អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៨៩៨ ដង)
ឲ្យអភ័យជានិច្ច

|
ការឲ្យអភ័យ ជាសេចក្ដីល្អមួយដ៏ចាំបាច់ណាស់ ក្នុងការសមាគមជាមួយនឹងមនុស្ស ព្រោះមនុស្សចំនួនច្រើនដែលតែងតែមានការខ្វះខាតនូវចំណុចនេះ ចំណុចនោះ ពោលគឺនៅមានកំហុស ដោយចំពោះមនុស្សដែលរស់នៅក្នុងកាមតណ្ហា គឺពិតជាមិនខ្វះនូវឱកាសនៃការភ្លាំងភ្លាត់ឡើយ។
បើយើងតាំងចិត្តសេពគប់សមាគមជាមួយនឹងអ្នកណាៗ ហើយនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យ បើមិនដូច្នោះទេ យើងមិនអាចសេពគប់ជាមួយអ្នកណាបានឡើយ។ មនុស្សខ្លះមានកំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ បើយើងកាន់យកជារឿងធំ យើងនឹងបែកមិត្ត សឹងជាមិត្តល្អទៀតផង។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |