ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៩១៥
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥៩,៦០៥
សរុប ១៤៨,១៩៩,១៨៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៨៨ ដង)

រឿង​អម្ពដ្ឋមាណព



 
រឿង​អម្ពដ្ឋមាណព
(ចាក អ.ទី.)
(ខត្តិយត្រកូល ជា​ត្រកូល​ខ្ពស់​បំផុត​ក្នុង​លោក​តាម​វណ្ណះ)

សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ គង់​ក្នុង​ព្រៃ​ឥច្ឆានង្គល​ជា​មួយ​ភក្ខុ​សង្ឃ​ចំនួន​៥០០ អង្គ ។

កាល​នោះ​មាន​មាណព​ម្នាក់​ឈ្មោះ​អម្ពដ្ឋ ជា​បញ្ញវ័ន្ត​បាន​ចេះ​ដឹង​នូវ​ត្រៃ​វេទ និង​វេយ្យាករណ៍​ស្ទាត់​ជំនាញ ជា​សិស្ស​របស់​ព្រាហ្មណ៍​ឈ្មោះ​បោក្ខសោតិ ។ ព្រាហ្មណ៍​នេះ​កាល​បើ​ដឹង​ថា​ព្រះ​មាន​ព្រះ​ភាគ​យាង​មក​គង់​ក្នុង​ព្រៃ​ឥច្ឆានង្គល ហើយ ក៏​ប្រើ​អម្ពដ្ឋ​មាណព​ជា​សិស្ស​ឲ្យ​ចូល​ទៅ​ពិនិត្យ​មើល​លក្ខណះ​របស់​ព្រះ​សម្ពុទ្ធ ។ 

មាណព​នេះ ពុំ​មាន​សេចក្តី​គោរព​ចំពោះ​សម្ពុទ្ធ​ឡើយ ហ៊ាន​និយាយ​សំណេះ​សំណាល​ជា​មួយ​ព្រះ​អង្គ ដែល​កំពុង​គង់​ដោយ​ឥរិយាបថ​ដើរ​ឈរ​របស់​ខ្លួន ។

ព្រះ​សម្ពុទ្ធ​ទ្រង់​ជ្រាប​អាការះ របស់​មាណព​ដូច្នេះ​ហើយ​ទើប​ត្រាស់​សួរ​ថា​ ម្នាល​មាណព អ្នក​ធ្លាប់​តែ​ចរចា​ជា​មួយ​នឹង​ព្រាហ្មណ៍​ចាស់​ៗ ជា​អាចារ្យ​របស់​អ្នក​ដែល​កំពុង​អង្គុយ​ដោយ​ឥរិយាបថ​ដើរ​ឈរ​ដូច្នេះ​ឬ?

មាណព​ឆ្លើយ​ថា បពិត្រ​ព្រះ​គោតម ព្រាហ្មណ៍​កំពុង​ដើរ​គួរ​និយាយ​ជា​មួយ​ព្រាហ្មណ៍​កំពុង​ដើរ ព្រាហ្មណ៍​កំពុង​ឈរ គួរ​និយាយ​ជា​មួយ​ព្រាហ្មណ៍​កំពុង​ឈរ ព្រាហ្មណ៍​កំពុង​អង្គុយ គួរ​និយាយ​ជា​មួយ​ព្រាហ្ម៍​កំពុង​អង្គុយ ព្រាហ្មណ៍​កំពុង​ដេក គួរ​និយាយ​ជា​មួយ​ព្រាហ្មណ៍​កំពុង​ដេក ។ បពិត្រ​ព្រះ​គោតម ការ​ដែល​ខ្ញុំ​និយាយ​ចរចា​ជា​មួយ​ព្រះ​អង្គ​ដូច​ជា​ខ្ញុំ​និយាយ​ជា​មួយ​សមណះ​ត្រងោល ជា​គោ​ត្រកូល​គហបតី ជា​កណ្ហគោត្រកូល ដែល​កើត​អំពី​ព្រះ​បាទ​មហាព្រហ្ម​ដូច្នោះ​ដែរ ។

ព្រះ​សម្ពុទ្ធ​ត្រាស់​តប​វិញ​ថា ម្នាល​មាណព អ្នក​មក​ក្នុង​ទី​នេះ​ត្រូវ​ការ​ដោយ​ប្រយោជន៍​ណា គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ប្រយោជន៍​នោះ​ឲ្យ​បាន​សំរេច​ចុះ ។
មាណព​ស្តាប់​មិន​បាន ស្មាន​ថា​ព្រះ​សម្ពុទ្ធ​ថា​ខ្លួន​គ្មាន​ការ​សិក្សា​ក៏​ខឹង​អាក់​អន់​ចិត្ត​និយាយ​ទ្រគោះ​ចំពោះ​ព្រះ​អង្គ​ថា​ជាតិ​សាក្យៈ​កាច​ណាស់ អាក្រក់​ណាស់​មាន​ចិត្ត​ស្រាល ណាស់ ជាតិ​សាក្យៈ​ជា​ពូជ​គហបតី​គោរព​ពួក​ព្រាហ្មណ៍​ឡើយ ។

ព្រះ​សម្ពុទ្ធ​សួរ​ថា ម្នាល​មាណព ចុះ​ពួក​សាក្យៈ​បាន​ប្រទូស្ត​នឹង​អ្នក​ដូម្តេច​ខ្លះ?

មាណព​ឆ្លើយ​ថា កាល​ខ្ញុំ​ទៅ​នគរ​កបិលព័ស្តុ បាន​ចូល​ទៅ​ក្នុង​សាលា​សម្រាប់​បង្រៀន​ចំណេះ​វិជ្ជា របស់​ពួក​សាក្យៈ​ឥត​មាន​សាក្យៈ​ណា​គួរ​សម​ហៅ​ខ្ញុំ​ឲ្យ​អង្គុយ​សោះគិតតែ​និយាយ​សើច​លេង​ធ្វើ​ព្រងើយ ។ មាណព​ឆ្លើយ​ដូច្នេះ​ហើយ​ក៏​បន្តុះ​បង្អាប់​ពួក​សាក្យៈ​ទៀត ដរាប​គ្រប់​បី​ដង ។
ព្រះ​ម្ពុទ្ធ​មាន​ព្រះ​តម្រិះ​ថា មាណព​នេះ​ខ្លាំង​ណាស់​តើ ហ៊ាន​ញាំ​ញី​ពួក​សាក្យៈ ដោយ​ដៀល​ពូជ​អម្បូរ​ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​មាណព​ថា ម្នាល​អម្ពដ្ឋ អ្នក​ជា​គោត្រ​អ្វី​ដែរ?

មាណព​ឆ្លើយ​ថា ខ្ញុំ​កណ្ហានគោត្រ ។

ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ម្នាល​មាណព បើ​និយាយ​ទៅ​តាម​គោត្រ​របស់​មាតាបិតា​តាំង​ពី​បុរាណ​មក នឹង​បាន​ដឹង​ថា​មាន​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​ជា​ពួក​សាក្យៈ ឯ​ខ្លួន​មាណព​ជា​កូន​នៃ​ទាសី​របស់​ព្រះ​អង្គ​ម្ចាស់​នោះ ។ ម្នាល​មាណព ពួក​សាក្យៈ​មាន​ព្រះ​រាជា​ព្រះ​នាម​ ឧក្កាកៈ ជា​បុព្វបុរស ព្រះ​អង្គ​បាន​ប្រទាន​ពរ​ចំពោះ​មហេសី​ទី​២ ដែល​សុំ​រាជសម្បត្តិ​ឲ្យ​បុត្រ​របស់​ខ្លួន ទើប​បង្វេះ​ព្រះ​រាជ​បុត្រ ព្រះ​រាជ​ធីតា​របស់​មហេសី​ទី​១ ទាំង​៩ ព្រះ​អង្គ​ឲ្យ​ទៅ​នៅ​ក្នុង​ព្រៃ ។ ព្រះ​រាជ​បុត្រ​ព្រះ​រាជ​ធីតា​ទាំង​នោះ​បាន​សំរេច​ការ​នៅ​រួម​ជា​មួយ​គ្នា ជា​ស្វាមី​ភរិយា​ដោយ​ខ្លាច​ខូច​ជាតិ នៅ​សល់​ព្រះរាជ​ធីតា ច្បង​មួយ​ព្រះ​អង្គ​ទុក​ជា​មាតា ពួក​សាក្យៈ​វង្ស​ក៏​កើត​មាន​ប្រាកដ​ឡើង ។ ព្រះ​បាទ​ឧក្កាក​រាជ​នោះ​ហើយ ជា​បុព្វ​បុរស​របស់​សាក្យៈ។

ព្រះ​បាទ​ឧក្កាក​រាជ​នោះ មាន​ទាសី​ម្នាក់​ឈ្មោះ​នាង​ទិសា បាន​បង្កើត​កូន​ប្រុស​ម្នាក់​ឈ្មោះ​កណ្ហៈ ។ លុះ​កណ្ហៈ​ប្រសូត្រ​មក ក៏​ស្រែក​យំ​ថា​ ម៉ែ​ចូរ​លាង​ខ្ញុំ ម៉ែ​ចូរ​ផ្ងូត​ទឹក​ខ្ញុំ​ម៉ែ​ចូរ​នាំ​ខ្ញុំ​អំពី​ទី​ស្មោក​គ្រោក​នេះ ចេញ​ខ្លួន​ខ្ញុំ​នឹង​មាន​ប្រយោជន៍​ដល់​ម៉ែ ។ មនុស្ស​ទាំង​ឡាយ នាំ​គ្នា​សម្គាល់​កណ្ហ​កុមារ​ដូច​ជា​បិសាច ។ ចាប់​ពី​ពេល​នោះ​មក​កណ្ហាយន​គោត្រ​ក៏​កើត​ប្រាកដ​ឡើង​ ។

កណ្ហកុមារ​នេះ​ឯង​ហើយ ជា​បុព្វ​បុរស​របស់​ពួក​កណ្ហាយនគោត្រ ។
កាល​ព្រះ​សម្ពុទ្ធ​ត្រាស់​យ៉ាង​នេះ​ចប់​ហើយ ពួក​មាណព​ជា​បរិវា​របស់​អម្ពដ្ឋ​មាណព​តវ៉ា​ថា ព្រះ​អង្គ​កុំ​ញាំ​ញី​អម្ពដ្ឋ​មាណព​ថា​ជា​កូន​ទាសី​អម្ពដ្ឋ ជា​អ្នក​មាន​កំណើត​ល្អ​មាន​ត្រកូល​ល្អ ជា​អ្នក​ចេះ​ដឹង​សម​នឹង​ប្រឹក្សា​ឆ្លើយ​ឆ្លង​ជា​មួយ​ព្រះ​អង្គ ។

ព្រះ​សម្ពុទ្ធ​ត្រាស់​ថា បើ​អ្នក​ទាំង​ឡាយ​យល់​ថា អម្ពដ្ឋ មាណព​មាន​កំណើត​មិន​ល្អ មិន​សម​ប្រឹក្សា​ឆ្លើយ​ឆ្លង​ជា​មួយ​តថាគត​ទេ ឲ្យ​អម្ពដ្ឋ​ឈប់​ចុះ ចូរ​អ្នក​ទាំង​ឡាយ​ឆ្លង​ឆ្លើយ​ជា​មួយ​តថាគត​វិញ បើ​អ្នក​ទាំង​ឡាយ​យល់​ថា​អម្ពដ្ឋ មាន​កំណើត​ល្អ​ ជាកូន​អ្នក​មាន​ត្រកូល​ល្អ គួរ​ឆ្លង​ឆ្លើយ​គ្នា​ជា​មួយ​តថាគត អ្នក​ទាំង​ឡាយ​ចូរ​ឈប់​ចុះ​ឲ្យ​អម្ពដ្ឋ​ឆ្លង​ឆ្លើយ​គ្នា​ជា​មួយ​តថាគត ។

មាណព​ទាំង​ឡាយ​ឆ្លើយ​ថា​អម្ពដ្ឋ​ ជា​អ្នក​មាន​កំណើត​ល្អ មាន​ត្រកូល​ខ្ពស់​គួរ​ឆ្លង​ឆ្លើយ​ជា​មួយ​ព្រះ​អង្គ​ហើយ ។

លំដាប់​មាន​ត្រកូល​ខ្ពស់​គួរ​ឆ្លង​ឆ្លើយ​ជា​មួយ​ព្រះ​អង្គ​ហើយ ។

លំដាប់​នោះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ ចំពោះ​អម្ពដ្ឋ​មាណព​ថា ម្នាល​អម្ពដ្ឋ តថាគត​សួរ​អ្នក​ត្រូវ​តែ​ឆ្លើយ​ទោះ​បី​អ្នក​ប្រាថ្នា និង​មិន​ឆ្លើយ​ក៏​ត្រូវ​តែ​ឆ្លើយ បើ​អ្នក​មិន​ឆ្លើយ​ក្តី និយាយ​វាសវាង​រក​ហេតុ​ដទៃ​ក្តី នៅ​ស្ងៀម​ក្តី​ដើរ​ចេញ​ទៅ​ក្តី ក្បាល​អ្នក​នឹង​បែក​ជា​៧ ភាគ​ក្នុង​ទី​នេះ​មិន​ខាន ។

តថាគត​សួរ​ថា អ្នក​ធ្លាប់​ឮ​ព្រាហ្មណ៍​ចាស់​ៗ និយាយថា ពួក​កណ្ហាយគោត្រ​កើត​ពី​ណា ? អ្នក​ណា​ជា​បុព្វ​បុរស​របស់​ពួក​កណ្ហាយនគោត្រ?

កាល​ព្រះ​សាស្តា​ត្រាស់​សួរ​យ៉ាង​នេះ​ហើយ អម្ពដ្ឋ​មាណព​នៅ​ស្ងៀម ព្រះ​អង្គ​សួរ​ជា​គំរប់​ពីរ​ដង់​នៅ​ស្ងៀម​ទៀត​ព្រះ​សាស្តា​ត្រាស់​ថា ម្នាល​មាណព ឥឡូវ​នេះ​អ្នក​ត្រូវ​ឆ្លើយ ហើយ​មិន​ត្រូវ​នៅ​ស្ងៀម​ទេ បុគ្គល​ណា​ដែល​តថាគត​សួរ​ប្រស្នា​ប្រកប​ដោយ​ហេតុ​ផល អស់​វារះ​បី​ដង​ហើយ​មិន​ឆ្លើយ​ក្បាល​បុគ្គល​នោះ​នឹង​បែ​ក​ជា​៧ ភាគ​ក្នុង​ទី​នេះ​មិន​ខាន ។

សម័យ​នោះ​មាន​យក្ស​មួយ​ឈ្មោះ​វជិរបាណិ កាន់​ដំបងដែក​យ៉ាង​ធំ ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោរ​សន្ធៅ មក​ឈរ​ឯ​អាកាស​ខាង​លើ​អម្ពដ្ឋ​មាណព​បម្រុង​ចាំ​វាយ​ក្បាល​មាណព​នោះ ។ មាណព​ឃើញ​ហើយ ភយ​តក់​ស្លុត​ស្ទុះ​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ​ សុំ​ជា​ទី​ពឹង​ទី​រឮក​ហើយ​អង្គុយ​ក្នុង​ទី​ជិត ទើប​ក្រាប​ទូ​ល​ថា​សូម​ព្រះ​អង្គ​ត្រាស់​ម្តង​ទៀត ខ្ញុំ​ព្រះ​អង្គ​នឹង​ឆ្លើយ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ដូច​មុន អម្ពដ្ឋ​មាណព​ឆ្លើយ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​ធ្លាប់​ឮ​មក​ថា​កណ្ហកុមារ​នោះ​ហើយ​ជា​បុព្វ​បុរស របស់​ពួក​កណ្ហាយនគោត្រ ។

កាល​បើ​អម្ពដ្ឋ​មាណព​ឆ្លើយ​ដូច្នេះ​ហើយ ពួក​មាណព ទាំង​ឡាយ​ជា បរិវារ ក៏​បន្លឺ​សម្លេង​គឺក​កង​ថា ម្នាល​គ្នា​យើង​ អម្ពដ្ឋ​មាណព​ជា​មនុស្ស​មាន​ជាតិ​ត្រកូល​ថោកទាប​ណាស់ ។

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ថា អម្ពដ្ឋ​មាណព​ត្រូវ​គេ​មើល​ងាយ​ដូច្នេះ គួរ​តថាគត​ជួយ​ដោះ​ស្រាយ​ចេញ ។

លំដាប់​នោះ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ចំពោះ​ពួក​មាណព​ទាំង​ឡាយ​ថា អ្នក​ទាំង​ឡាយ​កុំ​មើល​ងាយ​អម្ពដ្ឋ​មាណព​ខ្លាំង​ពេក កាល​បី​ភវីកណ្ហកុមារ​នោះ បាន​បួស​ជា​ឥសី​ជា​អ្នក​ថ្កើត​ថ្កាន​ណាស់ គាត់​ទៅ​កាន់​ទក្ខិណ​ជន​បទ​បាន​រៀន​ចេះ​ស្ទាត់​ជំនាញ​នូវ​ព្រហ្មមន្ត​ទាំង​ឡាយ​ ហើយ​ចូល​ទៅ​គាល់​ព្រះ​បាទ​ឧក្ការាជ សូម​ព្រះ​រាជ​ធីតា​នាម​មទ្ទរូបី ។ ព្រះ​បាទ​ឧក្កាក​រាជ​ក្រោធពិរោធ​ថា អាមនុស្ស​ចង្រៃ ជា​កូន​នៃ​ទាសី​មិន​គួរ​មក​សូម​នាង​មទ្ទរូបី​ជា​ធីតា​អញ​សោះ ទើប​ផ្គង​សរ​ឡើង​បាញ់​ឥសី​នោះ ។ ប៉ុន្តែ ដោយ​អានុភាព​មន្ត​របស់​ឥសី ព្រះ​បាទ​ឧក្កាក​រាជ​គាំង​រឹង​ព្រះ​ហស្ថ​ព្រះ​បាទ មិន​អាច​ថ្លែង​សរ មិន​អាច​ដាក់​ចុះ​នូវកូន​សរ​បាន ។

ពេល​នោះ​ពួក​សេវកាមាត្យ បាន​អង្វរ​ឥសី​ថា សូម​សួស្តី​កើត​មាន​ដល់​ព្រះ​រាជា​ ។ កណ្ហឥសី​តប​ថា​សួស្តី​មាន​ដល់​ព្រះរាជ​មិន​ខាន​ប៉ុន្តែ​បើព្រះ​រាជា​ថ្លែង​សរ​ទៅ​ទិស​ខាង​ក្រោម​ផែន​ដី​នឹង​ស្រុត បើ​ថ្លែង​សរ​ទៅ​ទិស​ខាង​លើ នឹង​រាំង​ភ្លៀង​អស់​៧​ឆ្នាំ ប៉ុន្តែ​បើ​ព្រះ​រាជា​ប្រគល់​សរទុក​លើ​ព្រះ​រាជ​កុមារ​ច្បង​ព្រះ​រាជ​កុមារ​នឹង​ជា​អ្នក​មាន​សួស្តី មិន​មាន​ភិត​ភ័យ​ឡើយ ។

លំដាប់​នោះ​ពួក​រាជ​អាមាត្យ និង​ព្រះ​បាទ​ឧក្កករាជ​ទ្រង់​ប្រគល់​សរ​ទៅ​ថ្វាយ​ព្រះ​រាជ​កុមារ​ច្បង​ហើយ ព្រះ​បាទ​ឧក្កករាជ បាន​ថ្វាយ​ព្រះ​រាជ​ធីតា ព្រះនាម​មទ្ទ​រូបី​ដល់​កណ្ហា​ឥសី​នោះ​ដោយ​រីក​រាយ ។

ព្រះ​មាន​ព្រះ​ភាគ ត្រាស់​បញ្ចាក់​ចំពោះ​អម្ពដ្ឋ​មាណព​ដូច្នេះ​ហើយ ទើប​សម្តែង​សួរ​ឲ្យ​មាណព​ឆ្លើយ ដើម្បី​ឲ្យ​ឃើញ​ច្បាស់​ថា បើ​មាតា​ជា​ក្សត្រ បិតា​ជា​ព្រាហ្មណ៍ កូន​របស់​គ្រួសារ​បែប​នេះ​ឲ្យ​សោយរាជ្យ​មិន​បាន បើ​មាតា​ជា​ព្រាហ្មណ៍​ បិតា​ជា​ក្សត្រ កូន​របស់​គ្រួសារ​បែប​នេះ គួរ​ឲ្យ​សោយ​រាជ្យ​បាន ។
ទី​បំផុត​ព្រះ​អង្គ​ត្រាស់​សំដែង​ថាៈ

ខន្តិយោ សេដ្ឋោ ជនេតស្មី
យេ គោត្តប្បដិសារិនោ
វិជ្ជា​ចរណសម្បន្មោ
សោ សេដ្ឋោ ទេវហនុសេតិ

ប្រែ​ថា ក្សត្រយ៍​ជា​មនុស្ស​ប្រសើរ​បំផុត ក្នុង​ប្រជុំ​ជន​ដែល​ពោល​អាង​គោត្រ បុគ្គល​ដែល​បរិបូណ៍​ដោយ​វិជ្ជា និង​ចរណះ ជា​មនុស្ស​ប្រសើរ​បំផុត​ក្នុង​ពួក​ទេវតា និង​មនុស្ស ។

បន្ទាប់​មក​អម្ពដ្ឋ​មាណព មាន​សេចក្តី​ជ្រះ​ថ្លា​បាន​សួរ​អំពី​វិជ្ជា និង​ចរណៈ​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ លុះ​បាន​ស្តាប់​ចប់​និង​បាន​ឃើញ​មហាបុរិស​លក្ខណះ​ទាំង​៣២ របស់​ព្រះ​អង្គ​ហើយ ក៏​លា​ព្រះ​សម្ពុទ្ធ​ទៅ​កាន់​សំណាក់​អាចារ្យ​បោក្ខសោតិ​វិញ ។ លោក​អាចារ្យ​បាន​ដំណឹង​ថា​ព្រះ​សម្ពុទ្ធ​ប្រកប​ដោយ​លក្ខណះ​៣២ ហើយ ក៏​មក​ពិនិត្យ​ដោយ​ខ្លួន​ឯង​ មាន​សេចក្តី​ជ្រះ​ថ្លា បាន​និមន្ត​ព្រះ​សម្ពុទ្ធ​មួយ​អន្លើ​ដោយ​ភិក្ខុសង្ឃ​ទទួល​ភត្ត​ក្នុង​លំនៅ​របស់​ខ្លួន បានស្តាប់​អនុបុព្វកថា របស់​ព្រះ​សម្ពុទ្ធ​ហើយ បាន​សម្រេច​មគ្គផល​ថ្នាក់​សោតា​បត្តិមគ្គ ។

អត្ថបទ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៥៤០ ដង)
សេចក្ដី​ល្មោភ​នាំ​ឲ្យ​ថោក​ទាប ខាត​លាភ​ទ្រព្យ​សម្បត្តិ អាយុ​ជីវិត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕