ថ្ងៃ សៅរ៍ ទី ២៧ ខែ កុម្ភះ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១៥,៣៤៧
Today
ថ្ងៃម្សិលមិញ ២២៥,០៥៧
ខែនេះ ៦,១៤១,០២៩
សរុប ១៧៥,៩៥២,២១៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៣៣ ដង)

ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​



 
ស្រឡាញ់​គេ​តែ​ម្ខាង​ប្រៀប​បី​ដូច​ជា​ស្រូវ​ក្នុង​ស្រែ​ដែល​ខ្វះ​ទឹក​ ហើយ​ក៏​ស្កក​ទៅ​ដូច្នោះ​ឯង​ ។

ចិត្ត​មនុស្ស​យើង​ មាន​ការ​ស្រឡាញ់​ច្រើន​ជា​ង​ស្អប់​អាច​និយាយ​បាន​ថា​ ការ​ស្រឡាញ់​នោះ​កើត​ឡើង​ក្នុង​ចិត្ត​មនុស្ស​បាន​ងាយ​ណាស់​ ពេល​ខ្លះ​គ្រាន់​តែ​ឃើញ​មុខ​នៅ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ ចិត្ត​ក៏​ចាប់​យក​វឹប កើត​ការ​ស្រឡាញ់​គេ​ភ្លាម​ទៅ​ហើយ​ ។

ព្រោះ​តែ​សេច​ក្តី​ស្រឡាញ់​វា​កើត​ងាយ​ពេក​ អ៊ីចឹង​ទៅ​ ទើប​ពេល​ខ្លះ​នោះ​ ភាព​លំបាក​លំបិន​ក៏​រមែង​តាម​មក​ដូច​ជា​ការ​ទៅ​ស្រឡាញ់​គេ​ទាំង​ដែល​គេ​មិន​ចូល​ចិត្ត​ខ្លួន​ឯង​ម្ល៉ោះ​ហើយ​ សេច​ក្តី​ស្រឡាញ់​វា​ទាម​ទារ​ចង់​បាន​ឲ្យ​នៅ​ជិត​ ចង់​ជួប​ ចង់​និយាយ​ ចង់​បាន​ចិត្ត​ ចង់​បាន​បេះ​ដូង​ ។ល។​ ចំណែក​អ្នក​ដែល​មិន​ស្រឡាញ់​តប​នោះ​ ត្រូវ​ព្យាយាម​គេច​ ឬ​ត្រូវ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ ដោយ​ប្រ​ការ​ផ្សេង​ៗ​ ។

អ្នក​ស្រឡាញ់​បាន​ទូរ​ស័ព្ទ​ទៅ​រក​គេ​ ដោយ​សង្ឃឹម​ខ្លះ​ៗ​ថា​នឹង​បាន​ជជែក​គ្នា​ ដើម្បី​បន្ថយ​ការ​នឹក.. ម្ខាង​ទៀត​គេ​ថា​គេ​រវល់​ណាស់ មិន​ទំនេរ​ឡើយ​ មាន​ការ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​មួយ​ ពេល​ខ្លះ​គេ​មិន​ទាំង​ទទួល​នូវ​ទូរ​ស័ព្ទ​ផង ។

ខំ​សរ​សេរ​សំបុត្រ​ទៅ​រក​គេ​ រៀប​រាប់​ពី​ទឹក​ចិត្ត​ស្រឡាញ់​ចិត្ត​នឹក​.. ក៏​ឥត​ប្រយោជន៍​​ប្រៀប​ដូច​តែ​ទូរ​ស័ព្ទ​ដែរ​ ។​

អ្នក​ដែល​វង្វេង​ស្រឡាញ់​គេតែ​ម្ខាង​ ត្រូវ​ខូច​ចិត្ត​ផង​ ខក​ចិត្ត​ផង​.. មាន​អា​ការ​ដូច​ត្រូវ​គេ​ចាប់​ជើង​ទាំង​ពីគួប​គ្នា​ឡើង​លើ​ ហើយ​បុក​ក្បាល​ទៅ​នឹង​ដី​ដូច្នោះ​ឯង​ មាន​សភាព​គួរ​ឲ្យ​អា​ណិត​ណាស់​ ។

បុគ្គល​ដែល​ធ្លាក់​ចូលទៅ​ក្នុង​សភាព​បែប​នេះ​ ត្រូវ​ពិ​ចារណា​សា​ជា​ថ្មី​ឲ្យ​បាន​ល្អ​ មាន​សតិ​សម្ប​ជញ្ញៈ​ឡើង​ទើប​បាន​មិន​ខូច​ខ្លួន​រហូត​រើ​ខ្លួន​មិន​រួច​នោះ​ ។ ស្រឡាញ់​គេ​ តែ​គេ​មិន​ស្រឡាញ់​តប​វិញ​នោះ​ វា​ទុក្ខ​​ស្រេច​ទៅ​ហើយ​ ដូច្នេះ​ត្រូវ​កុំ​បន្ថែម​ទុក្ខ​ដោយ​វិធី​ល្ងង់​ខ្លៅ​ផ្សេង​ត​ទៅ​ទៀត​ គឺ​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ កុំ​បៀត​បៀន​ខ្លួន​ឯង​ និង​កុំ​បៀតបៀន​អ្នក​ដទៃ​ ។

ព្យា​យាម​ធ្វើ​ខ្លួន​ឲ្យ​បាន​ល្អ​ ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ក៏​មាន​នូវ​គុណ​តម្លៃ​ដែរ​ ។ សេច​ក្តី​ល្អ​អាច​ឈ្នះ​ចិត្ត​របស់​គេ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​ ឬ​ថា​ បើ​មិន​បាន​ទទួល​ការ​ស្រឡាញ់​តប​អំពី​គេ​វិញ​ដោយ​ពិត​ៗ​នោះ ក៏​ត្រូវ​គិត​ថា​ មិន​មែន​ជា​គូ​នឹង​គ្នា​អ៊ី​ចឹង​ទៅ មាន​ចាំ​បាច់​ត្រូវ​ទៅ​វង្វេង​ស្រឡាញ់​អ្នក​ដែល​គេ​មិន​ស្រឡាញ់​យើង​នោះ​ធ្វើ​អ្វី​ គួរ​តែ​ស្រឡាញ់​អ្នក​ណា​ដែល​គេ​ស្រឡាញ់​យើង​ដែរ​ វា​ល្អ​ជាង ។

ការ​រាប់​អាន​និង​ចូល​កាន់​សាសនា​ គឺ​នៅ​លើ​ជំនឿ​ ឯ​ចំណែក​រឿង​ស្នេហា​ស្រី​ប្រុស​យក​គ្នា​ជា​គូ​គ្រង​ គឺ​នៅ​លើ​ឧ​ប​និស្ស័យ​ ទាំង​ពី​រ​ផ្នែក​នេះ​គឺ​មិន​អាច​បង្ខំ​បាន​ឡើយ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា " រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨២២៨ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥៦៧ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦៦៦១ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕