images/articles/3182/____________________________________.jpg
អ្វីដែលហៅថាចិត្ត
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
ចិត្តបរមត្ថ
ពាក្យថា ចិត្ត មានសេចក្តីថា៖
១. ធម្មជាតិណារមែងគិត គឺ ដឹងអារម្មណ៍ ធម្មជាតិនេាះ ឈ្មេាះថា ចិត្ត ។
២. ធម្មជាតិដែលឈ្មេាះថា ចិត្ត ព្រេាះអត្ថថា ជាហេតុឲ្យសម្បយុត្តិធម៌ដឹងនូវអារម្មណ៍ ។
៣. ធម្មជាតិដែលគ្រាន់តែគិត គឺ ដឹងឈ្មេាះថា ចិត្ត ។
. ក្នុងអដ្ឋសាលិនី ពេាលទុកថា៖
យំ ចិត្តំ មនេា ហទយំ មានសំ បណ្ឌរំ មនាយតនំ មនិន្ទ្រិយំ វិញ្ញាណំ វិញ្ញាណក្ខន្ធេា តជ្ជា មនេាវិញ្ញាណធាតុ ឥទំ ចិត្តំ ។
ប្រែថា៖
១. ធម្មជាតិណា រមែងគិត ធម្មជាតិនេាះ ឈ្មេាះថា ចិត្ត
២. ធម្មជាតិណា តែងបង្អេានទៅ ធម្មជាតិនេាះ ឈ្មេាះថា មនេា
៣. ធម្មជាតិណា ដែលដឹងអារម្មណ៍ ទុកនៅខាងក្នុង ធម្មជាតិនេាះ ឈ្មេាះថា ហទយៈ
៤. ចិត្ត នេាះឯងមានឆន្ទៈ គឺ ការពេញចិត្ត ឈ្មេាះថា មានសៈ
៥. ចិត្ត នេាះជាធម្មជាតិបរិសុទ្ធ ឈ្មេាះថា បណ្ឌរៈ
៦. មនៈ ដែលជាអាយតនៈខាងក្នុង ឈ្មេាះថា មនាយតនៈ
៧. មនៈ ដែលជាឥន្ទ្រីយ៍ ឈ្មេាះថា មនិន្ទ្រីយ៍
៨. ធម្មជាតិ ដែលដឹងច្បាស់នូវអារម្មណ៍ ឈ្មេាះថា វិញ្ញាណ
៩. ខន្ធ គឺ កងនៃវិញ្ញាណ ឈ្មេាះថា វិញ្ញាណក្ខន្ធ
១០. មនៈ ដែលជាធាតុដឹងច្បាស់នូវអារម្មណ៍ ឈ្មេាះថា មនេាវិញ្ញាណធាតុ
. លក្ខណៈរបស់ចិត្ត
ចិត្ត ជាសង្ខតធម៌ គឺ ធម៌ដែលមានបច្ច័យតាក់តែង ដេាយការតាក់តែងរបស់បច្ច័យទាំងឡាយដូច្នេះឯង ទេីបចិត្តធ្លាក់ចុះក្នុង អំណាចនៃសាមញ្ញលក្ខណៈ (ត្រៃលក្ខណ៍) គឺ អនិច្ចលក្ខណៈ ទុក្ខលក្ខណៈ និង អនត្តលក្ខណៈ ព្រេាះតែចិត្ត មានសភាពជាត្រៃលក្ខណ៍ យ៉ាងនេះឯង ទេីបចិត្ត មានអាការកេីតរលត់បន្តជាប់គ្នា មិនដាច់ខ្សែរយៈ ហេីយប្រព្រឹត្តទៅយ៉ាងរហ័សបំផុត លំបាកនឹងប្រមាណបានណាស់ ។
. លក្ខណាទិចតុកៈរបស់ចិត្ត
- វិជាននលក្ខណំ មានការដឹងអារម្មណ៍ ជាលក្ខណៈ
- បុព្វង្គមរសំ មានសភាពជាប្រធាន ជាកិច្ច
- សន្ធានបច្ចុប្បដ្ឋានំ មានការកេីតបន្តជាប់គ្នាជាអាការប្រាកដ
- នាមរូបបទដ្ឋានំ មាននាមក្ខន្ធ ៣ និង រូប ជាបទដ្ឋាន
. អំណាចរបស់ចិត្ត
ចិត្ត ក្នុងស័ព្ទនេះ មានសេចក្តីសង្ខេបថា៖
១. វិចិត្តករណា ចិត្តំ ឈ្មេាះថា ចិត្ត ព្រេាះធ្វេីឲ្យវិចិត្រផ្សេងៗ និងធ្វេីវត្ថុផ្សេងៗឲ្យវិចិត្រ គឺថា វត្ថុផ្សេងៗដែលកេីតពីសិល្បវិទ្យាផ្សេងៗ ក៏ព្រេាះចិត្ត ដូចជាគំនូរ ចម្លាក់ជាដេីម និងធ្វេីកិរិយាមាយាទឲ្យវិចិត្រ សមរម្យសុភាព ក៏ព្រេាះចិត្ត និងម្យា៉ងទៀត សំដៅដល់ការធ្វេីទីកេីតប្លែកៗ ដែលកេីតពីចិត្តជាកុសលនិងអកុសល ឲ្យវិចិត្រ គឺសន្ធឹកសន្ធាប់ មាននរក តិរច្ឆាន មនុស្ស ទេវតាជាដេីម។
២. អត្តនេា ចិត្តតាយ វា ឈ្មេាះថា ចិត្ត ព្រេាះសភាវៈខ្លួនឯងវិចិត្រ គឺ វិចិត្រដេាយខ្លួនឯង បានសេចក្តីថា ចិត្តនេាះឯងជាកុសលក៏មាន ជាអកុសលក៏មាន ជាវិបាកក៏មាន ជាកិរិយាក៏មាន គឺថាចិត្តនេាះឯង ខណៈខ្លះក៏ជាកុសល ខណៈខ្លះក៏ជាអកុសល ខណៈខ្លះក៏ជាវិបាក ខណៈខ្លះក៏ជាកិរិយា។
៣. ចិត្តំ កម្មកិលេសេហិ ឈ្មេាះថា ចិត្ត ព្រេាះសន្សំ កម្ម និង កិលេស ។ គឺចិត្តនេាះឯង ជាតួសន្សំកម្មដែលជាកុសល ជាអកុសល និងសន្សំកិលេស មាន រាគៈ ទេាសៈ និង មេាហៈ ជាដេីម នឹងសន្សំក្នុងទីដទៃមិនបាន ដូចមានរាគៈហេីយ ចិត្តនេាះក៏សន្សំ រាគៈនេាះឲ្យច្រេីនឡេីងៗ ជាដេីម។
៤. ចិត្តំ តាយតិ វា តថា ឈ្មេាះថា ចិត្ត ព្រេាះរក្សាទុកនូវវិបាករបស់ខ្លួន ។ គឺ កម្មនិងកិលេសដែលសន្សំហេីយនេាះ រក្សាវិបាករបស់ខ្លួនមិនឲ្យបាត់បង់សូន្យទៅទេ កាលណាមានឱកាស បានបច្ច័យហេីយ វិបាកនេាះៗ តែងនឹងកេីតឡេីង ដូចកេីតឡេីងតាមទ្វារភ្នែកជាដេីម។
៥. ចិនេាតិ អត្តសន្តានំ ឈ្មេាះថា ចិត្ត ព្រេាះសន្សំសន្តាននៃខ្លួន ។ គឺថា ចិត្តនេាះឯង តែងសន្សំសេចក្តីល្អខ្លះ សេចក្តីអាក្រក់ខ្លះ ទុកក្នុងសន្តានមិនឲ្យសាបសូន្យ ធ្វេីឲ្យកេីតជាទម្លាប់ដ៏ថ្នឹក ក្នុងការប្រព្រឹត្តរហូតទៅជានិស្ស័យ ឬជាចរិតជាប់ក្នុងសន្តាន។
៦. វិចិត្តារម្មណន្តិ ចាតិ ឈ្មេាះថា ចិត្ត ព្រេាះមានអារម្មណ៍វិចិត្រដេាយប្រការផ្សេងៗ គឺថា ចិត្តនេះ ជាធម្មជាតិដឹងនូវ អារម្មណ៍ទាំង ៦ បានទាំងអស់ ទាំង ៦ ទ្វារ តែដឹងបានចំពេាះ អារម្មណ៍មួយៗប៉ុណ្ណេាះ មានរូបារម្មណ៍ជាដេីម។
. ក្នុងអដ្ឋកថាបរមត្ថទីបនីដីកា ពេាលថា៖
ចិត្តវិចិត្តតាយ សញ្ញាវិចិត្តតា សញ្ញាវិចិត្តតាយ តណ្ហាវិចិត្តតា តណ្ហាវិចិត្តតាយ កម្មានិវិចិត្តានិ កម្មវិចិត្តតា យេានិយេាវិចិត្តតា យេានិវិចិត្តតាយ តេសំ តិរច្ឆានគតានំ វិចិត្តតា វេទិតព្វា។
ប្រែថា សភាពដែលសត្វទាំងឡាយវិចិត្រនេាះ ក៏ព្រេាះកំណេីតវិចិត្រ កំណេីតវិចិត្រព្រេាះកម្មវិចិត្រ កម្មវិចិត្រព្រេាះតណ្ហាវិចិត្រ តណ្ហាវិចិត្រព្រេាះសញ្ញាវិចិត្រ សញ្ញាវិចិត្រព្រេាះចិត្តវិចិត្រ។
ពាក្យថា សត្វទាំងនេាះវិចិត្រ ព្រេាះកំណេីតវិចិត្រនេាះ គឺ សត្វទាំងឡាយដែលកេីតឡេីងក្នុងលេាក មានច្រេីនប្រភេទ ហេីយប្រភេទនីមួយៗ ក៏ច្រេីនសន្ធឹកសន្ធាប់ ទាំងអស់នេះ រស់ព្រេាះកំណេីតវិចិត្រ គឺ សន្ធឹកសន្ធាប់ប្រមាណមិនបាន។
ពាក្យថា កំណេីតវិចិត្រ ព្រេាះកម្មវិចិត្រនេាះ គឺជាធម្មតា សត្វដែលកេីតមក សុទ្ធតែធ្វេីកម្មទុកផ្សេងៗគ្នា ខ្លះក៏ធ្វេីកុសល ខ្លះក៏ធ្វេីអកុសល។
ពាក្យថា កម្មវិចិត្រ ព្រេាះតណ្ហាវិចិត្រនេាះ សេចក្តីថា តណ្ហា គឺចំណង់ក្នុងវត្ថុផ្សេងៗ ក្នុងសត្វ ក្នុងបុគ្គល មិនចង់ឲ្យព្រាត់ប្រាស ឬក៏ចង់ដេាយប្រការណាៗក្តី ទេីបខ្លួនឯងក៏ត្រូវធ្វេីកម្មដេាយអំណាចនៃតណ្ហា ដែលមានប្រភេទផ្សេងៗនេាះ។
ពាក្យថា តណ្ហាវិចិត្រ ព្រេាះសញ្ញាវិចិត្រនេាះ សេចក្តីថា សញ្ញា គឺ ការចាំ ការសំគាល់បាន មានច្រេីនយ៉ាង ។ ឃេីញម្តងការចាំក៏កេីតឡេីងម្តង ឮម្តងការចាំក៏កេីតឡេីងម្តង យ៉ាងនេះជាេដីម កាលណាចំណាំបានក្នុងវត្ថុដែលល្អ តណ្ហា ក៏កេីតសេចក្តីពេញចិត្តក្នុងវត្ថុនេាះៗ។
ពាក្យថា សញ្ញាវិចិត្រ ព្រេាះចិត្តវិចិត្រនេាះ មានន័យថា កាលណាចិត្តដួងមួយកេីតឡេីង សញ្ញាមួយដួងក៏កេីតឡេីង ចិត្តកេីតមួយរយដង មួយពាន់ដង សញ្ញាក៏កេីតមួយរយដង មួយពាន់ដងស្មេីនឹងចិត្តនេាះដែរ។
អត្ថបទ ដកស្រង់ពីសៀវភៅ៖
អភិធម្មសង្កហ បរិច្ឆេទទី១ (ចិត្តសង្គហវិភាគ)
ដោយ៥០០០ឆ្នាំ
images/articles/3184/_________________________________.jpg
ទេវតាត្រួតមេីលមនុស្សលេាក
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបព្ជាីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាលបេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែបេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។
បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបពា្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំងឡាយ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុងផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបព្ជាានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។
បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុកដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំងនេាះ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។
តេីអ្នកចង់ឲ្យទេវតាកត់ឈ្មេាះអ្នកចូលបព្ជាីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបព្ជាីខ្មៅ?
៚អត្ថបទស្រង់ចាកពីសៀវភៅ»សីលមយៈ
……………..ព្រះពុទ្ធដីកា
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។
ដោយ៥០០០ឆ្នាំ
images/articles/3198/____________________________________.jpg
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
ប្រយេាជន៍អ្វី ដេាយភពដែលអ្នកផងត្រេកត្រអាល ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅ គួរឲ្យខ្លាច ដូចជាការុងជាវិការៈនៃស្បែក ពេញដេាយសាកសព ពេញដេាយរបស់មិនស្អាត ដែលហូរចេញក្នុងកាលម្តងៗ។ ដែលបូកលាប ដេាយសាច់និងឈាម ជារបស់គួរខ្ពេីមក្រៃពេក ជាលំនៅនៃហ្វូវដង្កូវ ជាចំណីនៃសត្វស្លាប ជាសាកសព (គេ) នឹងឲ្យដល់អ្នកណាម្តេចបាន។ កាយដែលមានវិញាណប្រាសចេញហេីយ មិនយូរប៉ុន្មាន គេតែងដុតក្នុងព្រៃស្មសាន ពួកញាតិដែលខ្ពេីមរអេីម ក៏បេាះបង់ចេាល ដូចជាអង្កត់អុស។ មាតាបិតារបស់ខ្លួន ចេាលសាកសពនេាះ ឲ្យជាចំណីសត្វដទៃក្នុងព្រៃស្មសាន ខ្ពេីមរអេីម ងូតលាង (ខ្លួនដេីរចេញទៅ) ចំណង់បេីសាធារណៈជន (នឹងមិនខ្ពេីម) ដូចមេ្តចកេីត។
សត្វទាំងឡាយតែងជ្រុលជ្រប់ក្នុងគ្រេាងកាយ ជាសាកសពឥតខ្លឹមសារ ដែលសង្ខារផ្សំផ្គុំដេាយឆ្អឹងសរសៃ ជាកាយស្អុយ ពេញដេាយទឹកមាត់ ទឹកភ្នែក ទឹកសំបេារ និង ទឹករងៃ។ បេីបុគ្គលពន្លាត់រាងកាយនេាះ ធ្វេីអាការខាងក្នុងនៃវាឲ្យត្រឡប់មកខាងក្រៅវិញ សូម្បីមាតារបស់ខ្លួនក៏ខ្ពេីមរអេីមទ្រាំនឹងក្លិនពុំបាន។ នូវខន្ធ ធាតុ អាយតនៈ ដែលសង្ខារតាក់តែង ថាមានជាតិជាប្ញសគល់ នាំមកនូវ ទុក្ខ មិនជាទីពេញចិត្ត និឹងប្រាថ្នា។ លំពែង ៣០០ ដែលសំលៀងថ្មីៗ គប្បីធ្លាក់ចុះលេីកាយរាល់ៗថ្ងៃ ប្រសិនបេី ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយនៃឆ្នាំ ជាការប្រសេីរ។
បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្តាយ៉ាងនេះ ហេីយបានទទួលនូវសេចក្តីលំបាក (ការអស់ទៅនៃទុក្ខតែងមានដល់បុគ្គលនេាះ) សង្សារ (ការអន្ទេាលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយៗ ជាសង្សារវែងឆ្ងាយ។
ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណេីតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេតនិងក្នុងពួកនរក។ ក្នុងនរក មានសេចក្តីលំបាកច្រេីន សត្វដែលកេីតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្តីសុខដទៃក្រៃលែងជាងសេចក្តីសុខក្នុងព្រះនិព្វាន មិនមានទេ។
បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនា របស់ព្រះទសពល ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិនិងមរណៈ បុគ្គលពួកនេាះ ឈ្មេាះថាបានព្រះនិព្វាន។ ប្រយេាជន៍អ្វីដេាយភេាគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយទុកស្មេីវត្ថុដែលគេខ្ជាក់ចេាល ខ្ញុំម្ចាស់នឿយណាយហេីយ ធ្វេីឲ្យដូចដេីមត្នេាតមិនមានទីកេីត (ដែលបុគ្គលដកចេាលហេីយ)។ (សុមេធាថេរី )
ដោយ៥០០០ឆ្នាំ
images/articles/3199/______________________________.jpg
ភិក្ខុលួចក្លិន
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
(បុទុមបុប្ផសូត្រទី ១៤)
សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់ស្រះបោក្ខរណី រួចហិតផ្កាឈូក។
គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងភិក្ខុនោះថា៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រលោកអ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន។
ភិក្ខុនោះតបថា អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កាដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មានតាបសម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរសដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វីក៏អ្នកមិនថាឱ្យបុរសនុះផ៎ង ។
ទេវតាតបថា បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ដោយកិលេសហួសកំណត់ ពាក្យរបស់ខ្ញុំមិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ។
ភិក្ខុនោះតបថា ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះអាត្មាមែន ម្នាលទេវតា កាលណាបើអ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឱ្យអាត្មាទៀតចុះ ។ ទេវតាតបថា ខ្ញុំមិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បីទៅកាន់សុគតិដោយកម្មណា បពិត្រភិក្ខុ លោកត្រូវដឹងកម្មនោះដោយខ្លួនលោកចុះ ។ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។ ចប់បទុមបុប្ផសូត្រ
………………………………..
បុគ្គលត្រូវតែមានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់លះបង់ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វគ្រប់របស់យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំងពោលសរសើរនូវ ទោសកំហុសរបស់យើងទៀតផង ។
ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ បុគ្គលក្នុងលោកកម្របានឃើញតាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជាអរិយសច្ចៈទី២ គឺហេតុដែលនាំឱ្យកើតទុក្ខក្នុងវដ្តៈផង ។
សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នកស្វែងរកសេចក្តីស្អាតអស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះវិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់ ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវាយ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។
ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោសថាជាទោសពិត សូម្បីតូច ល្អិត ដោយសេចក្តីមិនប្រមាទ ប្រៀបបីដូចរាជបុរសចាប់ចោរបាន ។សតិប្បដ្ឋានជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង។
យើងតែងឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយអាងថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះឃើញដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់តឿនឱ្យមានសតិថ្នាក់សតិប្បដ្ឋាន។
ក្នុងលោកនេះបើមិនមានបុគ្គលអ្នកត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណាអាចសំដែងប្រាប់បានថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិនចំពោះតែការហិតក្លិនផ្កាឈូកប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហាតែងតែប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះថាចោរដោយបរមត្ថ ត្រូវទទួលទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុងទ្រុងមច្ចុរាជ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស។
ដោយ៥០០០ឆ្នាំ
images/articles/3209/______________________________.jpg
អ្វីទៅជាព្រហ្មចរិយធម៌ ?
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
ជរាសូត្រ ទី១
ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។
សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ
ឥទ្ធិពលសីលមានអានុភាពច្រើនណាស់មិនអាចគណនាបានទេ ហើយកម្លាំងសីលនេះអាចរុញច្រានកំណើតមនុស្សឱ្យទៅជាកំណើតទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មបានតាមការប្រាថ្នាឱ្យតែបុគ្គលនោះប្រព្រឹត្តរក្សាបានល្អ កុំធ្វើឱ្យសីលរបស់ខ្លួនពព្រុះពពាលសៅហ្មង ។ កាលដែលបុគ្គលប្រតិបត្តិសីលបានល្អគ្រប់សិក្ខាបទហើយ លោកឱ្យឈ្មោះថា មានព្រហ្មចរិយធម៌រមែងរស់នៅជាសុខក្នុងលោកនេះផង និងលោកខាងមុខផង ។
អ្វីទៅជាព្រហ្មចរិយធម៌ ?
ពាក្យថាព្រហ្មចរិយៈឬព្រហ្មចរិយធម៌ប្រែថាបែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។ តាមន័យខាងព្រះពុទ្ធសាសនា ការឱ្យទានការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, សីល៨, ការចម្រើនព្រហ្មវិហារធម៌៤, ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត, កុំរុកកួនគ្នា, កុំបៀតបៀនគ្នា,កុំពោលពាក្យចាកដោតគ្នា, កុំញុះញង់គ្នា, ការវៀរចាកមេថុនធម្ម, សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន, សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល, ការរក្សាឧបោសថសីលតាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ ឬហៅថាព្រហ្មចរិយធម៌ ។
ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃរាល់យប់គ្រប់វេលា គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិច ឬច្រើនកុំឱ្យខកខានខូចវេលា។ ធ្វើទានសីលភាវនាដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរមលោកក្សេមផុតចាកទុក្ខទាំងពួង៕
ដោយ៥០០០ឆ្នាំ
images/articles/3247/er344err323233333.jpg
ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
មិនមែនដាក់បាយ១វែកហ្នឹងឲ្យដល់ព្រះនិពា្វនទេ! គឺព្រះអង្គសំដែងថាជាសម្មាបដិបទា ដេាយពិតនេាះគឺជាខ្សែបណ្តេាយនៃកុសលរបស់អ្នកដែលចម្រេីននូវ វិបស្សនា ទាំងអស់ហ្នឹងក៏រាប់បព្ចូាលថាទៅកាន់ព្រះនិពា្វនដែរ ។ ចឹងបានជានៅក្នុងសម្មាបដិបទា មិច្ឆាបដិបទា ប្រសិនបេីយេីងប្រាថ្នាទៅកាន់ព្រះនិព្វាន យេីងឲ្យទានៗហ្នឹងរាប់ទៅជាកុសលដែលយេីងធ្វេីហ្នឹង គ្រាន់តែដាក់បាតបាយ១វែង យេីងប្រាថ្នាទៅកាន់ព្រះនិព្វាន ។
ក៏ប៉ុន្តែការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន ដេាយសម្មាបដិបទាអត់ប្រព្រឹត្តទេ តេីបាយមួយវែងហ្នឹងត្រូវរាប់បព្ចូាលទៅក្នុងណា គឺរាប់បព្ចូាលទៅក្នុងមច្ឆាមគ្គ ដែលរាប់បព្ចូាលក្នុងសម្មាមគ្គទាល់តែយេីងមកប្រព្រឹត្តនូវបដិបទានៅក្នុងដែលសង្ខាររលត់ ព្រេាះរលត់នូវអវិជ្ជាដេាយបដិលេាម ជាសម្មាមគ្គ ជាសម្មាបដិបទា ក៏ប៉ុន្តែប្រសិនជាយេីងអត់ចម្រេីននូវសមថៈវិបស្សនា ឬវិបស្សនាទេ យេីងអត់ចម្រេីននូវអរិយមគ្គប្រកបដេាយអង្គ៨ប្រការទេ ការដាក់បាតរបស់យេីងហ្នឹង អនុលេាមចូលទៅក្នុងមច្ឆាមគ្គ ។
វាញាំងឲ្យជាតិជរា ព្យាធិ កេីតឡេីង អត់បានទៅកាន់ ព្រះនិព្វានទេ។ ក៏ប៉ុន្តែយេីងត្រូវស្តាប់ព្រះឱសព្រះអង្គឲ្យយល់ថា អ្នកដែលឲ្យទានបាយ១វែងប្រាថ្នាវិវដ្តជាសម្មាបដិបទា យេីងក៏ត្រូវឲ្យដឹងថា សម្មាបដិបទាគឺជាអ្វី? សម្មាបដិបទាគឺជាបដិបទា សង្ខាររលត់ព្រេាះរលត់អវិជ្ជា វិញ្ញាណរលត់ព្រេាះរលត់នូវសង្ខារ តេីយេីងបានចូលដល់ត្រង់ហ្នឹងដែរឬទេ? បេីអត់មានទេគឺចូលមច្ឆាមគ្គចឹងគ្រាន់តែជាខ្សែបណ្តេាយនៃសម្មាមគ្គ ជាខ្សែបណ្តេាយបដិបទា។ ក៏ប៉ុន្តែយេីងអត់ធ្វេីទៅមុខទេ ទៅអត់រួចទេ។
ចឹងបានជាព្រះអង្គសម្តែងមកថា តថាគត អត់សរសេីរនូវកុសលដដែលៗនៃបុគ្គលណាមួយទេ។ តេីព្រះអង្គសរសេីរអំពីកុសលអ្វី? គឺព្រះអង្គសរសេីរកុសលណាដែលចម្រេីន គឺចម្រេីនអ្វី? គឺចម្រេីន ពីទានមក សមថៈ ចម្រេីនពីទាន មកវិបស្សនា ចម្រេីនអំពីសីលមក សតិប្បដ្ឋាន ចម្រេីនពីសតិប្បដ្ឋាន ទៅសម្មប្បធាន ទៅឥទ្ធិបាទ ទៅឥន្ទ្រីយ ទៅពលៈ ពេាជ្ឈង្គ អរិយមគ្គប្រកបដេាយអង្គ៨ ទេីបព្រះអង្គទ្រង់សរសេីរ ។
ដែលយេីងបានឈ្នះពីមារហ្នឹង ដេាយសារយេីង ចេះធ្វេីបុណ្យកុសលហ្នឹងណា គឺជាជ័យជំនះរបស់យេីងដេាយពិត ចឹងព្រះអង្គឲ្យរក្សាកុំឲ្យបែរទៅជាចាញ់វិញ ក៏ប៉ុន្តែព្រះអង្គបន្ថែមកុំដំអក់នៅក្នុងធម៌នេាះឡេីយ ។ ពាក្យដែលថាកុំដំអក់គឺត្រូវចេញពីធម៌ហ្នឹង គឺត្រូវចេញពីធម៌ថ្នាក់ទានហ្នឹង ឲ្យទៅជាថ្នាក់សីល ចេញពីថ្នាក់សីលឲ្យទៅជាធម៌សមាធិ ជាអធិសមាធិ ចេញពីសមាធិឲ្យបានចេញនូវធម៌អធិបញ្ញា អត់អាចដំអក់បានទេ ។
ព្រេាះអីបានជាព្រះអង្គសម្តែងថា កុំដំអក់នៅក្នុងធម៌នេាះ ព្រេាះកុសលហ្នឹងមិនទាន់ដល់ព្រះនិព្វានទេ។ ចឹងយេីងត្រូវយល់ឲ្យបានច្បាស់លាស់សំរាប់ខ្លួនយេីង មិនបាច់ទៅស្រុកព្រះទេ មេីលតែព្រះត្រៃបិដក ក៏ឃេីញព្រះដែរ ដេាយសារយេីងយល់ព្រះឱសរបស់ព្រះអង្គច្បាស់លាស់ ។
ចឹងទិសដៅរបស់ព្រះពុទ្ធសាសនា ឃេីញមានប៉ុន្មានចំណុច នៃខ្សែជីវិតរបស់សត្វលេាក?
ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលបង្ហាញ់ដល់សត្វលេាក មានពីរចំណុច ទី១. គឺទិសដៅទៅកាន់ ជាតិ ជរា និងមរណៈ ។
ហេីយនិងទិសដៅ ១ ទៀត គឺព្រះនិព្វាន ។ ក៏ប៉ុន្តែទិសដៅទាំងពីហ្នឹងព្រះអង្គសំដែងថា សត្វដែលមិនផុតពីសេចក្តីទុក្ខ គឺទិសដៅទៅកាន់ ជាតិ ជរា មរណៈ ។ ទិសដៅណាដែលព្រះអង្គសំដែងថារួចពីទុក្ខ គឺទិសដៅទៅកាន់ព្រះនិពា្វន ។
ចឹងព្រះអង្គទ្រង់សរុបថា ឲ្យតែផ្លូវណាខុសអំពីព្រះនិព្វាន គឺជាផ្លូវអត់ត្រូវ គឺជាផ្លូវខុស ទេាះអ្នកឯងធ្វេីស្អីក៏ដេាយឲ្យតែអត់ទៅកាន់ព្រះនិព្វាន គឺជាផ្លូវខុស គឺជាអំពេីខុស ។ ដូចជាព្រះអង្គសម្តែងថា រថដែលប្រកបដេាយអង្គ៨្របកាគឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ៨ប្រកា គឺជាផ្លូវត្រង់ ទិសដែលអត់មានភ័យ គឺព្រះនិព្វាន ។
អ្នកមករៀននៅក្នុងព្រះពុទ្ធសាសនា ទាំងព្រះគុណម្ចាស់ ពុទ្ធបរិស័ទទាំងអស់ ។ ប្រសិនបេីយេីងមករៀននូវព្រះពុទ្ធសាសនាគ្រាន់តែមករៀនដេីម្បីឲ្យដឹង ចិត្ត ចេតសិក រូប នេាះមិនបានទេ ។
ទិសដៅដែលយេីងមករៀននៅក្នុងព្រះពុទ្ធសាសនា គឺមករៀនដេីម្បីអ្វី? យេីងថាមករៀនដេីម្បីចេញចាកទុក្ខ ឬដេីម្បីមិនមានការប្រកាន់មាំ តេីមានន័យសេចក្តីយ៉ាងណា ។ យេីងមករៀននៅក្នុងព្រះពុទ្ធសាសនាគឺដេីម្បីឲ្យឃេីញទេាសរបស់ខន្ធ បេីរៀនមិនមានទិសដៅមកសម្លឹងទេាសរបស់ខន្ធទេ អត់ឈ្នះលុយទេ លុយវាដឹកនាំទៅរហូត ទេាះអ្នកហ្នឹងចេះប៉ុណ្ណាក៏ដេាយ ដឹងប៉ុណ្ណាក៏ដេាយ ឆ្លាតប៉ុណ្ណាក៏ដេាយ កាមវាហ្នឹងកពា្ឆក់បេាកបត់ក នៅកន្លែងណាមួយជាមិនខាន ទាំងគ្រហស្ថ ទាំងបុព្វជិក ។ បេីមិនមកសិក្សាមិនដេីម្បីឲ្យឃេីញទេាសរបស់ខន្ធទេនេាះ។
ហេីយទេាសរបស់ខន្ធហ្នឹង តេីជាទេាសអ្វីទៅ? គឺភ្នែកហ្នឹង (ព្រះអង្គសម្តែងថា ភ្នែកជារបស់ខ្វក់) ព្រះអង្គសម្តែងចឹងតេីជាគុណ ឬក៏ជាទេាសរបស់ភ្នែក ហេីយយេីងដឹងដែរឬអត់ ? ។ល។
សម្តែងដេាយ៖ លេាកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ
images/articles/855/Untitled-1.jpg
ហេតុគួរចាយទ្រព្យ ៤ យ៉ាង
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់ ។ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិដែលមានជា ៤ ចំណែក សម្រាប់ប្រើប្រាស់ក្នុងការចំណាយគឺ
images/articles/856/Untitled-1.jpg
ការសាកសួរអំពីព្រះចន្ទ និងព្រះអាទិត្យ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
បិដក៖ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការនឹងព្រះកុមារកស្សបដ៏មានអាយុយ៉ាងនេះថា បពិត្រព្រះកស្សបដ៏ចម្រើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានដោយហេតុនេះ ។
images/articles/857/Untitled-1.jpg
កំណើតសត្វ ៤ យ៉ាង
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
សូមញាតិញោម បងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានដឹងជាមុនសិន ។
តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងត្រាស់ថា (សត្តា-អនន្ហា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញ ឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់គ្នាងាយស្រួលសិក្សា គឺមានត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះ គឺ៖
images/articles/858/Untitled-1.jpg
ជីវិតជារបស់ក្តៅ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
តើអ្វីជាជីវិត ? ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវេទនាទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត ទ្វារកាយ គឺជាតួជីវិត ជារបស់ក្តៅ ។ តើក្តៅព្រោះអ្វី ? ក្តៅព្រោះភ្លើងកិលេស គឺ រាគៈ ទោសៈ មោហៈ ។
នាពេលបច្ចុប្បន្ននេះ បើទោះជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថា សត្វលោកកំពុងរស់នៅក្នុងកម្តៅ
images/articles/859/Untitled-1.jpg
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៏
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្តីសុខស្ងប់ដោយពិតប្រាកដទៅបាន ។ ទោះបីផ្នែកខាងក្រៅនៃជីវិត សម្បូរណ៌ទៅដោយសេចក្តីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាងក្នុងមានសេចក្តីក្តៅក្រហាយហើយ មិនអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយ ។
ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ បានដល់អាហារគឺ ធម៌ ។ ប្រៀបដូចមនុស្សដែលមានអាហារល្អ មានសម្លៀកបំពាក់ស្អាត ទីនៅអាស្រ័យក៏មានរោគបៀតបៀនប្រចាំកាយ ដូច្នេះគឺមិនអាចមានសេចក្តីសុខពេញទីទៅបានទេ ។ រោគផ្លូវចិត្តដុតរោលជីវិត អាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិត ព្រោះហេតុនេះ ទើបបានពោលថាត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/860/Untitled-1.jpg
ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់
បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថាស្ងប់ដោយពិតប្រាកដបានឡើយ ។ សេចក្តីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងម្នាក់មួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថារលត់ ភាពក្តៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ ។ សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នាពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឲ្យស្ងប់ផង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/861/Untitled-1.jpg
មានធម៌ទើបចេះគ្រប់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
មានធម៌ទើបចេះគ្រប់
ការខ្វះខាតធម៌ស្មើគ្នានឹងការខ្វះខាតនូវអ្វីៗ គ្រប់យ៉ាង ការបណ្តុះបណ្តាលឲ្យមនុស្សមានធម៌ ក៏ស្មើគ្នានឹងឲ្យមនុស្សមានអ្វីៗ គ្រប់យ៉ាងដែរ ។ សេចក្តីនេះគ្រប់គ្នាពិសោធន៍បានដោយខ្លួនឯង និងពិសោធបានគ្រប់ពេលវេលា ។
ទោះជាមិនបានសម្បត្តិណាៗ ក៏ដោយ សេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការ ដូច្នេះ សម្បត្តិតាំងពួងក៏អស់ន័យ ។ ការអស់នូវសេចក្តីប្រាថ្នា ឈ្នះអស់នូវទុក្ខទាំងពួង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/862/Untitled-1.jpg
មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស
ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើនណាស់ សេចក្តីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។ មនុស្សយើងសព្វថ្ងៃ រកតែនិយាយឲ្យត្រូវថា ចង់បានអ្វីឲ្យពិតប្រាកដនោះ ក៏និយាយមិនបានដែរ ។សេចក្តីសុខសឹងដោយប្រក្រតីជារបស់រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមកអំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/863/Untitled-1.jpg
មានដំបៅចិត្ត ត្រូវបិទថ្នាំ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
មានដំបៅចិត្ត ត្រូវបិទថ្នាំ
មនុស្សដែលច្រើនដោយសេចក្តីក្រោធ ព្រោះចិត្តមានដំបៅទោសៈ ពាក្យសម្តីអ្នកដទៃមកប៉ះខ្ទប់តែបន្តិចបន្តួចជាដើមប៉ុណ្ណោះ ក៏ហូរទឹករងៃចេញតាមដៃជើង អាកប្បកិរិយា ទឹកមុខ ពាក្យសម្តី រួចហើយក៏ជះក្លិនស្អុយទៅទាំងបណ្តោយខ្យល់ ទាំងបញ្ច្រាសខ្យល់ ជាការប្រកាសសេចក្តីអាក្រក់របស់ខ្លួនឯងប្រាប់អ្នកដទៃ ។
images/articles/864/Untitled-1.jpg
ឃើញតែខ្លួនឯង តែងប៉ះទង្គិចអ្នកដទៃ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
ឃើញតែខ្លួនឯង តែងប៉ះទង្គិចអ្នកដទៃ
មនុស្សយើងទោះជាបានទទួលការសិក្សាខាងក្រៅខ្ពង់ខ្ពស់ដល់ណាក៏ដោយ ចិត្តវិញ្ញាណរបស់មនុស្សមិនអាចភ្លឺស្វាងទៅបានឡើយ លើកលែងតែការបែរមកសិក្សានិងបដិបត្តិផ្នែកផ្លូវចិត្តផងប៉ុណ្ណោះ ។
images/articles/865/Untitled-1.jpg
កុំចង់បានរបស់ដែលអត់
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
១ នាទីមានប្រយោជន៍
កុំចង់បានរបស់ដែលអត់
អ្វីៗមានហេតុទើបកើតឡើង ។ មិនមែនអ្នកដទៃគេមិនឲ្យយើងទេ នូវសេចក្តីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ តែព្រោះសេចក្តីល្អនោះ មិនមានហេតុនាំឲ្យកើតឡើង ទើបសេចក្តីល្អហ្នឹងឯងមិនមានក្នុងអ្នកដទៃនោះ ។
ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើងគិតថាអ្នកដទៃមិនឲ្យយើងនូវអ្វីដែលយើងចង់បាន ប៉ុន្តែ បើយើងបានដឹងថា អ្វីៗ ដែលមិនមានក្នុងអ្នកដទៃនោះ ព្រោះមិនមានហេតុ មិនមែនព្រោះអ្នកដទៃមិនធ្វើនោះទេ ដូច្នេះយើងមិនខឹងក្រោធនឹងអ្នកដទៃឡើយ ។ សេចក្តីនេះក៏ដូចជាអ្វីៗដែលមិនមានក្នុងខ្លួនយើងអ៊ីចឹងដែរ យើងត្រូវការអ្វីៗពីខ្លួនយើងច្រើនណាស់ តែយើងមិនអាចធ្វើឲ្យខ្លួនយើងបានឡើយ ចាំបាច់និយាយថ្វីដល់ទៅអ្នកដទៃទៀត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/871/Untitled-1.jpg
ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
រឿងភិមសេនបុរស
( ចាក ភិ. ឯ. )
( ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌ )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា " ចុឡធនុគ្គហបណ្ឌិតពោធិ" ។
images/articles/873/Untitled-1.jpg
បញ្ហាស្តាយក្រោយ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២
បញ្ហានេះ ជាប់ទាក់ទងនឹងរឿងដែលកន្លងទៅហើយ ហើយនៅចាំបានថាវាជាការមិនល្អ វាជាបាបកម្ម ។ រឿងខ្លះ គ្រាន់តែនឹកឃើញហើយ គិតថា ខាតពេលឥតប្រយោជន៍ គួរឲ្យខ្មាស់អៀន ជ្រុលហួសអស់ហើយ ។ល។ ប៉ុន្តែ ចំពោះរឿងបាបកម្មដែលបានធ្វើហើយ នាំឲ្យក្រៅក្រហាយស្តាយក្រោយ ព្រោះដឹងថាជាអំពើនាំមានពៀរវេរា សៅហ្មងចិត្តនៅពេលជិតស្លាប់ ទៅកាន់ទុគ្គតិ...។
images/articles/1054/Untitled-1-Recovered.jpg
ហាត់វិគ្រោះចំពោះទុក្ខ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២
ហាត់វិគ្រោះចំពោះទុក្ខ
ក្នុងជីវិតមនុស្សយើងម្នាក់ៗ រមែងមាននូវសេចក្តីទុក្ខជាពិតប្រាកដ ។ សេចក្តីទុក្ខដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅថាជាសភាវទុក្ខ គឺ ជរាទុក្ខ ព្យាធិទុក្ខ និងមរណទុក្ខ ។ សភាវទុក្ខនេះ សូម្បីតែព្រះអរហន្តក៏នៅតែធ្លាក់ចូលក្នុងអំណាចផងដែរ ដូច្នេះ ពិតជាមិនមានបុគ្គលណាក្នុងលោកនេះ អាចគេចពីសភាវទុក្ខបានឡើយ ឲ្យតែមានជាតិកើតមកហើយ ។