images/articles/2027/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៨៥៧ ដង)
ការសង្គ្រោះរបស់ស្វាមីចំពោះភរិយា
ក្នុងឋានៈជាស្វាមី លោកបានចែកធម្មៈ ៥ ប្រការ សម្រាប់អនុវន្តន៍ចំពោះភរិយារបស់ខ្លួនគឺៈ
១. រាប់អាន លើកមុខភរិយា ថាជាភរិយារបស់ខ្លួន ។ ត្រង់នេះ យើងធ្លាប់ឮហើយថា មានប្រុសខ្លះ ពេលគេសួរថាដើរជាមួយនរណា ក៏ប្រាប់គេថាជាប្អូនជាបង ឬជាអ្នកបំរើ ពួកម៉ាកខ្លួនទៅវិញ ដែលជាការធ្វើឲ្យភរិយាខ្លួនអន់ចិត្ត និងខ្មាស់គេជាខ្លាំង និងជាការនាំទៅរកការ
images/articles/2146/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១៤,៤៣៩ ដង)
ការថែរក្សាចិត្ត
រូបអាស្រ៍យចិត្ត ទើបហៅថា មនុស្សសត្វ មហាភូតរូបទាំង ៤ អាស្រ័យចិត្តទើបមានចលនា ។ គ្រប់ឥរិយាបថទាំងបួនដូចជា ៖ ការដេក ដើរ អង្គុយ ឈរ បើមិនមានចិត្តជាទីអាស្រ័យទេ ក៏ មិនអាច ប្រព្រឹត្តទៅបានដែរ ។
ចិត្តជានាមធម៌ម៉្យាងផ្សេងពីនាមធម៌ដទៃ មានសេចក្តីថា ចិត្តនេះអាចទទួលរ៉ាប់រងនូវអារម្មណ៍របស់ចិត្ត និងចិត្តដែលប៉ះខ្ទប់គ្នា ។
images/articles/2147/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៤០,៨៧១ ដង)
មិនបម្រើតណ្ហា
ការតាមចិត្តចង់របស់ខ្លួនឯង ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ ឯរីការប្រឆាំងជំទាស់នឹងចិត្តរបស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធ្មជាតិ
images/articles/2149/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៧០,៤៣៧ ដង)
ស្តីអំពី សេចក្តីផូរផង់នៃព្រះនិព្វាន
(ស្រង់ចាក សំយុត្តនិកាយ បិដកលេខ ៣៧ ទំព័រ ២១២)
បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយគឺព្រះនិព្វាន ជនទាំងឡាយនោះ មានតិចតួចទេ សត្វក្រៅអំពីនេះ សរសៀរទៅតាមត្រើយ គឺវដ្តៈ ។ ពួកជនណាប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតសម្តែងប្រាប់ប្រពៃហើយ ពួកជននោះនឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងដោយលំបាកពេក
images/articles/2150/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១១,០២៣ ដង)
ពណ៌នាបញ្ហាព្យាករណ៍
នរជនណា ប្រកបដោយសជាតិបញ្ញា តាំងនៅស៊ប់ ក្នុងសីល ចម្រើនសមាធិចិត្ត និង វិបស្សនាបញ្ញាឈ្មោះថា ជាអ្នកឃើញភ័យ ក្នុងវដ្ដសំសារ អ្នកមានព្យាយាមជាគ្រឿងដុតកិលេស អ្នកមានបញ្ញាជាគ្រឿងរក្សានូវខ្លួន, នរជននោះ គប្បីកាប់ឆ្ការនូវព្រៃស្នាប់ គឺតណ្ហានោះបាន។
ហេតុនោះ បានជាព្រះភគវ័ត ទ្រង់ត្រាស់ព្រះគាថានេះ។
សួរថា ៖ ហេតុអ្វី? បានជាព្រះភគវ័ន
images/articles/2156/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៩,៦៣១ ដង)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
ទី១- ត្រូវតែដឹងខ្លួនឯងថា ជាអ្នកជំពាក់ហើយត្រូវដើរតួរជាអ្នកសងជានិច្ច គឺត្រូវចិញ្ចឹមមាតាបិតា ដែលគាត់បានចិញ្ចឹមយើងមក តាំងតែពីតូចរហូតដល់ធំប៉ុណ្នឹងមិនមែនអស់ស្រូវអង្ករតិចបាវទេ មិនមែនអស់ប្រាក់តិចលានទេ ដូច្នេះចំពោះអ្នកម្ដាយលោកឪពុក ដែលគាត់បានចិញ្ចឹមយើងមកនេះ មិនមែនទាបំណុល ទាថ្លៃក្នុងការដែលចិញ្ចឹមយើងនោះទេ
images/articles/2158/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៣០,០១១ ដង)
ព្រះត្រៃបិដកជាភាសាខ្មែរ
ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក
សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុកជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។
គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក
images/articles/1346/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២០,០០៧ ដង)
តម្លៃជីវិត
ការស្រលាញ់ជាប់ចិត្តទៅលើជីវិតដូច្នេះហើយ ទើបឲ្យតម្លៃថាជីវិតថ្លៃជាងវត្ថុអ្វីៗទាំងអស់ក្នុងលោកនេះ ព្រោះយើងអាចសង្កេតឃើញថា មនុស្សក្ដី សត្វក្ដី តែងតែព្យាយាមខំប្រឹងរក្សាការពារជីវិត ទៅតាមសមត្ថភាពនិងសញ្ជាតិញ្ញាណរបស់ខ្លួន។ ទោះបីជាដឹងថាជីវិតនេះ ត្រូវធន់ទ្រាំតស៊ូប្រឈមជាមួយនឹងច្បាប់ធម្មជាតិ គឺការស្រេកឃ្លាន កង្វះខាត ស្រលាញ់ស្អប់ សើចយំទ្រាំនឹងសេចក្ដីទុក្ខលំបាក
images/articles/1348/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៣៣៦ ដង)
កុំទំនេរក្នុងកិច្ចការ ព្រោះថាវេលាមិនសម្បូណ៌
បើកូនរង់ចាំនូវអ្វីមួយ កូនត្រូវមានចិត្តត្រជាក់ជាប្រក្រតី កូនត្រូវជាមនុស្សចេះអត់ធន់ រង់ចាំបានដោយមិនអន្ទះសា ។
មិនមានមនុស្សណាក្នុងលោកនេះ ដែលមិនធ្លាប់រង់ចាំនោះឡើយ ព្រោះការរង់ចាំជាសន្តានចិត្តរបស់មនុស្សគ្រប់គ្នា តែសូមឲ្យកូនពូកែក្នុងការរង់ចាំ កូនត្រូវការរបស់ណាដែលមានប្រយោជន៍ដល់ជីវិត ធ្វើកំដរក្នុងរវាងការរង់ចាំនោះទៅ
images/articles/1349/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៧២២ ដង)
សេចក្តីពិតមានរសឆ្ងាញ់លើសអស់រសទាំងពួង
កូនចូរចាំទុកថាៈ សេចក្តីទុក្ខនោះឯង វាខ្លាចស្នាមញញឹមណាស់ គ្រាន់តែកូនញញឹមតែបន្តិចប៉ុណ្ណោះ សេចក្តីទុក្ខក៏គេចខ្លួនបាត់ទៅហើយ ។
តើកូនដឹងទេថាៈ សេចក្តីទុក្ខនោះវាចូលចិត្តអ្វី? គឺសេចក្តីទុក្ខចូលចិត្តមនុស្សណា ដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អ
images/articles/1350/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៨២៩ ដង)
សត្វលោក វង្វេងនឹងជីវិត
ដោយភាពស្រលាញ់ពេញចិត្ត ប្រកាន់ហួងហែង លើកកម្ពស់ ឲ្យតម្លៃដល់ជីវិតគ្រប់ៗគ្នា ទើបធ្វើឲ្យសត្វលោក ជាប់ជំពាក់ វង្វេងងងឹត ឥតបានយល់ស្គាល់ ពីហេតុបច្ច័យរបស់ជីវិតពិតប្រាកដ រហូតនាំគ្នាប្រមាទភ្លេចខ្លួន គិតថាបានកើតជាមនុស្សរស់នៅមួយរយឆ្នាំ វិសេសវិសាលយូរអង្វែងណាស់ទៅហើយ។
តាមពិត ជីវិតក្នុងសង្សារវដ្តនេះ បាននាំមកជាមួយនូវការ
images/articles/1352/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២៥,០៩២ ដង)
ខ្លួនជាទីពឹងរបស់ខ្លួន
អត្តាហិ អត្តនោ នាថោ
ពិតមែនហើយ សូម្បីតែជីវិតនេះនាំមកនូវមារ ជាទាសករឋិននៅក្នុងរង្វង់សត្រូវ ជាអ្នកដើរផ្លូវឆ្ងាយ ត្រូវហែលឆ្លង ចាញ់សង្គ្រាមយ៉ាងណាក៏ដោយ ក៏ជីវិតនេះត្រូវតែធន់ទ្រាំតស៊ូ ដើម្បីរើបម្រេះចេញឲ្យផុត ទោះបីត្រូវទទួលទុក្ខទារុណយ៉ាងណាអស់ឋេរៈវេលាជាអង្វែង មិនអាចថាបានប្រមាណត្រូវយ៉ាងណាក៏ដោយ ក៏ជីវិតនេះត្រូវតែធន់តស៊ូគ្រប់ដំណាក់កាលយ៉ាងដូច្នេះឯង។
images/articles/1353/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៣,២៦៦ ដង)
ការស្រលាញ់ខ្លួនស្ងួនជីវិត ត្រឹមតែគិតការពារ ថែរក្សាទំនុកបម្រុងព្យាយាមរកទ្រព្យសម្បត្តិចំណេះវិជ្ជា លាភ យស សុខ សរសើរ អំណាចតំណែងនាទី មកបំប៉នបំពេញចំណូលចំណង់របស់ខ្លួនត្រឹមតែប៉ុណ្ណោះឃើញថាការសប្បាយណាស់ទៅហើយដោយមិនចាំបាច់គិតខ្វល់អំពល់ចិត្តអ្វី អំពីអ្នកដទៃសោះ ម្ល៉ោះហើយក៏ខំព្យាយាមបម្រើទៅតាមតណ្ហា ការយល់ឃើញរបស់ខ្លួន ទោះបីកិច្ចការនាទីខ្លួន ត្រូវប៉ះពាល់បៀតបៀនសង្កត់សង្កិនដល់សិទ្ធិសេរីភាពផលប្រយោជន៍ ធ្វើឲ្យអ្នកដទៃទទួលនូវក្ដីទុក្ខពិបាកវេទនាយ៉ាងណា ក៏មិនខ្ចីអើពើយកភ្នែកមើល ឬមានចិត្តអាណិតអាសូរ សូម្បីតែបន្តិចបន្តួចក៏ទេដែរ។ ទាំងនេះឈ្មោះថាជាអ្នកស្រលាញ់ខ្លួនស្ងួនជីវិត ពិតដែរឬទេ?។
សូមកុំបោះបង់ខ្លួនចោលសោះឡើយ ជីវិតមានតិចណាស់កាលវេលាទំពារស៊ីអាយុឲ្យអស់ទៅរាល់ៗខណៈ សូមកុំយកជីវិតទៅប្រព្រឹត្តអំពើអាក្រក់លាមក សូមកុំឈ្លក់វង្វេងដោយអំណាចតណ្ហាអវិជ្ជា។ជីវិតមនុស្សបានមកដោយកម្រពេកណាស់ បានមកដោយបុណ្យចាស់ដែលខំបំពេញមកពីអតីតជាតិ ជីវិតបច្ចុប្បន្នដែលឋិននៅបាន ឈ្មោះថាកំពុងទទួលទានអាហារចាស់ (បុណ្យចាស់) ដូច្នេះសូមកុំយកជីវិតនេះ ទៅបម្រើប្រើប្រាស់ក្នុងអំពើបាបកម្មឲ្យសោះ បើពុំនោះសោតទេនឹងឈ្មោះថាជាអ្នកបំផ្លាញ់ខ្លួន បោះបង់ខ្លួនចោលដោយឥតមានស្ដាយស្រណោះ ព្រោះតែអំពើបាប អាចប្ដូរអត្តភាពពីមនុស្ស ឲ្យធ្លាក់ចុះកាន់អបាយ។
អបាយជាកន្លែងហាយនៈ មានតែសេចក្ដីវិនាស ប្រាសសេចក្ដីសុខ ឥតមាននុយគឺកាមគុណ មិនអាចបណ្ដុះបុណ្យកុសលបាន មានតែទុក្ខធរមាន និងការស្រេកឃ្លានខ្វះខាតតែប៉ុណ្ណោះ។ជីវិតមនុស្សពិតជាមានតម្លៃ ត្រង់ដែលជីវិតមានកម្រៃគឺបុណ្យ បុណ្យជាធនទ្រព្យជាប់មកជាមួយជីវិត អ្នកមានទ្រព្យមិនគប្បីយកទៅបម្រើសេចក្ដីសប្បាយ ត្រេកត្រអាលភ្លើតភ្លើន រហូតដល់ភ្លេចស្មារតី អស់គ្មានសល់អ្វីបន្តិចបន្តួចនោះទេ ត្រូវព្យាយាមធ្វើជំនួញ ជួញយកចំនេញបំពេញ សម្រាប់ជាកម្រៃសមតាមពាក្យថា ជីវិតពិតមានតម្លៃ។
ជីវិតក្នុងឋានមនុស្ស ជាឋានកណ្ដាល ខាងក្រោមពិតជាមានជ្រោះ ងាកទៅខាងខ្ពស់មានឋានទេវតា ទេវតាមនុស្សនរកពិតជានៅជិតជាប់គ្នាបង្កើយ មិនបាននៅឆ្ងាយពីគ្នាសោះឡើយ។តាមពុទ្ធដីកា ក្នុង អាទិត្តបរិយាយសូត្ត ព្រះសាស្ដាសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថា លោកគឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត នេះហើយដែលសាងនរក សាងទេវតា។
ពេលណាលោកទាំងប្រាំមួយនេះ ប្រកបដោយភ្លើងមានកម្ដៅ គឺប្រកបដោយ រាគគ្គិ, ទោសគ្គិ, មោហគ្គិ ឋាននរកក៏ប្រាកដមកក្នុងនោះ។ ពេលណាលោកទាំងប្រាំមួយនេះ រលត់អស់ចំហាយកម្ដៅ ចំហាយត្រជាក់កើតឡើង ពេលនោះឋានទេវតា ក៏កើតមានព្រមជាមួយគ្នាដែរ។
ដូច្នេះត្រូវតែមានស្មារតី យល់ថ្ងៃត្រូវកុំបីធ្វេសប្រហែសបណ្ដោយឲ្យជីវិតនេះរបូតធ្លាក់ទៅកាន់ជ្រោះសោះឡើយ ត្រូវព្យាយាមរកកម្រៃផ្ដល់ឲ្យតម្លៃទៅលើជីវិតពិត គឺខំសន្សំបុណ្យជា ធន ទ្រព្យ ជាប់បន្តសម្រាប់ខ្លួនក្នុងការធ្វើដំណើរ ឆ្លងកាត់អន្លង់កាត់ជ្រោះ ទើបឈ្មោះថាអ្នកស្រលាញ់ខ្លួន មិនបានបោះបង់ខ្លួនចោលឡើយ។
ដកស្រង់ចេញពីសៀវភៅ ជីវិតកថា
ដោយ៥០០០ឆ្នាំ
images/articles/1355/gvdfcvdfxcv.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១២,១៣៨ ដង)
ការងារប្រាសចាកទោស
សេចក្ដីសុខរបស់មនុស្សជាប់ទាក់ទងជាមួយនឹងការងារប្រាសចាកទោស
សេចក្ដីសុខព្រោះមានទ្រព្យសម្បត្តិប្រើប្រាស់ បរិភោគមិនអស់ មិនចេះខ្វះ ប៉ុន្តែបើប្រៀបជាមួយនឹងការងារប្រាសចាកទោសវិញ សេចក្ដីសុខដែលជាប់ទាក់ទងជាមួយនឹងទ្រព្យសម្បត្តិ មានទំហំតូចជាងសេចក្ដីសុខតិចតួចទេ ចំណែកការងារប្រាស់ចាកទោសវិញនោះ
images/articles/1356/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៥៦០ ដង)
អំពីការងារចាយវាយទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិដែលបានមកអំពីការងារប្រាសចាកទោស មនុស្សយើងមិនត្រូវធ្វេសប្រហែសឡើយ មិនមែនមិនឲ្យអស់ទេ ប៉ុន្តែត្រូវអស់ក្នុងហេតុដែលគួរ ហើយចាំបាច់ត្រូវតេឲ្យអស់ទៀតផង ហេតុដែលគួរមាន ៤ ប្រការគឺៈ
១- ចិញ្ចឹមជីវិតខ្លួនឯង ចិញ្ចឹមជីវិតមាតាបិតា បុត្រភរិយា ទាសកម្មករ អ្នកដែលមកអាស្រ័យជាមួយនិងញាតិមិត្ត
images/articles/1357/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,៣៣៤ ដង)
ទ្រព្យសម្បត្តិជាលទ្ធផលរបស់ការងារក៏ពិតមែនហើយ ប៉ុន្តែទ្រព្យសម្បត្តិមិនមែនអាចជួយឲ្យមនុស្សអស់ការសៅហ្មងបានឡើយ បើបាត់បង់ស្មារតី បុរសស្ត្រីនឹងដល់នូវសេចក្ដីសៅហ្មងដោយសារទ្រព្យសម្បត្តិនោះឯង សូមមនុស្សទាំងអស់គ្រប់គ្នា កុំធ្វើការងារ ដើម្បីបានទ្រព្យសម្បត្តិតែម្យ៉ាងឲ្យសោះ តែត្រូវធ្វើការងារដើម្បីរំដោះខ្លួនឯង ឲ្យរួចអំពីការសៅហ្មង ប្រៀបបីដូចពពួកប្រែតដែលសុំឲ្យញាតិធ្វើបុណ្យឧទ្ទិសឲ្យ ដើម្បីខ្លួនបានរួចអំពីទីដ៏ថោកទាបដូច្នោះឯង នេះជាតម្លៃនៃការងារ ដែលមានសម្រាប់មនុស្សគ្រប់គ្នា យើងអាចធ្វើបុណ្យឧទ្ទិសឲ្យដល់ញាតិ សុំឲ្យពួកប្រេតជាញាតិ រួចចាកអំពីទីឋានដែលបានកើតជាប្រេតនោះ ប៉ុន្តែសូមមនុស្សលោកកុំភ្លេចធ្វើបុណ្យឧទ្ទិសឲ្យខ្លួនឯង ដើម្បីខ្លួនឯងបានរួចអំពីមនុស្សប្រេតក្នុងជាតិនេះផង។ អ្នកដទៃធ្វើល្អមកលើយើងគឺ វាល្អពិតហើយ ប៉ុន្តែមិនមែនជាអំពើល្អរបស់យើងឡើយមនុស្សមិនមាននូវអំពើល្អខ្លួនឯង មិនអាចជួយខ្លួនឯងបានទេទាំងអ្នកដទៃក៏មិនអាចជួយបានដែរ។ គុណតម្លៃនៃការងារមនុស្សគ្រប់គ្នាត្រូវសិក្សាស្វែងយល់ថាការងារបំរើតណ្ហា ជាការងារមានតម្លៃទៅវិញ។
ដើម្បីឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ព្រះបរមពោធិសត្វបានធ្វើការងារច្រើនណាស់ ទាំងឋិននៅក្នុងពេលវេលាដ៏យូរអង្វែងក្រៃលែង គ្រប់ការអស្ចារ្យនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺជាលទ្ធផលនៃការងារដែលព្រះអង្គបានធ្វើ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ។ ក្នុងពេលនេះយើងមិនអាចធ្វើជាព្រះពុទ្ធទៅបានទេ ប៉ុន្តែយើងអាចធ្វើនូវការងារ ដែលការងារនោះអាចជួយឲ្យយើងបាននូវឋានៈដែលយើងត្រូវការ។
នៅក្នុងលោកនេះ មិនមានអ្វីដែលបានមកដោយឯងៗ ដែលមិនមែនជាលទ្ធផលនៃការងាររបស់ខ្លួនឯងនោះទេគ្រាន់តែថា ការងារនោះ មានការងារខ្លះយើងបានធ្វើហើយក្នុងជាតិនោះ និងមានការងារខ្លះទៀត យើងបានធ្វើអំពីជាតិមុនមក ការយល់ដឹងអំពីលទ្ធផលនៃការងារយ៉ាងនេះ រមែងកាត់បន្ថយនូវតណ្ហា ដែលតែងប្រាថ្នាក្នុងវត្ថុទាំងពួងមិនមានទីបំផុតនោះ ឲ្យថយកម្លាំង ហើយបានញ៉ាំងសេចក្ដីសន្ដោសឲ្យចម្រើន ព្រោះហេតុតែការបានយល់ដឹងនោះឯង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ