10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៥៨៣
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ២,៥៨៣
សរុប ១២៨,៩៤៣,១១១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០១២៨ ដង)

រឿង​អ្នក​កំណាញ់



 
រឿង​អ្នក​កំណាញ់
(ចាក អ. សុ.)
(ម្តាយ​ឪពុក​តែង​ប្រាថ្នា​ប្រយោជន៍​ឲ្យ​បុត្រ​ធីតា)

ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​ម្នាក់​មាន​សម្បត្តិ​៨០​កោដិ ជា​មនុស្ស​មាន​សទ្ធា​យ៉ាង​ស៊ប់​សួន បាន​ចំណាយ​ទ្រព្យ​កសាង​សាលា​ទាន​៦​គឺ​ក្បែរ​ទ្វារ​នគរ​ទាំង​៤ ត្រង់​កណ្តាល​នគរ​១ ក្បែរ​ទ្វារ​នៃ​និវេសន៍​១ ហើយ​តែង​បរិច្ចាក​ទ្រព្យ​៦​សែន​កហាបណះ​រាល់​ថ្ងៃ ចែក​ចាយ​ដល់​ស្មូម​យាចក​មក​សុំ​គ្រប់ៗ​រូប ។

បុរស​នោះ​ឲ្យ​ទាន​យ៉ាង​នេះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​ទូន្មាន​កូន​របស់​ខ្លួន​ថា​កូន​អ្នក​កុំ​លះ​បង់​ចោល​ទាណ​វង្ស​របស់​អញ​នេះ​ លុះ​ស្លាប់​ទៅ ក៏​បាន​ទៅ​កើត​ជា​សក្កទេវរាជ ។ កូន​សេដ្ឋី​នោះ បាន​បំពេញ​តាម​វង្ស​បិតា​ដែរ ពេល​ស្លាប់​ទៅ​បាន​កើត​ជា​ចន្ទ​ទេវបុត្រ ។ កូន​សេដ្ឋី​(គឺ​កូន​ចន្ទ​ទេវបុត្រ) បាន​ប្រព្រឹត្ត​តាម​វង្ស​បិតា​ក៏​បាន​កើត​ជា​សុរិយទេវបុត្រ កូន​សុរិយទេវបុត្រ​បាន​ធ្វើ​តាម​លំនាំ​នោះ​ក៏​បាន​កកើត​ជា​មាតលី​ទេវបុត្រ កូន​មាតលី បាន​ធ្វើ​ទាន​តាម​លំអាន​វង្ស​ត្រកូល​ទៀត​ ក៏​បាន​កើត​ជា​បញ្ចសិខ​ទេវបុត្រ ។

ប្លែក​តែ​កូន​បញ្ចសិខ​ទេវបុត្រ ឈ្មោះ​កោ​សិយ ពេល​ឥត​ពី​បិតា​ទៅ​បាន​ទទួល​តំណែង​ជា​សេដ្ឋី​មាន​ទ្រព្យ​៨០​កោដិ​តែ​ជា​មនុស្ស​ស្វិត​ស្វាញ​ណាស់ ។ ថ្ងៃ​មួយ​កោសិយ​សេដ្ឋី​គិត​ថា ជីតា ជីតា​ទូត​អញ ជា​មនុស្ស​ពោល​ពិត ចំណាយ​ទ្រព្យ​ដែល​ខ្លួន​រក​បាន​លំបាក ឲ្យ​ជា​ទាន​ង្នក​ដទៃ​ អញ​នឹង​រក្សា​ទ្រព្យ​នេះ​ឲ្យ​គង់​វង្ស មិន​ឲ្យ​ទាន​ដល់​អ្នក​ណា​ឡើយ លុះ​គិត​ដូច្នោះ​ហើយ​ក៏​ឲ្យ​គេ​រុះ​រើ​សាលា​ទាន យក​មក​ដុត​ភ្លើង​ចោល​អស់​ជា​មនុស្ស​មាន​សេចក្តី​កំណាញ់​ស្វិត​ស្វាញ​ណាស់ បាន​ប្រមូល​ទ្រព្យ​យក​មក​ទុក​មិន​ដែល​ចាយ​វាយ​អ្វី​សោះ ទាំង​មិន​ឲ្យ​ដល់​ដូន​ប្រពន្ធ​ទាំងឡាយ ចាយ​វាយ​ផង​ដែរ ។

កោសិយ​សេដ្ឋី​នោះ បរិភោគ​តែ​បាយ​លាយ​កន្ទក់​ដែល​ច្របូក​ច្របល់​ដោយ​ទឹក​បាយ ស្លៀក​សំពត់​មាន​សាច់​ក្រាស់​ៗ ដេក​លើ​គ្រែ​ឆត្រ​ដែល​គេ​ធ្វើ​ជា​របៀប​ស្លឹក ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តែ​ដោយ​រថ​ចាស់​ដែល​ទឹម​ដោយ​គោ​ចាស់​ដូចគ្នា ។ សេដ្ឋី​អសប្បុរស​នោះ បាន​ទ្រព្យ​ទាំង​ប៉ុណ្ណេះ វិស័យ​ដូច​ជា​ឆ្កែ​បាន​ដុង​ព្រោះ​គាត់​មិន​ចាយ​វាយ​សោះ ។

ថ្ងៃ​​មួយ​សេដ្ឋី​នោះ​ទៅ​គាល់​ព្រះ​រាជា​ហើយ​បាន​ចូល​ទៅ​ហៅ​សេដ្ឋី​បន្ទាប់​ម្នាក់ ឲ្យ​ទៅ​ជាមួយ ។​ខណៈ​នោះ​សេដ្ឋី​បន្ទាប់​កំពុង​តែ​បរិភោគ​បាយាស ដែល​គេ​តាក់​តែង ដោយ​កំទេច​ស្ករ​ក្រាម​មាន​រស់​ផ្អែម ដែល​លាយ​ឡំ​ដោយ​ទឹក​ដោះ​ខាប់​នឹង​ជូរ កាល​ឃើញ​កោសី​សេដ្ឋី​មក​ដល់ ក៏​ក្រោក​ឡើង​ទទួល​ដោយ​រាក់​ទាក់​ថា បពិត្រ​លោក​មហាសេដ្ឋី​សូម​លោក​អញ្ជើញ​ចូឡ​មក​អង្គុយ​លើ​អាសនៈ នេះ​បរិភោគ​បាយាស ជា​មួយ​ខ្ញុំ ។

កោសិយ​សេដ្ឋី​គ្រាន់​តែ​ឃើញ​បាយាស ក៏ស្រក់​ទឹកមាត់​ចង់​បរិភោគ​ណាស់​តែ​ធ្វើ​ម្តេច​សេចក្តី​កំណាញ់​ហាម​ឃាត់​ចិត្ត​គាត់​ឲ្យ​គិត​ឃើញ​ថា ប្រសិន​បើ​អញ​បរិភោគ​ក្នុង​ពេល​នេះ អញ​នឹង​ធើ្វ​ទទួល​គាត់​នេះ ដែល​ទៅ​ឯ​ផ្ទះ​អញ​វិញ​កាល​បើ​យ៉ាង​នេះ​ទ្រព្យ​អញ​នឹង​វិនាស​ដោយ​ពិត ណ្ហើយ​កុំ​ទៅ​ចុះ​ល្អ​ជាង​លុះ​គិត​ដូច្នេះ​ហើយ ក៏​អង្គុយ​ក្នុង​ទី​នោះ ទោះ​ជា​សេដ្ឋី​បន្ទាប់​អង្វរ​ឲ្យ​បរិភោគ​យ៉ាង​ណា ក៏​នៅ​តែ​ពោល​ថា ទេ​ខ្ញុំ​ទើប​នឹង​បរិភោគ​រួច​អម្បាញ​មិញ​នេះ​ឯងកាល​សេដ្ឋី​បន្ទាប់​បរិភោគ​រួច​ហើយ​ ក៏​បបួល​គ្នា​ទៅ​គាល់​ស្តេច លុះ​ត្រឡប់​មក​ផ្ទះ​រៀងៗ​ខ្លួន​វិញ ទុក​ជា​ចំណង់​ក្នុង​បាយាស​នោះ​គ្រប​សង្កត់​យ៉ាង​ណា ក៏​កោសិយ​សេដ្ឋី​ទ្រាំ​អត់​ណាស់ មិន​ហ៊ាន​ប្រាប់​គេ​ទេ ខ្លាច​អស់​ទ្រព្យ ។

ចំណង់​នោះ ក៏​បណ្តាល​ឲ្យ​កើត​រោគ​លឿង ។ ទោះ​កើត​រោគ​យ៉ាង​នេះ​ក៏​ដោយ​ក៏​នៅ​តែ​មិន​បា្រប់​គេ ដរាប​ដល់​មាន​កំលាំង​ពលំ​ខ្សោយ​ទៅ​ជា​លំដាប់​ ក៏​ចូល​ទៅ​ដេក​សន្ធឹង​សន្ធៃ​នៅ​លើ​ដំណេក ។ ប្រពន្ធ​ដឹង​ហើយ​ក៏​ពោល​ថា អ្នក​ជា​មនុស្ស​ក្រណាស់​ឬ? ខ្ញុំ​នឹង​ចាត់​ចែង​ចំអិន​បាយាស ឲ្យ​ល្មម ដល់​អ្នក​នៅ​ក្នុង​ ក្រុង​ពារណសី​ទាំង​អស់ ។ កោសិយ​ឮ​ពាក្យ​នោះ​ហើយ ក៏​ហាក់​ដូច​ជា​គេ​យក​ដំបង មក​សំពង​ចំ​ក្បាល​គាត់ ទើប​ពោល​ប្រាប់​ប្រពន្ធ​ថា អញ​ដឹង​ជា​នាង​ឯង​កូន​ថៅ​កែ​ហើយ​តែ​ទ្រព្យ​នាំ​មក​ពី​ផ្ទះ​នាង​ក៏​មាន ចូរ​យក​ទ្រព្យ​នោះ​ចែក​ចាយ ហើយ​ចំអិន​បាយាស​ដល់​អ្នក​នគរ​ទាំង​ឡាយ​ចុះ ។ប្រពន្ធ​ថា បើ​ដូច្នោះ​ខ្ញុំ​នឹង​ចំអិន​ឲ្យ​ល្មម​ដល់​ជន​ដែល​នៅ​ក្នុង​ផ្លូវ​ជា​មួយ​គ្នា​បាន​ឬ​ទេ? ប្រយោជន៍​អ្វី​ដល់​ជន​ទាំង​នោះ​​ប្រពន្ធ បើ​ដូច្នោះ​ ខ្ញុំ​នឹង​ចំអិន​ដល់​ជន​ជិត​ខាង គ្រប់​ប្រាំពីរ​ៗ​ផ្ទះ​រាប់​ពី​ផ្ទះ​យើង ឲ្យ​ល្មម​ដល់​ជន​ជា​បរិវារ ឲ្យ​ល្មម​ដល់​ជន​ជា​ញាតិ ក៏​សេដ្ឋី​មិន​ព្រម ។


នាង​ប្រពន្ធ​ពោល​ថា បើ​ដូច្នោះ​ខ្ញុំ​នឹងចំអិន​ឲ្យ​ល្មម​តែ​ អ្នក​នឹង​ខ្ញុំ ។ សេដ្ឋី​ថា​លោ​តែ​ចង់​អ្វី​ដែរ? នាង​មិន​គួរ​បរិភោគ​ទេ ។​នាង​ប្រពន្ធ​ក៏​ពោល​ថា អើ​ខ្ញុំ​ចំអិន​ឲ្យ​ល្មម​តែ​អ្នក ។ សេដ្ឋី​ថា អើ​បើ​យ៉ាង​ហ្នឹង​បាន តែ​នាង​កុំ​ចំអិន​ក្នុង​ទី​នេះ​ខ្លាច​គេ​មក​សុំ ចូរ​នាង​យក​អង្ករ​មួយ​ទូក​ដៃ​ ទឹក​ដោះ​ស្រស់​មួយ​ចិប​ស្ករ​ក្រាម​ប៉ុន​ម្រាម​ដៃ សប្បិ​បន្តិច​ទឹក​ឃ្មុំ នឹង​អំបែង​មួយ​មក​ឲ្យ​អញ​យក​ទៅ​ចំអិន​ក្នុង​ព្រៃ​ឯ​ណោះ ទើប​គ្មាន​នរណា​មក​សុំ ហើយ​អញ​នឹង​បាន​បរិភោគ​គ្រប់គ្រាន់។ នាង​ប្រពន្ធ​ក៏​ធ្វើ​តាម​បង្គាប់ ។

កោសិយ​សេដ្ឋី​បាន​ឲ្យ​ខ្ញុំ​កំដរ​ម្នាក់​កាន់​របស់​ទាំង​អស់​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ហើយ​រៀប​ចំ​ចង្ក្រាន​ក្បែរ​ឈើ​មួយ​ដើម​នា​ឆ្នេរ​ស្ទឹង​ទើប​ឲ្យ​ខ្ញុំ​កំដរ​ទៅ​រក​អុស​នឹងទឹក​យក​មក​ទុក​ឲ្យ​ហើយ បង្គាប់​ថា ចូរ​ឯង​ទៅ​ចាំ​មើល​ផ្លូវ ក្រែង​មាន​នរណា​គេ​មក ចូរ​បា្រប់​ដល់​អញ​កុំ​ខាន ហើយ​បង្កាត់​ភ្លើង​ចំអិន​បាយាស​ខ្លួន​ឯង ។


ខណៈ​នោះ សក្ក​ទេវរាជ​រំពឹង​មើល​វង្ស​ទាន​របស់​ខ្លួន បាន​ដឹង​រឿង​រ៉ាវ​ទាំង​អស់​ទើ​ប​ទ្រង់​ព្រះ​ចិន្តា​ថាៈ យី! កោសិយ​សេដ្ឋី កំណាញ់​អ្វី​ក៏​កំណាញ់​ម្លេះ​បាន​ទាំង​ផ្តាច់​បង់​វង្ស​ទាន​របស់​អញ​ទៀត បើ​ស្លាប់​ទៅ​នឹង​កើត​ក្នុង​នរក​ពិត​ដូច្នេះ​គួរ​អញ​ទៅ​ឲ្យ​ឱវាទ ឲ្យ​ធ្វើ​បុណ្យ​ទាន​ទើប​គួរ លុះ​គិត​យ៉ាង​នេះ​ហើយ​ក៏​ប្រាប់​ទេវបុត្ត​ជា​កូន​ចៅ​ឲ្យ​ដឹង​រឿង​រ៉ាវ​នោះ ហើយ​ប្រាប់​ថា​អញ​ទៅ​មុន​ អ្នក​ទាំង​អស់​គ្នា​ចូរ​ទៅ​តាម​លំដាប់​លំដោយ ក្នុង​ពេល​ដែល​អញ​អង្គុយ​សុំ​បាយាស​នោះ​ប្រាប់​រួច​ហើយ ក៏​និម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចូល​ទៅ​រក​កោសិយ​សេដ្ឋី​សួរ​ថា នែ​អ្នក​ដ៏​ចំរើន​ផ្លូវ​ណា​ហ្ន ដែល​ទៅ​ក្រុង​ពារាណសី ? សេដ្ឋី​ឆ្លើយ​ថា អ្នក​ឆ្កួត​ទេ​ឬ បាន​ជា​មិន​ស្គាល់​ផ្លូវ​ទៅ​ក្រុង​ពារាណសី នុះ​ផ្លូវ ។ ព្រះ​ឥន្ទ​ព្រាហ្មណ៍​ធើ្វ​ហាក់​ដូច​ជា​មិន​ឮ ហើយ​ចូល​ទៅ​ជិត​សួរ​ថា អ្នក​និយាយ​ថាម៉េច? សេដ្ឋី​សំឡុក​ថា នែ​ព្រាហ្មណ៍​ថ្លង់​ចង្រៃ ! ឯង​មក​ខាង​ណេះ​ធ្វើ​អ្វី ថា​នុះ​ផ្លូវ​ទៅ​ពារាណសី ។

ឥន្ទ​ព្រាហ្មណ៍​និយាយ​ថា អ្នក​ដ៏​ចំរើន ហេតុអ្វី​បាន​ជា​អ្នក​ស្រែក? ផ្សែង​ភ្លើង​មាន​ស្រាប់​ហើយ អ្នក​ត្រូវ​ការ​ចំអិន​បាយាស​ហើយ និមន្ត​ព្រាហ្មណ៍​មក​ឲ្យ​ឆាន់​ក៏​អញ្ជើញ​ចំអិន​ចុះ​ខ្ញុំ​នឹង​បាន​ចំណែក​បន្តិច​ក្នុង​ពេល​ដែល​ព្រាហ្មណ៍​ទាំង​ឡាយ​ឆាន់ ។ សេដ្ឋី​គំរាម​ថា យើង​ឥត​ត្រូវ​ការ​និមន្ត​ព្រាហ្មណ៍ មក​ឆាន់​ទេ​ចូរ​ឯង​ទៅ​ពី​នេះ​ឲ្យ​ឆាប់ ។ ឥន្ទ​ព្រាហ្មណ៍​និយាយ​ថា បើ​ដូច្នោះ ខ្ញុំ​នឹង​បាន​ចំណែក​បន្តិច​ក្នុង​ពេល​ដែល​អ្នក​បរិភោគ ។ 


សេដ្ឋី​ប្រាប់​ថាៈ សូម្បី​តែ​បាយ​មួយ​គ្រាប់​ក៏​ខ្ញុំ​មិន​ឲ្យ​ដល់​អ្នក​ដែរ​ព្រោះ​យើង​ចំអិន​ល្មម​តែ​ស៊ី​ម្នាក់​ឯង ។ ឥន្ទ​ព្រាហ្មណ៍​ឮ​ពាក្យ​នោះ​ហើយ​ក៏​ពោល​គា​ថា ថាៈ

"​បុគ្គល​ត្រូវ​តែ​ឲ្យ​វត្ថុ​តិច​ពីវត្ថុតិច ពាក់​កណ្តាល​ពីរ​ពាក់​កណ្តាល ច្រើន​ពី​ច្រើន ការ​មិន​ឲ្យ​សោះ​មិន​គួរ​ទេ ម្នាល​កោសិយៈ ហេតុ​នោះ​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នក​ឯង​ឲ្យ​ទានផង បរិភោគ​ផង ឡើង​កាន់​ផ្លូវ​ដ៏​ប្រសើរ ផង បុគ្គល​ស៊ី​តែ​ឯក​ឯង​មិន​បាន​សុខ​ទេ"។

សេដ្ឋី​ឮ​ពាក្យ​នោះ​ក៏​ពោល​ថា ម្នាល​ព្រាហ្មណ៍​អ្នក​ពោល​នេះ​ត្រូវ​អ្នក​នឹង​បាន​ចំណែក​បន្តិច​ចូរ​អង្គុយ​សិន​ចុះ ។ ឥន្ទ​ព្រាហ្មណ៍​ក៏​អង្គុយ​ចុះ ។ លំដាប់​នោះ​ចន្ទ​ទេវបុត្ត​មក​និយាយ​តាម​ន័យ​នោះ​ហើយ​ពោល​គា​ថា "​បុគ្គល​ណា​បើ​ភ្ញៀវ​អង្គុយ​ចុះ​ហើយ បរិភោគ ភោចន​តែ​ម្នាក់​ឯង​កាបូជា​នឹង​ការ​កប់​កំណាប់។​ទ្រព្យ​ទុក​របស់​បុគ្គល​នោះ​ជា​ការ​សាប​សូន្យ​ពិត ម្នាល​កោសិយៈ ហេតុ​នោះ​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នក​ឯង​ឲ្យ​ទាន​ផង បរិភោគ​ផង ឡើង​កាន់​ផ្លូវ​ដ៏​ប្រសើរ​ផង​បុគ្គល​ស៊ី​ម្នាក់​ឯង​មិន​បាន​សុខ​ទេ"។

សេដ្ឋី​ពោល​ថា អើ​ចូរ​អង្គុយ​សិន​ចុះ​យើង​នឹង​ឲ្យ​អ្នក​បន្តិច ។ ចន្ទ​ទេវ​បុត្រ​ក៏​អង្គុយ​ចុះ​តាម​បង្គាប់ ។ បន្ទាប់​មក​សុរិយទេវបុត្រ​បាន​ថ្លែង​ខ្លួន​ជា​ពា្រហ្មណ៍​មក​សួរ​សុំ​តាម​ន័យ​នោះ​ដែរ ហើយ​ពោល​គា​ថា ថា"បុគ្គល​ណា​បើ​ភ្ញៀវ​អង្គុយ​ចុះ ហើយ​មិន​បរិភោគ​ភោជន​តែ​ម្នាក់​ឯង ការ​មុខ​នឹង​ការ​កប់​កំណប់​ទ្រព្យ​ទុក​របស់​បុគ្គល​នោះ​តែង​មាន​ពិត ម្នាល​កោសិយៈ ហេតុ​នោះ​ខ្ញុំ​មក​ប្រាប់​អ្នក​ឯង​ឲ្យ​ទាន​ផង បរិភោគ​ផង ឡើង​កាន់​ផ្លូវ​ដ៏​ប្រសើរ​ផង បុគ្គល​ស៊ី​តែ​ម្នាក់​ឯង​មិន​បាន​សុខទេ" ។

បន្ទាប់​មក​មាត​លី​ទេវបុត្រ​មក​ពោល​ថែម​ថា " បុគ្គល​ណា បូជា​ស្រះ​ទាំង​អស់ គឺ​ស្ទឹង​ក្តី ព្រះ​បោក្ខរណីក្តី កំពង់​ឈ្មោះ​ទោណះក្តី ឈ្មោះ​តិម្តរុក្តី​ស្ទឹង​ធំ​ដែល​មាន​ខ្សែរ​ទឹក​ហូរ​ខ្មាញ់​ក្តី ឬ​បុគ្គលណា​បើ​ភ្ញៀវ​មក​អង្គុយ​ហើយ​មិន បរិភោគ​ម្នាក់​ឯង ការ​បូជា​នឹង​ការ​កប់​កំណប់​ទ្រព្យ​ទុក​របស់​ជន​នោះ​ក្នុង​ទី មាន​ស្ទឹង​ជា​ដើម រមែង​មាន​ពិត ម្នាល​កោសិយៈ​ហេតុ​នោះ​ខ្ញុំ​មក​ប្រាប់​អ្នក ឯង​ឲ្យ​ៗ​ទាន​ផង បរិភោគ​ផង​ឡើង​កាន់​ផ្លូវ​ដ៏​ប្រសើរ​ផង​ បុគ្គល​ស៊ី​ម្នាក់​ឯង មិន​បាន​​សុខ​ទេ" ។

លំដាប់​នោះ​បញ្ជសិខ​ទេវបុត្រ​ក៏​មក​ពោល​បន្ថែម​ទៀត​ថា "​បុគ្គល​ណា​បើ​ភ្ញៀវ​មក​អង្គុយ​ហើយ បរិភោគ​ម្នាក់​ឯង បុគ្គល​នោះ​តែង គ្រលៀស លេប​ផ្លែ​សន្ទូច ព្រម​ទាំង​នុយ​ដែល​មាន​ខ្សែរ​វែង ម្នាល​កោសិយៈ​ហេតុ​នោះ ខ្ញុំ​មក​ប្រាប់​អ្នក​ឲ្យ​ៗ​ទាន​ផង បរិភោគ​ឡើង​កាន់​ផ្លូវ​ដ៏​ប្រសើរ​ផង​បុគ្គល​ស៊ី​ម្នាក់ ឯង​មិន​បាន​សុខ​ទេ"។

សេដ្ឋី​ឮ​ពាក្យ​ទាំង​នោះ ក៏​ត្អូញ​ត្អែរ​ដោយ​សេចក្តី​ទុក្ខ​ព្រួយ​ស្ទើរ​មិន​ដាច់​ចិត្ត​នឹង​ឲ្យ ពោល​ថា ដូច្នោះ ចូរ​អ្នក​អង្គុយ​សិន​ចុះ​នឹង​បាន​ចំណែក​បន្តិច​ដែរ​បញ្ចសិខ​ក៏​អង្គុយ​តាម​បង្គាប់ ។ កាល​ទេវបុត្រ​៥​អង្គ​ចុះ ហើយ សេដ្ឋី​ក៏​ចំអិន​បាយាស​ជា​ស្រេច ទើប​ឲ្យ​ព្រាហ្មណ៍​ទាំង​៥​យក​ស្លឹក​ឈើ​មក ខ្លួន​នឹង​ចែក​បន្តិច​ៗ​ឲ្យ ។ ទេវបុត្រ​ទាំង​ឡាយ​អង្គុយ​ក្នុង​ទី​នោះ ក៏​លា​ដៃ​ទៅ​ឈោង​បេះ​ស្លឹក​ជ្រៃ​ដ៏​ធំ​ពី​ព្រៃ​ហេមពាន្ត​មក​ឲ្យ​សេដ្ឋី​ៗ​ប្រកែក​ថា ស្លឹក​នោះ​ធំ​ណាស់​ខ្ញុំ​មិន​ឲ្យ​ទេ​ចូរ​បេះ​ស្លឹក​គគីរ​មក​វិញ ។ ទេវបុត្រ​ក៏​បេះ​ស្លឹក​គគីរ​មក​ឲ្យ ។ ឯ​ស្លឹក​គគីរ​នោះ​ មួយ​សន្លឹក​ៗ​ប៉ុន​ផែន​ក្តារ ។ សេដ្ឋី​ក៏​ចែក​បាយាស​មួយ​វែក​ៗ​ដល់​ទេវបុត្រ​ទាំង​នោះ ។ លុះ​ឲ្យ​រួច​ហើយ ក៏​កាន់​យក​ឆ្នាំង​បាយាស​មក​អង្គុយ​បរិភោគ ។

តស្មី ខណេ ក្នុង​ខណ​នោះ​គួរ​អស្ចារ្យ​ណាស់ បញ្ច​សិខ​ទេវបុត្រ​ក៏​និម្មិត​ខ្លួន​ជា​ឆ្កែ ហើយ​នោម​ច្រាស​មុខ​សេដ្ឋី​នឹង​ទេវបុត្រ​ទាំង​៤​នោះ​ទើប​រត់​ទៅ ។ទេវបុត្រ​ព្រាហ្មណ៍​ទាំង​ឡាយ យក​ដៃ​ខ្ទប់​បាយាស​របស់​ខ្លួន ។ ឯ​សេដ្ឋី​ក៏​ធ្វើ​តាម ។ ទុក​ជា​សេដ្ឋី​បិទ​ក៏​មិន​ជិត ទឹក​នោម​ឆ្កែ​នៅ​តែ​ធ្លាក់មក​ ត្រូវ​ខ្នង​ដៃ​គាត់​ដដែល ។ សេដ្ឋី​ចង់​លាង​ដៃ​ក៏​ពោល​ប្រាប់​ថា អ្នក​ទាំង​ឡាយ​មើល​ឆ្នាំង​បាយ​ខ្ញុំ​ផង​ទើប​គាត់​ចុះ​ទៅ​កាន់​ស្ទឹង ។​លំដាប់​នោះ​ឆ្កែ​ក៏​មក​នោម​ដាក់​ឆ្នាំង​បាយ​ទៀត​។ សេដ្ឋី​ក្តៅ​ណាស់ កាន់​ដំបង​យ៉ាង​ធំ​ស្ទុះ​ដេញ​តាម​ឆ្កែ​នោះ ។ ឆ្កែ​ក្លាយ​ខ្លួន​ធំ​ប៉ុន​សេះ​អា​ជា​នេយ្យ​ភ្លាម ទើប​ស្ទុះ​មក​រក​ខាំ​សេដ្ឋី​វិញ ។

សេដ្ឋី​ភ័យ​ខ្លាច​ស្លាប់​ក៏​រត់​មក​ឲ្យ​ព្រាហ្មណ៍​ជួយ តែ​ឥត​អំពើ​សោះ ព្រាហ្មណ៍​គេ​ហោះ​ទៅ​ថិត​នៅ​លើ​អាកាស​ឯ​ណោះ ទើប​សេដ្ឋី​សួរ​ថា អ្នក​ទាំង​ឡាយ​ជា​អ្វី? លំដាប់​នោះ​ឥន្ទព្រាហ្មណ៍​ឆ្លើយ​ថា ព្រាហ្មណ៍​នេះ​ជា​ចន្ទ​ទេវបុត្រ នេះ​ជា​សុរិយ​ទេវបុត្រ យើង​មក​នេះ​មិនមែន​ប្រាថ្នា​សុំ​បាយាស​អ្នក​ស៊ី​ទេ តែ​អ្នក​ត្រូវ​ជា​ញាតិ​នឹង​យើង​ឥឡូវ​នេះ​អ្នក​ជា​មនុស្ស​កំណាញ់ ឯ​អ្នក​កំណាញ់​ទាំង​ឡាយ​តែង​តែ​កើត​ក្នុង​នរក​អ្នក​មិន​កំណាញ់​គេ​កើត​ឯ​ឋាន​សួគ៌​ឯ​ណោះ ដែរ​មក​នេះ​ ក៏​ព្រោះ​តែ​មាន​សេចក្តី​អនុគ្រោះ​ចំពោះ​អ្នក​ទេ​តើ! ។

សេដ្ឋី​អរណាស់​គិត​ថា ឱ​ហ្ន! ទេវបុត្រ​ទាំង​នេះ​គេ​ប្រាថ្នា​ប្រយោជន៍​ដល់​អញ មក​ស្តារ​អញ​ចេញ​ពី​នរក យក​ទៅ​ដាក់​នៅ​ឋាន​សួគ៌ ហើយ​ទទួល​ពរ​ក្នុង​សំណាក់​ព្រះ​ឥន្ទ​ថា ចាប់​ពី​ពេល​នេះ​ទៅ​វត្ថុ​ពាក់​កណ្តាលៗ​ពី​ពំនូត​បាយ​ដែល​ខ្ញុំ​មិន​ឲ្យ​គ្មាន​ទេ សូម្បី​ទឹក​មួយ​កំបង់​បើ​ខ្ញុំ​បាន​ហើយ​មិន​ឲ្យ​អ្នក​ដទៃ ក៏​ខ្ញុំ​មិន​ផឹក​ដែរ ។ សក្កទេវរាជ បាន​ទូន្មាន​កោសិយ ឲ្យ​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​ទាន​ផ្សេងៗ ហើយ​ឲ្យ​និច្ច​សីល​ស្រេច ទើប​ហោះ​ទៅ​កាន់​ទេវ​លោក ជា​មួយ​ទេវបុត្រ​ទាំង​នោះ​វិញ ។ ថ្លែង​ពី​កោសិយ​សេដ្ឋី​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ បាន​ទទួល​សុំ​ព្រះ​រាជា​នុញ្ញាត ចែក​ចាយ​ទាន​ដល់​អ្នក​ស្មូម​យាចក​ហើយ បាន​ធ្វើ​​សាលា​មួយ​ជា​ចន្លោះ​នៃ​ស្ទឹង​គង្គា​នឹង​ជាត​ស្រះ​ក្នុង​ហេមពាន្ត​ប្រទេស ចេញ​ទៅ​បួស​នៅ​សំណាក់​ក្នុង​សាលា​នោះ​អស់​កាល​ដ៏​យូ​ លុះ​ស្លាប់​ទៅ​ ក៏​បាន​កើត​ជា​ឧបបាតិក​ទេវបុត្រ ។

ដំណឹង​ក៏​លេច​ឮ​ដល់​សក្កទេវរាជ ទើប​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ មាតលិយក​វេជយន្ត​រថ​ទៅ​ទទួល​ឲ្យ​មក​កាន់​សំណាក់​ព្រះ​អង្គ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​សោមនស្ស​ណាស់​បាន​ព្រះ​រាជ​ទាន​ធីតា​មួយ​អង្គ​ព្រះ​នាម​នាង ហិរិទេវី​ដល់​ឧបបាតិក​ទេវបុត្រ​នោះ ។ គ្រឿង​ឥស្សរិយយស​មាន​ប្រមាណ​មិន​បាន​ក៏​កើត​ឡើង​ដល់​ឧបបាតិក​ទេវបុត្រ​នោះឯង ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៤៨០ ដង)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣៩០ ដង)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...