30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧០,៧០៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២០,៤២៣
សរុប ៣៨៣,៧០៧,១១៦
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២៧,០៥៣ ដង)

ទោស​នៃ​សេចក្ដី​ក្រោធ



​​​​​

ទោស​នៃ​សេចក្ដី​ក្រោធ

ធម្មតា​មនុស្ស​ណា​មួយ ដែល​ច្រឡោត​ខឹង​ឡើង​ចំពោះ​នរណា​ម្នាក់, បើ​អ្នក​ម្ខាង​គេ​អត់ធន់​បាន មិន​ខឹង​តប​វិញ​សោះ ហើយ​អ្នក​ម្ខាង​នោះ​នៅ​តែ​ចចេស​ខឹង​នឹង​គេ ដរាប​ដល់​ជេរ​ប្រទេច​ផ្ដាសា​គេ​ថែម ៗ ញយៗ ដងទៅ អ្នក​ដែរ​ខឹង​ហើយ​ជេរ​គេ​ដោយ​បំពាននោះ ក៏​នឹង​ត្រឡប់​ជា​ភ័យ​ខ្លួន​វិញ ឬ​នឹង​ត្រឡប់​ជា​មាន​សេចក្ដី​អន្តរាយ​ដល់​ខ្លួន​វិញ​មិន​ខាន; ដូច​ព្រាន​សុខន​ឈ្មោះកោកៈ។

សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖
រឿង​ ព្រាន​សុនខ​ឈ្មោះ កោកៈ

ព្រាន​សុនខ​ឈ្មោះ​កោកៈ​នោះ បណ្ដើរ​សុនខ ១ ហ្វូងទៅ​បណ្ដេញ​សត្វ​ក្នុង​ព្រៃ។ ថ្ងៃ​នោះ​ក៏​ចួន​ប្លត​សូន្យ​ទទេ មិន​បាន​សត្វ​អ្វី ១ សោះ។ លុះ​ប្រទះ​នឹង​ភិក្ខុ​ ១ រូប​ក៏​គិត​ថា ៖ " ការ​ដែល​អញ​មិន​បាន​សត្វ​ក្នុង​ថ្ងៃ​នេះ មិន​ទាស់​ពី​រឿង​អ្វី​ទេ, ច្បាស់​ជា​ទាស់​ពី​ព្រោះ​តែ​អញ​ឃើញ​មនុស្ស​កាឡកិណ្ណី​នេះ​ឯង បាន​ជា​ឆ្នែង​អស់ " នឹក​ខឹង​ក្នាញ់​ក្នុង​ចិត្ត​ដូច្នោះ ក៏​ពន្យុះ​ឆ្កែ​ឲ្យ​ដេញ​ខាំ​លោក។

ភិក្ខុ​នោះ​ស្ទុះ​ឡើង​ដើម​ឈើ។ ព្រាន​ឆ្កែ​ក៏​តាម​ទៅ​ចាក់​បាទ​ជើង​លោក​នឹង​លំពែង, ទោះ​បី​លោក​អង្វរ​យ៉ាង​ណា​ក៏​មិន​ស្ដាប់; ចេះ​តែ​ចាក់​ដរាប​ដល់​របូត​ចីវរបស់​លោក​ធ្លាក់​ចុះ​មក​គ្រប​លើ​ខ្លួន។ ឯហ្វូង​ឆ្កែ កាល​បើ​ឃើញ​ដូច្នោះ, សម្គាល់​ថា​លោក​ធ្លាប់​ចុះ​មក ហើយ​ក៏​នាំ​គ្នា​ខាំ​ត្រជាក់​ជញ្ជែង​ព្រាន​នោះ​ដរាប​ដល់​ស្លាប់។ កាល​បើ​ឆ្កែ​អស់​ចៀស​ចេញ​ទៅ​ហើយភិក្ខុ​នោះ​ចុះ​មក, កើត​មាន​សេចក្ដី​សង្ស័យ​ក្រែង​ខូច​សីល​របស់​លោក ក៏​ទៅក្រាប​បង្គំ​ទូល​សួរ​ព្រះបរម​សាស្ដា ៗ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ៖ " សីល​របស់​អ្នក​មិន​ធ្លុះធ្លាយ​ទេ " ហើយ​ទ្រង់​សម្ដែងព្រះ​គាថា ថា៖


យោ អបទុដ្ជស្ស នរស្ស ទុស្សតិ
សុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំ
សុខុមោ រជោ បដិវាតំវ ខិត្តោ។


សេចក្ដី​ថា៖ មនុស្ស​ល្ងង់​ខ្លៅ​ណា​មួយ​ទៅ​ប្រទូស្ដ​នឹង​នរជន​តែ​ឥត​ប្រទូស្ដ​ដល់​ខ្លួន ហើយ​គេ​ជា​មនុស្ស​ល្អ​បរិសុទ្ធ ជា​មនុស្ស​ឥត​ទួល​ពោល​គឺ​កិលេស, អំពើ​បាប​នោះ​ឯង​តែង​ត្រឡប់​មក​ត្រូវ​មនុស្ស​ល្ងង់​ខ្លៅ​នោះ​វិញ​មិន​ខាន, ដូច​ធូលី​ដ៏​ល្អិត​ដែល​បុគ្គល​បាច​ច្រាស​ខ្យល់ តែង​ត្រឡប់​មក​ត្រូវ​ខ្លួន​វិញ។

អ្នក​ដែល​មិន​ចេះ​អត់អន់ ច្រើន​មាន​សេចក្ដីវិនាស​អន្តរាយ​ដូចរឿង​ព្រាន​ដែល​និទាន​មក​នេះ។ ព្រោះ​ហេតុ​ដូច្នោះ បណ្ឌិត​ទាំង​ឡាយ​ដែល​ប្រាថ្នា​មិន​ឲ្យ​មាន​ភ័យ និង​ពៀរ​ដល់​ខ្លួន គួរ​ពិចារណា​ឲ្យ​ឃើញ​ទោស​របស់ ទោសៈ ថា ៖ " ដូច​ជា​ភ្លើង​ដុត​ខ្លួន និង​អ្នក​ដទៃ​ឲ្យ​ខ្លោច​ផ្សា " ហើយ​គួរ​សមាទាន​នូវ​អធិវាសនក្ខន្តី ថា ៖ " ថ្ងៃ​នេះ​អញ​នឹង​រក្សា​សីល​អធិវាសនក្ខន្តី មិន​ក្រោធ​ខឹង​នឹង​នរណា​ទេ " លុះ​សមាទាន​ដូច្នេះ​រួច​ហើយ ត្រូវ​ប្រុង​ស្មារតី​រឭក​ដល់​ការ​សមាទាន​នោះ​ឲ្យ​រឿយៗ; បើ​ក្រែង​វង្វេង​ភ្លេច​ត្រូវ​ធ្វើ​គ្រឿង​សម្គាល់​យ៉ាង​ណា​មួយ​ទុក​នឹង​ខ្លួន មាន​កួច​ជាយសំពត់​ចំណាំ​ជា​ដើម, លុះ​ក្រឡេក​ឃើញគ្រឿង​សម្គាល់​នោះ ក៏​នឹង​នឹក​ឃើញ​ឡើង​ភ្លាម​មិន​វង្វេង​ភ្លេច​ឡើយ; ខំ​ហាត់​ញយ ៗ ទៅ​ក៏​មុខ​ជា​ធ្លាប់​ទៅ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៨៥០ ដង)
សម្លឹ​ង​ផ្នែក​ក្នុង​នៃ​ជី​វិត​ ទើ​បគិត​រកធម៌
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៧០,១៤៧ ដង)
សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៤៦៣ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿