ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៨,៥៥១
Today
ថ្ងៃម្សិលមិញ ៩៩,៦៨៥
ខែនេះ ១,២១៨,៣២៩
សរុប ៥១,០០៣,០១៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ មីនា ឆ្នាំ២០១៤ (អាន: ៥៨៣៤ ដង)

មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ



 
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ

កិច្ច​ការងារ​ជា​កុសល គឺ មាន​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ធ្វើ មិន​មែន​ក្រៅ​ពី​ការងារ​ដាំ​បាយ​ស្ល​និង​ការងារ​ចិញ្ចឹម​ជីវិត ផុត​រដូវ​កាលធ្វើ​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​គឺ​មិន​មែន​ទេ នៅ​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ឬ​ដែល​ត្រូវ​បង្កើត​ឡើង​តាម​ដួង​ចិត្ត ហើយ​ការងារ​តាម​ផ្លូវ​ចិត្ត​នេះ គឺ​មិន​ប្រាកដ​ថា​វា​ជា​ការងារ​កុសល​ទាំង​ស្រុង​នោះ ព្រោះ​ចិត្ត​នៅ​មាន​កិលេស នៅ​មាន​លោភៈ ទោសៈ មោហៈ ដែល​វា​បាន​ដេក​ត្រាំ​នៅ​ក្នុង​ចិត្ត​របស់​អ្នក។

ការងារ គឺ​គ្មាន​នរណា​អាច​ធ្វើ​ចប់​បាន​ឡើយ ជាពិសេស​ការងារផ្លូវ​ចិត្ត​នេះ​ឯង ដែល​យើង​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដោយគ្មាន​ពេល​សម្រាក។

ការងារ​ដ៏លាមក ដែល​អ្នក​ធ្វើ​ហើយ​តែ​អ្នក​មិន​បាន​គិត​ថា វាជាការងារ​ដែល​សន្សំ​នូវ​បាប​នោះ​ឡើយ ឧទាហរណ៍ ការងារ​និយាយ​ដើម​គេ មាន​មនុស្ស​ជា​ច្រើន ពេល​ទំនេរ​គឺ​ត្រូវ​បាន​ទៅ​អង្គុយ​និយាយ​ពីនេះ​ពីនោះ អ្នក​នេះ​មិនយ៉ាងនេះ អ្នក​នោះ​មិន​ល្អ​យ៉ាង​នោះជាដើម ការងារ​នេះ​គឺ​ជា​ការងារ​ដ៏​អាក្រក់​មួយ​ផង​ដែរតែ​អ្នក​មិន​បាន​គិត​ថា​បាប​ទេ ព្រោះ​អ្នក​គិត​ថា​មិន​បាន​ទៅ​សម្លាប់​គេ​ផង ហេតុ​អ្វី​ត្រូវ​មាន​បាប។

បាន​ដែល​ត្រូវ​កើត​ឡើង មិន​មែន​ទាល់​តែ​អ្នក​ទៅ​សម្លាប់​ជីវិត​គេ ហើយ​ទើប​មាន​បាប​នោះ​ទេ មិន​បាន​ទៅ​សម្លាប់​គេ​ក៏​បាន​បាប​ដូច​គ្នា គឺ ដូច​ជា​យើង​និយាយដើម​គេ​នោះ​ឯង នេះ​ជា​បាប​មួយ​ដែល​យើង​មិន​បាន​សម្លាប់​ក៏​បាប​កើត​ឡើង​បាន​ដែរ។

ខ្ញុំ​ពោល​ដោយ​ខ្លី នរណា​ដែល​នៅ​មាន លោភៈ ទោសៈ មោហៈ បាប​នឹង​មាន​នឹង​កើត​ឡឡើង​នៅលើបុគ្គល​នោះ​មិន​ខាន​ឡើយ។

ការងារ ដែល​ប្រកប​ដោយ​ទោស​គឺ​មិនមែន​ជា​ការងារ​ដែល​នាំ​ឲ្យ​កើត​នូវ​មង្គល​ទេ ការងារ​ដែល​មិនសមប្រកប គឺ បាន​ដល់​ការងារ​ដែល​ច្រឡូកច្រឡំ​គ្នា​ការងារ​នោះ​នឹងកើត​ឡើង​នូវ​អពមង្គល​ទៅវិញ។

បុគ្គល ដែល​ប្រកប​នូវ​ការងារ​មិន​ប្រសើរ​បុគ្គល​នោះ​នឹង​ទទួល​បាន​នូវ​វិប្បដិសារី​មិន​ខាន ព្រោះធ្វើ​ការងារ​ខុស ឬ​ ការងារ​មិន​ប្រសើរ។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់​មិន​សរសើរ​ការងារ​ណា ដែល​ជា​ការងារ​មាន​ទោស​នោះ​ឡើយ។

ដូច្នេះ ពុទ្ធ​បរិស័ទ​គ្រប់​រូប ត្រូវ​កុំ​ប្រមាទ កុំ​ប្រហេស​ឲ្យ​សោះ បើ​ធ្លាប់​ប្រមាទ​ត្រូវ​តែ​កែ​មក​ជា​អ្នក​មិន​ប្រមាទ​វិញ បើ​មិនធ្លាប់​ប្រមាទ​ទេ ត្រូវ​តែ​កុំ​ប្រមាទ​ត​ទៅ​ទៀត។

កុំ​ប្រព្រឹត្ត​នូវ​ការងារ​មិន​ល្អ ការងារ​លាមក​ទាំង​ឡាយ​ទាំង​ពួង​ឯណា សូម​ព្យាយាម​លះ​កម្មលាមក​ចេញ​សូម្បី​តែ​តិច​ក៏​ដោយ​ក៏​កុំ​ធ្វើ​កម្ម​នោះ​ឡើយ។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧ (អាន: ៤១៣២៤ ដង)
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ២៥ សីហា ឆ្នាំ២០១៦ (អាន: ១១៦៣៨ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ២៧ មិថុនា ឆ្នាំ២០១៦ (អាន: ៣២៦០ ដង)
មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro