ថ្ងៃ ច័ន្ទ ទី ២១ ខែ មករា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៧១៩
Today
ថ្ងៃម្សិលមិញ ៥៥,០៣១
ខែនេះ ២,២៣៧,១១៤
សរុប ៩០,១៨៨,៨៣៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១៧ (អាន: ២៣៨៩៧ ដង)

សេចក្តីឧបមាអំពីនីវរណៈ



 
សេចក្តីឧបមាអំពីនីវរណៈ
ស្រង់ចាក សាមញ្ញផលសូត្រ

កាមច្ឆន្ទៈ - ឧបមា​ដូចការ​ជំពាក់បំណុល​អ្នក​ដទៃ អ្នក​ជំពាក់គេ មានទុក្ខ​ច្រើនប្រការ យ៉ាង​ណា​អ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេម​រហាមក្នុង​ការស្វែង​រកជា​ដើម​ យ៉ាង​នោះដែរ ។

តាមពិត​សង្ខារធម៌គ្រប់យ៉ាង សុទ្ធតែ​មិនទៀង មាន ការទ្រុឌ​ទ្រោម អស់ទៅ សូន្យទៅ កាម​គុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វ​លោក​តែងតែត្រេកអរ  រីករាយមក អំពីការ​ប្រកាន់នូវរឿង​បញ្ញត្តិ ដែលរឿង​បញ្ញត្តិ នោះមិនមាន ការកើត ការរលត់​ដូចសភាវធម៌​ឡើយ និង ម៉្យាង​ទៀតព្រោះ មិនបានឃើញការ​កើតការ​​រលត់នៃនាម រូប តណ្ហាក៏​ប្រកាន់ថា នុ៎ះ​ជា​របស់​យើង ។

នៅ​ពេលណា​ដែល​មានបញ្ញា​បាន​​ឃើញសភាវធម៌ មិនទៀង លែងប្រកាន់ថា នុ៎ះ​ជារបស់​យើង នៅ​​ពេល​នោះ ទើប​ជាក់​ច្បាស់ក្នុង​ចិត្តថា កាមច្ឆន្ទៈ ជាការ​ជំពាក់ បំណុល​គេ សត្វ​លោក​ក្រ​ជានិច្ច ខ្វះកន្លះជានិច្ចព្រោះតណ្ហា តណ្ហា​ជាម្ចាស់​បំណុល សត្វលោក​ទោះ​ជាខំប្រឹង​ស្វែង រក​​វត្ថុបំណង​បានច្រើន​ប៉ុណ្ណាៗ ក៏បានត្រឹមតែចុង​ការតែ​ប៉ុណ្ណោះ គឺសងដើមពុំបានរួចឡើយ​ព្រោះ​តណ្ហា​នៅតែថា នុ៎ះ​របស់អញៗជានិច្ច (តណ្ហាមិនមែនជាខ្លួនយើងឡើយ គឺជា​ចៅហ្វាយ​ឥតមេត្តា) ។

តាមពិតសត្វលោកទាល់តែស្វែងរកទ្រព្យបញ្ញា ទើប អាចសងបំណុលតណ្ហាឱ្យរួចទៅបាន ការ​មិនមានកាមច្ឆន្ទៈ គឺរួចបំណុល រមែងនៅដោយ បីតិសោមនស្ស ។

ការស្តាប់ព្រះធម៌ ចំរើនបញ្ញា គឺរួមចំណែកក្នុង ការងារស្វែងរក​ទ្រព្យសម្បត្តិ​របស់សត្វលោក ហើយជាសំខាន់ អស្ចារ្យនោះ គឺធ្វើឱ្យ​បាន​នូវទ្រព្យ​​សម្បត្តិចេះ​គ្រប់​ចេះ​គ្រាន់ ។

សព្វថ្ងៃសត្វ​លោក​ទាម​ទារ​ការគ្រប់ការ​គ្រាន់ ការ​ឆ្អែតការ​ល្មម ដូច្នេះសូម​កុំចោល ឬរំលង​នូវ​ដុំ​ពេជ្រ​ គឺ បញ្ញា ដែលជាវត្ថុមានតម្លៃ ហើយទៅសន្សំនូវសំរាមគឺ កាមគុណ ដែលជា​វត្ថុមិន​មាន​តម្លៃ​នោះឱ្យសោះ ។

ព្យាបាទ - ឧបមាដូចការ​មាននូវរោគ ជម្ងឺគ្រុន ល្វីងមាត់បាយ​មិនឆ្ងាញ់ជាដើម ។

បុគ្គលមាន​ចិត្តប្រៀប​ដូចជាដំបៅ ពេលមានអ្វីប៉ះ ត្រូវក៏ហូរឈាម ឬហូរទឹករងៃ ឬក៏ខ្ទុះ​ចេញ​មក យ៉ាងណា ការខឹងក្រោធក៏ដូច្នោះឯង គឺមានការប៉ះនឹងពាក្យស្តីថា របស់ អ្នក​ដទៃ​សូម្បី​តែ​បន្តិច​បន្តួច ក៏ហូរេចញនូវរបស់​ ស្មោកគ្រោក គឺកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត នេះពិត​ជា​មនុស្ស មានចិត្ត​ប្រៀប​ដូចដំបៅស្អុយ ។

បុគ្គលខឹង​ក្រោធដោយ​អត់ធន់​នឹងពាក្យទូន្មាន មិន​បាន ក៏អាចលាចាកសិក្ខាបទ មិនបាន​បរិភោគ​នូវអត្ថរស ធម្មរស​នៃព្រះធម៌ឡើយ ។

ការកើតមក​នៃបុគ្គលម្នាក់ៗ ជាការ​ប្រជុំរួមនៃ ឧបាទានក្ខន្ធ ៥ គឺជាការ​កើតឡើងនៃទុក្ខ តាម​ពិត​បុគ្គល ម្នាក់ៗ មិនមែនជាទីតាំងនៃ​ការស្អប់ខ្ពើម ខឹងក្រោធ ព្យាបាទបៀតបៀននោះទេ តែគួរ​ជាទីតាំងនៃមេត្តាការអនុគ្រោះ​ប្រយោជន៍ និង ករុណា​ជាដើម ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់​ត្រាស់សំដែងនូវព្រះធម៌ ដោយ ព្រះទ័យករុណា គឺព្រះទ័យ​អាណិត​អាសូរ​សត្វលោក ដើម្បីជួយ ស្រោចស្រង់សត្វ​លោកឱ្យរួច​ផុតចាកទុក្ខទាំងពួង ។

សត្វលោកមាន​សុទ្ធតែធាតុទុក្ខប្រជុំរួមជាខន្ធ៥ ប៉ុន្តែពុំបានដឹងនូវទុក្ខតាមពិត ទើបរីករាយ​នៅក្នុងទុក្ខ ជាប់ នៅជាមួយទុក្ខ​ដោយសារចំណង ឆន្ទរាគៈ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ពន្យល់ឱ្យ​សត្វលោកកំណត់ដឹង​នូវទុក្ខពិតៗ កាល​កំណត់ដឹង​នូវ​ទុក្ខ​ហើយ ទើប​នឿយណាយ​នឹងខន្ធ ៥ ជាទុក្ខ កាលដែលនឿយ​ណាយ ក៏ប្រាសចាកតម្រេក កាល ដែល​ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ​អំពីខន្ធ ៥ ការ​កំចាត់ឆន្ទរាគៈ គឺ ព្រះនិព្វាន ។

សត្វលោកគឺជាបុគ្គលដែលគួរជួយស្រោចស្រង់តែ ម៉្យាង ។ គួរមានមេត្រីភាព​​ដល់គ្នានិងគ្នា ព្រោះសត្វលោក នៅក្នុងទ្រុងរបស់​មច្ចុរាជទាំងអស់គ្នា គួរជួយ​គ្នាដើម្បីរត់​ចេញអំពីទ្រុងមច្ចុ ដែល​ជាគុកធំ ពោរពេញដោយ​មហា ទារុណកម្ម សោកខ្សឹកខ្សួល ។ មិនគួរ​យក​ឈ្នះអ្នកដទៃ​ដោយ​ការព្យាបាទបៀត​បៀនទេ ប៉ុន្តែគួរយកឈ្នះ​អ្នកដទៃ​និងខ្លួនឯង​ដោយការ បំពេញ​សេចក្តី​ល្អ​បរិសុទ្ធ ។

មានតែ​សេចក្តីល្អ អំពើល្អប៉ុណ្ណោះទេ ដែលអាច ឈ្នះខ្លួនឯង​និងអ្នក​ដទៃបានពិតៗ គឺឈ្នះ​សេចក្តីក្រោធ​បាន ដោយការមិនក្រោធ ឈ្នះសេចក្តីអាក្រក់​បាន ដោយអំពើល្អ ឈ្នះសេចក្តី​កំណាញ់​បាន ដោយការឱ្យទាន ឈ្នះពាក្យសំដី មិនពិត ដោយការនិយាយ​ពាក្យពិត ។

ថីនមិទ្ធៈ -ខ្ជិលច្រអូស ងោកងុយ មានសេចក្តីឧប​មាដូចជាប់គុក ព្រោះអ្នកជាប់គុក មិនអាច​ប្រកបនូវកិច្ចការ​សន្សំទ្រព្យសម្បត្តិ និង ការសប្បាយ​រីករយាក្នុងពិធី បុណ្យ​ប្រចាំនគរ ដោយ​ការជួបជុំក្រុមគ្រួសារញាតិមិត្តបង ប្អូនបានឡើយ យ៉ាងណាមិញ បុគ្គលត្រូវ ថីនមិទ្ធៈគ្រប សង្កត់ នៅពេលស្តាប់ធម៌ជាដើម ក៏មិនអាចបាន​ដឹងសេចក្តី នៃធម៌ មិនបានបីតិក្នុងការ​ស្តាប់ធម៌ មិនបាននូវផល​ដ៏ប្រសើរឡើយ ។

បុគ្គលគួរព្យាយាមកំចាត់បង់ថីនមិទ្ធៈ ដោយហ្វឹក ហាត់រឿយ​ៗគឺ ៖
-កំណត់ដឹងអាហារភោជនដែលត្រូវបរិភោគឱ្យបាន សមរម្យ ។
-ពិចារណានូវការផ្លាស់ប្តូរឥរិយាបថបួន និង ការកំរើក កាយ ។
-មនសិការៈទៅរកពន្លឺ ដាស់តឿនចិត្តឱ្យភ្លឺស្វាង ពិចារណាធម៌ ។
-នៅក្នុងទីវាលស្រឡះរឿយៗ ខ្យល់អាកាសល្អ ថែទាំ សុខភាព​ប្រយ័ត្នប្រយែងកុំឱ្យអស់កម្លាំងកាយឥតប្រយោជន៍ ត្រូវរៀបចំខ្លួនឯងឱ្យជាភាជន៍សំរាប់ទទួលយកនូវព្រះសទ្ធម្ម ដែលកម្រកើតមានក្នុងលោក ។
-សេពគប់មិត្តសប្បុរស មិត្តជួយរំលឹកដាស់តឿនមិត្ត ដែលជាទីប្រឹក្សាល្អ ។
-ពេលជួបជុំគ្នា ត្រូវហ្វឹកហាត់និយាយតែពាក្យមាន ប្រយោជន៍ ពាក្យដែលគួរនិយាយ កាលពោលទៅហើយ រមែង ស្ងប់រម្ងាប់ចិត្ត​ទាំងខ្លួនឯងអ្នក​និយាយទាំងអ្នកស្តាប់ ។   

ឧទ្ធច្ចកុក្កុច្ចៈ- រវើរវាយរាយមាយ ក្តៅក្រហាយ​​ស្តាយក្រោយ ឧបមាដូចខ្ញុំបំរើគេ (ទាសៈ) ។

ខ្ញុំបំរើគេមិនមាន​សេរីភាពខ្លួនឯង ទោះជាពេល​ដែលពពួកជនកំពុងរីករាយ ក្នុងបុណ្យប្រចាំឆ្នាំ ក៏ត្រូវចៅហ្វាយ​ ហៅប្រើសព្វគ្រប់ កិច្ចការដែរ យ៉ាងណាមិញ ការរាយមាយរវើរវាយក្តី ការ ក្តៅក្រហាយស្តាយ​ក្រោយក្តី រមែងញ៉ាំងចិត្តឱ្យរវល់ រសាប់ រសល់ ខ្វាយខ្វល់ រហូតដល់​នៅមិនស្ងៀម​តាមផ្លូវកាយ សូម្បីភិក្ខុនៅក្នុងព្រៃ ក៏ពុំបាននូវរសនៃវិវេក ព្រោះខុសនឹង វិន័យ ឬ សង្ស័យក្នុងវិន័យ​ជាដើម ។

បុគ្គលគួរសិក្សា​រៀនសូត្រច្រើន ឬត្រូវតែជាអ្នក ទ្រទ្រង់ធម៌ ទ្រទ្រង់ព្រះវិន័យ ព្យាយាមសន្ទនា ឬសាកសួរ នូវធម៌​តាមកាល និង សេពគប់ចំពោះបុគ្គលសប្បុរស និយាយពាក្យពីរោះ ពាក្យ​មាន​ប្រយោជន៍ ប្រយ័ត្នពាក្យ ដែលនាំឱ្យក្តៅក្រហាយស្តាយក្រោយ ។

វិចិកិច្ឆា - ការសង្ស័យ ឧបមាបីដូចផ្លូវឆ្ងាយដាច់ ស្រយាល ផ្លូវមានភ័យ ផ្លូវមានចោរ ផ្លូវមានសត្វ​សាហាវ ផ្លូវអត់ទឹកអត់បាយ ។

ផ្លូវឆ្ងាយទាំង​អស់នេះ គឺជាផ្លូវនៃ សេចក្តីអន្តរាយ របស់អ្នកដំណើរ យ៉ាងណាមិញ វិចិកិច្ឆា ការសង្ស័យក្នុងអរិយសច្ចៈ ឬសង្ស័យនៅក្នុងព្រះរតនត្រ័យ ឬសង្ស័យក្នុងនាមរូប ជាផ្លូវនៃ​សេចក្តី​អន្តរាយចំពោះការ បានសម្រេច​មគ្គផល ដូច្នេះបុគ្គលត្រូវសិក្សារៀនសូត្រទ្រ​ទ្រង់ធម៌​វិន័យ និង បដិបត្តិអប់រំចំរើនវិបស្សនា រហូតមាន សទ្ធា ជឿការត្រាស់ដឹង​របស់ព្រះតថាគត អរហន្តសម្មា​សម្ពុទ្ធ ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០១៥ (អាន: ៥៩៥០ ដង)
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០១៣ (អាន: ៨៦៥៥ ដង)
អំពី​ការ​ងារ​ចាយ​វាយ​ទ្រ​ព្យ​សម្ប​ត្តិ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   បច្ចុប្បន្នដំណើរការផ្សាយរបស់ ៥០០០ឆ្នាំ បានបែងចែកការផ្សាយយ៉ាងទូលំទូលាយ បាន​ដោយអាស្រ័យការឧបត្ថម្ភគាំទ្ររបស់ពុទ្ធបរិស័ទគ្រប់ទីកន្លែង ។ ជាបន្តបន្ទាប់ ៥០០០ឆ្នាំ កំពុងគិតធ្វើគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីបង្កើតប្រភពឯកសារផ្នែកព្រះពុទ្ធសាសនាឲ្យបានច្រើន និងមានគុណភាព ។ អាស្រ័យហេតុនេះ ដោយមាន​សេចក្តីសង្ឃឹម និងការមើលឃើញអំពីសំណាក់ពុទ្ធបរិស័ទ នឹងបន្តជួយគាំទ្រការងារផ្សាយរបស់៥០០០ឆ្នាំ តរៀងទៅ ។ ពុទ្ធបរិស័ទអាចចូលរួមដំណើរការផ្សាយ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមសទ្ធាផងចុះ ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកកិច្ចការមួយចំនួនទៀត ដែលកំពុងកកស្ទះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ វិច្ឆិកា នេះមានដូចជា ៖            វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា     |    ឧបាសក ជូ វ៉ារី  ១០០ដុល្លា   |    Phallamony Suor ៣០ដុល្លា |    ឧបាសិកា កែវ សារិទ្ធ      ១០ ដុល្លា |    ឧបាសិកា គីម លាន ២០ដុល្លា  |    ឧបាសក ស៊ីម ប៉ូឡូ និង ឧបាសិកា ពេជ្រ ពិសី ព្រមទាំងបុត្រ ២០ដុល្លា  |    ឧបាសិកា ម៉ានីល សាមៀន ៣០ដុល្លា​​  |    ឧបាសិកា លាង ស៊ីបួយ  |    ឧបាសិកា គង់ និរន្ត ២០ដុល្លា  |    ឧបាសក ឆែម សារឿន ៣០ដុល្លា |    Charya Lim 100$ USA   |    ម្ចាស់ បញ្ញា ៥០ដុល្លា |    Am Chandara ១០ដុល្លា  |    Sambath ៥ដុល្លា  |    Moeung Tithphearun ២០ដុល្លា |    Chor Sophanna ៥ដុល្លា |    Chea Leakhena ១០ដុល្លា |    Heng Piseth     ២៥ ដុល្លា     |    Noy Somphors     ២០ ដុល្លា     |    គ័ង មុយនី និងស្វាមី ៥០ដុល្លា នៅបារាំង      |    ឧបាសិកា ដួង មុនីរ័ត្ន ១៥០ដុល្លា     |    លោក អ៊ិន គង់ និងភរិយា ព្រមទាំងបុត្រ ២ម៉ឺនរៀល     |    លោកស្រី ងួន កត្តាលីណា និងស្វាមី ព្រមទាំងអ្នកម្តាយ ១០ដុល្លា     |    Ngoy Thai ៥០ដុល្លា      |    Sokoun Thim ៦០០ដុល្លា សម្រាប់ ឆ្នាំ២០១៩     |    Thy Sorel ១៥០ដុល្លា      |    ឧបាសិកា Virak Mala ២៥ដុល្លា     |    ឧបាសិកា ណយ ចន្ទ្រា ១០ដុល្លា     |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |    Heng Sothea ២០ដុល្លា     |    Mey Kosany ១០ដុល្លា....  ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨       |         Kc Cecilio (៦០ដុល្លា) សម្រាប់ឆ្នាំ ២០១៨        |          ឧបាសក ហេង វីរិន្ទ (១២០ដុល្លា) សម្រាប់ឆ្នាំ ២០១៨       |         ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត  (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨          |             ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨              |           ឌឹម ឧត្តនា (១០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     គឹម លាន​ (៥០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា តាន់ ស៊ុយម៉េង ១០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា យាន គឹមស៊ាត ៥០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ជា ស្រីទូច ២០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ឈុត កន្យា ១០​ដុល្លា  សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ខេង ច័ន្ទលីណា (១០០ដុល្លា ) សម្រាប់ ឆ្នាំ២០១៨  និងឆ្នាំ ២០១៩     |     ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៨       |     ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩       |     គង់ កែវពិសី  សម្រាប់ខែ តុលា វិច្ឆិកា ធ្នូ     ១៥ ដុល្លា               |     ឧបាសិកា អ៊ិន កាន់យ៉ា​ (៧០ដុល្លា ) សម្រាប់ ឆ្នាំ ២០១៨ និង ឆ្នាំ២០១៩       ៧០ ដុល្លា     |     ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា   (៧៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    ៧៥ ដុល្លា     |     ឧបាសក ចាន់ ហ៊ាង និង ឧបាសិកា ជា ហាំងហួរ និងបុត្រាបុត្រី (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨ និង ២០១៩   ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...