួយឧបត្ថម្ភ ។ ដើម្បីជាការពន្យល់ មានសេចក្តីឧបមាមួយក្នុងតម្រាជំនាន់ចាស់ថា វត្ថុ៣យ៉ាងគឺស្មៅក្រៀម១ កែវពង្រីក១ និងពន្លឺព្រះអាទិត្យ១ ។ នៅពេលដែលពន្លឺព្រះអាទិត្យចាំងទម្លុះកែវទៅចំស្មៅក្រៀម ក៏បង្កើតឲ្យមានភ្លើងឆេះស្មៅនោះទៅ ។ ភ្លើងគ្មាននៅក្នុង ស្មៅក្រៀម គ្មាននៅក្នុងកែវ គ្មាននៅក្នុងពន្លឺព្រះអាទិត្យទេ ។
កែវពង្រីក ពន្លឺព្រះអាទិត្យ និង ស្មៅក្រៀម កាលបើជួបគ្នា អាចឲ្យភ្លើងកើតឡើងបាន ។ ផលនៃកម្មក៏ដូច្នោះដែរ កាលណា មានហេតុបច្ច័យគ្រប់គ្រាន់ ផលនៃកម្មក៏កើតឡើង ។ បើគ្មានហេតុបច្ច័យគ្រប់គ្រាន់ទេ ផលនៃកម្មក៏មិនកើតឡើងដែរ ពិតមែនតែមានឥទ្ធិពលនៃកម្មក៏ដោយ ។ ឧបមាម៉្យាងទៀតដូចជាគ្រាប់ស្វាយ កាលណាមានដី មានទឹក មានពន្លឺថ្ងៃ គ្រាប់ស្វាយនោះនឹងដុះឡើង ។ គ្រាប់ស្វាយទុកដូចជាឥទ្ធិពលនៃកម្ម វារង់ចាំតែឱកាសនឹងដុះឡើងកាលណាមានដីទឹកនិងពន្លឺថ្ងៃ ។ សេចក្តីពន្យល់នេះត្រឹមត្រូវចំពោះតែ កម្មដែលឲ្យផល (មុខងារនៃកម្មខាងលើ) ប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកម្មធ្ងន់ និងកម្មទាន់ហន់ ផលរបស់វាមានកម្លាំងគ្រប់គ្រាន់ កើតឡើងឥតរង់ ចាំអ្វីជួយឧបត្ថម្ភទេ គឺវាកើតឡើងដោយខ្លួនឯង មិនពន្យាពេលវេលាឲ្យយឺតយូរឡើយ ។ អហោសិកម្ម គឺកម្មដែលឥទ្ធិពលរបស់វា សាបសូន្យទៅ ដោយម្ចាស់របស់បានសម្រេចមគ្គផល ក្នុងលោកុត្តរសមាធិ ដូចព្រះអង្គុលីមាលត្ថេរ កម្មដែលព្រះអង្គសម្លាប់មនុស្សពីពេលមុន មិនឲ្យផលដល់ព្រះអង្គទេ ជាអហោសិកម្ម ព្រោះព្រះអង្គបាន សម្រេចអរហត្តផល មុនពេលឬរំលាយខន្ធ ។ ក្រៅពីអហោសិកម្ម ឥទ្ធិពលនៃកម្មដទៃទៀត នៅតែអាចឲ្យផល ក្នុងជាតិណាមួយ ដរាបណានៅមានការកើតនិងស្លាប់ តទៅទៀត ។ ព្រោះហេតុដូច្នេះហើយ បានជាសត្វតិរច្ឆានអាចទទួលផលឲ្យកើតជាមនុស្សបាន កាលណាវាធ្លាប់បាន ធ្វើកុសលកម្មពីជាតិមុនៗ មុនពេល ដែលវាកើតជា សត្វតិរច្ឆាននោះ ។
ទីកន្លែងដែលសត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជាអកុសលតាមធ្ងន់ឬស្រាល ឲ្យសត្វទៅកើតក្នុងអបាយភូមិ មាននរក ប្រេត អសុរកាយ តិរច្ឆានបើបានកើតជាមនុស្ស ក៏មនុស្សនោះរងទុក្ខទោស វេទនាយ៉ាងខ្លាំង ។ ឥទ្ធិពលនៃកម្មជាកុសលវិញអាចឲ្យសត្វទៅកើត ក្នុងសុគតិសួគ៌ ឬព្រហ្មលោក តាមកម្លាំងនៃកុសលកម្មនោះ ។ បើបានកើតជាមនុស្សវិញ ក៏មនុស្សនោះមានភព្វវាសនាល្អ ទ្រព្យសម្បត្តិច្រើន ។ ព្រះនិព្វាន មិនមាន កម្មជាបច្ច័យទេ ព្រោះកម្មជាធម៌របស់ ត្រៃលោកតែប៉ុណ្ណោះ ។
រូបកាយរបស់បុគ្គលម្នាក់ៗ ដែលជាផលនៃកម្ម ចែកចេញជានាម (ចិត្តនិងចេតសិក) និងរូប កើតឡើយដោយធម៌៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ។ ហេតុដើមគឺអវិជ្ជា សេចក្តីមិនដឹងមិនយល់ ដែលជាបច្ច័យឲ្យសង្ខារកើតឡើង ។ សង្ខារនេះគឺកម្មសង្ខារ ដែលជាបច្ច័យឲ្យវិញ្ញាណ (បដិសន្ធិចិត្ត)កើតឡើង ។ កាលបើមានវិញ្ញាណហើយ សត្វក៏កើតឡើងមាននាមនិងរូប ហើយសោយផលនៃកម្ម ជាបន្តទៅទៀត ។
យើងម្នាក់ៗបានឆ្លងកាត់ ការកើតស្លាប់ៗ ក្នុងត្រៃភព រាប់កប្ប រាប់អសង្ខ័យ្យ ជាច្រើនរាប់មិនអស់ យើងតែងធ្វើនូវកម្មជានិច្ច គ្រប់ពេលវេលាដែលរស់នៅ ហើយក៏បានសោយផលនៃកម្មបន្តបន្ទាប់គ្នាជាប់ជានិច្ចដែរ ។ ផលនៃកម្មមួយរលត់ទៅ ផលនៃកម្មមួយទៀតមកបន្តពេលសោយផលនៃកម្មនិមួយៗ យើងតែងប្រតិកម្មចំពោះ ការសោយផលនោះ បើវាជាទីពេញចិត្ត យើងប្រតិកម្មដោយលោភៈនិងមោហៈ បើវាជាទីស្អប់ខ្ពើម យើងប្រតិកម្មដោយទោសៈនិង មោហៈ ។
យើងក៏បង្កើតនូវកម្មថ្មីៗ ដែលនឹងឲ្យផល ក្នុងពេលអនាគតតទៅទៀត ម្ល៉ោះហើយកំណើតរបស់យើងតែងតែអន្ទោល ក្នុងភពទាំង៣ ជួនកាលកើតក្នុងអបាយភូមិ ជួនកាលកើតជាមនុស្ស ជួនកាលកើតជាទេវតា ជួនកាលកើតជាព្រហ្ម ក៏ព្រោះតែមានកម្មជាហេតុ ។ យើងពុំដឹងថា កម្មអាក្រក់ណាខ្លះ ដែលយើងបានធ្វើពីពេលមុន ហើយកំពុងរង់ចាំឲ្យផល ជាការភ័យខ្លាចរបស់យើងគ្រប់គ្នា អ្នកខ្លះស្វែងរកការពារ កុំឲ្យឧប្បទ្រពចង្រៃ កើតមានដល់ខ្លួនគេ ដោយជំនឿសាសនា ឬការបន់ស្រន់អាទិទេព ។
ប៉ុន្តែបើយើងយល់ច្បាប់នៃកម្ម យើងនឹងដឹងថានរណាជាម្ចាស់នៃកម្ម អ្នកនោះជាអ្នកទទួលផល កាលណាឱកាស តម្រូវកម្មនោះឲ្យផល គ្មានអំណាចណាផ្សេងក្រៅអំពីម្ចាស់កម្ម អាចបញ្ជៀសពង្វាងកម្ម កុំឲ្យវាឲ្យផលបានឡើយ ។ ចុះម្ចាស់កម្មធ្វើយ៉ាងណា ទើបអាចបញ្ជៀសផលកម្មបាន? នោះអាស្រ័យលើទម្ងន់នៃកម្មជាមុនសិន បើជាកម្មធ្ងន់ មានការសម្លាប់ឳពុកម្តាយរបស់ខ្លួន ការធ្វើឲ្យឈាមព្រះពុទ្ធស្រក់ចុះ ការសម្លាប់ព្រះអរហន្ត ការរំលោភលើភិក្ខុនី ការបំបែកសង្ឃ ជាដើម ម្ចាស់នៃកម្មនឹងទទួលផល បន្ទាប់ពីស្លាប់ពីជាតិនេះទៅ ជាដាច់ខាត គ្មានរួចខ្លួនឡើយ ។
បើជាកម្មទាន់ហន់វិញ គឺអាស្រ័យលើ មរណាសន្នជវ័ន គឺជវ័នចិត្តទី១និងទី៧នៅពេលចុងក្រោយបង្អស់នៃជីវិត ។ បើជវ័នចិត្តទី១ល្អៀងទោរទន់ទៅខាងបាបកម្ម ជវ័នទី២ដល់ទី៦នឹងចាត់តាំងភពនៃបដិសន្ធិ ហើយជវ័នទី៧កើតឡើង ស្រវាតោងយកនូវភពថ្មី ចុតិចិត្ត (ចិត្តចាកចេញចោលរូប គឺស្លាប់) ក៏កើតឡើង ។ បុគ្គលនោះក៏ទៅកើតក្នុងភពដ៏ថោកទាប មាននរក ប្រេត តិរច្ឆានជាដើម ។ បើជវ័នចិត្ត ទី១ល្អៀងទៅខាងកម្មជាបុណ្យវិញ ក៏មានសភាពស្របគ្នាដែរគឺបុគ្គលនោះនឹងទៅកើតក្នុងភពដ៏ខ្ពង់ខ្ពស់មានស្ថានសួគ៌ ឬព្រហ្មលោកជាដើម ។
ដូច្នេះ ជាការសំខាន់ណាស់ ដែលបុគ្គលរៀបស្លាប់ត្រូវតែផ្ចង់ស្មារតី កុំឲ្យវង្វេងគិតទៅរកបាបកម្ម ដែលខ្លួនបានធ្វើ ដូចជាសម្លាប់សត្វជាដើមទោះបីខ្លួនបានធ្វើបុណ្យយ៉ាងច្រើនមកក៏ដោយ ។ បើជាកម្មទម្លាប់ គេអាចពន្យាពេល ឬបញ្ជៀសកុំឲ្យកម្មអាក្រក់តាមមកទាន់ ដោយការធ្វើនូវកុសលកម្ម ថ្មីៗទៀតជារឿយៗ ឲ្យបានច្រើនឡើងៗ ដោយការបញ្ឈប់ការធ្វើអកុសលកម្មថ្មីៗ ព្រោះកុសលកម្មថ្មីៗ ដែលមានចំនួនច្រើន អាចគ្របសង្កត់កម្មចាស់ មិនឲ្យមានឱកាសឡើងមកខាងលើបាន យ៉ាងណាមិញ ដូចជាអ្នកចាក់អំបិលមួយស្លាបព្រា ទៅក្នុងទឹកមួយកែវ ទឹកក្នុងកែវនោះនឹងមានរសជាតិប្រៃ តែបើអ្នកចាក់អំបិលមួយស្លាបព្រា ទៅក្នុងទន្លេ ទឹកទន្លេនោះមិនមានរសជាតិប្រៃឡើយ ។ ការបន់ស្រន់មិនមានប្រសិទ្ធិភាព ដូចការធ្វើសីល សមាធិ បញ្ញាទេ ។
ការរក្សាសីល មានសីល៥ជាដើម ជានិច្ចមិនឲ្យដាច់ ការចំរើនសមាធិកម្មដ្នាន មានអនាបានស្សតិជាដើម ជារឿយៗរាល់ថ្ងៃ ការចំរើនវិបស្សនាបញ្ញា ជារឿយៗឥតធ្វេសប្រហែស ការគោរពបូជាព្រះរតនត្រៃ ការឲ្យទានដោយមិនគិតប្រយោជន៍ ការបណ្តុះចិត្តឲ្យមាន មេត្តាអាណិតអាសូរដល់សព្វសត្វទាំងពួង ដែលម្ចាស់កម្មធ្វើដោយខ្លួនឯង នឹងអាចឲ្យគេរំលត់នូវទុក្ខ ដែលកើតឡើងដោយសារផលនៃកម្មចាស់បានបើមិនទាន់សម្រេចបរិបូណ៌ក្នុងជាតិនេះ ក៏ជាតិខាងមុខ នឹងបានផលប្រយោជន៍ល្អ ជាមិនខាន។ ពាក្យថា “ បាប “ ឬ “ បុណ្យ “ គឺឥទ្ធិពលអាក្រក់ ឬឥទ្ធិពលល្អនៃកម្មនេះឯង ។
ចំពោះភាពមិនស្មើគ្នា របស់បុគ្គលម្នាក់ៗ ខ្លះមាន ខ្លះក្រ ខ្លះល្អ ខ្លះអាក្រក់ ខ្លះឆ្លាត ខ្លះល្ងង់ ខ្លះអាយុវែង ខ្លះអាយុខ្លី ខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ ខ្លះកើតក្នុងត្រកូលថោកទាប ។ល។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា៖
បុគ្គលខ្លះចូលចិត្តការសម្លាប់សត្វឯទៀត គេមានទម្លាប់ក្នុងការសម្លាប់នេះ លុះអស់អាយុសង្ខារពីជាតិនេះទៅ បុគ្គលនោះនឹងទៅកើតក្នុងអបាយភូមិ មាននរកអសុរកាយ តិរច្ឆានជាដើម បើបានកើតជាមនុស្សវិញ មនុស្សនោះអាយុខ្លី ។
បុគ្គលដែលមិនសម្លាប់សត្វ មិនមានទម្លាប់ក្នុងការសម្លាប់ គេមានមេត្តាករុណា ដល់សត្វទាំងពួង លុះបុគ្គល នោះស្លាប់ទៅ គេនឹងទៅកើតក្នុងសុគតិភព បើសិនជាកើតជាមនុស្សវិញ មនុស្សនោះនឹងមានអាយុវែង ។
បុគ្គលខ្លះចូលចិត្ត បៀតបៀនសត្វឯទៀត ឲ្យឈឺចាប់ រងទុក្ខវេទនា លុះស្លាប់អំពីលោកនេះទៅ មនុស្សនោះនឹងទៅកើត ក្នុងអបាយភូមិ បើសិនបានកើតជាមនុស្សវិញ ក៏មនុស្សនោះមានជម្ងឺ ឈឺចុកចាប់ជាច្រើន ។
បុគ្គលដែលមិនបៀតបៀន សត្វឲ្យឈឺចាប់ ចូលចិត្តជួយសត្វដទៃឲ្យបានសុខ មនុស្សនោះ ក្រោយពីស្លាប់ទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាកើតជាមនុស្សវិញ ក៏មនុស្សនោះ មានសុខភាពល្អ ជាអ្នកមានជម្ងឺតិច ។
បុគ្គលខ្លះកាច ជាអ្នកមានកំហឹងច្រើន មិនសន្តោសប្រណី លុះអស់អាយុសង្ខារ ពីលោកនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ ក៏មនុស្សនោះមានរូបអាក្រក់ ។
បុគ្គលដែលមានចិត្តស្លូត មានការសន្តោសប្រណី លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះមានរូបកាយល្អ ។
បុគ្គលខ្លះកំណាញ់ស្វិត មិនធ្វើទាន គិតតែពីប្រមូលយកទ្រព្យ មកធ្វើជារបស់ខ្លួន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើបានកើតជាមនុស្សវិញ ក៏មនុស្សនោះក្រីក្រតោកយ៉ាក ។
បុគ្គលខ្លះមានចិត្តសប្បុរស ចូលចិត្តធ្វើទាន លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភពបើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះមានទ្រព្យសម្បត្តិច្រើន ។
បុគ្គលខ្លះលើកតំកើងខ្លួន មិនគោរពចាស់ព្រឹទ្ធាចារ្យ មើលងាយដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងអបាយភូមិបើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះកើតក្នុងស្ថានភាពអាក្រក់ ដូចជាពេលស្រុកមានសង្គ្រាម អត់អាហារជាដើម ។
បុគ្គលដែលដាក់ខ្លួន ចេះគោរពដល់ជនដទៃ លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះកើតក្នុងស្ថានភាពល្អ ដូចជាក្នុងប្រទេស ដែលសម្បូរសប្បាយ សុខសន្តិភាព ។
បុគ្គលខ្លះមិនព្យាយាមរៀនឲ្យមានចំណេះចេះដឹងច្រើនទេ ហើយដោយសេចក្តីល្ងង់ខ្លៅ ក៏ធ្វើខុសជាច្រើន លុះស្លាប់ពីជាតិនេះទៅ នឹងទៅកើតក្នុងអបាយភូមិ បើសិនជាបានកើត ជាមនុស្សវិញ មនុស្សនោះល្ងង់ឥតប្រាជ្ញា ។
បុគ្គលខ្លះជាអ្នកចូលចិត្តការរៀនសូត្រ ឲ្យបានចេះដឹងច្រើន ហើយដោយសារការចេះដឹងច្រើន គេមិនប្រព្រឹត្តខុស លុះស្លាប់ពីលោកនេះទៅ នឹងទៅកើតក្នុងសុគតិភព បើសិនជាបានកើតជាមនុស្សវិញ មនុស្សនោះឆ្លាត មានប្រាជ្ញាច្រើន ។
ច្បាប់នៃកម្មដែលព្រះពុទ្ធបរមគ្រូ បានសំដែងពន្យល់ដល់សេដ្នីសុភៈនេះ បានបញ្ជាក់យ៉ាងច្បាស់ថា យើងជាអ្នកទទួលខុសត្រូវ និងជាអ្នកសោយផល នៃអំពើដែលយើងម្នាក់ៗបានធ្វើដោយកាយវាចាចិត្ត ។ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន យើងត្រូវលះបង់ អំពើទាំងឡាយណាដែលជាអកុសលកម្ម ហើយធ្វើតែអំពើ ទាំងឡាយណាដែល ជាកុសលកម្ម ។ បើដូច្នេះ យើងត្រូវធ្វើកិច្ចការ៣យ៉ាងគឺ ការរៀនព្រះធម៌១ ការប្រតិបត្តិនូវព្រះធម៌១ ការធ្វើឲ្យសម្រេច១ ។ ព្រះធម៌ដែលត្រូវរៀនគឹ ធម៌សម្រាប់ប្រតិបត្តិដែលសំខាន់ មិនគ្រាន់តែសម្រាប់សូត្រថ្វាយបង្គំ ព្រះរតនត្រៃប៉ុណ្ណោះទេ ។
ការរៀនសូត្រមានន័យថា ការចាំហើយយល់ច្បាស់ ។ ការប្រតិបត្តិនូវ ព្រះធម៌ គឺយកព្រះធម៌មកអនុវត្តធ្វើ ដូចជាការរក្សាសីលមិនឲ្យដាច់ ធ្វើសតិឲ្យស្ថិតនៅក្នុងធម៌ ជារឿយៗ ប្រតិបត្តិតាមអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ មានការចំរើនសមាធិជាដើម ។ ការធ្វើឲ្យសម្រេចគឺ ធ្វើសីលមិនឲ្យដាច់ ធ្វើសមាធិឲ្យស្ងប់កិលេស ធ្វើវិបស្សនាឲ្យសម្រេចមគ្គ និងផល ។ ឥទ្ធិពលនៃអកុសលកម្ម នៅតែអាចឲ្យផលអាក្រក់បាន លុះត្រាតែ ម្ចាស់កម្ម បានសំរេចយ៉ាងហោចណាស់ ត្រឹមសោតាបត្តិផលដែរ ទើបអាចរួចអំពីកម្មនោះ (លើកលែងកម្មធ្ងន់ ដែលជៀសពុំរួច) ។
រួមសេចក្តីឲ្យខ្លីមក ផ្លូវចាកចេញអំពីទុក្ខ ព្រះពុទ្ធបានបង្ហាញហើយ កាលបើអ្នកឃើញនូវសេចក្តីទុក្ខហើយ សម្រេចដើរចេញ អំពីទុក្ខទាំងនោះ អ្នកនឹងបានរួចខ្លួនដោយខ្លួនឯង ។
————————————
ប្រភព៖ វីគីភីឌាភាសាខ្មែរ វិសុទ្ធិ៧
ដោយ៥០០០ឆ្នាំ
images/articles/319/tex433tpic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៧៦១ ដង)
ថ្ងៃមួយ ពេលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅឯឧទ្យានកេសាកាឡា នាភ្នំសំសមារាគីរី ព្រះអង្គទ្រង់ត្រាស់ទៅកាន់ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់ ប្រាប់អ្នករាល់គ្នា អំពីការយល់ដឹង បញ្ញា៨យ៉ាង របស់ព្រះពោធិសត្វ ។ ព្រះអនុរុទ្ធ ធ្លាប់មានព្រះថេរដិការ នូវការយល់ដឹងទាំង៨យ៉ាងនេះ ពីមុនរួចមកហើយ ការយល់ដឹងនេះ ត្រូវបានទូន្មាន ដោយព្រះពោធិសត្វ ដើម្បីជួយអ្នកដទៃ ឲ្យមានជ័យជំនះលើការភ្លេចភ្លាំង និងទទួលពន្លឺ នៃការត្រាស់ដឹង ។ ការយល់ដឹង ទាំង៨យ៉ាងនោះគឺ៖
ទី១ គឹការដឹងថា ធម៌ទាំងអស់ មានសភាពមិនទៀងទាត់ មិនតាំងនៅយូរ អនិច្ចំ និងមានសេចក្តីវិនាស ទៅជាធម្មតា អនត្តា ។ ដោយសារការចំរើន ភាវនាលើធម្មជាតិ អនិច្ចំនិងអនត្តា នៃធម៌ទាំងអស់ អ្នកនឹង អាចគេចចេញផុត អំពីសេចក្តីទុក្ខ និងបានទទួល នូវពន្លឺត្រាស់ដឹង សេចក្តីស្ងប់កាយ ស្ងប់ចិត្ត និងសេចក្តីរីករាយ ។
ទី២ គឺការដឹងថា មានតណ្ហាច្រើន នាំមកនូវទុក្ខក៏ច្រើន ។ ការលំបាកវេទនាទាំងអស់ ពិតជាកើតឡើង ពីតណ្ហានិងលោភៈ ។
ទី៣ គឺការដឹងថា ការរស់នៅធម្មតា និងការមានប្រាថ្នាតិចតួច នាំឲ្យមានសេចក្តីស្ងប់ សេចក្តីរីករាយ និងសុភមង្គល ។ ការរស់នៅធម្មតា អាចមានពេលវេលា និងការសញ្ជឹងគិតបានច្រើន ដើម្បីនឹងហាត់រៀន ព្រះធម៌វិន័យ និងជួយដល់អ្នកដទៃ ។
ទី៤ គឺការដឹងថា មានតែការខំប្រឹងប្រែង ដោយវិរិយភាព ប៉ុណ្ណោះទេ ដែលអាចនាំឲ្យទៅដល់ពន្លឺត្រាស់ដឹង ។ ការខ្ជិលច្រអូស និងការឈ្លក់វង្វេង ក្នុងតម្រេកតណ្ហា ជាឧបស័គ្គធំបំផុត ចំពោះការសិក្សា ។
ទី៥ គឺការដឹងថា អវិជ្ជាជាប្រភព នៃការវិលកើតវិលស្លាប់ មិនចេះចប់មិនចេះហើយ អ្នកត្រូវតែចងចាំជានិច្ច ចំពោះការស្តាប់ និងការសិក្សា ដើម្បីពង្រឹងការយល់ដឹង និងសំនួនវោហារ របស់អ្នក ។
ទី៦ គឺការដឹងថា ភាពក្រីក្រពិតជា បង្កើតឲ្យមាន សេចក្តីស្អប់និងកំហឹង ។ បុគ្គលដើរតាមមាគ៌ាធម៌ ពេលសិក្សា អាចពិចារណាឃើញថា មនុស្សគ្រប់ៗរូប ទោះបីជាមិត្តភ័ក្តក្តី ទោះបីជាសត្រូវក្តី សុទ្ធតែមានសភាព ដូចៗគ្នា និងមានសិទ្ធិស្មើៗគ្នា បុគ្គលនោះនឹង មិនទាំងផ្តន្ទាទោស ដល់ជនដែលប្រព្រឹត្តខុស ពីពេលមុន និងមិនទាំងស្អប់ ដល់ជនដែល ធ្វើឲ្យអន្តរាយ នាពេលបច្ចុប្បន្ន ។
ទី៧ គឺការដឹងថា យើងរស់នៅក្នុងលោកនេះ ដើម្បីជួយទូន្មាន និងសង្រ្គោះដល់អ្នកដទៃ ដូច្នេះយើងមិនត្រូវ ជាប់ជំពាក់ ជាមួយនឹងវត្ថុលោកិយទេ បុគ្គលដែលចាក ចោលផ្ទះហើយទៅបួស មានសិទ្ធិទទួលកម្មសិទ្ធ តែស្បង់ចីវរ ៣សំរាប់ និងបាត្រ១ ប៉ុណ្ណោះ ។ បុព្វជិតអង្គនោះ រស់នៅតាមសភាពធម្មតា និងមើលទៅកាន់ សព្វសត្វ លោកទាំងអស់ ដោយចក្ខុនៃមេត្តាជានិច្ច ។
ទី៨ គឺការដឹងថា យើងមិនត្រូវសិក្សា សម្រាប់ការត្រាស់ដឹង តែខ្លួនឯងប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវបូជាកាយ និងចិត្តទាំងស្រុង ដើម្បីជួយដឹកនាំ អ្នកដទៃទៀត ឲ្យបានដល់ទ្វារ នៃការត្រាស់ដឹងផងដែរ ។
ម្នាលភិក្ខុទាំងឡាយ ទាំងអស់នេះហើយ ជាការយល់ដឹង ជាបញ្ញារបស់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគ្រប់ព្រះអង្គ តែងតែពិចារណា ដល់សេចក្តីយល់ដឹង ទាំង៨ប្រការនេះ ទើបព្រះអង្គបានទទួល នូវពន្លឺត្រាស់ដឹង ។ ទោះទីកន្លែងណាក៏ដោយ ឲ្យតែព្រះពោធិសត្វ យាងទៅដល់ ព្រះអង្គតែងតែ ប្រើសេចក្តីយល់ដឹង ទាំង៨ប្រការនេះ ដើម្បីបើកចិត្តគំនិត បើកភ្នែក និងអប់រំអ្នកដទៃ ដើម្បីឲ្យរកឃើញផ្លូវ នៃពន្លឺត្រាស់ដឹង គឺវិមុត្តិសុខ ។
ដោយ៥០០០ឆ្នាំ
images/articles/317/2020-07-20_15_14_42-Brain-Universe-Cosmic-Mind-1500-Buddha-Weekly_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦៤,៤២៩ ដង)
ចិត្ត៨៩ ឬ ចិត្ត១២១
កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩
កាមាវចរចិត្ត
កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
images/articles/307/study-buddhism-10-buddhist-beliefs.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៤៩៩ ដង)
ព្រះពុទ្ធសាសនា កាលនឹងសាបសូន្យ នឹងសាបសូន្យព្រោះអន្តរធាន ៥ យ៉ាង គឺ៖
ក)- បរិយត្តិអន្តរធាន សាបសូន្យព្រះបរិយត្តិ,
ខ)- បដិបត្តិអន្តរធាន សាបសូន្យបដិបត្តិ,
images/articles/145/3rwfsfsdfserw.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ៦៣,៩២៨ ដង)
ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។
ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។
ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។
ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។
លក្ខណៈរបស់ព្រះព្រហ្មមាន៖
ព្រះកាយសម្បុរក្រហម
ទ្រង់ព្រះពស្ត្រស
មានព្រះភក្ត្រ ៤ ព្រះហស្ត ៤
ព្រះហស្តកាន់ផ្កាឈូក
គង់លើហង្សជាពាហនៈ
ទ្រង់មានញាណពិសេស អាចជ្រាបហេតុក្នុងកាលទាំងបី មានអានុភាពសក្ដិសិទ្ធិ អាចបំពេញចិត្តនៃអ្នកប្រព្រឹត្តតាមឱ្យសម្រេចប្រយោជន៍តាមតម្រូវការ។
ព្រះព្រហ្ម ជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។
គម្ពីរត្រៃវេទ
ពាក្យថា វេទៈ (Vedas) ឬសំស្ក្រឹតសរសេរថា वेद(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺជាកម្រងអត្ថបទដ៏ច្រើនសន្ធឹកដែលជនជាតិឥណ្ឌាបុរាណបានចងក្រងទុក ។ ដំបូងឡើយ ចំណេះដឹងទាំងឡាយត្រូវបានចងក្រងជាកំណាព្យសម្រាប់ងាយទន្ទេញ តែក្រោយមកជនជាតិឥណ្ឌាបានសរសេរគម្ពីរ ឬសៀវភៅទាំងនោះដោយប្រើភាសាសំស្ក្រឹតបែបបុរាណ ហើយត្រូវបានពួកព្រាហ្មណ៍យកទៅធ្វើជាគម្រូ សម្រាប់បង្កើតជាសាសនាហ៊ិណ្ឌូរហូតដល់សព្វថ្ងៃ ។ ជនជាតិឥណ្ឌាបុរាណអះអាងថា គម្ពីរវេទមិនមែនជាការបង្កើតដោយមនុស្សទេ ប៉ុន្តែព្រះអាទិទេពបានបើកបង្ហាញដល់ពួកព្រាហ្មណ៍ ហេតុនោះហើយទើបពួកគេហៅគម្ពីរវេទថា ស្រុតិ (អ្វីៗដែលពួកគេបានឮ) ។ ការអះអាងនេះមានលំនាំស្រដៀងគ្នានឹងការអះអាងរបស់ជនជាតិជ្វីវ (Jews) ដែលកាន់ជំនឿសាសនាយូដា (Judaism) ឬពួកគ្រិស្តបរិស័ទ (Christians) ដែលកាន់សាសនាគ្រិស្ត (Christianity) ឬពួកឥស្លាមបរិស័ទ (Muslims) ដែលកាន់សាសនាឥស្លាម (Islam) ដែលអួតអាងថា គម្ពីររបស់ពួកគេគឺជាពាក្យរបស់ព្រះអាទិទេព (God) ឬព្រះម្ចាស់លោក ឬព្រះជាម្ចាស់ ។ ពាក្យថា ស្រុតិ (sruti) ខុសពីពាក្យថា សម្រឹតិ ឬ សម្មតិ (smrti) ដែលប្រែថា អ្វីៗដែលត្រូវចងចាំ ។ តាមជំនឿរបស់ព្រាហ្មណ៍បរិស័ទ គម្ពីរវេទត្រូវបានបង្កើតឡើងដោយព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជាគម្ពីរសម្រាប់ប្រតិបត្តិក្នុងព្រហ្មញ្ញសាសនា។ ក្នុងសម័យដើម គម្ពីរវេទមានតែបីទេគឺ៖
គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។
យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ។
គម្ពីរសាមវេទ (Samaveda) មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។
លុះចំណេរតមក កើតមាន អថវ៌វេទ ឬ អថព្វវេទ (Atharvaveda) “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែមនុស្សបន្តហៅថាគម្ពីរទាំងនោះថាត្រៃវេទដដែល ។
ព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក ។ សូមកត់ចំណាំថា ពាក្យថា លីវយី ក្តី ពាក្យថា ហ៊ុនទៀនក្តី មិនមែនជាពាក្យខ្មែរទេ ។ ពាក្យទាំងនេះអាចមានប្រភពមកពីភាសាចិន ថៃ ឬ លាវ ។ គ្មានឯកសារច្បាស់លាស់ណាមួយអះអាងថាមេដឹកនាំខ្មែរដើមនោះឈ្មោះអ្វីពិតប្រាកដទេ ។ ឈ្មោះទាំងនោះមានតែនៅក្នុងរឿងព្រេងដំណាលតៗគ្នាប៉ុណ្ណោះ ។
ដោយ៥០០០ឆ្នាំ
images/articles/1931/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២០ (អាន: ៦៨,១៣៩ ដង)
សរសើរព្រះធម៌ទេសនា
ឧបមា ៤ យ៉ាង
ក្នុងព្រះត្រៃបិដក យើងបានអានជួបត្រង់កន្លែងអ្នកស្តាប់ ព្រះធម៌យល់ហើយ បានពោលសរសើរព្រះធម៌ដូច្នេះថាៈបពិត្រព្រះអង្គដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ដូចបុគ្គល ផ្ងារនូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស
images/articles/1527/Untitled-1-Recovered.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២០ (អាន: ២១,០២៣ ដង)
ត្រួតត្រាមើលខ្លួនឯង
ប្រក្រតីមនុស្សយើង ច្រើនតែសម្លឹងមើលអ្នកដទៃពិចារណាវែកញែកគ្នាពីអ្នកដទៃ និងច្រើនតែមើលឃើញកំហុសរបស់គេប៉ុណ្ណោះ។ សភាពបែបនេះ ព្រោះមកអំពីគុណភាពរបស់ចិត្តក្នុងពេលសម្លឹងមើល។ បើអ្នកសម្លឹងមានចិត្តលំអៀង ទៅក្នុងផ្លូវដែលមិនល្អស្រេចជាមុនហើយការសម្លឹង ក៏រមែងឆៀងទៅរកតែចំណុចខ្វះខាតរបស់គេប៉ុណ្ណោះ
images/articles/3013/text___pic.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២០ (អាន: ៣,៧០១ ដង)
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ៩ឆ្នាំ
គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុក។
images/articles/2977/887pic.jpg
ផ្សាយ : ០៩ ឧសភា ឆ្នាំ២០២០ (អាន: ១២,៤៦៧ ដង)
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។
បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។
មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។
បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ
Android
iOS
ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង
Google Play
AppStore
ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ
ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ
ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា)
ដោយ៥០០០ឆ្នាំ
images/articles/356/te325rxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៤,៧២៥ ដង)
ទីឃីតិកោសលជាតក
( ពៀរ រម្ងាប់ដោយការមិនចងពៀរ )
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាងមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធពួកភិក្ខុក្រុង
images/articles/384/tex______tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៣,០៦១ ដង)
គប្បីហាមឃាត់អំពើអាក្រក់ តាំងពីនៅតិចតួច
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែល ច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ
images/articles/385/te32wxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៩,៨៩៣ ដង)
គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។
ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។
លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។
ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។
បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។
កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។
ព្រោះហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ទីប្រថាប់ ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។
ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។
លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។
កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ងៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។ ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។
ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។
ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។
ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។
ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតាថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។
ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។
កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។
ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំងនោះទៀតឡើយ ក្នុងកាលទាំងពួង ។
ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៦,៤៤៧ ដង)
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះវេឡុវ័នមហាវិហារ ទ្រង់ប្រារព្ធការដែលភិក្ខុទេវទត្ត ខិតខំប្រឹងប្រែងធ្វើឃាតព្រះអង្គនោះឯង ទ្រង់ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យជាអាទិ៍ថា យស្សេតេ ច តយោ ធម្មា ។
images/articles/394/textp344ric.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,៣៤៨ ដង)
អត្ថស្សទ្វារជាតក
( ទ្វារមុខនៃប្រយោជន៍ មាន ៦ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធកុលបុត្រម្នាក់ដែលជាអ្នកឆ្លាតក្នុងប្រយោជន៍