សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • អត្ថបទ: (២០១៣)
    ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៣០,៩១១ ដង)
    សូចិមុខីសូត្រ (សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌) សម័យមួយព្រះសារីបុត្តមានអាយុគង់នៅក្នុងវត្តវេឡុវ័នជាកលន្ទកនិវាបស្ថានជិតក្រុងរាជគ្រឹះ។លំដាប់នោះព្រះសារីបុត្តមានអាយុស្លៀកស្បង់ប្រដាប់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ខបាតលុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយបានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយឆាន់ចង្ហាន់បិណ្ខបាតនោះ។ គ្រានោះបរិព្វាជិកាឈ្មោះសូចិមុខីបានចូលទៅរកព្រះសារីបុត្តមានអាយុលុះចូលទៅដល់ហើយបាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថាបពិត្រសមណៈលោកឱនមុខឆាន់ឬអ្វី។នែប្អូនស្រីអាត្មាមិនមែនឱនមុខឆាន់ទេ។បពិត្រសមណៈបើដូច្នោះលោកងើយមុខឆាន់ឬ។ម្នាលប្អូនស្រីអាត្មាមិនមែនងើយមុខឆាន់ទេ។បពិត្រសមណៈបើដូច្នោះលោកបែរមុខទៅកាន់ទិសធំ(ទាំងបួន)ឆាន់ឬអ្វី។ម្នាលប្អូនស្រីអាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ។ បពិត្រសមណៈបើដូច្នោះលោកងាកមុខទៅកាន់ទិសតូច(ទាំងបួន)ឆាន់ឬអ្វី។ម្នាលប្អូនស្រីអាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ។ចុះព្រោះហេតុដូចម្តេចកាលដែលខ្ញុំសួរលោកថាបពិត្រសមណៈលោកឱនមុខឆាន់ឬអ្វីលោកឆ្លើយថានែប្អូនស្រីអាត្មាមិនមែនឱនមុខឆាន់ទេកាលដែលខ្ញុំសួរលោកថាបពិត្រសមណៈបើដូច្នោះលោកងើយមុខឆាន់ឬអ្វីលោកឆ្លើយថានែប្អូនស្រីអាត្មាមិន​មែន​ងើយមុខឆាន់ទេកាលដែលខ្ញុំសួរលោកថាបពិត្រសមណៈបើដូច្នោះលោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វីលោកឆ្លើយថានែប្អូនស្រីអាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេកាលដែលខ្ញុំសួរលោកថាបពិត្រសមណៈបើដូច្នោះលោកងាកមុខកាន់ទិសតូចឆាន់ឬអ្វីលោកឆ្លើយថានែប្អូនស្រីអាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេបពិត្រសមណៈចុះលោកឆាន់ដូម្តេចវិញ។ នែប្អូនស្រីពួកសមណព្រាហ្មណ៍ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជាគឺវិជ្ជាមើល​ទាយ​ចម្ការ​ទីដីម្នាលប្អូនស្រីសមណព្រាហ្មណ៍ពួកនេះហៅថាអ្នកឱនមុខឆាន់។ម្នាលប្អូនស្រីពួក​សមណ​ព្រាហ្មណ៍​ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជាគឺវិជ្ជាមើលខាងនក្ខត្តឫក្សនែប្អូនស្រីសមណព្រាហ្មណ៍ពួកនេះហៅថាអ្នកងើយមុខឆាន់។ នែប្អូនស្រីពួកសមណព្រាហ្មណ៍ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈព្រោះការប្រកបរឿយៗនូវទូតកម្មនិងការបញ្ជូនដំណឹងនែប្អូនស្រីសមណព្រាហ្មណ៍ពួកនេះហៅថាបែរមុខទៅកាន់ទិសធំឆាន់។នែប្អូនស្រីពួកសមណព្រាហ្មណ៍ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជាគឺវិជ្ជាមើលខាងអង្គសម្បត្តិ(ទាយលក្ខណៈ)នែប្អូនស្រីសមណព្រាហ្មណ៍ពួកនេះហៅថាបែរមុខទៅកាន់ទិសតូចឆាន់។ នែប្អូនស្រីអាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជាគឺវិជ្ជាមើលទាយចម្ការទេអាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជាគឺវិជ្ជាមើលទាយនក្ខត្តឫក្សអាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈព្រោះការប្រកបរឿយៗនូវទូតកម្មនិងការបញ្ជូនដំណឹងទេអាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជាគឺវិជ្ជាទាយអង្គសម្បត្តិទេអាត្មាតែងស្វែងរកភិក្ខាដោយធម៌លុះស្វែងរកភិក្ខាបានដោយធម៌ហើយទើបឆាន់។ គ្រានោះសូចិមុខីបរិព្វាជិកាចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែងចូលទៅកាន់ផ្លូវត្រឡែងកែងក្នុងក្រុងរាជគ្រឹះបា្រប់គេយ៉ាងនេះថាសមណសក្យបុត្រទាំងឡាយតែងឆាន់អាហារប្រកបដោយធម៌សមណសក្យបុត្រទាំងឡាយតែងឆាន់អាហារដែលមិនមានទោសអ្នកទាំងឡាយចូលប្រគេនដុំបាយដល់ពួកសមណសក្យបុត្រផងចុះ។ ចប់សូចិមុខីសូត្រ៕ (សុត្តន្តបិដកសំយុត្តនិកាយខន្ធវគ្គសារិបុត្តសំយុត្តបិដកលេខ៣៤ទំព័រ១៨៩) ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៤៥,៨៦៥ ដង)
    វិសាខបូជាពាក្យថា“វិសាខបូជា”មកពីពាក្យថា“វិសាខបុណ្ណមីបូជា”ប្រែថាការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខថ្ងៃវិសាខបូជានេះព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ៣យ៉ាងកើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺមានន័យថាថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី១៥ខែធ្នូឆ្នាំ១៩៩៩​ថាពិអីបុណ្យវិសាខបូជានេះគឺជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិទូទាំងពិភពលោកហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនាស្ដីអំពី“ទិវា-យូអិន-វិសាខា”ឬ“បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ”នេះបាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៤នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មកសន្និសីទ​អន្តរជាតិ​នេះបាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ១៥​កើតខែ​ពិសាខដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ប្រទេស​ថៃបាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។រី​ឯ​ប្រទេស​វៀតណាមក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី“ទិវា-យូអិន-វិសាខា”នេះចំនួនពីរ​ដង​រួច​មក​ហើយ​ដែរគឺ​កាល​ពី​អំឡុងឆ្នាំ​២០១៣និង​ឆ្នាំ​២០០៨។ ៣.ថ្ងៃវិសាខបូជានេះគឺចាត់ជាថ្ងៃសន្តិភាពពិភពលោកព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខនិង​សន្តិភាពទាំងខាងក្នុងនិងខាងក្រៅ។ ៤.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃរំឭកគុណគឺព្រះមហាករុណាគុណព្រះវិសុទ្ធិគុណនិងព្រះបញ្ញាគុណរបស់ព្រះសមណគោតមដែលជាព្រះបរមសាស្តានៃលោក។ ៥.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៤៧,៦៨៤ ដង)
    មនុស្សល្អគឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយវាចាចិត្តមានសីលធម៌មានគុណធម៌ខ្ពងខ្ពស់។ឃ្មុំតែងហើរទៅក្រេបផ្កាប្រៀបដូចជាអ្នកប្រាថ្នាចង់បានសេចក្ដីចម្រើនតែងជួបប្រាស្រ័យនឹងមនុស្សល្អដូច្នោះឯង។ អ្នកណាខ្លះជាមនុស្សល្អ? អ្នកណាក៏ដោយឲ្យតែធ្លាប់ជួយយើងដោយហោចទៅសូម្បីឲ្យទឹកមួយកែវឲ្យបាយមួយវែកក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។អ្នកមានបំណងល្អចំពោះយើងមានដូចខាងក្រោម៖ ១មាតាបិតា ២ចាស់ព្រឹទ្ធាចារ្យរៀមច្បងក្នុងគ្រួសារ ៣គ្រូឧបជ្ឈាចារ្យលោកគ្រូអ្នកគ្រូ ៤ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ ៥ព្រះពុទ្ធ បុគ្គលខាងលើនេះសុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើនទោះបីពេលខ្លះគាត់ស្ដីបន្ទោសឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។ មូលហេតុធ្វើអោយស្អប់មនុស្សល្អ ១មច្ឆាទិដ្ឋិៈយល់ខុសមិនជឿថាមានបាបមានបុណ្យមិនជឿថាធ្វើបាបបានផលជាទុក្ខធ្វើបុណ្យបានផលជាសុខទេ។ ២មិច្ឆាសង្កប្បៈត្រិះរិះខុសគឺកិតរកការសប្បាយតាមផ្លូវអបាយមុខឬតាមការជិះជាន់កេងប្រវ័ញ្ចធ្វើបាបអ្នកដទៃ។ ៣មិច្ឆាវាចាៈនិយាយពាក្យខុសគឺនិយាយពាក្យភូតកុហកញុះញង់ស៊កសៀតបំបែកបំបាក់ជេរប្រទេចផ្ដាសារអ្នកដទៃ។ ៤មិច្ឆាកម្មន្តៈធ្វើការងារខុសគឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថាការងារណាគួរធ្វើការងារណាមិនគួរធ្វើការងារណាគួរធ្វើមុនការងារណាគួរធ្វើក្រោយ។ ៥មច្ឆាអាជីវៈចិញ្ចឹមជីវិតខុសគឺប្រកបមុខរបររកស៊ីខុសច្បាប់ខុសសីលធម៌ខុសប្រពៃណី។ ៦មិច្ឆាវាយាមៈព្យាយាមខុសគឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវខុសឆ្គាំឆ្គងគ្មានសីលធម៌។ ៧មិច្ឆាសតិៈរលឹកខុសគឺនឹកតែរឿងបាបរឿងអកុសលរឿងខុសហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ ៨មច្ឆាសមាធិៈតម្កល់ចិត្តខុសគឺមុះមុតក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួនវាធ្វើឲ្យយើងមិនមានជំហរឹងមាំមានគំនិតរវើរវាយធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។ ការយល់ត្រូវ ការយល់ត្រឹមត្រូវគឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវនិយាយត្រូវ។ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ១ស្ដាប់អ្នកដទៃគឺស្ដាប់ឪពុកម្ដាយលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យព្រះសង្ឃ។ ២ការពិចារណាការស្ដាប់តែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ទេត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេសមហេតុផលឬទេមិនត្រូវជឿទាំងអស់ទេ។ កាលបើមនុស្សយល់ត្រូវសកម្មភាពសម្ដែងចេញមកក៏ល្អកាលបើមនុស្សធ្វើល្អសេចក្ដីសុខរមែងកើតឡើង។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៣៤,៤៩៣ ដង)
    អ្វីៗក្នុងលោកនេះវាយ៉ាងដូច្នោះឯងជាការពិតដោយបរមត្ថមានហេតុមានផលត្រឹមត្រូវអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវរលត់រមែងរលត់គឺគ្រប់រឿងទាំងអស់សុទ្ធតែមានការពិតឲ្យសុខចិត្តកាលណាបើមានបញ្ញាចូលដល់ការពិតនោះៗប៉ុន្តែព្រោះមិនបានសិក្សាការពិតរវល់តែចង់បានអ្វីៗតាមតណ្ហាទីបំផុតក៏បានជួបការខកចិត្តដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច។ ក្នុងអរហន្តវគ្គ(វគ្គទី៧នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ឧយ្យុញ្ជន្តិសតីមន្តោននិកេតេរមន្តិតេហំសាវបល្លលំហិត្វាឱកមោកំជហន្តិតេ។បុគ្គលដែលមានស្មារតីរមែងខ្វល់ខ្វាយ(គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយមានឈាននិងវិបស្សនាជាដើមហើយនឹកដល់ពិចារណាដល់ក្នុងការចូលសមាបត្តិនោះៗ)លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ(គឺមិនមានទីអាល័យហួងហែង)លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ហើយហើរទៅដូច្នោះឯង។ សិក្សាព្រះសូត្រភាគទី១១ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ២៦,៥៤៥ ដង)
    សព្វាទិសាអនុបរិគម្មចេតសា នេវជ្ឈគាបិយតរមត្តនោក្វចិ ឯវំបិយោបុថុអត្តាបរេសំ តស្មានហឹសេបរំអត្តកាមាតិ។ បុគ្គលមានចិត្តរំពឹងគិតសព្វទិសរមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃយ៉ាងនោះឯង។ព្រោះហេតុនោះអ្នកដែលស្រឡាញ់ខ្លួនមិនគប្បីបៀតបៀននូវសត្វដទៃឡើយ។ ជីវិតនេះបើយើងមិនទាន់ប្រាកដក្នុងចិត្តថារស់នៅដើម្បីអ្វីទេនោះយើងគួរតែសម្រេចចិត្តជាដំបូងថាយើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ហើយធ្វើអ្វីៗឱ្យបានល្អឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ។ លុះដល់ពេលបានជួបព្រះធម៌ក្នុងមល្លិកាសូត្រជាដើមទើបយើងមកពិចារណាថាខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯងដូច្នេះយើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផងនិងដើម្បីអ្នកដែលយើងស្រឡាញ់ផងទាំងអ្នកដែលស្រឡាញ់យើងផងហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផងព្រោះអ្នកដទៃក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរគប្បីមានខ្លួនឯងជាឧបមា៕៚ ខ្លឹមសារនៅក្នុងមល្លិកាសូត្រទី៨(បិដក២៩ទំព័រ២០៧) ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៣០,៤២៥ ដង)
    បឋព្យាសាលិយវកំគវាស្សំទាសបោរិសំ ទត្វាបិនាលមេកស្សឥតិវិទ្ធាសមំចរេ។ ទោះបីគេឱ្យស្រូវខ្សាយដំណើបគោសេះបុរសជាទាសៈពេញទាំងផែនដី(អដ្ឋកថាប្រាប់ថាទ្រព្យសម្បត្តិមានវិញ្ញាណក្ដីអត់វិញ្ញាណក្ដីពេញទាំងផែនដីថែមទាំងរតនបុរី)ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយបណ្ឌិតដឹងដូច្នេះហើយគប្បីប្រព្រឹត្តឱ្យស្មើ(អដ្ឋកថាប្រាប់ថាមិនគប្បីលុះក្នុងអំណាចនៃតណ្ហាឡើយត្រូវបំពេញកាយសុចរិតជាដើមឱ្យបិរបូណ៌គប្បីប្រព្រឹត្តឱ្យស្មោះស្មើ)។កុំលុះក្នុងតណ្ហាទម្លាយសីលរបស់ខ្លួនឱ្យសោះ៕៚ ខ្លឹមសារនៅក្នុងកាមជាតក (បិដក៥៩ទំព័រ២៤៦) ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៧,០៩៩ ដង)
    បាបធម៌(សំ.),(បា.)(បាប៉ៈធ័រ)(បាបធម្ម)ធម៌លាមក,អាក្រក់គឺសភាវៈដែលជាជំនួយចិត្តនាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស,ឥតអៀនខ្មាសឥតរាងរអាទៅរកអំពើអាក្រក់ជាដើម។ បាបធម៌៥នោះគឺ៖ 1.កុហនាការកុហកដោយឫកពា។ 2.លបនាការនិយាយរាក់ទាក់ដោយវាចា។ 3.នេមិត្តិកតាការធ្វើនិមិត្ដគឺប្រើឧបាយកលដោយកាយខ្លះដោយវាចារខ្លះ។ 4.និប្បេសិកតាការពោលគំរាមឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ។ 5.លាភេនលាភំនិជិគីសនតាការរកលាភដោយលាភគឺការយកលាភទៅទាក់លាភ។ (វិសុទ្ធិមគ្គសីលនិទ្ទេសសីលប្បភេទកថាចតុត្ថចតុក្ក) ខេមរអភិធម្មាវតារ ដោយ​៥០០០​ឆ្នាំ​
                          ទំព័រ ៥