15
ថ្ងៃ ច័ន្ទ ទី ០៣ ខែ តុលា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,៥៨៥
Today
ថ្ងៃម្សិលមិញ ១០០,៨១៩
ខែនេះ ២២១,១២៧
សរុប ២៧៥,៣០៤,៣៥០
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៧៣៨ ដង)

តិលមុដ្ឋិជាតក



គប្បីហាម​ឃាត់​អំពើ​អាក្រក់ តាំង​ពី​នៅ​តិច​តួច

ព្រះបរមសាស្តា កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាមហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយ អង្គ​ដែល ច្រើន​ទៅ​ដោយ​សេច​ក្តី​ក្រោធ ទើប​ត្រាស់​រឿង​នេះ មាន​ព្រះ​បាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះ​ជា​ដើម ។

បាន​ស្តាប់​មក​ថា មាន​ព្រះភិក្ខុ ១ អង្គ លោក​ច្រើន​ទៅ​ដោយ​សេចក្តី​ក្រោធ និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត គ្រាន់​តែ​អ្នក​ដទៃ​ថា​អ្វី​ឲ្យ​បន្តិច​បន្តួច ក៏​ខឹង​ក្រោធ​ភ្លាម ធ្វើការ​ប្រទូស​រ៉ាយ និង​ការ​អន់​ចិត្ត​ឲ្យ​ប្រាកដ ។ ក្រោយ​មក​ថ្ងៃ​មួយ ភិក្ខុ​ទាំង​ឡាយ​គង់​អង្គុយ​សន្ទនា​គ្នា​ក្នុង​សាលា​ធម្មសភាថា លោក​ដ៏​មាន​អាយុ​ទាំង ឡាយ ភិក្ខុ​អង្គ​នោះ ជា​បុគ្គល​​ច្រើន​ដោយ​សេចក្តី​ក្រោធ និង​សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ពេល​ក្រោធ​ម្តង​ៗ មាន​សភាព​ដូច​អំបិល​ដែល​គេ​បាច​ក្នុង​​ភ្លើង​ចង្ក្រាន ដូច្នោះ​ឯង ។

លោក​បួស​ក្នុង​ព្រះសាសនា ដែល ប្រដៅ​មិន​ឲ្យ​ក្រោធ ជា​សាសនា​នាំ​សត្វ​ឲ្យ​រួច​ផុត​​ចាក​ពី​សេចក្តី​សៅ​ហ្មង​គ្រប់​យ៉ាង ប៉ុន្តែ​សូម្បី​គ្រាន់​តែ សេចក្តី​ក្រោធ​ប៉ុណ្ណោះ ក៏​មិន​អាច​គ្រប​សង្កត់​បាន។

ព្រះ​បរមសាស្តា​ស្តេច​យាង​មក​កាន់​សាលា​ធម្មសភា ទ្រង់​ជ្រាប​អំពី​ការ​សន្ទនា​របស់​ភិក្ខុ​ទាំង​ឡាយ ព្រះ​អង្គ​ត្រាស់​ឲ្យ​​ភិក្ខុ ១ អង្គ​ទៅ​និមន្ត​ភិក្ខុ​ដែល​ច្រើន​ទៅ ដោយ​សេចក្តី​ក្រោធ​នោះ​មក កាល​ដែល​លោក​និមន្ត​មក​ដល់​ហើយ ទ្រង់​​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ មាន​ដំណឹង​ថា លោក​ជា​បុគ្គល​ក្រោធ​ងាយ ពិត​មែន​ឬ ? កាល​ដែល​ភិក្ខុអង្គ​នោះ ក្រាប​ទូល​​ការ​ពិត​ហើយ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មិន​មែន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ សូម្បី​ក្នុង​កាល​មុន ភិក្ខុ​​នេះ​ក៏​បាន​ជា​អ្នក​ច្រើន​ទៅ​ដោយ​សេចក្តី​ក្រោធ​ដូច​គ្នា​ដែរ។ កាល​​ដែល​ភិក្ខុ​ទាំង​ឡាយ​ទូល​អារាធនា ទើប​ព្រះភគវា នាំ​យក​រឿង​ក្នុង​អតីត​កាល​មក​សម្តែង​ត​ទៅ ៖

ក្នុង​អតីត​កាល គ្រា​ដែល​ព្រះបាទ​ព្រហ្មទត្ត​គ្រង​រាជសម្បត្តិ​ក្នុង​ក្រុង​ពារាណសី ឱរស​របស់​ព្រះបាទ ព្រហ្មទត្ត​នោះ មាន​នាមថា ព្រហ្មទត្ត​កុមារ។ ក្នុង​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​បុត្រ ព្រះរាជា​ក្នុង​គ្រា​មុន​ៗ សូម្បី​មាន​អាចារ្យទិសា-បាមោក្ខ​ក្នុង​នគរ​របស់​ខ្លួន​ក៏​ដោយ ក៏​នៅ​តែ​បញ្ជូន​បុត្រ​របស់​ព្រះអង្គ​ឲ្យ​ទៅ​រៀន​សិល្ប៍សាស្រ្ត​នៅ​ទី​ឆ្ងាយ ក្រៅ​ពី​​នគរ​របស់​ខ្លួន​ដែរ ។ ដែល​ធ្វើ​យ៉ាង​នេះ មក​អំពី​ព្រះរាជា​មាន​សេចក្តី​សង្ឃឹម​ថា ព្រះ​រាជបុត្រ​ទាំង​នោះ នឹង​កម្ចាត់​​នូវ​ភាព​ក្រអឺត​ក្រអោង​ដោយ​មានះ​ផង និង​ជា​អ្នក​ចេះ​មាន​សេចក្តី​អត់ធន់​ចំពោះ​ក្តៅ​រងា​ផង ព្រម​ទាំង​នឹង​បាន​ដឹង​​នូវ​ប្រពៃណី ទំនៀម​ទម្លាប់​របស់​មនុស្ស ក្នុង​លោក​ផង​ដែរ ។

ព្រោះ​ហេតុ​ដូច្នោះ ទើប​ព្រះបាទ​ព្រហ្មទត្ត ត្រាស់​​ហៅ​ព្រហ្មទត្ត​កុមារ​ជា​ព្រះរាជបុត្រ ដែល​មាន​ព្រះ​ជន្មវស្សា ១៦ ឆ្នាំ ឲ្យ​ចូល​មក​គាល់ ហើយ​ព្រះ​រាជទាន​នូវ​ស្បែក​​ព្រះបាទ​មួយ​គូ ឆត្រ​ស្លឹក​ឈើ​មួយ និង​ទ្រព្យ ១ ពាន់​កហាបណៈ ព្រម​ទាំង​ត្រាស់​ប្រាប់​ថា បុត្រ​ចូរ​ទៅ​កាន់​នគរ​​តក្កសិលា ប្រឹង​ប្រែង​សិក្សា​យក​នូវ​សិល្ប៍សាស្ត្រ​មក ។ ព្រហ្មទត្ត​កុមារ​ទទួល​ព្រះរាជឱង្ការ​ហើយថ្វាយ​បង្គំ​ព្រះរាជ​មាតាបិតា​លា​ចេញ​ទៅ ។ ព្រហ្មទត្ត​កុមារ ក៏​បាន​សួរ​រក​​ផ្ទះ​លោក​អាចារ្យ​ឃើញ​ហើយ ក៏​ដោះ​ស្បែក​ព្រះបាទ និង​ដោះ​ឆត្រ ចូល​ទៅ​សំពះ​លោក​អាចារ្យ រួច​ឈរ​ក្នុង​ទី​ដ៏​​សម​គួរ ។

កាល​ដែល​លោក​អាចារ្យ​ធ្វើ​បដិសណ្ឋារៈ និង​សាក​សួរ​ដឹង​ហេតុការណ៍​សព្វ​គ្រប់​ហើយ ក៏​ទទួល​បង្ហាត់​​បង្រៀន​នូវ​សិល្ប៍​សាស្ត្រ​ដល់​ព្រហ្មទត្ត​កុមារ​ដោយ​ពិស្តារ ចំណែក​ព្រះរាជ​កុមារ ក៏​រៀនយក​នូវ​សិល្ប៍​សាស្ត្រ​ដោយ​​ការ​តាំង​ចិត្ត ។

ថ្ងៃមួយ ព្រហ្ម​ទត្តកុមារ និង​សិស្ស​ទាំង​ឡាយ ទៅ​ងូត​ទឹក​ព្រម​ជា​មួយ​នឹង​លោកអាចារ្យ គ្រា​នោះ​មាន​ស្ត្រីចាស់​ជរា​​ម្នាក់​បក​សំបក​គ្រាប់​ល្ង​ហើយ​យក​មក​ហាល ទាំង​ដែល​នៅ​អង្គុយ​ចាំ​មើល​ទៀត​ផង ព្រហ្មទត្តកុមារ ឃើញ​គ្រាប់​ល្ង​​ដែល​យាយ​ហាល ក៏​នឹក​ចង់​បរិភោគ ទើប​ចាប់​យក​មួយ​ក្តាប់​ដៃ​មកទំពា​បរិភោគ ស្ត្រី​ចាស់​ជរា​គិត​ថា មាណព​នេះ​​ចង់​បរិភោគ ទើប​អង្គុយ​ស្ងៀម​មិន​បាន​ពោល​អ្វី​ឡើយ ។

ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ​រាជកុមារ​នោះ ក៏​បាន​ធ្វើ​យ៉ាង​​នោះ​ទៀត សូម្បី​ស្ត្រី​ចាស់​ជរា​ក៏​មិន​បាន​ពោល​ថ្វា​អ្វី​ដែរ នៅ​ស្ងៀម​ជា​លើក​ទី ២ ។ លុះ​ដល់​ថ្ងៃ​ទី ៣ ព្រះរាជកុមារ​​​ក៏​នៅ​តែ​ចាប់​យក​ល្ង​របស់​ស្ត្រី​ចាស់​ជរា​នោះ​ដដែល​ទៀត លើក​នេះ ស្ត្រី​ចាស់​ជរា​មិន​អាច​ទ្រាំ​បាន គាត់​ស្រែក​យំ​ហើយ​ពោល​រៀប​រាប់​ថា អាចារ្យ​ទិសាបាមោក្ខ ប្រើ​ឲ្យ​សិស្ស​របស់​ខ្លួន​ប្លន់​យើង ។ អាចារ្យ​ត្រឡប់​មកសួរ​ថា តើ​មាន​រឿង​អ្វី​លោក​យាយ ។

ស្ត្រី​ចាស់​ជរា​ពោល​ថា លោក​អាចារ្យ សិស្ស​របស់​លោក​បរិភោគ​គ្រាប់​ល្ង​ខ្ញុំ​ថ្ងៃនេះ​មួយ​ក្តាប់ ម្សិល​មិញ មួយ​ក្តាប់ ម្សិល​ម្ង៉ៃ​មួយ​ក្តាប់ បើ​សិស្ស​លោក​អាចារ្យ ស៊ី​ល្ង​របស់​ខ្ញុំ​យ៉ាង​នេះ ទោះ​ជា​គ្រាប់​ល្ង​របស់​ខ្ញុំ​មាន ប៉ុន្មាន​ក៏​មិន​សល់​ដែរ ។ អាចារ្យ​ទិសាបាមោក្ខ​ពោល​ថា សូម​លោក​យាយ ឈប់​យំ​ទៅ​ណ៎ា! ចាំ​ខ្ញុំ​សង​តម្លៃ​ល្ង​ដល់​​លោក​យាយ ។ ស្ត្រី​ចាស់​ជរា​ពោល​ថា ខ្ញុំ​មិន​ត្រូវ​ការ​តម្លៃ​អ្វី​ទេ ខ្ញុំ​ត្រូវ​ការ​ឲ្យ​លោក​ប្រដៅ​សិស្ស​របស់​លោក កុំ​ឲ្យ​ថ្ងៃ​​ក្រោយ​ធ្វើ​អីចឹង​ទៀត ។ អាចារ្យ​ពោល​ថា មិន​អី​ទេ​លោក​យាយ សូម​លោក យាយ​កុំព្រួយ លោក​យាយ​ចាំ​មើល​​ណ៎ា! ភ្លាម​នោះ លោក​អាចារ្យ​បាន​ឲ្យ​មាណព​ពីរ​នាក់ ចាប់​ដៃ​ព្រះរាជ​កុមារ​ម្ខាង​ម្នាក់ ហើយ​ទើប​យក​សំពត់​ឫស្សី​មក​វាយ​កណ្តាល​ខ្នង​ព្រះរាជកុមារ ៣ រំពាត់ ព្រម​ទាំង ពោល​ប្រដៅ​ថា អ្នក​កុំ​ធ្វើ​យ៉ាង​នេះ​ត​ទៅ​ទៀត ។ ព្រះ​រាជ​កុមារ​ក្រោធ​ចំពោះ​លោក​អាចារ្យ មាន​ភ្នែក​ក្រហម​សម្លឹង​មើល​លោក​អាចារ្យ​តាំង​ពី​ខ្នង​ជើង​រហូតដល់​ចុង​សក់ ។

ព្រះ​រាជ​កុមារ ប្រឹង​ប្រែងរៀន​សិល្ប៍​សាស្ត្រ​រហូត​ដល់​ចប់ ទាំង​មាន​គំនុំ​ទុក​ក្នុង​ហឫទ័យ ដោយ​ចង​អាឃាត​ថា យើង​នឹង​សម្លាប់​អាចារ្យ​នេះ នៅ​ពេល​ដែល​យើង​បាន​សោយ​រាជ្យ ។ ដល់​ពេល​ដែល​ត្រូវ​ចាក​ចេញ​ទៅ​កាន់​ព្រះ​នគរ​វិញ ព្រះរាជ​កុមារ​បាន​ក្រាប​សំពះ​លោក​អាចារ្យ ធ្វើ​ដូច​ជា​មាន​សេចក្តី​ស្រឡាញ់ និង​ដឹង​គុណ​គ្រូ​អាចារ្យ​​ណាស់ បាន​ពោល​ផ្តាំ​ថា បពិត្រ​លោក​អាចារ្យ កាល​ណាដែល​ខ្ញុំ​បាន​នូវ​រាជ​សម្បត្តិ​ក្នុង​ព្រះនគរ​ពារាណសី ខ្ញុំ​នឹង​​បញ្ជូន​ដំណឹង​មក​ កាល​នោះ​សូម​លោក​អាចារ្យ​អញ្ជើញ​ទៅ កុំ​ខាន​ឲ្យ​សោះ ពោល​ផ្តាំ​រួច​ហើយ​ក៏​ចាក​ចេញ​ទៅ ។

ព្រហ្មទត្ត​កុមារ ធ្វើ​ដំណើរ​ដល់​ក្រុង​ពារាណសី បាន​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះជនក​ព្រះ​ជននី ហើយ​សម្តែង​សិល្ប៍​សាស្ត្រ​ឲ្យ​ទ្រង់​ទាំង​ពីរ​បាន​ទត​ព្រះនេត្រ ។ ព្រះ​រាជា​ត្រាស់​ថា យើង​មាន​ជីវិត​នៅ​ទាន់​បុត្រ​របស់​យើង​ហ្ន៎ ! ដែល​​បុត្រ​របស់​យើង​រុង​រឿង​ក្នុង​រាជ​សម្បត្តិ ទើប​ទ្រង់​ស្ថាបនា​ព្រះរាជ​បុត្រ ឲ្យ​ជា​ព្រះ​រាជា​​គ្រប់​គ្រង​ព្រះនគរ​ត​ទៅ ។ កាល​បាន​គ្រង​សិរីរាជ​សម្បត្តិ​ហើយ ក៏​រលឹក​ដល់​រឿង​ដែល​លោកអាចារ្យ​បាន​ធ្វើ​មក​លើ​ព្រះអង្គ កាល​ដែល​ទ្រង់​​នៅ​ជា​សិស្ស​ក្នុង​នគរ​តក្កសិលា ស្តេច​ទ្រង់​វិរោធ​ឆួល​ឆេះ​ក្នុង​ព្រះ​ឱរា ទើប​ចាត់​ការ​បញ្ជួន​ទូត​ទៅ ដោយ​តាំង​ព្រះ​ហឫទ័យ​ថា យើង​នឹង​សម្លាប់​អាចារ្យ​នោះ ។

លោក​គ្រូអាចារ្យ បាន​ទទួល​ការ​អញ្ជើញ​ពី​ព្រះរាជា​ក្រុង​ពារាណសី​​ហើយ ក៏​គិត​ថា ក្នុង​ពេល​ដែល​ព្រះរាជា​នៅ​ក្មេង ដូច្នេះ យើង​មិន​អាច​ឲ្យ​ទ្រង់​យល់​បាន​ឡើយ គិត​ហើយ គាត់​ក៏​​មិន​បាន​ទៅ​ក្នុង​ពេល​នោះ​ដែរ ។ លុះ​ដល់​វេលា​ដែល​ព្រះ​រាជា​នោះ ចូល​ដល់​មជ្ឈិមវ័យ​ហើយ ទើប​លោក​គ្រូ​​អាចារ្យ​គិត​ថា ឥឡូវ​នេះ យើង​អាច​ធ្វើ​ឲ្យ​ព្រះរាជា​​ក្រុង​ពារាណសី​យល់​បាន ទើប​ធ្វើ​ដំណើរ​រហូត​ចូល​ដល់​ក្រុង​​ពារាណសី ហើយ​ឈរ​នៅ​នា​ខ្លោង​ទ្វារ​ព្រះរាជវាំង ឲ្យ​គេ​ក្រាប​ទូល​ថា អាចារ្យ​ពី​នគរ​តក្កសិលា​មក​ហើយ ។

ព្រះ​រាជា​ទ្រង់​សោមនស្ស​ត្រេកអរ បង្គាប់​ឲ្យ​នាំ​លោកគ្រូ​អាចារ្យ​ចូល​មក គ្រាន់​តែ​ទ្រង់​ទត​ព្រះនេត្រ​ឃើញ​លោក​គ្រូ​អាចារ្យ​ដែលចូល​មក​គាល់​ភ្លាម ទ្រង់​ពិរោធ​រហូត​ដល់ព្រះនេត្រ​ទាំង​ពី​រឡើង​ក្រហម ហើយ​ត្រាស់​ហៅ​អាមាត្យ​​ទាំង​ឡាយ​មក​ថា នែអាមាត្យ​ទាំងឡាយ ! អាចារ្យ​នេះ​ហើយ​វាយ​យើង​ឲ្យ​បែក​ខ្នង នៅ​ស្នាម​រហូត​ដល់​សព្វ​ថ្ងៃ ឥឡូវ​គេ​មក​រក​សេចក្តី​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន​ថា អាត្មាអញ នឹង​ស្លាប់​ក្នុង​ថ្ងៃ​នេះ ។

រួច​ហើយ​ព្រះ​រាជា​បាន​ត្រាស់​​ទៅ​រក​លោក​គ្រូអាចារ្យ ដោយ​គាថា ដែល​មាន​សេចក្តី​ថា អ្នក​ឲ្យ​គេ​ចាប់​យើង​ត្រង់​ដើម​ដៃ ហើយ​អ្នក​វាយ​យើង​ដោយ​រំពាត់ ព្រោះ​ហេតុ​តែ​ល្ងមួយ​ក្តាប់ ការ​វាយ​យើង​ដោយ​​រំពាត់ ព្រោះ​ហេតុ​តែ​ល្ង​មួយ​ក្តាប់ ការ​វាយ​នោះ ប្រាកដ​ក្នុង​ចិត្ត​របស់​យើង​ដរាប​ដល់​ថ្ងៃនេះ។ ម្នាល​ព្រាហ្មណ៍ អ្នក​មិន​ត្រេកអរ​ក្នុង​ជីវិត​របស់​អ្នក​ហើយ​ឬ ទើប​បាន​ជា​មក​រក​យើង​ដល់​ទីនេះ អំពើ​ដែល​អ្នក​ឲ្យ​គេ​​ចាប់​ដៃ​យើង​ម្ខាង​ម្នាក់ ហើយ​អ្នក​បាន​វាយ​យើង​ដល់​ទៅ ៣ រំពាត់​នោះ នឹង​តប​ស្នង​ដល់​អ្នក​វិញ​ក្នុង​ថ្ងៃនេះ​ឯង ។

លោក​គ្រូអាចារ្យ​បាន​ស្តាប់​ហើយ ទើប​ពោល​គាថា ដូច្នេះ​ថា ៖

អរិយោ អនរិយំ កុព្វំ        យោ ទណ្ឌេន និសេធតិ      សាសនំ តំ ន តំ វេរំ           ឥតិ នំ បណ្ឌិតា វិទូ  ។ អរិយជន​ណា ហាម​ឃាត់​នូវ​បុគ្គល​មិន​ប្រសើរ មាន​ការ​ដាក់​ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ អំពើ​របស់​​អរិយ​ជន​នោះ រាប់​ថា​ជា​ការ​ប្រៀន​ប្រដៅ គឺ​មិន​មែន​ជា​ពៀរ​ឡើយ​ បណ្ឌិត​ទាំង​ឡាយ រមែង​ដឹង​ច្បាស់​នូវ​​ហេតុ​នោះ ដូច្នេះ​ឯង ។

បពិត្រ​មហារាជ ព្រោះ​ហេតុ​នោះ សូម្បី​ព្រះអង្គ​ក៏​សូម​ទ្រង់​ជ្រាប​យ៉ាង​នេះ​ចុះ ព្រះ​អង្គ​មិន​គួរ​សាង​កម្មពៀរ​ក្នុង​​សភាព​បែប​នេះ​ឡើយ ។ ប្រសិន​បើ​ក្នុង​កាល​នោះ ទូល​ព្រះ​បង្គំ មិន​បាន​ទូន្មាន​ប្រៀន​ប្រដៅ​ព្រះ​អង្គ​ទេ បន្ត​មក​​ទៀត ទ្រង់​នឹង​លួច​នំ លួច​ស្ករ​ក្រួស​និង​ផ្លែឈើ​ជា​ដើម ម៉្លោះ​ហើយ​ទ្រង់​នឹង​ធ្លាក់​ក្នុង​ចោរកម្ម​ផ្សេង​ៗ​ រហូត​ដល់​​លួច​ប្លន់​សម្លាប់​មនុស្ស​តាម​ផ្លូវ សម្លាប់​អ្នក​ស្រុក​ទី​បំផុត ត្រូវ​គេ​ចាប់​បាន​ព្រម​ទាំង​ព័ស្តុតាង​ទូល​ដល់​ព្រះរាជា ទ្រង់​នឹង​ទទួល​នូវ​ភ័យ​គឺ​អាជ្ញា ដោយ​ព្រះ​តម្រាស់​ថា ពួក​អ្នក​ចូរ​ដាក់​អាជ្ញា ឲ្យ​សម​គួរ​ដល់​ទោស​របស់ចោរ​នេះ ដូច្នោះ តើ​សម្បត្តិ​មាន​សភាព​បែប​នេះ នឹង​សម្រេច​ដល់​ព្រះអង្គ​បាន​ដូច​ម្តេច​ទៅ តាម​ពិត ទ្រង់​បាន​ដល់​នូវ​​សភាព​ជា​ធំ​យ៉ាង​រៀបរយ​ដូច្នេះ ក៏​ព្រោះ​អាស្រ័យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ហ្នឹង​ឯង មិន​មែន​ទេ​ឬ ? លោក​គ្រូអាចារ្យ​​បាន​ធ្វើ​ឲ្យ​ព្រះរាជា​ទទួល​ព្រម​ដោយ​ប្រការ​ដូច​ពោល​មក​នេះ​ឯង ។

ក្នុង​ពេល​នោះ អាមាត្យ​ទាំង​ឡាយ ដែល​ឈរ​នៅ​ជុំ​វិញ បាន​ស្តាប់​ពាក្យ​លោក​គ្រូអាចារ្យ​ហើយ ទើប​ក្រាប​ទូល​ថា ព្រះករុណា​ថ្ងៃ​វិសេស ពាក្យ​ដែល​លោក​អាចារ្យ​ពោល​នេះ​ជា​ការ​ពិត​ណាស់ ភាព​ជា​ធំ​នេះ គឺ​ជា​របស់​លោកអាចារ្យ​​របស់​ព្រះអង្គ​ដោយ​ពិត ។ ខណៈ​នោះ​ ព្រះរាជា​ទ្រង់​កំណត់​បាន ទ្រង់​ដឹង​គុណ​លោកគ្រូអាចារ្យ​ទើប​ត្រាស់​ថា បពិត្រ​លោក​អាចារ្យ ខ្ញុំ​សូម​ជូន​នូវ​ភាព​ជា​ធំ​នេះ​ដល់​លោក សូម​លោក​ទទួល​នូវ​រាជសម្បត្តិ​នេះចុះ ។ លោក​គ្រូ​អាចារ្យ​បដិសេធ​ថា ទូល​ព្រះបង្គំ​ជា​ខ្ញុំ​មិន​ត្រូវ​ការ​នូវ​រាជសម្បត្តិ​ឡើយ ។

ព្រះរាជា​ទ្រង់​បាន​បញ្ជូន​ដំណឹង​ទៅ​កាន់​​នគរតក្កសិលា ឲ្យ​នាំ​បុត្រ​និង​ភរិយា​របស់​លោកគ្រូអាចារ្យ​មក ហើយ​ទ្រង់​ប្រទាន​ឥស្សរិយយស​ដ៏​ធំ ដោយ​ទ្រង់​​តែង​តាំង​លោកគ្រូអាចារ្យ​នោះ​ឯង ក្នុង​តំណែង​ជា​បុរោហិត និង​តាំង​ទុក​ក្នុង​ឋានៈ​ជា​បិតា ។ ព្រះរាជា​តាំង​នៅ​ក្នុង​​ឱវាទ​របស់​បុរោហិត បំពេញ​បុណ្យ​ទាំង​ឡាយ​មាន​ទាន​ជា​ដើម និង​មាន​សុគតិ​ភព​ប្រព្រឹត្ត​ទៅ​ខាង​មុខ ។

ព្រះ​បរមសាស្តា កាល​ដែល​ព្រះ​អង្គ​ទ្រង់​នាំ​យក​នូវ​ព្រះធម៌​ទេសនា​នេះ មក​សម្តែង​រួច​ហើយ ព្រះ​អង្គទ្រង់​ប្រកាស​​ចតុរារិយសច្ច និង​ប្រជុំជាតក ។ ក្នុង​វេលា​ចប់​សច្ចក​ថា ភិក្ខុ​ដែល​ច្រើន​ទៅ​ដោយ​សេចក្តី​ក្រោធ បាន​តាំង​នៅ​ក្នុង​​អនាគាមិផល បរិស័ទ​ដទៃ​ៗ បាន​ជា​ព្រះសោតាបន្ន និង​ព្រះ​សកទាគាមី ។ ព្រះរាជា​ក្នុង​គ្រា​នោះ បាន​មក​ជា​ភិក្ខុ​ដែល​ច្រើន​ទៅ​ដោយសេចក្តី​ក្រោធ​នេះ​ឯង ចំណែក​លោកគ្រូអាចារ្យ គឺ​បាន​​មក​ជា តថាគត ៕

ប្រភព
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៦៦០ ដង)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៦៨៨ ដង)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿