ថ្ងៃ សៅរ៍ ទី ០៨ ខែ សីហា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៩៧៥
Today
ថ្ងៃម្សិលមិញ ១៥៧,២៥៧
ខែនេះ ៨០៦,២២៤
សរុប ១៤២,៥២៨,១៦៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧៩៥២ ដង)

កសិសូត្រ



 
កសិសូត្រ
បិដកលេខ ៣០ ទំព័រ ១១៥

ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​ព្រាហ្មណ​គ្រាម ឈ្មោះ​ឯក​នាលា ក្នុង​ទក្ខិណាគិរិជនបទ នាដែនមគធៈ ។

សម័យ​នោះ​ឯង កសិភារទ្វាជ​ព្រាហ្មណ៍​បាន​តាក់​តែង​នង្គ័លប្រមាណ ៥០០ ក្នុង​វេលា​ដែល​ព្រោះ​ស្រូវ ។


លំដាប់​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​និង​ចីវរ ក្នុង​បុព្វេណ្ហសម័យ ហើយ​ស្តេច​ចូល​ទៅ​កាន់​ការ​ងារ​របស់​កសិភារទ្វាជ​ព្រាហ្មណ៍ ។ សម័យ​នោះ​ឯង​ការ​អង្គាស (លៀង​ភ្ញៀវ) របស់​កសិភារទ្វាជ​ព្រាហ្មណ៍ កំពុង​ប្រព្រឹត្ត​ទៅ ។ លំដាប់​នោះ ព្រះ​មាន​ព្រះ​ភាគ​សេ្តច​ចូល​ទៅ​កាន់​ការ​អង្គាស លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ប្រថាប់នៅ​ក្នុង​ទី​សម​គួរ ។ កសិភារទ្វាជ​ព្រាហ្មណ៍​បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ដែល​ទ្រង់​ឈរ​បិណ្ឌ​បាត លុះ​ឃើញ​ហើយ ក៏​បាន​ពោល​នូវ​ពាក្យ​នេះ​នឹង​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​សមណៈ ខ្ញុំ​ព្រះ​អង្គ​ភ្ជួរ​ផង ព្រោះ​ផង លុះ​ខ្ញុំ​ព្រះ​អង្គ​ភ្ជួរ ហើយ​ព្រោះ​ហើយ​ទើប​បរិភោគ បពិត្រ​ព្រះ​សមណៈ ចំណែក​ព្រះ​អង្គ​ចូរ​ភ្ជួរផង ព្រោះ​ផង លុះ​ភ្ជួរ​ហើយ ព្រោះ​ហើយ ចូរ​បរិភោគ​ចុះ ។

ម្នាល​ព្រាហ្មណ៍ តថាគតភ្ជួរ​ផង ព្រោះ​ផង លុះ​តថាគត​ភ្ជួរ​ហើយ​ព្រះហើយ ទើប​បរិភោគ​ដែរ ។ យើង​ខ្ញុំ​មិន​ឃើញ​នឹម ឬ​នង្គ័ល​ផាល ឬ ជន្លួញ ឬគោ​ទាំង​ឡាយ​របស់​ព្រះ​គោតម​ដ៏​ចម្រើន​ទេ តែ​ថា​ព្រះ​គោតម​ដ៏ចម្រើន ពោល​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍​តថាគត​ភ្ជួរ​ផង ព្រោះ​ផង លុះ​តថាគត ភ្ជួរ​ហើយ ព្រោះ​ហើយ​ទើប​បរិភោគ​ដែរ ។


លំដាប់​នោះ កសិភារទ្វាជព្រាហ្មណ៍ បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ដោយ​គាថា ថាៈ

កស្សកោ បដិជានាសិ ន ច បស្សាមិ តេ កសឹ
កស្សកោ បុច្ឆិតោ ព្រូហិ កថំ ជានេមុ​ តំ កសិន្តិ ។

ព្រះ​អង្គ​ប្តេជ្ញា​ថា​ជា​អ្នក​ភ្ជួរ តែ​ថា ខ្ញុំ​ព្រះ​អង្គ​មិន​ដែល​ឃើញ​នូវ​ការ​ភ្ជួរ​របស់​ព្រះ​អង្គ​សោះ ខ្ញុំ​ព្រះ​អង្គ​សូម​សួរ​ព្រះ​អង្គ​ជា​អ្នក​ភ្ជួរសូម​ប្រាប់​មក ធ្វើ​ដូចម្តេច នឹង​ឲ្យ​យើង​ខ្ញុំ​នឹង​នូវ​ការ​ភ្ជួរ​របស់​ព្រះ​អង្គ​សោះ ខ្ញុំ​ព្រះ​អង្គ​សូម​សួរ​ព្រះ​អង្គ​ជា​អ្នក​ភ្ជួរ​សូម​ប្រាប់​មក ធ្វើ​ដូម្តេច នឹង​ឲ្យយើង​ខ្ញុំ​ដឹង​នូវ​ការ​ភ្ជួរ​នោះ​បាន ។

សទ្ធា ពីជំ តបោ វុដ្ឋិ បញ្ញា មេ យុគនង្គលំ
ហិរិ ឥសា មនោ យោត្តំ សតិ មេ ផាលបាចនំ ។

( ព្រះ​អង្គ​ត្រាស់​ថា) សទ្ធាជា​ពូជ តបៈជា​ភ្លៀង បញ្ញា​របស់​តថាគត​ជា​នឹម​និង​នង្គ័ល ហិរិជា​យាមនង្គ័ល ចិត្ត​ជា​ខ្សែ សតិរបស់​តថាគត ជា​ផាល​និង​ជន្លួញ ។

កាយ​គុត្តោ វចីគុតោ្ត អាហារេ ឧទរេ យតោ
សច្ចំ ករោមិ និទ្ទានំ សោរច្ចំ មេ បរមោចនំ ។

តថាគត​គ្រប់​គ្រង​កាយ គ្រប់​គ្រង​វាចា សង្រួម​អាហារ សង្រួម​ផ្ទៃ តថាគតធ្វើ​នូវ​ការ​ជម្រះ​ស្មៅ​ដោយ​សច្ចៈសេចក្តី​ត្រេកអរ​ក្នុង​ព្រះ​និព្វាន ទុក​ជា​ការ​ឈប់​សម្រាក​របស់​តថាគត​ ។

វិរិយំ មេ ធុរធោរយ្ហំ យោគក្ខេមាធិវាហនំ
គច្ឆតិ អនិវត្តនំ្ត យត្ថ គន្តា ន សោចតិ ។

សេចក្តី​ព្យាយាម​របស់​តថាគត ដូច​ជា​គោអូស​នឹម ជា​ធម្មជាត​នាំ​មក​នូវ​ព្រះ​និព្វាន ជាទី​ក្សេមចាក​យោគៈ បុគ្គល​ទៅ​ក្នុង​ទី​ណា មិន​សោក​សៅ សេចក្តី​ព្យាយាម រមែង​ទៅ​កាន់​ទី​នោះ​ដែល​ជា​ទី​មិន​ត្រឡប់​វិញ ។

ឯវមេសា កសី កដ្ឋា សា ហោតិ អមតប្ផលា
ឯតំ កសឹ កសិត្វាន សព្វទុក្ខា បមុច្ចតីតិ ។

ស្រែ​នុះ​តថាគត​បានភ្ជួរ​យ៉ាង​នេះ ស្រែ​នុះ​មាន​និព្វាន​ជា​ផល​បុគ្គល​ភ្ជួរ​ស្រែ​នុះ​ហើយ​រមែង​រួច​ចាក​ទុក្ខ​ទាំង​ពួង​បាន ។

កសិភារទ្វាជ​ព្រាហ្មណ៍ ក្រាប​ទូល​ថា ព្រះ​គោតម​ដ៏​ចម្រើន​ជា​អ្នក​ភ្ជួរ​ដ៏​ល្អ
ចូរ​បរិភោគ​ចុះ ព្រោះ​ថា ព្រះ​គោតម​ដ៏ច​ម្រើន​ភ្ជួរ​នូវ​ស្រែ​ដែល​មាន​ព្រះ​និព្វាន​ជាផល ។


ព្រះ​អង្គ​ត្រាស់​ថា តថាគត មិន​គួរ​បរិភោគ​ភោជន ដែល​បាន​អំពី​ការ​ពោល​គាថា ដូច​ជា​ចម្រៀង​ទែ ម្នាល​ព្រាហ្មណ៍ នេះ​ជា​ធម្មតារបស់​ពួក​បុគ្គល​អ្នក​ឃើញ​ធម៌​អាថ៌​ ព្រះ​ពុទ្ធ​ទាំង​ឡាយ តែង​ហាម​ឃាត់​នូវ​ភោជន ដែល​បាន​មក​ពី​ការពោល​គាថា ដូច​ជា​ចម្រៀង​ម្នាល​ព្រាហ្មណ៍ កាល​បើ​ធម៌​គឺ​ការ​ចិញ្ចឹម​ជីវិត បរិសុទ្ធ​មាន​ហើយ នេះ​ឯង​ការ​ចិញ្ចឹម​ជីវិត​របស់​តថាគត ។ ចូរ​អ្នក​ទំនុក​បម្រុង​ព្រះ​ខីណា​ស្រព ដែល​មាន​គុណ​បរិបូណ៌ ជា​អ្នក​ទំនុក​បម្រុង​ព្រះ​ខី​ណា​ស្រព ដែល​មាន​គុណ​បរិបូណ៌ ជា​អ្នក​ស្វែក​រក​នូវ​គុណ​ដ៏​ធំ ជាអ្នក​រម្ងាប់​នូវ​សេចក្តី​រពឹស ដោយ​បាយ​និង​ទឹក​ទៀត​ចុះ ព្រោះ​ថា នោះ​ជាខេត្ត​របស់​បុគ្គល​អ្នក​ប្រាថ្នា​នូវ​បុណ្យ ។

កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ ហើយ កសិភារទ្វាជ​ព្រាហ្មណ៍ បាន​ពាក្យ​នេះ នឹង​ព្រះ​មាន​ព្រះ​ភាគ​ថា​បពិត្រ​ព្រះ​គោតម​ដ៏ច​ម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតមដ៏​ចម្រើន ច្បាស់​ពេក​ណាស់ ។ បេ ។ ខ្ញុំ​ព្រះ​អង្គ សូម​ដល់​នូវ​ព្រះ​រតនត្រ័យ ជា​ទី​ពឹង​ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ ជាដើម​រៀង​ទៅ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា​ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៤៣០២ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០០១៨ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២៧៩៥ ដង)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០២៥១ ដង)
កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧៥៤ ដង)
ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤១៤៦២ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភ៥០០០ឆ្នាំ ABA 000 185 807
   ចូលរួម​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987                            សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែកក្កដា នេះមាន ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ​ប្រចាំឆ្នាំ ២០២០  មាន ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987  | 081 815 000 ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...