អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៨៩,៥២៨ ដង)
អំណាចនៃសេចក្តីល្អ

|
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ ។ រឹតតែមានច្រើន ឬរឹងរឹតតែប្រើច្រើន គឺ រឹតតែល្អ នឹងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់ ក៏បានសុខត្រជាក់ស្រួលក្រោមម្លប់នៃគុណធម៌ផងដែរ ។ សូម្បីមិនមានការអួតអាង និងមិនចាំបាច់មានការនិយាយឃោសនា បបួលឲ្យអ្នកណា ៗ មករាប់អាន ក៏សេចក្តីពិតនៃគុណធម៌នោះ ៗ មានប្រាកដនៃខ្លួនឯងដែរ ។ គុណធម៌ជាអំណាចដ៏រឹងមាំ និងឋិតថេរយូរអង្វែងបាន មិនចាំបាច់ប្រជែងដណ្តើមពីអ្នកដទៃ មិនមានការចុះទន់ដោយការប្រព្រឹត្តអាក្រក់បៀតបៀនគ្នា និងមិនមានភ័យពីអ្នកដទៃដណ្តើមយកឡើយ ។ អំណាចនៃគុណធម៌ រមែងធ្វើឲ្យថ្ងៃ ខែ ឆ្នាំ ទាំងអស់ក្នុងជីវិត ទៅ ជា ថ្ងៃ ខែ ឆ្នាំ ល្អទាំងអស់សម្រាប់អ្នកដែលមានគុណធម៌នោះ ។ ជាពិសេសបំផុត គឺអំណាចនៃគុណធម៌អាចកម្ចាត់បង់សត្រូវក្នុងខ្លួនគឺកិលេសដែលជាមេនៃសេចក្តីទុក្ខបាន ។ ដកស្រង់ចេញពីសៀវភៅ ៤៨ ធម្មទស្សន៍ រៀបរៀងដោយៈ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |