10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧០៣
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ៧០៣
សរុប ១២៨,៩៤១,២៣១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ១១៦៧៩ ដង)

រឿង​ឥសី​មាត់​ទិព្វ



 
រឿង​ឥសី​មាត់​ទិព្វ
(ចាក​ គ. នា)
(ការ​មើល​ងាយ​អ្នក​មាន​តេជៈ​ច្រើន ត្រូវ​វិនាស​ខ្លួន​យ៉ាង​ទាន់​ហន់)


កាល​ពី​ព្រេង​នាយ​មាន​ឥសី​មួយ​អង្គ​នៅ​ព្រៃ​ហេម​ពាន្ត ចេះ​សិល្ប៍​ពូកែ​ចំណាន​លើស​ឥសី​ទាំង​ពួង ជា​អ្នក​កាន់​សច្ចៈ​ទៀង​ទាត់​ទើប​មាត់​របស់​លោក​ក្លាយ​ជា​មាត់​ទិព្វ​និយាយ​ថា​យ៉ាង​ណា​បាន​យ៉ាង​នោះ ។

សម័យ​មួយ​ព្រះ​រាជា​ក្នុង​ដែន​មគធៈ នាំ​ព្រះ​អគ្គមហេសី និង​ព្រះ​រាជ​ធីតា​ព្រម​ទាំង​បរិវារ​ទៅ​ក្រសាល​ឳទ្យាន បាន​ជួប​នឹង​ឥសី​នោះ​នៅ​ក្នុង​ព្រៃ​ពាក់​កណ្តាល​ផ្លូវ ។ ព្រះ​រាជា​គង់​លើ​រាជ​យាន​ស្រែក​សួរ​ចំពោះ​ឥសី​ថា លោក​មក​អង្គុយ​ធ្វើ​អ្វី​ក្នុង​អាណា​ខេត្ត​របស់​យើង​នេះ​លោក​ឈ្មោះ​អ្វី?នៅ​ក្នុង​ទី​ណា? ។

ឥសី​កំពុង​ចូល​ឈាន ឥត​បាន​ឮ​ព្រះ​សូរ​សីហនាទ​របស់​ព្រះ​រាជា​អង្គ​នេះ​ឡើយ ។ ព្រះ​រាជា​ទ្រង់​ពិរោធ​ជា​ខ្លាំង ចុះ​ចាក​រាជ​យាន​យាង​សំដៅ​ទៅ​រក​ឥសី​ត្រាស់​សួរ​ខ្លាំង​ៗ ឥសី​នៅ​តែ​គង់​ពែន​ភ្នែន​ដដែល​ព្រោះ​ចិត្ត​លោក​នៅ​ក្នុង​ឈាន ។ ព្រះ​រាជា​ខ្ញាល់​ខ្លាំង​ណាស់​ថា​ឥសី​នេះ​កោង អប្បាល​យើង​ជា​មហា​ក្សត្រ​ម្ចាស់​ផែនដី​សួរ​មិន​ឆ្លើយ ទើប​យក​ព្រះ​បាទ​ធាក់​ឥសី​ដួល​ដេក​លើ​ដី ហើយ​ត្រាស់​ប្រើ​រាជ​អាមាត្យ​ឲ្យ​យក​ដុំ​ថ្ម​ធំៗ សង្កត់​ឥសី​នោះ ដរាប់​ដល់​មាន​កំពស់​ដូច​ដំបូក​ហើយ​យាង​ហួស​ទៅ ។

ដល់​គ្រប់​៧​ថ្ងៃ​ឥសី​ចេញ​ចាក​ឈាន គឺ​មាន​សេចក្តី​ទុក្ខ​វេទនា​ដោយ​ដុំ​ថ្ម​សង្កត់​នោះ​យ៉ាង​ក្រៃ​លែង ទើប​លោក​និយាយ​ថា ដុំ​ថ្ម​នេះ​ចូរ​ក្លាយ​ទៅ​ជា​រូប​អ្នក​ព្យាបាទ​យើង​ចុះ ថា​តែ​ប៉ុណ្ណោះ​ដុំ​ថ្ម​ទាំង​នោះ​បាត់​អស់​ទៅ​ ពួក​ព្រះ​រាជា​ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា ទាំង​រាជ​បរិវារ​ទាំង​អស់​ ក្លាយ​ជា​ថ្ម។ ពួក​អ្នក​នគរ​ផ្អើល​ជ្រួល​ជ្រើម​ព្រោះ​គ្មាន​ដឹង​ហេតុ​អ្វី​សោះ​ស្រាប់​តែ​ជន​ទាំង​នោះ​ក្លាយ​ទៅ​ជា​ថ្ម ក៏​ខំ​បន់​ស្រន់​រៀង​ខ្លួន ទោះ​បី​ខំ​បន់​ស្រន់​បួង​សួង​ឲ្យ​វត្ថុ​ស័ក្ត​សិទ្ធិ​ជួយ​យ៉ាង​ណា ក៏​មិន​អាច​ធ្វើ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​ដូច​ដើម​បាន ។

ចំណែ​ក​ឥសី​មាត់​ទិព្វ​លោក​និមន្ត​ទៅ​អាស្រម​លោក​វិញ មាន​អាពាធ​ជា​ទម្ងន់​ដោយ​រូប​កាយ​លោក​បាក់​បែក​ខ្ទេច​ខ្ទី​អស់ ។

ឯ​ពួក​ទេវតា​ដែល​រក្សា​នគរ រក្សា​ស្វេត​ឆត្រ​ព្រះ​រាជា​នោះ កើត​ទុក្ខ​ក្រៀម​ក្រំ​គ្រប់​ៗ​គ្នា ដោយ​បាន​ដឹង​ថា​ជន​ទាំង​នេះ ត្រូវ​បណ្តា​សា​ឥសី​មិន​អាច​អ្នក​ណា​ជួ​យឲ្យ​ក្លាយ​ជា​មនុស្ស​វិញ​បាន ។ ​ទើប​នាំង​គ្នា​ទៅ​កាន់​សំណាក់​ឥសី​ដើម្បី​សុំ​ឲ្យ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​វិញ ។ឥសី​ប្រាប់​ទេវតា​ថា​កំហុស​របស់​អ្នក​ណា​ ទាល់​តែ​អ្នក​នោះ​មក​សុំ​ទោស​ទើប​បាន ព្រោះ​អំពើ​ល្អ​អាក្រក់​របស់​អ្នក​ណា ត្រូវ​តែ​ខ្លួន​អ្នក​នោះ​ទទួល​ផល​អ្នក​ដទៃ​ជួស​មិន​បាន ។

ពួក​ទេវតា​ទាល់​គំនិត ក៏​ត្រឡប់​ទៅ​នគរ​វិញ​ ។ ពេល​បន្ទាប់​នោះ​ឥសី​ដឹង​ខ្លួន​ថា​នឹង​អស់​ព្រះ​ជន្ម​ថ្ងៃ​នោះ​ហើយ ទើប​លោក​ហៅ​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​របស់​លោក​មក​ប្រាប់​ថាៈ អាត្មា​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​នេះ ហើយ ឯង​ត្រូវ​កាន់​សច្ចះ​សុចរិត​ចុះ​ យើង​ឲ្យ​អ្នក​ឯង​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​នេះ ឯ​គូ​ព្រេង​របស់​ឯង គឺ​នាង​ចន្ទ​រស្មី ជា​ព្រះ​រាជ​ធីតា​របស់​ព្រះ​រាជា​ដែន​មគធៈ​ ឥឡូវ​ក្លាយ​ទៅ​ជា​ថ្ម​ហើយ នៅ​១​ពាន់​ឆ្នាំ​ទៀត​ទើប​រួច​ទោស​ក្លាយ​ជា​មនុស្ស​វិញ ។

ឯង​ត្រូវ​ស្វែង​រក​ផ្លែ​ស្វាយ​ទិព្វ​នៅ​ក្នុង​ព្រៃ​ហេមពាន្ត​យក​មក​ស៊ី​ឲ្យ​បាន ទើប​ខ្លួន​ឯង​នៅ​ក្មេង​ដដែល​ បើ​រក​មិន​បាន​ទេ មុខ​ជា​អស់​បាន​ជួប​គូព្រេង​ឯង​ហើយ ព្រោះ​ឯង​មិន​អាច​រស់​នៅ​បាន ១ ពាន់​ឆ្នាំ​ទេ ។ ឥសី​ប្រាប់​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​តែ​ប៉ុណ្ណោះ ក៏​ឲ្យ​ថ្នាំ​១​ដុំ​ប្រាប់​ថា ដល់​គ្រប់​១ ពាន់​ឆ្នាំ ឯង​យក​ថ្នាំ​នេះ​លាយ​នឹង​ទឹក​ស្រោច​លើ​រូប​ថ្ម​ចុះ នឹង​ក្លាយ​ជា​មនុស្ស​បាន​ដូច​បំណង​ហើយ​លោក​ក៏​សុគត​ទៅ​។

ដោយ​អំណាច​មាត់​ទិព្វ​របស់​ឥសី នាយ​ទិព្វ​វង្ស ក៏​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​មែន សូម្បី​ព្រះ​អាទិត្យ​ក៏​មិន​ហ៊ាន​បញ្ចាំង​កំដៅ​ឲ្យ​ត្រូវ​ដែរ គឺ​បើ​នាយ​ទិព្វ​វង្ស​ទៅ​ក្នុង​ទីណា​មេឃ​ស្រទំ​ក្នុង​ទី​នោះ​ជា​ដរាប ។

ក្រោយ​ដែល​នាយ​ទិព្វ​វង្ស​បូជា​សព​ឥសី​ជា​គ្រូ​ហើយ នាយ​ដើរ សំដៅ​ទៅ​នគរ​មគធៈ ដើម្បី​ឲ្យ​ឃើញ​មុខ​គូព្រេង​របស់​នាយ ។ គួរ​អសា្ចរ្យ​នឹង​អំណាច​របស់​នាយ​ទិព្វ​វង្ស​ណាស់ គឺ​រូប​ព្រះ​រាជា​ ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា​ដែល​ក្លាយ​ទៅ​ជា​ថ្ម​នោះ​ពួក​មហាជន​បាន​ធ្វើ​ចេតិយ​ដាក់​បិទ​សន្ធប់​យ៉ាង​ជិត​ហើយ​មាំ​មួន​ណាស់ មាន​អ្នក​ថែ​រក្សា​ច្រើន​ជាន់​ច្រើន​សង្កាត់ ព្រោះ​ខ្លាច​រូប​ថ្ម​នេះ​បាក់​បែក​ខូច ។

នាយ​ធ្វើ​ដំណើរ​ទៅ​ដល់​នគមគធហ បាន​សួរ​អ្នក​យាម​នគរ​ថា ព្រះ​រូប​ថ្ម​នៅ​ក្នុង​ទីណា​គេ​ចង្អុល​ប្រាប់​ចេតិយ​ដែល​មើល​ឃើញ​ច្បាស់ ។ នាយ​ត្រេក​អរ​ណាស់​ដើរ​សំដៅ​ទៅ​រក​ តែ​ពួក​អ្នក​យាម​ទ្វារ​មិន​ឲ្យ​ចូល​ទៅ​ជិត ទើប​នាយ​បួង​សួង​ថា​បើ​ព្រះ​រាជ​ធីតា​នោះ​ត្រូវ​ជា​គូ​ព្រេង​ដូច​ឥសី​ថា​មែន សូម​ឲ្យ​ចេតិយ​បាក់​បែក​អស់ ហើយ​រូប​ថ្ម​ទាំង​បី​អណ្តែត​ឡើង គ្រាន់​តែ​បួង​សួង​ចប់​ចេតិយ​ក៏​បាក់​បែក​ខ្ទេច កំរើក​ញាប់​ញ័រ​ពេញ​នគរ រូប​ទាំង​បី​ក៏​អណ្តែត​ឡើង ឯ​រូប​នាង​ចន្ទរស្មី​ធ្លាក់​មក​ជិត នាយ​ស្ទុះ​ទៅ​ឳប​រូប​នោះ​បបោស​អង្អែល​ហើយ​និយាយ​ថា ឳ​គូ​ព្រេង​កំសត់​នៅ ១​ពាន់​ឆ្នាំ​ទៀត​ទើប​យើង​បាន​ជួប​គ្នា ឥឡូវ​បង​ត្រូវ​ចូល​ទៅ​ព្រៃ​ហេមពាន្ត ដើរ​រក​ផ្លែ​ស្វាយ​ទិព្វ​បរិភោគ​ដើម្បី​បន្ត​ជីវិត​បង​ឲ្យ​រស់​នៅ​ស្មើ​នឹង​ជីវិត​ប្អូន សូម​ប្អូន​នៅ​ចាំ​បង​ក្នុង​ចេតិយ​នេះ​វិញ​ចុះ ថា​តែ​ប៉ុណ្ណោះ​ចេតិយ​កើត​ឡើង​ភ្លាម​រូប​ទៅ​នៅ​ចេតិយ​នោះ​ដូច​ដើម ។

ពួក​អ្នក​នគរ​បាន​ឃើញ​ បាន​ដឹង​ហេតុ​អស្ចារ្យ​ដូច្នោះ នាំ​គ្នា​ចូល​ទៅ​រក​នាយ​ទិព្វវង្ស អញ្ជើញ​ឲ្យ​សោយ​រាជ្យ តែ​នាយ​មិន​ព្រម​ទទួល​ព្រោះ​មិន​ទាន់​រក​ផ្លែ​ស្វាយ​ទិព្វ​បាន ។
ផ្លែ​ស្វាយ​ទិព្វ​មាន​ឳជារស​ឆ្ងាញ់​យ៉ាង​ក្រៃ​លែង ដុះ​នៅ​ក្នុង​ទី​កំបាំង​មិន​អាច​មនុស្ស​លោក​ទៅ​រក​ឃើញ​ឡើយ ទាល់​តែ​អ្នក​មាន​បុណ្យ​ទើប​ទៅ​ដល់ ។ ផ្លែ​ស្វាយ​ទិព្វ​នោះ​ក្នុង​១​រយ​ឆ្នាំ ផ្លែ​ម្តង បើ​អ្នក​ណា​បាន​ស៊ី​ហើយ មាន​សាច់​ឈាម​ល្អ​ដូច​ទេវតា បើ​ចាស់​ក្លាយ​ទៅ​ជា​ក្មេង​ ស៊ី​ម្តង​បន្ត​អាយុ​១​រយ​ឆ្នាំ ។

នាយ​ទិព្វវង្ស​ដើរ​រក​ក្នុង​ព្រៃ​ហេពាន្ត​យូរ​ខែ​ឆ្នាំ​ណាស់​ទើប​បាន​ជួប​ផ្លែ​ស្វាយ​ទិព្វ​នោះ​តែ​ពុំ​អាច​ចូល​ទៅ​ជិត​បាន ព្រោះ​មាន​យក្ស​កំណាច​ៗ​នៅ​ថែរក្សា​ជា​ច្រើន ។ ពួក​យក្ស​បាន​ធ្វើ​បាប​នាយ​ទិព្វ​វង្ស​ជា​ច្រើន​ប្រការ មាន​ធ្វើ​ជា​ខ្យល់​ព្យុះ ធ្វើ​ជា​ភ្លើង​ឆេះ​ធ្វើ​ជា​ទឹក​ភ្លៀង​ជោរជន់ នឹង​ចោល​ដុំ​ថ្ម​ធំៗ​ជា​ដើម តែ​មិន​អាច​ប៉ះ​ពាល់​ត្រូវ​ដល់​រូប​កាយ​នាយ​ទិព្វ​វង្ស​ឡើយ ។ ពេល​ក្រោយ​យក្ស​ដឹង​ថា​ទិព្វវង្ស​ពូកែ​មាន​អំណាច ទើប​និម្មិត​ខ្លួន​ជា​ស្រីរូប​ល្អ​ស្អាត​ចូល​ទៅ​ប្រលោម​តែ​នាយ​មិន​រវល់ កាន់​តែ​សច្ចៈ​សុចរិត​តាម​បណ្តាំ​ឥសី​យ៉ាង​មាំ​មួន​ពួក​យក្ស​ទាល់​គំនិត​ក៏​ព្រម​បេះ​ផ្លែ​ស្វាយ​ទិព្វ​ឲ្យ ។

នាយ​ទិព្វវង្ស​តាំង​ទី​សំណាក់​នៅ​ក្បែរ​ដើម​ស្វាយ​ទិព្វនោះ ដល់​១​រយ​ឆ្នាំ​បេះ​ស៊ី​ម្តងៗ គ្រប់​១​ពាន់​ឆ្នាំ ទើប​ត្រឡប់​ទៅ​នគរមគធៈ​វិញ ដើម្បី​ប្រស់​គូព្រេង​របស់​គេ​ឲ្យ​ក្លាយ​ពី​ថ្ម​ជា​មនុស្ស​វិញ ។ គួរ​ឲ្យ​អាណិត​នាយ​ទិព្វវង្ស​ណាស់ ឥត​ដឹង​ថា​ពួក​យក្ស​លួច​យក​ថ្នាំ​ដែល​ឥសី​ប្រគល់​ឲ្យ​សំរាប់​ធ្វើ​ឲ្យ​ថ្ម​ក្លាយ​ជា​មនុស្ស​សោះ ស្រាប់​តែ​ទៅ​ជិត​ដល់​នគរមគធៈ ទើប​ដឹង​ថា​បាត់​ថ្នាំ​ដែល​ខ្លួន​បាន​រុំ​ដោយ​អំបោះ​ច្រើន​ជាន់​ហើយ​ចង​ភ្ជាប់​នឹង​ចង្កេះ ។ ក៏​វិល​ត្រឡប់​ទៅ​រក​ក្បែរ​ដើម​ស្វាយ​ទិព្វ​វិញ ។ ឥត​អំពើ​សោះ​ថ្នាំ​នោះ​យក្ស​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ​ជិត​៥​រយ​ឆ្នាំ​មក​ហើយ ។ ក្នុង​ពេល​ដែល​ចោល​នោះ ស្តេច​ក្រពើ​បាន​លេប​ចូល ទៅ​ក្នុង​ពោះ​ក៏​កើត​ក្តៅ​ក្រហាយ​នៅ​ក្នុង​ទឹក​ពុំ​បាន ឡើង​ទៅ​ក្រាំង​នៅ ក្នុង​ព្រៃ​យូរ​ៗ​ទើប​ក្រពើ​នោះ​ក៏​ក្លាយ​ជា​សត្វ​រមាស ។

មាន​ឥសី​មួយ​រូប​ឈ្មោះ​អគ្គីនេត្រ តាំង​អាស្រម​នៅ​ក្បែរ​មាត់សមុទ្រ បើ​លោក​ខ្ញាល់​នឹង​អ្នក​ណា​បើក​ភ្នែក​ឡើង​ឆេះ​អ្នក​នោះ​ខ្ទេច​ខ្ទី។ សត្វ​រមាស​ជា​យាន​ជំនិះ​របស់​លោក និងដើម្បី​ថែរក្សា​ថ្នាំ​ទុក​ឲ្យ​ម្ចាស់​គេ​វិញ​ ដែល​លោក​ដឹង​បាន​យ៉ាង​នេះ ​ព្រោះ​ក្នុង​ពេល​ដែល​យក្ស​យក​ទៅ​ចោល​ បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​ដល់​ទេវតា​រក្សា​សមុទ្រ​ៗ​បាន​មក​ប្រាប់​ដល់​លោក ។

ចំណែក​នាយ​ទិព្វវង្ស​កាល​បើ​ទៅ​ដល់​ដើម​ស្វាយ​ទិព្វ ហើយ​រក​មិន​ឃើញ​បាន​ចោទ​ប្រកាន់​ពួក​យក្ស បណ្តាល​កើត​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា​ជា​ខ្លាំង ពួក​យក្ស​ចាញ់​ដៃ ក៏​ចេះ​តែ​រត់​ថយ​ក្រោយ ទៅ​ដល់​អាស្រម​ឥសី​អគ្គីនេត្រ ឥសី​ភ្ញាក់​នឹង​សន្ធឹក​ជើង​យក្ស​បើក​ភ្នែក​ឡើង​ប្រកប​ដោយ​កំហឹង ក៏​ឆេះ​ពួក​យក្ស​ខ្ទេច​ខ្ទីអស់ នៅ​សល់​តែ​នាយ​ទិព្វវង្ស​មិន​ឆេះ ព្រោះ​បាន​អំណាច​ដែល​ឥសី​មាត់ទិព្វ​ប្រទាន​ឲ្យ ។

ឥសី​អគ្គី​នេត្រ​បាន​ឃើញ​នាយ​ទិព្វវង្ស​មិន​ឆេះ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ថា​បុរស​នេះ​ពូកែ​ណាស់​តាំង​ពី​ដើម​មក​មិន​ឃើញ​ដូច្នេះ​សោះ ទើប​លោក​សួរ​ដឹង​សព្វ​គ្រប់​ហើយ​ប្រាប់​ថាៈ ថ្នាំ​របស់​អ្នក​នោះ​ពួក​យក្ស​វា​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ ស្តេច​ក្រពើ​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ​កើត​ក្តៅ​ក្រហាយ​ឡើង​ទៅ​ក្រាំង​ក្នុង​ព្រៃ​ក៏​ក្លាយ​ទៅ​ជា​សត្វ​រមាស ឥឡូវ​យើង​យក​សត្វ​រមាស​នោះ​មក​ចិញ្ចឹម​ទុក​ឲ្យ​ចូរ​អ្នក​យក​រមាស​នេះ​ធ្វើ​ជា​យាន​ជំនិះ​ញទៅ​ចុះ ឯ​ថ្នាំ​នោះ​រលាយ​រលួយ​ក្នុង​ពោះ​រមាស​អស់​ទៅ​ហើយ បើ​អ្នក​ត្រូវ​ការ​ប្រស់​រូប​ថ្ម​គ្រាន់​តែ​យក​ទឹក​មាត់​រមាស​ទៅ​លាប​លើ​ថ្ម​បាន​ហើយ ។

នាយ​ទិព្វវង្ស​លា​ឥសី​អគ្គី​នេត្រ ជិះរមាស​សំដៅ​ទៅ​នគរ​មគធៈ​ទៅ​ដល់​រក​ចេតិយ​ស្ទើរ​តែ​មិន​ឃើញ មាន​ព្រៃ​ដុះ​ជុំ​ជិត ព្រោះ​មនុស្ស​លែង​នៅ​ក្នុង​នោះ​ជិត​១ ពាន់​ឆ្នាំ​មក​ហើយ ។

នាយ​ទិព្វវង្ស​ចេះ​តែ​ជិះ​រមាស​រុក​រក​ព្រៃ​ទៅ ក៏​មិនបាន​ជួប​ប្រទះ​ឃើញ​ចេតិយ​នោះ​ហាក់​ដូច​ជា​អស់​សង្ឃឹម ប៉ុន្តែ​នាយ​នឹក​ដល់​អានុភាព​របស់​ឥសី​ជា​គ្រូ​ថា មាត់​របស់​លោក​ជា​មាត់​ទិព្វ ពុំ​ដែល​ប្រែប្រួល​ខុស​សំដី​របស់​លោក​ទេ ទើប​នាយ​លើ​ដៃ​ប្រណម្យ ហើយ​បួង​សួង​ថា ដោយ​អានុភាព​នៃ​គ្រូ​របស់​ខ្ញុំ សូម​ឲ្យ​ព្រៃ​នេះ​វិនាស​អស់​ទៅ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ញទេសភាព​គ្រប់​យ៉ាង​របស់​នគរមគធៈ​ក្នុង​សម័យ​មុន​នេះ ១​ពាន់​ឆ្នាំ​កើត​ឡើង​ដូច​ដើម​វិញ ថា​តែ​ប៉ុណ្ណោះ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ទេសភាព​គ្រប់​យ៉ាង​កើត​ប្រាកដ​ដូច​ដើម​វិញ​ទាំង​អស់ ទើប​នាយ​នាំ​រមាស​ចូល​ទៅ​ក្នុង​ចេតិយ​យក​ទឹក​មាត់​លាប​រូប​ព្រះ​រាជា ជា​ដំបូង​ក៏​ក្លាយ​ជា​មនុស្ស​ដូច​ដើម​ ។

ព្រះ​រាជា​ស្ទុះ​ឳប​នាយ​ទិព្វវង្ស​ដោយ​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង សួរ​ដឹង​រឿង​ហេតុ​សព្វ​គ្រប់​ទើប​អង្វរនាយ​ឲ្យ​ប្រស់​ព្រះអគ្គមហេសី ព្រះ​រាជ​ធីតា ព្រម​ទាំង​ពួក​រាជ​បរិវារ​ទាំង​អស់​ឲ្យ​ក្លាយ​ជា​មនុស្ស​វិញ ។ នាយ​ក៏​ប្រស់​បាន​ដូច​បំណង ។

លំដាប់​មក​ព្រះ​រាជា​រៀប​អភិសេក​នាយ​ទិព្វវង្ស ជា​មួយ​នាង​ចន្ទរស្មី​ជា​ព្រះ​រាជធីតា ឲ្យ​សោយ​រាជ្យ​ក្នុង​នគរមគធៈ​នោះ ដោយ​ពិធី​រាជា​សេក​យ៉ាង​ធំ​អស្ចារ្យ​តាម​រាជ​ប្បវេណី​ពី​បុរាណ​កាល​មក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ប្រជុំជាតក                
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥១៧៩ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨៦០១ ដង)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...