ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១,៦១៦
ថ្ងៃម្សិលមិញ ៣៦,៨៧៧
ខែនេះ ៩៦៩,៦០៦
សរុប ៤២,៣៤៣,៦៧៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៧ សីហា ឆ្នាំ២០១៦ (អាន: ១១៤២៤ ដង)

សំនួរចម្លើយ អំពី​ព្រះត្រៃសរណគមន៍





សំនួរចម្លើយ អំពី​ព្រះត្រៃសរណគមន៍

១- ស. ត្រៃសរណគមន៍ មានន័យដូចម្ដេច?
ចំ. ត្រៃសរណគមន៍ មានន័យ​ថា វត្ថុជាទីពឹង ទីរលឹក​បីយ៉ាង។

២- ស. តើ​វត្ថុ​បី​យ៉ាង​ជាទី​ពឹង​ទីរឭក មាន​អ្វីខ្លះ?
ច. វត្ថុ​បី​យ៉ាង​ជាទីពឹង​ទី​រឭក​នោះ​គឺ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ។

៣- ស. តើ​អ្នក​សូធ្យ​ដូចម្ដេច ពេល​ដល់​នូវ​ព្រះត្រៃសរណគមន៍​ជាទីពឹង​ទីរឭក?
ច. សូធ្យ​ថា៖
ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។

៤- ស. បាលី​ដែលអ្នកសូធ្យ​ទាំង​នោះ មាន​សេចក្ដី​ដូច​ម្ដេច?
ច. មាន​សេចក្ដី​ដូច្នេះ៖

ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះពុទ្ធ ជាទីពឹង​ទី​រឭក
ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះធម៌ ជាទីពឹង​ទីរឭក
ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះសង្ឃ ជាទីពឹងទីរឮក។

ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះពុទ្ធ ជាទីពឹងទីរឭក ជាគម្រប់​ពីរ​ដង​ផង
ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះធម៌ ជាទីពឹង​ទីរឭក ជាគម្រប់​ពីរ​ដង​ផង
ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះសង្ឃ ជាទីពឹងទីរឮក ជាគម្រប់​ពីរ​ដង​ផង។

ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះពុទ្ធ ជាទីពឹង​ទី​រឭក ជាគម្រប់​បី​ដង​ផង
ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះធម៌ ជាទីពឹង​ទីរឭក ជាគម្រប់​បី​ដង​ផង
ខ្ញុំ​ព្រះកុរណា សូមដល់​នូវ ព្រះសង្ឃ ជាទីពឹងទីរឮក ជាគម្រប់​បី​ដង​ផង។

៥- ស. ការ​ដល់​ត្រៃ​សរណគមន៍ មាន​ប៉ុន្មាន​យ៉ាង?
ច. ការ​ដល់​ត្រៃ​សរណគមន៍ មាន​បី​យ៉ាង​គឺ៖

១- ពុទ្ធាទីសុ វត្ថុសទ្ធាបដិលភោ ច ការ​បាន​នូវ​សទ្ធា ក្នុង​រឿង​រ៉ាវ​ទាំង​ឡាយ​មាន​ព្រះពុទ្ធជាដើម។
២- សទ្ធាមូលិកា សម្មាទិដ្ឋិ ច មានសេចក្ដី ជឿ​ថា​​ឫស​គល់​នៃ​ការ​យល់​ត្រូវ និង​ជា​ហេតុ​នៃ​ការ​គិត​ត្រូវ។
៣- ទិដ្ឋុជុកម្ម ច ត្រូវ​ការ​ធ្វើ​ទិដ្ឋិ​ឲ្យ​ត្រង់។

៦- ស. ចំពោះ​វិធី​ដល់​ព្រះត្រៃសរណគមន៍​មាន​ប៉ុន្មាន​យ៉ាង អ្វីខ្លះ?
ច. វិធីដល់​ព្រះត្រៃ​សរណគមន៍ មាន​បួន​យ៉ាង​គឺ៖

១- អត្តសនិយ្យាតន ប្រគល់​ខ្លួន​ថា ខ្ញុំ​ព្រះករុណា​ដល់​ព្រះរតនត្រ័យ។
អជ្ជ អាទឹ កត្វា អហំ អត្តានំ ពុទ្ធស្ស ធម្មស្ស សង្ឃស្ស និយាទេមិ ខ្ញុំព្រះ​ករុណា​សូម​ថ្វាយ​ខ្លួន ចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ ត​ទៅ។

២- តប្បរាយនតា ភាព​ជា​អ្នក​មាន​ព្រះ​រតនត្រ័យ​ប្រព្រឹត្ត​ទៅ​ខាង​មុខ។
អជ្ជ អាទឹ កត្វា អហំ ពុទ្ធតប្បរាយិនោ ធម្មតប្បរាយិនោ សង្ឃតប្បរាយិនោតិ មំ ធារេថ ខ្ញុំព្រះករុណា​ធ្វើ​នូវ ភាព​នៃ​ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃនេះ​ត​ទៅ សូម ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រទ្រង់​នូវ​ខ្ញុំ​ព្រះករុណា។

៣- សិស្សភាវូបគ្គមនំ ដល់​នូវ​ភាព​ជា​អ្នក​ធ្វើ​នូវ​ខ្លួន​ឲ្យ​ជា​សិស្ស​ព្រះរតនត្រ័យ។

អជ្ជ អាទឹ កត្វា អហំ អន្តេវាសិកោ ពុទ្ធស្ស ធម្មស្ស សង្ឃស្ស អន្តេវាសិកោតិ មំ ធារេថ

ខ្ញុំ​ព្រះ​ករុណា​សូម ធ្វើ​នូវ​ខ្លួន​ឲ្យ​ជា​សិស្ស ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ សូម​ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ទ្រទ្រង់​នូវ​ខ្ញុំ​ព្រះករុណា​ថា​ជា​សិស្ស​ត​រៀង​ទៅ។

៤- បាណិបាតនំ ទម្លាក់​ដាក់​ដៃ​បង្អោន​ចិត្ត​ទៅ​កាន់​ព្រះរតនត្រ័យ។
អជ្ជ អាទឹ កត្វា អហំ អភិវេទនបច្ចុប្បដ្ឋានកម្មអញ្ជលិកម្មសាមីចិកម្មំ ពុទ្ធទីនំយេវ តិណ្ណំ វត្ថូនំ ករោតីតិ មំ ធារេថ ខ្ញុំ​ព្រះករុណា​ធ្វើ​នូវ​អភិវាទនកម្ម បច្ចុប្បដ្ឋាន​កម្ម អញ្ជលិកម្ម សាមីចិកម្ម ចំពោះ​វត្ថុ​ទាំង​ឡាយ​បើ​មាន​ព្រះពុទ្ធ​ជាដើម​ពិតប្រាកដ សូម​ទ្រទ្រង់​នូវ​ខ្ញុំ​ព្រះករុណា ចាប់​ផ្ដើមតាំង​ពី​ថ្ងៃ​នេះ​ត​រៀង​ទៅ។

៧- ស. ហេតុ​នាំ​ឲ្យ​សៅហ្មង​ត្រៃ​សរណគមន៍​មាន​ប៉ុន្មាន​យ៉ាង? អ្វីខ្លះ?
ច. ហេតុ​ដែល​សៅហ្មង​ត្រៃសរណគមន៍​មាន​បីយ៉ាងគឺ៖

១- អញ្ញាណៈ  មិន​ដឹង ហើយ​ធ្វើ។
២- សំសយៈ សង្ស័យ​ក្នុង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
៣- មិច្ឆាញាណៈ ឃើញ​ខុស យល់​ខុស​ក៏​នៅ​តែ​ធ្វើ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២២ ឧសភា ឆ្នាំ២០១៤ (អាន: ៤៨៩៥ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៤ (អាន: ៣៦១៨ ដង)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro