ថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៣៣
ថ្ងៃម្សិលមិញ ៣៧,៣០២
ខែនេះ ១,៣៤៣,៩២១
សរុប ៤៤,០៧៥,៧៦០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៦ (អាន: ១១១៩៦ ដង)

កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី



 
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី

បុណ្យផ្កា​ដែលធ្វើ​ដោយមាន​ផ្កា​ជាសក្ការៈ​នោះ​មាន​ពីរ​បែប​គឺ

១- បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កាវារីជាតិ គឺ​គេ​បេះ​តែ​ផ្កា​ឈើ និង​ផ្កា​ឈូក​ថ្វាយ​ព្រះពុទ្ធ​រូប។

២- បុណ្យ​ផ្កា​ប្រាក់ គឺ​គេ​សន្មត​ប្រាក់​ថា​ជា​ផ្កាបវារណា​ចំពោះ​ព្រះ​ដើម្បី​សាង​ថាវរ​វត្ថុ​អ្វី​មួយ។

ប្រទេស​កម្ពុជា​យើង​ សម័យ​បុរាណ​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ទាំង​ព្រះរាជា​ទាំង​ប្រជារាស្ត្រ ទ្រង់​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​រុក្ខជាតិ និង​ផ្កាវារីជាតិ​ដោយ​យក​ផ្កា​ចង​ក្រង​ហើយ ហែ​យក​ទៅ​ថ្វាយ​ព្រះពុទ្ធ​នៅ​ព្រះវិហារ​វត្ត​ណា​មួយ​ដែល​នៅ​ជិត។ ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​នៅ​ខែវស្សា គឺ​នៅ​ថ្ងៃ១៥​កើត​ខែ​ស្រាពណ៍ដោយ​ទ្រង់​ស្ដេច​យាង​ទៅ​ក្រសាល​តាម​បឹង​តាម​ព្រះទីន័ង នាវា ទ្រង់​ព្រះរាជបញ្ជា​ឲ្យ​បេះ​ផ្កា​ឈូកស ឈូក​ក្រហម ព្រលិត លំចង់ ស្បង្ក័ជ យក​មក​ថ្វាយ​ព្រះក្នុង​ព្រះរាជ​មន្ទីរ​ហើយ​ទ្រង់​ចាត់​ឲ្យ​ហែហម​ដោយ​ក្បួន​ហែដ៏​មហោឡារិក យក​ទៅ​ថ្វាយ​ព្រះពុទ្ធរូប​គ្រប់​វត្តអារាម ដែល​នៅ​ជិត​ព្រះបរមរាជវាំង។ តែ​សព្វ​ថ្ងៃ​ដោយ​គេ​យល់​ថា វត្ត​អារាម​នីមួយៗ​តែង​កសាង​ទីសេនាសនៈ ដូច្នេះ​ទើប​និយម​យក​លុយ​មក​ចង​ក្រង​ជា​ផ្កា រួច​បាន​វេរប្រគេន​ដល់​ព្រះសង្ឃ ហើយ​បុណ្យ​ផ្កា​ប្រាក់​នេះ​គេ​ទុក​ថា ជា​បុណ្យ​ធំ​មួយ​ព្រះ​គេ​បាន​រួម​បច្ច័យ​ កសាង​ថា​វរវត្ថុ​ផ្សេងៗ ទាំង​ខាង​ពុទ្ធចក្រ និង​អាណាចក្រ​អាច​ធ្វើ​ជា​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ធ្វើ​ជាទី​សេនាសនៈ​ផ្សេងៗ​បាន​ឈ្មោះ​ថា​ធ្វើ​ឲ្យ​សាសនា​រុង​រឿង​តទៅទៀត​ផង។
 
រឿង​ព្រះបុទុមត្ថេរ
(គម្ពីរ​បាលី​ព្រះវិន័យ)

ត្រង់​ភេសជ្ជករណា​ទិវិនិច្ឆ័យកថា ចែង​ពី​ប្រភព​នៃ​បុណ្យ​ផ្កា​បាន​ឮ​ថា​ព្រះ មហាបទុមត្ថេរ នៅ​លង្កា​ទ្វីប​កាល​ដែល​រោគ​កើត​ឡើង​ដល់​ព្រះរាជទេពី នៃ​ព្រះមហាក្សត្រ ដែល​ស្និទ្ធស្នាល​នឹង​ព្រះអង្គ ព្រះរាជា​ទ្រង់​ចាត់​ឲ្យ​ស្ត្រី​បម្រើ​ម្នាក់​មក​សួរ​ថ្នាំ​លោក ដោយ​សារ​លោក​ជា​អ្នក​កាន់​វិន័យ​ត្រឹម​ត្រូវ​មិន​ប្រាប់​ថា​ចេះ ឬ​មិន​ចេះ​ទេ​លោក​ធ្វើ​ជា​បែរ​ទៅ​សួរ​ពួក​ភិក្ខុ​ថា ម្នាល​អាវុសោ កាល​ដែល​រោគ​ដូច្នេះ​កើត​ឡើង​ដល់​ភិក្ខុ​គេ​ផ្សំ​ថ្នាំ​នេះ​មួយៗ។ ស្ត្រី​បម្រើ​បាន​ឮក៏​នាំ​ដំណឹង​នោះ​ទៅ​ទូល​ព្រះ​រាជា ព្រះរាជាបាន​ជ្រាប​ក៏​ចាត់​ការ​ឲ្យ​ព្យាបាល​រោគ​នោះ​ដោយ​ប្រើ​ថ្នាំ​ដូច្នោះ​ក៏​បាន​ជា​សះ​ស្បើយ​ទៅ។ កាល​ជា​សះ​ស្បើយ​ហើយ​ព្រះរាជា​ទ្រង់​យក​ចីវរ​១​ត្រៃ និង​រូបិយវត្ថុ៣០០​កហាបណៈ ដាក់​ក្នុងប្រអប់​១​ទៅ​តម្កល់​ទុក​ជិត​ព្រះបាទា​ព្រះមហាបទុមត្ថេរ ហើយ​បវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រ​ព្រះករុណា​ម្ចាស់​ដ៏​ចម្រើន! ផ្កា​ទាំង​អស់​សូម​ព្រះករុណា​ម្ចាស់​ចាត់​ចែង​ផ្កា​បូជា​ព្រះពុទ្ធ​រូប​ចុះ។

ព្រះមហាបទុមត្ថេរ​ទទួល​ដោយ​តុណ្ហីភាព​ហើយគិតថា រូបិយវត្ថុ​មួយ​ចំណែក​នេះ ជា​ចំណែក​អាចារ្យ លុះ​គិត​ហើយ​ក៏​ឲ្យ​អាចារ្យ​នោះ​ទទួល​យក ចំណែក​នោះ​ដោយ​កប្បិយ​វោហារ​សល់​ពីរ​នោះ​លោក​ចាត់​ចែង​បូជា​ព្រះពុទ្ធរូប។ សម័យ​បុរាណ​ប្រហែល​ជា​ពុទ្ធសាសនិក​ជន​យក​តម្រាប់​តាម​រឿង​នេះ​ហើយ បាន​ជា​គេ​ធ្វើ​បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កា​ប្រាក់ ជា​ពុទ្ធបូជារួម​ជា​មួយ​គ្នា​ជាប់​ជា​ប្រពៃណី​នៅក្នុង​ព្រះពុទ្ធសាសនា​ហើយ​សម័យតៗ​មក​មាន​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ដែល​ត្រូវការ​កសាង​ថា​វរវត្ថុ​ផ្សេងៗ មាន​កុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះ​ជាដើម​ជា​របស់​ត្រូវ​ចាយ​វាយ​ប្រាក់​ច្រើន​តែ​បើ​គេ​មាន​ធនធាន​តិច​មិន​អាច​សាង​ម្នាក់​ឯង​បាន​ក៏​ផ្ដើម​ធ្វើ​ជា​បុណ្យ​ផ្កា​ឡើង រួច​រៃអង្គាស​ញាតិមិត្ត​ឲ្យ​ចូល​ប្រាក់​ជួយ​កសាង​ថាវរវត្ថុ​នោះ​តាម​កម្លាំង​សទ្ធា។ តែ​តាម​ទម្លាប់​ស្រុក​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន ទោះ​បី​មាន​ធនធាន​ច្រើន ដែល​អាច​កសាង​ម្នាក់​ឯង​បាន​ក៏​ដោយតែ​មុន​នឹង​ធ្វើ​បុណ្យ​ផ្កា​គេ​ផ្សាយ​ដំណឹង​បុណ្យ​នោះ​ដល់ញាតិ​មិត្ត​ជិតឆ្ងាយ​ឲ្យ​ជួយ​ឧបត្ថម្ភ​គ្នា​ផង។

ជន​អ្នក​មាន​សទ្ធា​ជឿ​ជាក់​មុតមាំ​ខ្លាំង​ក្លា​ប្រកប​ដោយ​អសង្ខារិក​ជ្រះថ្លា​ក៏​តែង​ជួយ​ចូល​រួម​កុសល​ជាច្រើន ទើប​បាន​កំណត់​បុណ្យ​នេះ​ទៅ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០១៧ (អាន: ១២២២៣ ដង)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ១០ មករា ឆ្នាំ២០១៧ (អាន: ៦៧៧៦០ ដង)
មនុស្សសាងការងារ ការងារសាងមនុស្ស
ផ្សាយ : ២៤ កញ្ញា ឆ្នាំ២០១៣ (អាន: ៦១៨៣ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១៧ (អាន: ៦៤៥៨ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ២០ មេសា ឆ្នាំ២០១៥ (អាន: ៥៨៩ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro