អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៤,៦៧០ ដង)
ការយកឈ្នះអំណាចបាបធម៌

|
ការយកឈ្នះអំណាចបាបធម៌
ការដែល នឹងអាចយកឈ្មះអំណាចនៃបានធម៌បាននោះ កម្លាំងដែលសំខាន់បំផុតគឺកម្លាំងចិត្ត បើមានកម្លាំងចិត្តរឹងប៉ឹងពិតប្រាកដ នឹងអាចឈ្មះបានគ្រប់យ៉ាង។ កាលដែលមនុស្សយើង ព្យាយាមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ឬព្យាយាមលះបង់នូវគ្រឿងញៀនអ្វីមួយ តែងឈប់មិនបាន លះបង់មិនដាច់នោះ វាជាការគួរឲ្យអាណិតស្រណោះណាស់ ព្រោះគ្រប់យ៉ាងដែលបានធ្វើរមែងមានការដឹងខ្លួនថាជាកំហុស ប៉ុន្តែត្រូវអំណាចនៃបាបធម៌បង្ខំឲ្យធ្វើ ដោយមិនអាចទប់ទល់នឹងអំណាចនោះបាន។ សេចក្ដីសំខាន់ម្យ៉ាងទៀតក្នុងការយកឈ្នះបាបធម៌ឬយកឈ្នះខ្លួនឯងបាននោះ គឺការហ្វឹកហាត់គេចជៀសចេញពីអ្វីដែលគួរគេចជៀសនោះឯង មិនគួរមើលកុំមើល មិនគួរស្ដាប់កុំស្ដាប់ មិនគួរប៉ះពាល់កុំប៉ះពាល់ មិនគួរជួបកុំជួប មិនគួរគិតកុំគិត... មានការបន្ថយចុះរហូតទាល់តែអស់ ដោយការមិនប្រមាទ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |