ថ្ងៃ ច័ន្ទ ទី ១៨ ខែ ធ្នូ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥០,៦៥១
Today
ថ្ងៃម្សិលមិញ ៦៣,៣៥១
ខែនេះ ១,២១៨,៧៦៤
សរុប ៥៣,០១៥,៣៧១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៩៥៩១ ដង)

ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ



ស្តាប់សំឡេង
 
រឿង​សត្វ​ខ្លែង និង​អ្នក​ប្រមាញ់
(ចាក ម.ប.)
(ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ)

កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី កាល​នោះ​អ្នក​ស្រុក​បច្ចន្ត​គ្រាម​ ចូលចិត្ត​រក​ស៊ី​បរ​បាញ់​សត្វ​យក​សាច់​ចិញ្ចឹម​គ្រួសារ ។ នៅ​ជិត​ស្រុក​នោះ​ មាន​ស្រះ​ធំ​មួយ​មាន​សត្វ ៥ ពួក​នៅ​អាស្រ័យ​គឺ​ ខ្លែង​ឈ្មោល​នៅ​ខាង​ត្បួង​ស្រះ ខ្លែង​ញី​នៅ​ខាង​លិច. រាជសីហ៍​នៅ​ខាង​ជើង​ អក​នៅ​ខាង​កើត អណ្តើក​នៅ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ ។ ខ្លែង​ឈ្មោល​និយាយ​សុំ​ខ្លែង​ញី​ធ្វើជា​​ប្រពន្ធ​ខ្លែង​ញី​សួរ​ថា អ្នក​ចង់​បាន​ខ្ញុំ​ជា​ប្រពន្អ​នេះ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ឬ​ទេ ? ខ្លែង​ឈ្មោល​ថា ខ្ញុំ​មិន​មាន​មិត្ត​សម្លាញ់​​ទេ។ ខ្លែង​ញី​ក៏​ប្រាប់​ទៅ​វិញ​ថា ត្រូវ​អ្នក​រក​ចង​មិត្ត​ឲ្យ​បាន​គ្នា​ច្រើន​សិន ទើប​ខ្ញុំ​ព្រម​ទទួល​យក ហើយ​​ពន្យល់​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ចង​មេត្រី​នឹង​សត្វ​ទាំង​បី​គី អក អណ្តើក និង​រាជសីហ៍ ។

ខ្លែង​ឈ្មោល​បាន​ស្តាប់​ហើយ ក៏​ទៅ​ចង​មិត្ត​នឹង​សត្វ​ទាំង​នោះ​បាន​សំរេច​ដូច​បំណង ។ គ្រា​នោះ​ ខ្លែង​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ប្តី​ប្រពន្ធ ធ្វើ​សំបុក​ពង​លើ​ដើម​ក្ទម្ត​ដែល​ដុះ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ​នោះ​ឯង ក្រោយ​មក​ខ្លែង​ញី​ឈ្មោល​ក៏​បាន​កូន​ពីរ ។ ថ្ងៃ​មួយ​ពួក​អ្នក​ស្រុក​បច្ចន្ត​គ្រាម ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​មិន​បាន ដល់​ពេល​យប់ ក៏​នាំ​គ្នា​ទៅ​ដេក​ក្រោម​ដើម​ក្ទម្ភ​ដុត​ភ្លើង​បង្ហុយ​ផ្សែង​បង្អើល​មូស ។ ផ្សែង​ភ្លើង​ហុយ​ទ្បើង​ទៅ​ដល់​សំបុក​ខ្លែង​លើ​ចុង​ក្ទម្ត កូន​ខ្លែង​តូច​ៗ​ដែល​នៅ​ក្នុង​សំបុក​ក៏​យំ​ស្រែក​រំពង ។ អ្នក​ប្រមាញ់​ឮ​សំលេង​កូន​សត្វ​មាន​សេចក្តី​ត្រេក​អរ​ណាស់ ដាស់​គ្នា​ឲ្យ​ក្រោក​ទ្បើង កាន់​គប់​ភ្លើង​បំភ្លឺ​ទៅ​យក​កូន​សត្វ​មក​ដុត​ស៊ី ។ ខ្លែង​ឈ្មោល​ថា​ អ្នក​ប្រមាញ់​ប្រាថ្នា​នឹង​ទ្បើង​មក​យកូន​យើង​ទៅ​ស៊ី​ហើយ ដូច្នេះ​សូម​អ្នក​ទៅ​ឲ្យ​ដំណឹង​ដល់​មិត្ត​សម្លាញ់​យើង ត្បិត​យើង​មាន​ភ័យ​អាសន្ទ​ដល់​ហើយ ។

ខ្លែង​ឈ្មោល ក៏​ស្ទុះ​ម្នីម្នា​ទៅ​ប្រាប់​អក​តាម​ដំណើរ អក​មក​ជួយ​យក​អាសា ហើយ​បញ្ជូន​ខ្លែង​ឈ្មោល​ឲ្យ​ប្រញាប់​ទៅ​មុន អក​ទៅ​ដល់​ទំ​លើ​ចុង​ឈើ​មួយ​ក្បែរ​ដើម​ក្ទម្ភ​នោះ ឃើញ​អ្នក​ប្រមាញ់​កំពុង​កាន់​គុប​ភ្លើង​ទ្បើង​ទៅ​រក​សំបុកអក ក៏​មុជ​ទៅ​ក្នុង​ស្រះ​ឲ្យ​ទទឹក​ស្លាបជោក ហើយ​ប្រៀម​ទឹក​ពេញ​មាត់ ហើរ​ទៅ​ទទះ​ស្លាប​ព្រួស​ទឹក​ពន្លត់គប់​ភ្លើង​នោះ ប្រមាញ់​ម្នាក់​កាន់​គប់​ទ្បើង​ទៅ​ទៀត​អក​ខំ​ពន្លត់​ដោយ​ឧបាយ​​នោះ​ទៀត ដរាប​ដល់​ពាក់​កណ្តាល​អធ្រាតុ​រងារ​ញ័រ​អស់​ទាំង​ខ្លួន ខ្លែង​ញី​ឃើញដូច្នោះ​ក៏​និយាយ​នឹង​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ប្រាប់​អណ្តើក​ជា​ប្រញាប់ ។


ខ្លែង​ឈ្មោល​ប្រាប់​អណ្តើក​ឲ្យ​មក​ជួយ អណ្តើក​ទទួល​យក​អាសា​ដោយ​សេចក្តី​ស្ម័គ្រ ។ គ្រា​នោះ​កូន​អណ្តើក បាន​ឮ​ឪពុក​ សុំ​ធានា​ទៅ​ជួយ​ការពារ​ខ្លែង​នោះ ។ អណ្តើក​ជា​ឪពុក​ឃាត់​កូន​មិន​ឲ្យ​ទៅ​ ទើប​ទៅ​យ៉ាង​ប្រញាប់​ដោយ​ខ្លួន​ឯង ចុះ​ទៅ​ក្នុង​ស្រះ​បា​ភក់ និង​សារាយ​នាំ​ទៅ​បាច​លើ​គំនរ​ភ្លើង​រលត់​អស់ ។ ឯ​ពួក​ប្រមាញ់​បាន​ឃើញ​អណ្តើក​ធំ​សំបើម​ដូច្នោះ ក៏​និយាយ​គ្នា​ដោយ​ត្រេក​អរ​ថា យើយ​កុំ​រវល់​នឹង​កូន​ខ្លែង​ល្អិត​នោះ នាំ​គ្នា​ចាប់​អណ្តើក​ធំ​ឯ​ណោះ​វិញ បើ​យើង​បាន​តែ​មួយ​នេះ​ ល្មម​ឆ្អែត​ទាំង​អស់​គ្នា ។

អ្នក​ប្រមាញ់​មិន​ដឹង​ដូចម្តេច​ចាប់​អណ្តើក​ធំ​នោះ​ឲ្យ​បាន​ឆាប់ ក៏​ស្រាត​សំពត់​ចុះ​ទៅ​វេច​ខ្ចប់​អណ្តើក​នោះ​ហើយ នាំ​គ្នា​ទាញ​ចុង​សំពត់​ម្ខាង ប៉ុន្តែ​ទាញ​មិន​ឈ្នះ​សោះ​ ព្រោះ​អណ្តើក​ធំ​ពេក ក៏​ត្រូវ​អណ្តើក​អូស​រហូត​ដល់​ទឹក​ជ្រៅ ហេតុ​តែ​សេចក្តី​លោភ​អ្នក​ទាំង​នោះ ស៊ូ​មុជ​ទៅ​តាម​ទាល់​តែ​ឈ្លក់​ទឹក​ផឹក​ប៉ោង​ពោះ​ទើប​ទ្បើង​មក​វិញ​រងារ​ញ័រ​ខ្លួន​ងាក​ទៅ​រក​ភ្នក់​ភ្លើង​រលត់​អស់​សំលៀក​បំពាក់​ក៏​គ្នាន បាន​ទៅ​អណ្តើក​អស់​ទៅ ក៏​នាំ​គ្នា​ឱប​ដៃ​អស់​សង្ឃឹម ហើយ​និយាយ​ថា ណ្ហើយ​ចុះ​ចាំ​ថ្ងៃរះ យើង​យក​កូន​ខ្លែង​ស៊ី​ឲ្យ​បាន ។

ខ្លែង​ញី​ឮ​ដូច្នោះ ប្រើ​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ពឹង​រាជសីហ៍​ទៀត ។ រាជសីហ៍ ទៅ​ដល់​គល់​ក្ទម្ភ ឥត​ឃើញ​មនុស្ស​មា្នក់​សោះ ។ ខណៈ​នោះ​អក អណ្តើក​និង​ខ្លែង​ចូល​ទៅ​រក​រាជសីហ៍ ៗ សំដែង​នូវ​អានិសង្ស មិត្ត​ដល់​សត្វ​ទាំង​នោះ ហើយ​រំលឹក​គ្នា​ទៅ​ទៀត​ថា​ ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​ទាំង​អស់​គ្នា​ ត្រូវ​រក្សា​មិត្ត​ឲ្យ​ថិត​ថេរ​មាំមួន កុំ​ប្រហែស​ធ្វេស​ទ្បើយ ក៏​លា​គ្នា​ទៅ​កាន់​លំ​នៅ​រៀងៗ ខ្លួន ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០១៣ (អាន: ៧២៨១ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro