ថ្ងៃ ពុធ ទី ២៦ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,០៨៧
ថ្ងៃម្សិលមិញ ៥៨,៧៣៤
ខែនេះ ១,១០៩,៧៥៤
សរុប ៤១,១២០,៤៤១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥១៧០៦ ដង)

រឿង​ព្រះ​បាទ​ឃតៈ



ស្តាប់សំឡេង
 
រឿង​ព្រះ​បាទ​ឃតៈ
(​ ចាក ម. អ. )
( ការ​មិន​សោយ​សោក ជា​ឱសថ​វិសេស​ក្នុង​លោក )

 
កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ធង្កៈ ជា​ព្រះ​ចៅ​ក្រុង​សាវ​ត្ថី ។ ថ្ងៃមួយ​ទ្រង់​លើក​ទ័ព​កេណ្ឌ​បរិវារ​ទៅ​ដណ្តើម​យក​រាជ​សម្បត្តិ​ក្នុង​សាវត្ថី ហើយ​បរិវារ​ចាប់​ព្រះ​រាជា​ព្រះ​នាម​ឃតៈ ជា​ម្ចាស់​រាជសម្បត្តិ​ក្រុង​ពារាណ​សី​នោះ​ ចង​ដោយ​ច្រ​វាក់​ទាំង​ខែ្ស ៗ ហើយ​ឲ្យ​រុញ​បញ្ចូល​ក្នុង​គុក​ទៀត ។

ព្រះ​បាទ​ឃតៈ​ ស្តេច​ពុំ​សោយ​សោក​នូវ​រាជសម្បត្តិ ដែល​ធ្លាក់ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​បច្ចា​មិត្ត​សោះ ទ្រង់​គិត​ប្រ​មូល​មក​នូវ​កសិណ ហើយ​នាំ​ឈាន​ឲ្យ​កើត​ឡើង​ក៏​ហោះ​ឡើង​ទៅ​អង្គុយ​ពែន​ភ្នែន​ នា​អាកាស​វេហាស៍ ។

ព្រះ​រាជា​ធង្កៈ គ្រាន់​តែ​ទត​ឃើញ​ហេតុនោះ ការ​ក្តៅក្រហាយ​ក៏​កើត​ឡើង​មួយ​រំពេច ទើប​ក្រោក​ទៅកាន់​សំណាក់​ព្រះ​បាទឃតៈ ហើយ​មើល​ព្រះ​ភក្រ្ត ព្រះបាទ​ឃតៈ ក៏​ស្រាប់​តែឃើញ​ព្រះ​ភក្រ្ត​នោះ​ស្រស់​បំព្រង ព្រម​ដោយ​សិរី​ដូច​ជា​ស្រទាប់​ផ្កា​ឈូក​មាន​សម្បុរ​ដូចមាស ទើប​សួរ​ហេតុ​ការណ៍ដែល​មិន​សោយ​​សោក​នោះ ។

ព្រះ​បាទ​ឃតៈទ្រង់​ក៏​ពោល​នូវគាថា ដែល​មាន​ក្នុង​ធង្ករាជ​ជា​តក​ប្រាប់​ស្តេច​ធង្កៈ​ថា

នាព្ភ​តីតហរោ សោកោ នានាគត​សុខាវហោ 
តស្មា​ ធង្ក​ ន​ សោចាមិ នត្ថិសោកេ ទុតីយតា 
សោ​ចំ​ បណ្ឌុកិសោ ហោ​តិ​ភត្តព្ចាស្ស ន រុច្ចតិ
អមិត្តា សុមនា ហោ​ន្តិ សល្ល​វិទ្ធស្ស រុប្បតោ ។

សេចក្តី​សោក​មិន​មែន​នាំមក​នូវ​សម្បត្តិ​ដែល​កន្លង​ទៅ​ហើយ​ទាំង​មិន​នាំ​នូវ​សេចក្តី​សុខ​ក្នុង​អនា​គតផង ឯ​ខ្ញុំ​ក៏​មិន​មែន​ជា​សំ​ឡាញ់​នឹង​សេចក្តី​សោក​ដែរ ម្នាល​ធង្កៈ​ព្រោះ​ហេតុ​នោះ ទើប​ខ្ញុំ​មិន​សោយ​សោក​ ។

បុគ្គល​ដែល​សោយ​សោក​តែង​មាន​សិរីរៈ​ស្គម​ហើយ​បរិភោគ​បាយ​ក៏​មិន​មាន​ឳ​ជារស ។​ សត្រូវ​ទាំង​ឡាយ​រមែង​ក្តៅក្រ​ហាលចំ​ពោះសរគឺ ​សេចក្តី​សោក​ដែល​មុត​ហើយ​ ទើប​ជា​សត្វ​មាន​ចិត្ត​ល្អវិញ ។


ព្រះ​រាជា​ធង្កៈ​ទ្រង់​ព្រះ​សណ្តាប់​គាថា​នោះ​ចប់​ហើយ ក៏​ឲ្យ​ព្រះ​បាទ​ឃតៈ​អត់​ទោស​ឲ្យ​ ហើយ​ប្រ​គល់​រាជសម្បត្តិ​ឲ្យ​ ទើប​ស្តេច​ត្រឡប់​ទៅ​កាន់​នគរ​សាវ​ត្ថី​វិញ ។​ គួរ​ឲ្យ​សរ​សើរ​ព្រះ​ទ័យ​ព្រះ​បាទ​ឃតៈ​ណាស់ គ្រាន់​តែ​ទ្រង់​បាន​ទទួល​រាជ​សម្បត្តិ​ពី​ស្តេច​បច្ចា​មិត្តហើយ​ ក៏​ប្រគល់​ឲ្យ​អាមាត្យ​ទាំង​ឡាយ​​ ទើប​ទៅ​បួស​ក្នុង​ហេមពាន្ត​ប្រ​ទេស​ មិន​ដែល​មាន​ឈាន​សាប​សូន្យ​ម្តង​ឡើយ​ លុះ​អាយុ​អស់​ហើយ​ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​នាយ ។​

( ព្រះ​មហា សំ សុខ និស្សិត​សា​លា​បាលី​ជាន់​ខ្ពស់ ) អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង សំ​ដា​ណែត ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រជុំ​និទាន​ជាតក ។

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ៧១២៨ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro