ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,៦៥៥
Today
ថ្ងៃម្សិលមិញ ៧៥,០១១
ខែនេះ ៥២៦,៨០២
សរុប ១១៥,០៤១,៨៩១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៨ វិច្ឆិកា ឆ្នាំ២០១៩ (អាន: ២០៦៦ ដង)

ទិដ្ឋធម្មិកត្ថ



 
ទិដ្ឋធម្មិកត្ថ
ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង

 
១. ឧដ្ឋានសម្បទា

ដល់​ព្រម​ដោយសេចក្ដីព្យាយាម ក្នុងការ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ក្ដី ក្នុង​ការ​សិក្សា​រៀន​សូត្រក្ដី ក្នុង​កិច្ចធុរៈ​ជាមុខនាទី​របស់​ខ្លួន​ក្ដី

២. អារក្ខសម្បទា

ដល់​ព្រម​ដោយ​ការរក្សា គឺរក្សា​ដែល​រក​បាន​មក​ដោយ​សេចក្ដី​ព្យាយាម មិនឲ្យ​អន្តរាយ​ទៅក្ដី រក្សា​ការងារ​មិន​ឲ្យសាបសូន្យ​ទៅក្ដី

៣. កល្យាណមិត្តតា

ភាព​ជា​អ្នក​មាន​មិត្ត​ល្អ មិនសេពគប់​មិត្ត​អាក្រក់

៤. សមជីវិតា

ការ​ចិញ្ចឹម​ជីវិត តាម​សមគួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រក​បាន​មក គឺ​មិន​ត្បិតត្បៀត​ពេក តែ​ក៏​មិន​ខ្ជះខ្ជាយ​ពេក។

ប្រយោជន៍​ទាំង​បួន​ប្រការ ដូច​បាន​ពោល​រៀបរាប់​មក​នេះ​ជា​ផល​កើត​បាន​មក​អំពី​ការ​ព្យាយាម ដោយ​ខ្លួន​ឯង​គ្មាន​អ្នក​ណា​មកចាត់ចែង រក​បំពេញ​ឲ្យ​ទេ។ សេចក្ដីសុខ​សម្រាប់​ជីវិត​ក្នុងបច្ចុប្បន្ន រមែង​ត្រូវ​ការ​ទ្រព្យសម្បត្តិ វត្ថុ​គ្រឿង​សម្ភារៈចំណេះដឹង ដើម្បី​ឧបត្ថម្ភ​គាំទ្រ​លើកស្ទួយ​ជីវិត ឲ្យ​មាន​ដំណើរ​ការ​បានងាយ​ស្រួល ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​រក ព្យាយាម​រៀនសូត្រ​អានទន្ទេញ និង​ត្រូវ​ចេះ​រក្សា​ការពារថែទាំរក្សា​សន្សំសំចៃ​ទៅ​តាម​សមគួរ នៃ​ទ្រព្យសម្បត្តិ ចំណេះ​ដឹង​ដែល​ខ្លួន​មាន ដោយ​មាន​ស្មារតី​យប់​ថ្ងៃ​មិន​ធ្វេសប្រហែស ទៅសេពគប់​មិត្រ​អាក្រក់ នាំ​ឲ្យ​ទៅប្រព្រឹត្ត​អបាយមុខ​ផ្សេងៗ​ជា​ហេតុ​នាំឲ្យ​វិនាស​ទ្រព្យ។

ព្រះពុទ្ធោវាទ ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះបរមសាស្ដា​សម្មាសម្ពុទ្ធជាម្ចាស់ គឺ​គម្ពីរភាព​មានជម្រៅ​និងវិសាល​ភាពទូលំទូលាយ​អស្ចារ្យ​ណាស់ ព្រះអង្គពុំ​មែនទូន្មាន​ឲ្យមនុស្ស​លោក​គិត​ត្រឹម​តែ​ការស់​នៅ​ថ្ងៃ​នេះ ថ្ងៃស្អែក​ឬលោក​នេះតែ​ម្យ៉ាង​នោះ​ទេ គឺ​ឲ្យ​ចេះគិត​ដល់​ជីវិត​ដែល​ត្រូវ​លះ​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​ទៀត​ផង។ ជីវិត​ត្រូវឆ្លង​កាត់​លោក​ ត្រូវ​ដើរ​ផ្លូវឆ្ងាយ ទើប​តម្រូវ​ឲ្យ​ត្រៀម ឲ្យព្យាយាម​បំពេញ​ប្រយោជន៍បរលោកទៀត។

ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា
រៀប​រៀង​ដោយ ឧបាសក ម៉ិញ សាវ៉ាន
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៨៩៦២ ដង)
កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៣២៩ ដង)
ការ​ភ្លេច​ស្មារតី​ និង​អសម្បជញ្ញៈ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥៤២ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨២១២ ដង)
នរណា​ក៏​អាច​ទៅ​កើត​ក្នុង​ឋាន​សួគ៌​បាន​ដែរ!
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨៥៩ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕