ថ្ងៃ ពុធ ទី ២៦ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៧៥៧
ថ្ងៃម្សិលមិញ ៣៨,៧៣៥
ខែនេះ ១,២០៦,៧៦០
សរុប ៤៥,៤៩២,៥២៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ កក្តដា ឆ្នាំ២០១៧ (អាន: ១០១០៩ ដង)

ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ



 
រឿង​​នាង​​វេស្សា​មិត្តា​
(​ ចាក​ ម. វា. )
(​ ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ​​ )

កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​កោសម្ពិក​រាជ ព្រះ​អគ្គ​ម​ហេ​សី​ព្រះ​នាម​វេស្សា​មិត្តា​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ស​ម្ពិយ ។​

ថ្ងៃ​មួយ​ព្រះ​នាង​វេ​ស្សា​មិត្តា​បាន​ស្តាប់​ធ៌មព្រះ​សម្ពុទ្ធ​កើត​សេចក្តី​ជ្រះ​ថ្លា​ ថ្វាយ​ខ្លួន​ជា​ឧ​បាសិ​កា​យក​ព្រះ​រត​ន​ត្រ័យ​ជា​ទី​ពឹង​រំ​លឹក​ស្មើ​ដោយ​ជី​វិត​ តែង​ទំ​នុក​បំ​រុង​ភិក្ខុ​សង្ឃ​ដោយ​បច្ច័យ​ទាំង​បួន​ពុំ​ដែល​ដាច់​ ។

ចំ​ណេរ​កាល​ខាង​ក្រោយ​មក​​ មាន​ស្តេច​បច្ច​ន្ត​រាជ​​មួយ​អង្គ​ប្រា​ថ្នា​ចង់​បាន​រាជ​សម្បត្តិ​ លើក​ទ័ពមក​បម្រុង​ឡោម​ចាប់​ព្រះ​បាទ​កោស​ម្ពិក​រាជៗ ទ្រង់​ជ្រាប​ហើយ​ ក៏​លើក​ទ័ព​ ទៅ​ច្បាំង​យក​ព្រះ​អគ្គ​ម​ហេ​សី​ទៅ​ជា​មួយ​ផង​ រៀប​ចំ​ព្រះ​ពន្លា​ស្នាក់​ទ័ព​នៅ​ឆ្ងាយ​ពី​ស​មរ​ភូមិ​ ទុក​ព្រះ​ម​ហេ​សី​ឲ្យ​នៅ​ក្នុង​ទី​នោះ​​ ហើយ​ទ្រង់​មាន​ព្រះ​រាជ​ឳង្កា​ប្រាប់​ព្រះ​នាង​ជា​អគ្គ​ម​ហេ​សី​ថា​ បើ​ឃើញ​លើក​ទង់​ក្រ​ហម​ ឲ្យ​នាង​រត់​ទៅ​ពួន​នៅ​ទី​ណា​ឲ្យ​បាន​សុខ​ចុះ គឺ​បង​ចាញ់​ពួក​បច្ចា​មិត្រ​ហើយ​ ទ្រង់​មាន​ព្រះ​រាជ​ឳ​ង្កា​ដូច្នោះ​ហើយ​ស្តេច​យាង​ទៅ​កាន់​ទី​ស​មរ​ភូមិ​ច្បាំង​ជាមួយ​ស្តេច​បច្ចន្ត​រាជ ក៏​ប​រា​ជ័យ​ចាញ់​ស្តេច​បច្ចន្ត​រាជ​ ទើប​ប្រាប់​ឲ្យ​សេនា​លើក​ទង់​ក្រ​ហម​ ស្តេច​បច្ចន្ត​រាជ​ក៏​ចាប់​ព្រះ​អង្គ​ធ្វើ​គត់​ទៅ​ ។

ឯនាង​វេស្សា​មិត្តា​ជា​ព្រះ​អគ្គម​ហេ​សី​ ត្រូវ​ពួក​ទាហាន​ខាង​ស្តេច​បច្ច​ន្ត​រាជ​ចាប់​បាន​នាំយក​ទៅ​ថ្វាយ​ស្តេច​បច្ច​ន្ត​រាជៗ ទត​ឃើញ​​ព្រះ​រូប​ឆោម​ល្អស្រស់​ ក៏​និ​យាយ​លួង​លោម​នាង​ដើម្បី​ធ្វើ​ម​ហេ​សី ព្រះ​នាង​មិន​ព្រម​ទ្រង់​មាន​ព្រះ​សុ​វណ្ណិយ​ថា​ ខ្ញុំ​ជា​ស្រ្តី​មាន​យស​ស័ក្តធំ​ដោយ​សារ​ព្រះ​ស្វា​មី​ខ្ញុំ​ព្រះ​រាជ​ទាន​ឲ្យ​ ឥ​ឡូវ​ព្រះ​​​អង្គ​សម្លាប់​ស្វា​មី​ខ្ញុំ​ ហើយ​ឲ្យ​ខ្ញុំ​រីក​រាយ​ជាមួយ​ព្រះ​អង្គ​ដូច​ម្តេច​កើត​ ខ្ញុំ​មាន​សេចក្តី​ក្រោធ​ចំ​ពោះ​ព្រះ​អង្គ​តែ​ម្យ៉ាង​ ។

ព្រះ​បាទ​ប​ច្ច​ន្ត​រាជ​ទ្រង់​ព្រះ​សណ្តាប់​​ហើយ​ ក្រោធ​ពិ​រោធ​ជា​ខ្លាំង​ បង្គាប់​ឲ្យ​អា​មាត្យ​ដុត​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ ហើយ​បង្គាប់​ឲ្យ​នាង​ចូល​ទៅ​ក្នុង​ភ្លើង​ ព្រះ​នាង​មិន​ព្រម​ចូល​ ទ្រង់​មាន​ព្រះ​សុ​វណ្ណិយ​​តប​ថា​ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អា​ក្រក់​ផុត​ជាង​ជន​ទាំង​ពួង​ក្នុង​លោក​ សម្លាប់​ស្វា​មី​គេ​ហើយ​ ដុត​សម្លាប់​ម​ហេ​សី​គេ​ទៀត​​ ខ្ញុំ​គ្មាន​សត្រូវ​នឹង​ព្រះ​អង្គ​ទេ​ មិន​គួរ​អ្នក​ណា​ធ្វើ​ទោស​បាន​ឡើយ​ ។

ព្រះ​បាទ​បច្ចន្តរាជ​ឲ្យ​អា​មាត្យ​ចង​បោះ​ទៅ​ក្នុង​ភ្លើង​ ។ ក្នុង​ពេល​ដែល​គេ​ចាប់​ចង​ព្រះ​នាង​វេស្សា​មិត្តា​​​ ទ្រង់​រំពឹង​ថា​អត្មា​អញ​គ្មាន​អ្វី​ជា​ទី​ពឹង​ទេ​ មាន​តែ​ព្រះ​រត​ន​ត្រ័យ​ទាំង​បី​ជា​ទី​ពឹង​ដ៏​ប្រ​សើរ​របស់​អញ​ គិត​ដូច្នេះ​ហើយ​នាង​រំ​ពឹង​ក្នុង​ព្រះ​ទ័យថា​ ពុ​ទ្ធំ ស​រណំ​ គ​ច្ឆា​មិ​ ធម្មំ ស​រណំ គច្ឆា​មិ​ សង្ឃំ សរណំ គច្ឆា​មិ​ ដូច្នេះ​ពុំ​ដែល​ដាច់​​ ។​ ដោយ​គុណា​នុ​ភាព​ព្រះ​រតន​ត្រ័យ​ភ្លើង​ឥត​មាន​ក្តៅ​ដល់​ព្រះ​នាង​ឡើយ​ ទោះ​បី​នៅ​ក្នុង​គំ​នរ​រងើក​ភ្លើង​ធំ​ដល់​ម្ល៉ោះ​ ក៏​ហាក់​ដូច​ជា​នៅ​ក្នុង​ត្របក​ឈូក​ ។

ព្រះ​បាទបច្ច​ន្ត​រាជ​ទត​ឃើញ​អស្ចារ្យ​ដូច្នោះ​ហើយ​ ក៏​ស្ទុះ​ទៅ​យក​នាង​ពី​គំ​នរ​ភ្លើង​ហើយ​ថ្វាយ​បង្គំ​នាង​ធ្វើ​ជា​មាតា​បង្កើត​ ទំ​នុក​បំ​រុង​នាង​សព្វ​គ្រប់​ឥតមាន​​ខ្វះ​ ។ ព្រះ​នាង​វេស្សា​មិត្តា​ទ្រង់​រំលឹក​ទូ​ន្មាន​ព្រះ​បាទ​បច្ចន្ត​រាជ​និង​ម​ហា​ជន​ឲ្យ​ធ្វើ​ទាន​រក្សា​សីល​គ្រប់ៗគ្នា ដល់​ព្រះ​នាង​អស់​អា​យុ​ បាន​ទៅ​កើត​ក្នុង​ទេវ​លោក​ប​រិ​បូណ៍​ដោយ​សម្បត្តិ​យ៉ាង​អស្ចារ្យ​ ឯ​ពួក​ម​ហា​ជន​ដែល​ប្រ​តិ​បត្តិ​តាម​នាង​ ដល់​អស់​​អាយុ​​ក៏​បាន​ទៅ​កើត​ទេវ​លោក​ដែរ​ ៕

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​​ប្រ​ជុំ​និទាន​ជាតក


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧ (អាន: ៣៧០៧៩ ដង)
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ១៧ មិថុនា ឆ្នាំ២០១៧ (អាន: ៤១៦៨១ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ
ផ្សាយ : ០១ កក្តដា ឆ្នាំ២០១៧ (អាន: ៦៩១៥ ដង)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៨៧៩១ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro