ថ្ងៃ សៅរ៍ ទី ២៧ ខែ កុម្ភះ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,៧៣៧
Today
ថ្ងៃម្សិលមិញ ២២៥,០៥៧
ខែនេះ ៦,០៣៤,៤១៩
សរុប ១៧៥,៨៤៥,៦០៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨១៩៩ ដង)

ការឲ្យ​អភ័យ



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ដែល​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ឬ​ល្អ​ទៅ​ទាំង​នោះ​ឡើយ ព្រោះ​ថា គឺ​ជា​អ្នក​នៅ​មាន​​កិលេស​ដែល​ជា​គ្រឿង​សៅ​ហ្មង​ចិត្ត ហើយ​ក៏​មិន​មាន​អ្នក​ណា​ធ្វើ​អ្វី​ៗ ឲ្យ​ត្រូវ​ចិត្ត​យើង​គ្រប់​បែប​យ៉ាង​នោះ​ដែរ ។ ចំណែក​យើង​ក៏​ដូច​គ្នា ទោះ​ជា​យើង​ខំ​ធ្វើ​ល្អ ធ្វើ​ត្រូវ​ទៅ​គ្រប់​យ៉ាង​​ក៏​ដោយ ក៏​គង់​មាន​គេ​ទាស់​ចិត្ត​នឹង​យើង​ដែរ ។ អ្នក​ដទៃ​គេ​ធ្វើ​ខុស មាន​ការ​ខ្វះខាត ឬ​ធ្វើ​អ្វី​មិន​ត្រូវ​ចិត្ត មិន​ត្រូវ​អធ្យាស្រ័យ​របស់​កូន កូន​ត្រូវ​ចេះ​ឲ្យ​អភ័យ​ដល់​គេ កុំ​ប្រកាន់​កុំ​ខឹង​ក្រោធ និង​កុំ​ទៅ​ឈ្លោះ​ប្រកែក​ទាស់​ទែង​អ្វី​នឹង​គេ​ឡើយ​កូន​ត្រូវ​នៅ​ស្ងៀម​ឲ្យ​បាន​ល្អ បើ​មាន​អ្វី​ត្រូវ​បក​ស្រាយ កូន​ត្រូវ​មើល​ឱកាស មើល​អ្នក​ដទៃ​ហើយ​ចិត្ត​របស់​កូន  ត្រូវ​តែ​ត្រជាក់ មិន​ក្តៅ​ក្រហាយ​ពិចារណា​ឃើញ​ហេតុ​ឃើញ​ផល​ច្បាស់​សិន សឹម​និយាយ ។

កូន​ត្រូវ​ចាំ​ពាក្យ​នេះ​ទុក​ថាៈ ឬស្សី​អាង​បន្លា​ការ​ពារ​ខ្លួន ប្រាជ្ញ​អាង​ច្បាប់​ក្បួន​ការពារ​ខ្លួន​ជនពាល​គ្មាន​អាងអ្វី​ទាំង​អស់ អាង​តែ​ឈ្លោះ​តទល់​កម្លាំង​បាយ ។ កាល​កូន​ឲ្យ​អភ័យ​ដល់​គេ​ហើយ អ្នក​ដែល​សប្បាយ​​ចិត្ត​គឺ​កូន​ហ្នឹង​ឯង ។ ការ​ចង​នូវ​សេចក្តី​ក្រោធ​ទុក គឺ​ជា​ការ​ចង​ដុំ​ភ្លើង​នឹង​ចិត្ត ត្រូវ​គិត​អាឃាត​ព្យាបាទ គិត​រក​ឧបាយ​បៀតបៀន​គេ​រឿយៗ ជា​ដើម មាន​តែ​អាក្រក់​ប៉ុណ្ណោះ មិន​មាន​អ្វី​ល្អ​ឡើយ ។

ការ​ឲ្យ​អភ័យ​ម្យ៉ាង​ទៀត គឺ​ឲ្យ​ការមិន​មាន​ភ័យ​ដល់​អ្នក​ដទៃ បានសេចក្តី​ថា ធ្វើ​ខ្លួន​របស់​យើង​មិន​ឲ្យ​មាន​ពិស​មិន​ឲ្យ​មាន​ភ័យ​ដល់​អ្នក​ដទៃ​ មិន​បង្កការ​ភ័យ​ខ្លាច​ សេចក្តី​ក្តៅ​ក្រហាយ​ផ្សេងៗ ឲ្យ​ដល់​អ្នក​ណា​ៗ​ឡើយ ។ កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​គេ​ស្គាល់​ចិត្ត​ជា​គ្នា​ឯង មិន​មាន​ស្នៀត មិន​ក្រឡេច​ក្រឡុច និង​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ដទៃ​ធ្វើ​យ៉ា​ង​នេះ​ឈ្មោះ​ថា​ឲ្យ​អភ័យ ។

កូន​ត្រូវ​យល់​ថា ការ​ឲ្យ​អភ័យ គឺ​ការ​ឲ្យ​សេចក្តី​ល្អ​ដល់​ខ្លួន​កូន​ហ្នឹង​ឯង អ្នក​ផង​ទាំង​ពួង​គេ​ទុក​ចិត្ត ប្រគល់​ការ​ងារ​សំខាន់ៗ​ឲ្យ​កូន​ធ្វើ ខុស​អំពី​មនុស្ស​ដែល​មាន​ពិស ។ មនុស្ស​ដែល​មាន​ពិស ទុក​ចិត្ត​មិន​បាន ទៅ​ទី​ណា​ៗ គេ​មិន​ចង់​ឲ្យ​ចូល​ជិត នៅ​ក្នុង​ណា​ៗ គេខ្លាច គេ​បារម្ភ ធ្វើ​ការ​អ្វីៗ គេ​មិន​ទុក​ចិត្ត វា​ជា​ការ​មិន​ល្អ​គ្រប់​យ៉ាង​ចូរ​កូន​កុំ​ជា​មនុស្ស​មាន​ពិស​មាន​ភ័យ​ដល់​អ្នក​ដទៃ​ឡើយ ។

បើ​កូន​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​បាន កូន​នឹង​បាន​សុខ​សប្បាយ បើ​កូន​ធ្វើ​ខ្លួន​មិន​ឲ្យ​មាន​ពិស​មាន​ភ័យ​ដល់​អ្នក​ដទៃ​បាន កូន​នឹង​នៅ​ក្នុង​ទីណាក៏​នៅ​បាន មិន​មាន​អ្នក​ណា​រង្កៀស​ភ័យ​ព្រួយ​បារម្ភអ្វីឡើយ ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​អភ័យ​កុំ​ទៅ​គិត​ថា ជា​ការ​អន់​ខ្សោយ ខូច​យស ខូច​សក្តិ ព្រោះ​ការ​ឲ្យ​អភ័យ​នោះ ។ ដោយ​ហេតុ​តែ​មនុស្ស​យើង​ស្រឡាញ់​យស ស្រឡាញ់​សក្តិ ប្រកាន់​អំណាច​ខ្លាំង​ក្លា​ពេក​ទៅ​ហ្នឹង​ឯង ទើប​ត្រូវ​មក​បង្ក​កម្ម​ពៀរ​នឹង​គ្នា​មិន​មាន​ទី​បំផុត ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ២១៥២១ ដង)
កូនចៅត្រូវកិច្ចអ្វីខ្លះចំពោះមាតាបិតា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៣០៩៩ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤៨២ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧០៧៩ ដង)
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធ​បរិនិព្វាន​កន្លងទៅបាន ២១៨ឆ្នាំ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៩០៣០ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕