ថ្ងៃ សៅរ៍ ទី ២៤ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៨៧១
ថ្ងៃម្សិលមិញ ៤៣,៩៦៩
ខែនេះ ១,២១៩,៤៦៧
សរុប ៤៣,៩៥១,៣០៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ មេសា ឆ្នាំ២០១៤ (អាន: ៥០៣១ ដង)

ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង



 
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង

លោក​ប្រៀប​ធៀបកិរិយា​ប្រព្រឹត្ត​ទៅ​របស់​កម្ម​ជា​កុសល​ និង​អកុសល​ដែល​ឲ្យ​ផល​ផ្សេង​គ្នា​ ថា៖

យាទិសំ វបតេ ពីជំ តាទិសំ លភតេ ផលំ
កល្យាណការី កល្យាណំ បាបការី ច បាបកំ។

សេចក្ដី​ថា មនុស្ស​ក្នុង​លោក គេ​សាប​ព្រោះ​បណ្ដុះពូជ​បែបណា តែង​បាន​ផ្លែផ្កា​មក​ជា​បែប​នោះ​វិញ សេចក្ដី​នេះ​មាន​ឧបមា​ដូច​ម្ដេច​មិញ កល្យាណ​ជន​អ្នក​ធ្វើ​អំពើ​ល្អ តែង​បាន​ល្អ បាប​ជន​អ្នក​ធ្វើ​អំពើ​អាក្រក់ ក៏​តែង​បាន​អាក្រក់ មាន​ឧបមេយ្យដូច្នោះ​ដែរ។

អធិប្បាយ​ថា បើ​សត្វ​ឯណា​បាន​ធ្វើ​អំពើ​ល្អ​ឬ​អាក្រក់ អំពើ​នោះ​ឯង ក៏​បែង​ចែក​រំលែក​ឲ្យ​សត្វ​នោះ ៗ បាន​ល្អ​ឬ​អាក្រក់​តាម​បែប​ដែល​ធ្វើ អំពើ​អាក្រក់​ក៏​នាំ​ទៅ​កាន់​ទុគ្គតិ អំពើ​ល្អ​ក៏​នឹង​នាំ​ទៅ​កាន់​សុគតិ។ ទាំង​នេះ ក៏​សម្រេច​មក​តែ​អំពី​ចិត្ត​ជា​ហេតុ​ទាំង​អស់។

សូម​លើក​ឧទាហរណ៍​ឡើង​សម្ដែង​ដូច​ត​ទៅ​នេះ

រឿង តិរ្ថិយជួល​ចោរ​វាយព្រះមោគ្គលាន

កាល​បើ​ពុទ្ធសាសនា​រុង​រឿង​ឡើង ពួក​តិរ្ថិយក៏ឱន​អាប់​មិន​សូវ​មាន​គេ​រាប់​អាន ព្រោះ​ហេតុ​នេះ ទើប​ពួក​តិរ្ថិយជួល​ពួក​ចោរឲ្យ​សម្លាប់​ព្រះ​មោគ្គលាន ដោយ​យល់​ថា ពុទ្ធសាសនា​រុងរឿង​ព្រោះ​តែ​ព្រះ​ថេរៈ​នោះ។ ព្រះ​បាទ​អជាតសត្រូវ​ឲ្យ​ស៊ើប​ដំណឹង​រក​ឃើញ​តាម​ពិត ទ្រង់​ឲ្យ​ចាប់​ពួក​តិរ្ថិយ និងពួក​ចោរ​មក​ឲ្យ​ជិះ​រណ្ដៅ​ត្រឹម​ផ្ចឹត គ្រប​ចំបើង​ដុត​ភ្លើង​ហើយ​ទ្រង់​បង្គាប់​ឲ្យ​ភ្ជួរ​ដោយ​នង្គ័ល​ដែក ដាច់​ជា​កំណាត់ធំ​កំណាត់​តូច ស្លាប់​អស់​មិន​មាន​សល់។

ទាំង​នេះ​ ក៏​ព្រោះ​ចិត្ត​លោភ​លាភ​សក្ការៈ​នឹង​ថ្លៃ​ឈ្នួល។

រឿង​ អសោកមហារាជ

ព្រះបាទ​អសោក​មហារាជ​នោះ ទ្រង់​មាន​ព្រះរាជសទ្ធា​ទោះ​បី​ទ្រង់​ធ្វើ​ព្រះរាជកុសល​ជាច្រើន ក៏​ទ្រង់​មិន​ស្កប់​ព្រះហឫទ័យ កាល​ទៀប​ទ្រង់​ព្រះទិវង្គត ទ្រង់​បង្គាប់​ឲ្យ​ពួក​រាជ​សេវកាមាត្យ​យក​ព្រះរាជ​ទ្រព្យ ទៅ​ប្រគេន​តាម​ព្រះ​រាជហឫទ័យ ក៏​ទ្រង់​ព្រះ​កន្សែង​ស្រក់​ទឹក​ព្រះនេត្រ​ជោក​ព្រះភក្ត្រ​ទ្រង់​ព្រះ​ពិរោធ​ជា​ពន្លឹក កំពុង​តែ​ទ្រង់ព្រះ​ពិរោធ​ដូច្នោះ ក៏​ទ្រង់​ព្រះទិវង្គត​ទៅ ទៅ​កើត​ក្នុង​ទុគ្គតិភាព សម​គួរ​តាម​យថាកម្ម។

ទាំង​នេះ ក៏​ព្រោះ​ចិត្ត​ក្រោធ​នឹង​សេវកាមាត្យ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៨៥២៤ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៣ (អាន: ៨២៨៩ ដង)
មិន​មាន​អ្វី​នៅ​នា​និព្វាន
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០១៤ (អាន: ៧០៦៨ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro