ថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,៣៨៩
ថ្ងៃម្សិលមិញ ៣៧,៣០២
ខែនេះ ១,៣៨៩,៨៧៧
សរុប ៤៤,១២១,៧១៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៧ មិថុនា ឆ្នាំ២០១៧ (អាន: ៥៨៧៧ ដង)

មិន​និយាយ​កុហក



 
មិន​និយាយ​កុហក

សីល​ទី​៤​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​និយាយ​កុហក​ ហើយ​ឲ្យ​និយាយ​តែ​ពាក្យ​ពិត មាន​ប្រយោជន៍ ជា​ពាក្យ​ពិរោះ​ទន់ភ្លន់ សុភាពរាប់សារ ដើម្បី​អោយ​មនុស្ស​សាង​ប្រយោជន៍​ដោយ​ពាក្យ​សម្ដី និង សាង​មិត្ត​ភាព​រវាង​គ្នា​និង​គ្នា ព្រោះ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មិន​និយាយ​កុហក​ គឺ​ជា​ការ​ឲ្យ​នូវ​ការ​ពិត​ត្រង់​ដល់​អ្នក​ដទៃ ឲ្យ​នូវ​ការ​មិន​វង្វេង​ភាន់​ច្រឡំ អ្នក​ដែល​និយាយ​ពាក្យ​ពិត គឺ​មាន​សំដី​ដូច​ជា​ផ្កា​មាន​ក្លិន​ក្រអូប​ឲ្យ​តែ​របូត​ចេញ​ពី​មាត់​កាល​ណា អ្នក​ផង​តែង​រើស​យក​ជា​គ្រឿង​ប្រដាប់​កាយ ដូច​ជា​វាចា​របស់​ព្រះសម្មាសម្ពុទ្ធ ថ្វី​បើ​ពេល​វេលា​កន្លង​ទៅ​ជាង ២៥៤០ឆ្នាំ ទៅ​ដោយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ក្លិនក្រអូប​ដដែល នៅ​តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ត្រូវ​ការ ប្រាថ្នា​ចង់​ស្ដាប់​ ព្រោះ​ជាវាចា​ពិត​ឥត​ក្លែងក្លាយ។

គួរ​ហាត់​និយាយ​តែ​វាចា​ល្អៗ មាន​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​ដែល​ជា​វាចា​សុភាសិត ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​និយាយ​នូវ​វាចា​ល្អ ៥ យ៉ាង​គឺ

១- ស្គាល់​ពេលវេលា​ដែល​គួរ​និយាយ។
២- និយាយ​ពាក្យ​ពិត​តាម​ដែល​ដឹង ប៉ុន្តែ​ត្រូវ​ស្គាល់​កាល​ ស្គាល់​បុគ្គល ស្គាល់​បរិស័ទដែល ត្រូវ​និយាយ។
៣- និយាយ​ពាក្យ​ពិរោះ សុភាពរាបសារ មិន​ទ្រគោះ​បោះបោក។
៤- និយាយ​ពាក្យ​មាន​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្ងប់​រំងាប់​ចិត្ត សូម្បី​តែ​និយាយ​បន្តិចបន្តួច​ក៏​ដោយ។
៥- និយាយ​ប្រកប​ដោយ​ចិត្ត​មេត្តា​ពិតៗ ចិត្ត​មាន​មេត្តា​គឺ ជា​ចិត្ត​សប្បុរស ជា​ចិត្ត​មិន​ចង្អៀត​ចង្អល់ ជា​ចិត្ត​ធំ​ទូលាយ តែង​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​សត្វ​លោក​ចង់​ឲ្យ​សត្វ​លោក​បាន​នូវ​សេចក្ដីសុខ រួច​ផុត​ចាក​ក្ដី​ទុក្ខទាំង​ពួង។

សូម​អោយ​មនុស្ស​គ្រប់​គ្នា ធ្វើ​ខ្លួន​ឯង​អោយ​ជា​ឧបមាថា​អាត្មា​អញ​មិន​ត្រូវ​ការ​ពាក្យ​កុហក​អំពី​អ្នក​ដទៃ​យ៉ាង​ណា អ្នក​ដទៃ​ក៏​មិន​​ត្រូវ​ការ​ពាក្យ​កុហក​អី​អាត្មា​អញ​យ៉ាង​នោះ​ដែរ ដូច្នេះ​អាត្មា​អញ​ត្រូវ​តែ​ជា​អ្នក​មាន​សីល គឺ​វៀរចាក​ការ​និយាយ​កុហក ធ្វើ​ឲ្យ​ជាទី​ទុក​ចិត្ត​នៃ​អ្នក​ដទៃ ការ​និយាយ​ពាក្យ​ពិត គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នូវ​រឿយ​ច្របូកច្របល់​ក្នុង​សង្គម​ជាតិ ធ្វើ​ឲ្យ​ជាតិ​រុងរឿង ក៏​ដោយ​សារពលរដ្ឋ​មាន​នូវ​សច្ចៈ​ធម៌។

សច្ចំ វេ អមតា វាចា ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា​ជា​ពាក្យ​មិន​ស្លាប់
ព្រោះ​សច្ចៈ​ពិត​មាន​ឫទ្ធិ​ចំណាប់ អ្នក​ផង​ចង់​ស្ដាប់​ហើយ​ជឿ​ទុក​ចិត្ត។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៤ មីនា ឆ្នាំ២០១៤ (អាន: ៥០៨២ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២០៥៥៦ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ០៨ មេសា ឆ្នាំ២០១៧ (អាន: ៣១៥៤៤ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​បាន​ប្រ​គេន​បបរ​​ស្វាយដល់​ព្រះ​បច្ចេក​ពុទ្ធ​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro