ថ្ងៃ សុក្រ ទី ២២ ខែ កញ្ញា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,៩២៩
Today
ថ្ងៃម្សិលមិញ ៤៥,១១១
ខែនេះ ៧០៤,៩៧៨
សរុប ៤៦,៩៦០,៦៦៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០១ តុលា ឆ្នាំ២០១៥ (អាន: ៦៤៣០ ដង)

ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់



 
ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់
កូន​ជា​ទី​ស្រឡាញ់

គោល​ធម៌ សម្រាប់​ប្រព្រឹត្ត​ដើម្បី​កសាង​ខ្លួន​ប្រការ​ទី​៣ គឺ( ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់) ដោយ​សេចក្តី​ថា មនុស្ស​យើង​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​មក​លើក​តម្កើង​ខ្លួណ ប៉ុន្តែ​មនុស្ស​ដែល​នឹង​មាន​គេ​មក​ស្រឡាញ់​រាប់​អាន និង​លើក​តម្កើង​នោះ គឺ​ត្រូវ​តែ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ នឹង​មាន​អ្នក​ណា​មក​ស្រឡាញ់​មក​រាប់​អានទៅ ។ វិធី​ម្យ៉ាង​សម្រាប់​សាង​ស្នេហ៍​ឲ្យ​មនុស្ស​ស្រឡាញ់​គឺ​ប្រឹង​ខ្លួន​ឯង​ឬ​ប្រើ​ខ្លួន​ឯង ។ ការ​ប្រឹង​ខ្លួន​ឯង​ឬ​ប្រើ​ខ្លួន​ឯង​គឺ​ការ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​ធ្វើ​ការ​ងារ គិត​ធ្វើ​ការ​ដោយ​ខ្លួន​ឯង គិត​ជួយ​អ្នក​ដទៃ ដោយ​ខ្លួន​ឯង​នឹង​ធ្វើ​ខ្លួន​ជា​ប្រយោជន៍ ។ ចំពោះ​ការងារ​មិន​ចាំ​បាច់​ឲ្យ​អ្នក​ណា​មក​ប្រើ​មក​បង្គាប់​ឡើយ ឃើញ​សម​គួរ​យ៉ាង​ណា​ហើយ​ក៏​ធ្វើ​ទៅ​ដោយ​ខ្លួន​ឯង គ្រាន់​តែ​ការងារ​ខ្លះ​ត្រូវ​សួរ​អ្នក​ដទៃ ដើម្បី​ឲ្យ​ត្រូវ​តាម​បំណង​របស់​គេ​ផង​ប៉ុណ្ណោះ ។

មនុស្ស​ដែល​ប្រើ​ខ្លួន​ឯង​បាន​ពូ​កែ​យ៉ាង​នេះ​គឺ​ឃើញ​ការងារ​ដែល​ជា​ការងារ​ល្អ ជា​ការងារ​ត្រឹម​ត្រូវ​ និង​ជា​ការងារ​មាន​ប្រយោជន៍​ហើយ​នោះ​ក៏​ប្រើ​ខ្លួន​ឯង​ឲ្យ​ធ្វើ​គេ​ហៅ​ថា​ជា​មនុស្ស​មាន​នូវ​អត្តសម្បទា គឺ​មាន​ខ្លួន​ចម្រើន​ដល់​ព្រម​ដោយ​ទឹក​ចិត្ត ។ មនុស្ស​ដូច​ពោល​មក​នេះ គេ​មិន​ព្រម​នៅ​ស្ងៀម មិន​ព្រម​ដោយ​ទឹក​ចិត្ត ។ មនុស្ស​ដូច​ពោល​មក​នេះ​គេ​មិន​ព្រម​នៅ​ស្ងៀម មិន​ព្រម​នៅ​ទំនេរឡើយ ឃើញ​អ្នក​ដទៃ​ធ្វើ​ការ​អ្វី គេ​អាច​ជួយ​បាន​ក៏​ជួយភា្លម ។

បើកូន​ត្រូវ​ការ​ឲ្យ​បាន​ដល់​សេចក្តី​សម្រេច និង​ត្រូវ​ការ​ឲ្យ​ខ្លួន​ជាម​នុស្ស​មាន​មន្ត​ស្នេហ៍ កូន​​ត្រូវ​ចេះ​ប្រើ​ខ្លួន​ឯង​តាម​ដូច​ដែល​បាន​ពោល​ហើយ ។ កូន​កុំ​នៅ​ស្ងៀម កុំ​ធ្វើ​ព្រងើយ​ក្នុង​ការ​ដែល​ត្រូវ​ជួយ​អ្នក​ដទៃ កូន​ត្រូវ​ជួយ​ដោយ​ទឹក​ចិត្ត​កុំ​ជា​មនុស្ស​អត់​ទឹក​ចិត្ត​ឲ្យ​សោះ ។ កូន​កុំ​ជា​មនុស្ស​ឃើញ​តែ​ពី​ខាង​បាននូវ​សម្បត្តិ​ក្រៅ​ខ្លួន​នោះ​ព្រោះ​មនុស្ស​ដែល​អត់​ទឹក​ចិត្ត គិត​តែ​ពី​ខ្លួន​ឯង​ ចង់​បាន​តែ​សម្បត្តិ​ទ្រព្យ​ក្រៅ​ខ្លួន​ប៉ុណ្ណោះ គេ​ហៅ​ថា​មនុស្ស​មាន​ស្លៀក មិន​មែន​មាន​ស្នេហ៍​ទេ មិន​គួរ​ឲ្យ​រាប់​អាន​ឡើយ គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​រង្កៀស​ចំពោះ​មនុស្សទូទៅ ។

កូន​អើយ សាង​ស្នេហ៍​ល្អ​ជាង​សាង​ស្នៀត សាង​ស្នេហ៍​នោះ​វា​មិន​មែន​លំបាក​ខ្លាំង​ណាស់​នោះ​ទេ គ្រាន់​តែ​ព្យាយាម​ដាស់​តឿន​ចិត្ត​ខ្លួន​ឯង កុំ​ឲ្យ​ជា​មនុស្ស​សម្ពឹក​អត់​ទឹក​ចិត្ត​ប៉ុណ្ណឹង​ទៅ​សម​គួរ​ហើយ ។

ទី​ឃា ជា​ករ​តោ រត្តិ  ទីឃំ សន្តស្ស យោជនំ
ទីឃោ ពលានំ សំសារោ  សទ្ធម្មំ អវិជានតំ ។

យប់​យូរ សម្រាប់​អ្នក​ដែល​ដេក​មិន​លក់ យោជន៍​ឆ្ងាយ​ដាច់​ស្រយាល សម្រាប់​អ្នក​ដែល​ស្បើយ​កម្លាំង​ហើយ​វដ្ត​សង្សារ​វែង​ឆ្ងាយ សម្រាប់​បុគ្គល​ពាល​ទាំង​ឡាយ ដែល​មិន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៤ កញ្ញា ឆ្នាំ២០១៣ (អាន: ៦៧៣៣ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០១៥ (អាន: ៣០០៨ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៧ (អាន: ៥៩០១ ដង)
ប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន ៥
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១២ (អាន: ១២៨០២ ដង)
ធម៌ ៤០ យ៉ាងនាំសត្វទៅកាន់ស្ថានសួគ៌
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ១៩៨៣៩ ដង)
មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ
ផ្សាយ : ០៨ មិថុនា ឆ្នាំ២០១៣ (អាន: ៧២៦៦ ដង)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro