ថ្ងៃ អង្គារ ទី ២១ ខែ មករា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,២៨៩
Today
ថ្ងៃម្សិលមិញ ១៩០,៦៤៣
ខែនេះ ២,២៣៨,៥៦៩
សរុប ១១៩,២៦១,៥៦៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២២៧៧៩ ដង)

ពុទ្ធប្រវត្តិ



 
ពុទ្ធប្រវត្តិ

១- អំពីទ្រង់ប្រសូត

ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់​ប្រតិសន្ធិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេញ​បូណ៌មី ខែអាសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ ឆ្នាំជាព្រះរាជបុត្រនៃ​ព្រះបាទសុទ្ធោទនៈ និងព្រះនាង​មាយាទេវី ព្រះរាជា​នៃ​សក្យវង្ស គ្រងក្រុងកបិលភស្ដុ ដែនសក្កៈ គឺ​ប្រទេស​នេប៉ាល់​សព្វ​ថ្ងៃ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវ័នឧទ្យាន ដែល​ឋិត​នៅ​ក្នុង​អាណាខេត្រ​នៃ​ប្រទេស​នេប៉ាល់ ជិត​ព្រំប្រទល់​នេប៉ាល់ នឹង​ឥណ្ឌៀ​សម័យ​បច្ចុប្បន្ន។

ការ​ប្រសូត​នៃ​ព្រះសិទ្ធត្ថ​កើត​មាន​ឡើង​ក្នុង​ពេល​ព្រះនាង​មាយាទេវី​ជា​ព្រះវរមាតា​ទ្រង់​ធ្វើ​ដំណើរ​ដោយ​រាជ​បរិពារ ចេញ​ពី​ក្រុង​កបិលពស្ដុ រាជធានី​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះស្វាមី ទៅ​កាន់ទេវទហៈ​ព្រះរាជធានី​ព្រះរាជបិតា​របស់​ព្រះនាង។ កាល​ព្រះនាង​យាង​ដល់​លុម្ពិនីវ័ន ត្រង់​ព្រំដែល​កបិលពស្តុនឹង​ទេវទហៈ, វេលាថ្ងៃ​ត្រង់​ជាក់ ព្រះនាង​ក៏​ប្រសូត​ព្រះរាជ​បុត្រ​ពិសិដ្ឋ​ គឺ "​ព្រះសិទ្ធត្ថ" ក្រោម​ដើម​សាលព្រឹក្ស​ ១ ដើម។

ក្នុង​ពុទ្ធសករាជ ២៩៣ មុនគ្រិស្តសករាជ ២៥០ ឆ្នាំ ព្រះបាទអសោក​រាជាធិរាជ​ប្រទេសឥណ្ឌៀបានទ្រង់ស្ដេចយាង​ទៅកាន់លុម្ពិនីវ័ន ទ្រង់​បាន​ចារឹកសសរថ្ម ១ កំពស់ប្រមាណ ១០ ម៉ែត្រ ទុកជាទីសំគាល់​នៅ​ទី​ប្រសូត​នៃ​ព្រះសក្យមុនីសម្ពុទ្ធ ជា​ពុទ្ធបូជនីយដ្ឋានទី ១ សម្រាប់​ពុទ្ធបូជនីយេស​ក៏​នានា​​ធ្វើ​ពុទ្ធបូជា។

២- អំពី​ទ្រង់​បាន​ត្រាស់​ដឹង

កាល​ព្រះសិទ្ធត្ថ​រាជមានវ័យ​ចម្រើន​ឡើង​ទ្រង់​សិក្សា​វិជ្ជា​អក្សរសាស្ត្រ​នឹង​វិជ្ជា​យុទ្ធសាស្ត្រ​ក្នុង​សំណាក់​សាស្ត្រាចារ្យ​នាម "វិស្វាមិត្រ" លុះ​មាន​ព្រះជន្ម ១៦ ឆ្នាំ ទ្រង់​បាន​ទទួល​ភិសេក​ជា​មួយ​នឹង​ព្រះនាង​ពិម្ពាយសោធរាដែល​មាន​ព្រះជន្ម​ដំណាល​គ្នា សោយ​រាជ្យ​ជាធំ​លើសក្យវង្ស គ្រង​ក្រុង​កបិលពស្ដុ តំណាង​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះរាជ​បិតា នៅ​ថ្ងៃអាទិត្យ ពេញ​បូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ។ ទ្រង់​សោយ​រាជ​បាន​ ១៣ឆ្នាំ ព្រះជន្ម​២៩ ឆ្នាំ បាន​ព្រះរាជ​បុត្រ ១ ព្រះអង្គ​ព្រះនាម "រាហុល" ហើយទ្រង់​ចេញ​ទៅ​ទ្រង់​ព្រះផ្នួស​ក្នុង​ថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា នៅថ្ងៃដែលព្រះរាជបុត្រ​ទ្រង់​ប្រសូត​នោះ, ព្រះអង្គ​ទ្រង់​ព្រះផ្នួស​ហើយទ្រង់​ស្វែង​រក​មោក្ខធម៌​ដោយ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយាអត្តកិលមថានុយោគ ដើម្បី​ពិសោធរកពោធិញ្ញាណ អស់​ថិរវេលា​៦ឆ្នាំ ក្នុង​ឧរុវេលា​ប្រទេស មគធរដ្ឋ។

ក្រោយ​ពេល​ទ្រង់​លះ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយា​ចេញ​ហើយ​បែរ​មក​បំពេញ​មជ្ឈិមាបដិបទាវិញ ទ្រង់បានត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ប្រាកដ​ឡើង​ក្នុង​លោក នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី​ ខែពិសាខ ឆ្នាំវក មុន​ពុទ្ធសករាជ ៤៥ ក្រោម​ពោធិព្រឹក្ស​ ១ ដើម នៅ​ខាង​លិច​ស្ទឹង​ នៅខាងលិច​ស្ទឹង​នេរញ្ជរា នា​មណ្ឌលគយា ដែល​សព្វ​ថ្ងៃ​ហៅ​ "​ពុទ្ធគយា" ឋិត​នៅ​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែត្រ ខាង​ត្បូង​ក្រុង​គយា ក្នុង​រដ្ឋ​ពិហារ ប្រទេសឥណ្ឌៀ។


ពុទ្ធគយា​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ២ សម្រាប់​ពុទ្ធបូជនីយេសក៍នានា​ធ្វើ​ពុទ្ធបូជា ដែល​សកលលោក​ស្គាល់​បាន​ដោយ​សារព្រះបាទ​អសោក​រាជា​ធិរាជ​ទ្រង់​បាន​សាង​ព្រះចេតិយ ១ ធំខ្ពស់​ហៅ "​ចេតិយ​ពុទ្ធគយា" នឹងចេតិយ​តូចៗ ជាច្រើន នៅ​មាន​ដល់​សព្វ​ថ្ងៃ។

ក្រោយ​ពុទ្ធបរិនិព្វាន, ពុទ្ធបរិស័ទ្ធ​បាន​សាង​វិហារ​ជាច្រើន​នៅ​ទី​ទ្រង់​ត្រាស់​ដឹង​នោះ, តែ​វិហារ​ទាំង​នោះ​បាក់​បែក​អស់​ទៅ​ហើយ នៅសល់​តែ​វិហារ​១ មាន​ព្រះពុទ្ធរូបមារ​វិជ័យ​១​ព្រះអង្គធំ លាប​ទឹកមាស ទ្រង់​ព្រះភ្នែន ព្រះហស្ថ​ស្ដាំ​ចង្អុល​ផែនដី ជាភស្ដុតាង​ចំពោះ​កិច្ច​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ឈ្នះមារ​ហើយ​ទ្រង់​ត្រាស់​ដឹង​ព្រះសព្វញ្ញុតញ្ញាណ។

សព្វ​ថ្ងៃទីពុទ្ធគយា​មាន​ដើម​ពោធិ៍​១ ដើម​ថ្មី​ដុះ​ចេញ​ពី​ដើមពោធ៍​ចាស់​ដែល​ក្ស័យ​ទៅ​ហើយ។

ក្នុង​បច្ចុប្បន្នកាល ទីពុទ្ធ​គយាជាទីប្រជុំ​គណៈ​កម្មការ​ទី​ប្រឹក្សា​ខាង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​នានា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ក្នុង​សកលលោក​មាន​ប្រទេស​កម្ពុជា​យើង​ជា​ដើម បាន​បញ្ជូន​ប្រតិកូទៅ​រួម​ប្រជុំ​ផង។

៣- អំពី​ទ្រង់​សម្ដែង​ព្រះធម្មចក្ក

បន្ទាប់​ពី​ទ្រង់​បាន​ត្រាស់​ដឹង ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ពិចារណា​អនុត្តរធម៌​នឹង​និស្ស័យ​សត្វ​នៅ​សត្តមហាឋាន​មាន​រតនបល្ល័ង​ជាដើម អស់​ថិរវេលា​៧ថ្ងៃ ៧ដង (ជា ៤៩ថ្ងៃ) រួចហើយ​ទ្រង់​ស្ដេច​យាង​នៅ​ថ្ងៃ​សៅរ៍​ពេញបូណ៌មី ខែអាសាធ ឆ្នាំវក ទៅសំដែង​ព្រះធម្មចក្កបឋមទេសនា​ពណ៌នាអំពី​ទុក្ខ​ទាំង​១៣កង, អំពី​ហេតុ​កើត​ទុក្ខ​គឺ​ តណ្ហា អំពី​រលត់​ទុក្ខ​គឺ​ព្រះនិព្វាន នឹង​អំពីមធ្យោបាយ​ដើម្បី​រំលត់​ទុក្ខ គឺមគ្គ​ប្រកប​ដោយ​អង្គ ៨ (ចតុរារិយសច្ច) ប្រោស​បញ្ចវគ្គិយភិក្ខុ (មានគ្នា ៥ នាក់) នៅ​ឥសិបតនៈមិគទាយវ័ន។ សព្វ​ថ្ងៃព្រៃនេះ​ទៅជាទីពិសេស ១ ហៅ "​សារនាថ" នៅ​ចម្ងាយ ១០ គីឡូម៉ែត្រ​ពី​ស្ថានីអយស្ម័យយាន​ក្រុង​ពារាណសី ដែលសព្វថ្ងៃ​ហៅ "បេណារ៉េស"។

គេបានពូន​ដី​ខ្ពស់​ជាព្រះស្ដូប ១ ហៅ "ចៅខាន់ស្ដូប" ត្រង់​ទី​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ជួបនឹង​បញ្ចវគ្គិយភិក្ខុ​ជា​ដំបូង។ ស្ដូបនោះ​នៅ​ខាង​ត្បូង​បន្តិច​ពី​មិគទាយវ័ន។

ទីទ្រង់​សំដែង​ព្រះធម្មចក្ក​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ៣ ព្រះបាទ​អសោក​រាជា​ធិរាជ​ទ្រង់​បាន​សាង​ព្រះស្ដូប​ ១ ត្រង់​ទី​នោះ​ហៅ "​ធម្មេឃស្ដូប" ហើយ​នៅ​ជិត​ព្រះស្ដូប​នោះ​ទ្រង់​បាន​សាង​សសរថ្ម​ ១ ចារឹក​អក្សរ​ជា​គ្រឿង​សំគាល់ នៅកំពូល​សសរថ្ម​នោះ​មាន​រូប​សឹង្ហមុខ ៤ ឈរទល់​គូឌ​គ្នា​បែរ​មុខ​ទៅ​ទិស​ទាំង ៤ ក្រោម​ជើងសឹង្ហ​មាន​រូបកង់ចក្រ ឥឡូវ​រូប​សឹង្ហ​ នឹង​រូបកង់ចក្រ​នោះ គេ​យក​ទៅដំកល់​ទុក​នា​ភណ្ឌនិកេតសារនាថ សព្វថ្ងៃ​រដ្ឋាភិបាល​ឥណ្ឌៀ​បាន​ចម្លង​រូប​សឹង្ហ​ នឹង​កង់ចក្រ​នោះ​ធ្វើ​ជា​ទង់​ជាតិ​នឹង​ជា​រូប​ត្រា​ឥណ្ឌៀ ជានិមិត្តរូប​បង្ហាញ​សកល​លោក​ឲ្យ​ឃើញ​ថា ការ​កសាង​ឯករាជ​ប្រទេស​ឥណ្ឌៀ គឺ​យក​តម្រាប់​តាម​គោល​ច្បាប់​ព្រះពុទ្ធសាសនា។

សម័យ​បុរាណ ទីសំដែង​ព្រះធម្មចក្កមានវត្តអារាម​នឹង​ព្រះស្ដូប​ជា​ច្រើន​ដែល​ពុទ្ធបរិស័ទ​កសាង តែ​បែកបាក់​អស់ទៅ​ហើយ សម័យ​បច្ចុប្បន្ន​នៅ​មាន​តែ​ធមេឃស្ដូបដូច​ពណ៌​នាខាង​ដើម ដែល​ព្រះបាទ​អសោក​ទ្រង់​សាង​ក្នុង​ពុទ្ធសតវត្សទី ៣ ហើយនឹង​មូលគន្ធកុដិមហាវិហារ ដែល​អនារិធម្មបាលបណ្ឌិតជាតិលង្កាទ្វីបកសាងក្នុងរវាងពុទ្ធ​សតវត្សទី ២៥ គ្រិស្ដសតវត្សទី ២០​ ជាពុទ្ធ​បូជនីយដ្ឋានសម្រាប់​ពុទ្ធបូជនីយេសក៏នានា​គោរពបូជា នឹងកុដិលំនៅ​ព្រះសង្ឃ​សព្វថ្ងៃនេះ។

៤- អំពីទ្រង់បរិនិព្វាន

លំដាប់​ពីទ្រង់សំដែង​ព្រះធម្មចក្ក​មក, ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាច់​ចរ​ប្រកាស​សាសនា​ប្រោស​វេនេយ្យសត្វ ដោយ​ទ្រង់​ប្រព្រឹត្ត​ពុទ្ធកិច្ច ៥ យ៉ាង​គឺ ១- ពេលព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត, ២- ពេល​រសៀលទ្រង់​សំដែង​ធម៌​ប្រោស​ចតុព្វធពុទ្ធបរិស័ទ, ៣- ពេលព្រលប់​ទ្រង់ប្រទាន​ឱវាទ​ពួកភិក្ខុ ៤- ពេល​អធ្រាត្រទ្រង់​ដោះ​បញ្ហា​នៃ​ទេវតា ៥- ពេល​បែក​បច្ចូសទ្រង់​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ​ដែល​គួរ​ប្រោស ឬ​មិន​គួរ​ប្រោស​នៅ​ក្នុង​មធ្យមប្រទេស គឺ​ប្រទេស​ឥណ្ឌៀ​អស់​វេលា ៤៥ ឆ្នាំ គឺ​ចាប់​ផ្ដើម​ប្រកាស​ពីព្រះជន្ម ៣៥ រហូតដល់​ព្រះជន្ម ៨០ ត្រាតែ​មាន​ពុទ្ធបរិស័ទទាំង ៤ គឺ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា គ្រប់គ្រាន់ អាច​ទ្រទ្រង់​អាច​ផ្សាយ​ព្រះពុទ្ធសាសនា​ជំនួស​ព្រះ​អង្គត​មក​បាន ទើប​ទ្រង់​ស្ដេចយាង​ទៅ​ចូល​ព្រះបរិនិព្វាន​នៅថ្ងៃ​អង្គារ ខែ​ពិសាខ ឆ្នាំម្សាញ់ មុនពុទ្ធសករាជ ១ថ្ងៃ ក្រោម​ដើម​សាលព្រឹក្ស​ទាំងគូរ នៅ​ខាង​លិច​ក្រុង​កុសិនារា គឺ​កុសិនគរៈឬភស្សិ ដែលឋិត​នៅចម្ងាយ ៩ គីឡូម៉ែត្រ​ពី​ក្រុង​គោរក្ខបូរ នៅរដ្ឋ​ឧត្ដរ ប្រទេស នាប្រទេស​ឥណ្ឌៀ​សម័យ​បច្ចុប្បន្ន។

ព្រះបរមសព​នៃព្រះសម្មាសម្ពុទ្ធ ពុទ្ធបរិស័ទ​បាន​បូជា​ព្រះភ្លើង ក្នុង​ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ នៅមកុដពន្ធនៈចេតិយ ឬអង្គរៈចេតិយ ខាងកើត​ក្រុង​កុសិនគរៈ គឺរាមករៈចេតិយ​សព្វថ្ងៃ។ ក្រោយ​ពេល​បូជា​គេ​បាន​បែងចែក​ព្រះបរមសារីរិកធាតុជា ៨ចំណែក រវាងព្រះរាជា ៨រដ្ឋ នាធម្យមប្រទេស​សម័យ​នោះ។

ក្នុងសម័យ​ពុទ្ធបរិនិព្វាន កុសិនគរៈជា​ក្រុង​មាន​ប្រាសាទ​ព្រះស្ដូប​ពុទ្ធ​បូជនីយដ្ឋាន​ជាច្រើន សម័យ​បច្ចុប្បន្ន​ដោយ​ហេតុ​គេ​បោះ​បង់​ទី​ក្រុង​ទៅ ពុទ្ធបូជនីយដ្ឋាន​នៅ​ទីក្រុង​នោះ​ក៏​បាន​បាក់បែកអស់ នៅ​មាន​តែ​មហា​បរិនិព្វាន​ស្ដូប ១ នឹង​ព្រះវិហារ១ ដំកល់​ព្រះពុទ្ធ​រូប​បរិនិព្វាន ១ ព្រះអង្គធំ។ ទីទ្រង់​បរិនិព្វាន​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ៤ សម្រាប់​ពុទ្ធបូជនីយេសក៍ធ្វើ​ពុទ្ធបូជា។

ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៣ ធ្នូ ឆ្នាំ២០១៩ (អាន: ១០២២ ដង)
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤០២៨ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៦៤៨៥ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩២៣ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |    នូ សុធារ៉ា ២០ដុល្លា    |    អាម ចាន់ដារ៉ា ៥ដុល្លា    |    ឧបាសិកា និរោធ ១០ដុល្លា    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ប្អូន សុខ តុលា ១០ដុល្លា    |    ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០ .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...