ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,៥២៥
Today
ថ្ងៃម្សិលមិញ ៧០,៩៣៩
ខែនេះ ៩៥៥,៩៧៨
សរុប ១១១,៦២១,៣២៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៧០២ ដង)

ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ



 
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ

សួរៈ អាកប្បកិរិយា​ការ​ប្រព្រឹត្ត​គឺ យើង​មិន​គួរ​ញាប់ញ័រ​សូម្បី​ថា នឹង​មាន​ទំនាស់។ តែ​បើ​យើង​ពិចារណា​ហើយ​ថា ទំនាស់​នឹង​គោលធម៌ យើង​មិន​គួរ​បណ្ដោយ​ខ្លួន តែ​ក៏​មិន​រាំង​ខ្ទប់ តែ​ត្រូវ​​ហ្វឹក​ហាត់​ខ្លួន​ឯង រក្សា​ចិត្ត​ឲ្យ​ប្រាថ្នា​ល្អ​យ៉ាង​នេះ ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

-​ឆ្លើយៈ ព្រះពុទ្ធ​ជា​អម្ចាស់ កាល​ហ្វឹកហាត់​ដល់​វេនយ្យ​សត្វ ព្រះអង្គ​ក៏​មិន​អាច​ឲ្យ​តាម​បាន។ ព្រះទ័យ​ព្រះអង្គ គឺ​ព្រះអង្គ​ទ្រង់​ប្រើបញ្ញា​ពិចារណា​ថា ពេល​នេះ​គេ​អភិវឌ្ឍ​ឬ​សិក្សា​នៅ​ក្នុង​លំដាប់​ណា បើ​ឥន្ទ្រិយ​នៅ​មិន​ទាន់​ដល់​ព្រម ព្រះអង្គ​ក៏​មិន​ទាន់​ប្រគល់​ឲ្យ មិន​បង្រៀន​រឿង​ហ្នឹង។ មិន​មែន​ថា ឲ្យ​តែ​ចិត្ត​យើង ចង់​ឲ្យ​គេ​ជា​យ៉ាង​នេះ​ឬ​យ៉ាង​នោះ ក៏​ចេះ​តែ​ហ្វឹកហាត់​ទៅ​ទាំង​បង្ខំ​ទេ។ ការ​នោះ​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ។

- ឥន្ទ្រិយ​របស់​គេ​មិន​ទាន់​ចាស់​ក្លា​ល្មម តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?

១- គឺ​ត្រូវ​រង់​ចាំ​ឲ្យ​ឥន្ត្រិយ​ចាស់​ក្លា ២- ត្រូវ​ប្រើ​វិធី​ចាត់​ឱកាស​ត្រៀមបែប​បទ​ហ្វឹក​ហាត់ និង​ជួយ​ជំរុញ​ឲ្យ​គេ​មាន​ឥន្ទ្រិយ​ចាស់​ក្លា ដែល​លោក​ហៅ​ថា វិធី​បន្ទុំ​ឥន្ទ្រិយ​នោះ​ជា​មុន​សិន ល្មម​គេ​ដល់​ព្រម​ហើយ​ទើប​ចាត់​សំដែង​ធម៌​នោះ​ៗ​បាន។ បើ​នៅ​មិន​ទាន់​ដល់​ព្រម​ទេ ក៏​នៅ​តែ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន។ឥន្ទ្រិយ​គឺ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា។

-សួរៈ ព្រះពុទ្ធអង្គ​ទ្រង់​ជ្រាប​ថា បុគ្គល​ណា​មាន​ឥន្ទ្រិយចាស់​ក្លា ឬ​មិន​ចាស់​ក្លា​ត្រឹម​ណា និង​ គួរ​បន្ទុំ​ឥន្ទ្រិយ​យ៉ាង​ណា។ តើ​បច្ចុប្បន្ន យើង​អាច​នាំ​មក​ជា​គោល​ក្នុង​ការ​ហ្វឹកហាត់ អភិវឌ្ឍ​ពពួក​ជន​បាន​យ៉ាង​ណា?

-ឆ្លើយ មាន​ផ្សេងៗ​ដែល​លោក​ហៅ​ថា បរិបាចនីយធម៌ជា​ធម៌​សម្រាប់​បន្ទុំ​ឥន្ទ្រិយ តែ​នឹង​ឲ្យ​ដល់​ព្រម​សម្រាប់​លំដាប់​ណា​នោះ មាន​តែ​វិធី​ដែល​ប្រើ​ជា​ទូទៅ​ដូច​ជា ការ​សន្ទនា ការ​ប្រឹក្សា​ឬ​ការ​ប្ដូរ​ផ្លាស់​គំនិត ការ​កំណត់​រឿង​ឲ្យ​គិត​ត្រិះរិះ​ដោះ​ស្រាយ​កសាង​បែបបទ​ហ្វឹក​ហាត់ ការ​ឲ្យបាន​ចេញ​ទៅ​ជួប​នឹង​ហេតុ​ការណ៍​ខ្លះៗ ដូច​យ៉ាង​ការ​ចាត់​ឲ្យ​មាន​កិច្ច​កម្ម​ផ្សេងៗ ការ​ទៅ​ទស្សនកិច្ច​សិក្សា ការ​ទៅ​មើលនេះ​មើល​នោះ។ វិធី​ទាំង​នោះ ជា​ការ​បន្ទុំ​ឥន្ទ្រិយ គឺ​យើង​មាន​គោល​ដៅរួច​ជា​ស្រេច ចង់​បន្ទុំ​ឥន្ទ្រិយ​អ្នក​ណា​ៗ​នោះ ក៏​មាន​ចាត់​ត្រៀម​កិច្ច​កម្ម​រៀប​ចំ​បរិយាកាស​ជុំវិញ ឲ្យ​គេ​បាន​ជួប បាន​ឃើញ បាន​ហាត់ បាន​ធ្វើ រហូត​ទាល់​តែ​គេ​អាច​ឡើង​ដល់​លំដាប់ ដែល​យើង​ត្រូវ​ការ។

-​ការ​ហ្វឹកហាត់​ត្រូវ​មាន​ការ​យល់​ដឹង​នូវ​ការ​ប្លែក​ផ្សេងៗ​គ្នា​រវាង​បុគ្គល​ម្នាក់ៗ ដែល​មាន​ពីរ​ផ្នែក​គឺ ១-ឥន្ទ្រិយ៥ ថា​មាន​កម្រិត​ខ្លាំង​ ខ្សោយ យ៉ាង​ណា។ ២- គឺ​អធ្យាស្រ័យ ចរិត​ ការ​បង្អោន​ទៅ​ការ​ពេញ​ចិត្ត ដែល​សូម្បី​តែ​ជន​ដែល​មាន​ការ​អភិវឌ្ឍនៅ​ក្នុង​លំដាប់​ជា​មួយ​គ្នា​ក៏​មិន​ដូច​គ្នា ដូច​ជា​អ្នក​នេះ​ធ្វើ​អាជីព​ផ្នែក​ជំនួញ អ្នក​នោះ​ធ្វើ​ការ​រាជការ​ផ្សេង​គ្នា​ក្នុង​អាជីព​នីមួយៗ អាច​មាន​ឥន្ទ្រិយ​ក្នុង​លំដាប់​ដូច​គ្នា មាន​ការ​និន្នាការ និង ការ​ចូល​ចិត្ត​មិន​ដូច​គ្នា គឺ​មាន​សេចក្ដី​ប្លែក​ផ្សេង​គ្នា​ក្នុង​ផ្នែក​មួយ ហើយ​ដែល​ត្រូវដឹង​ទាំង​ពីរ​ផ្នែក​នេះ ទើប​អាច​បដិបត្តិ​ចំពោះ​ជន​នោះ​បាន​ត្រឹម​ត្រូវ ទើប​ការ​បង្រៀន​ធ្វើ​ទៅ​បាន​ល្អ។ និយាយ​ឲ្យ​ខ្លី​ៗ​ថា ផ្នែក​ឥន្ទ្រិយ និង​ផ្នែក​អធិមុត្តិ ដែល​បាន​ដល់​ជួរ​និន្នាការ​របស់​ ចិត្ត ចរិត អធ្យាស្រ័យ មូលដ្ឋាន ដើមកំណើត​ផ្សេងៗ។

-សួរៈ ការប្រើ​ធម៌​ទៅ​ហ្វឹក​ហាត់​បុគ្គល​ណា​ម្នាក់ វា​ជា​រឿង​ល្អិតល្អន់​ណាស់ តើ​គួរ​មាន​វិធី​យ៉ាង​ណា?

-ឆ្លើយៈ ត្រូវ​ដឹង​ច្បាស់​អំពី​បុគ្គល ចំណេះ​ដឹង​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ឡើយ ត្រូវ​អាស្រ័យ​សេចក្ដី​ត្រូវ​ការ​របស់​គេ​ជា​ឆ្នួន​ហើយ​អភិវឌ្ឍ​សេចក្ដី​ត្រូវ​ការ​របស់​គេ​បន្ថែម​ទៀត។ រឿង​សេចក្ដី​ត្រូវ​ការ និង ការ​អភិវឌ្ឍ​សេចក្ដី​ត្រូវ​ការ អ្នក​មិន​ធ្លាប់​និយាយ​គ្នា​ អ្នក​សិក្សា​ក៏​មិន​ធ្លាប់​និយាយ​ដល់។

-ការ​អភិវឌ្ឍ​សេចក្ដី​ត្រូវ​ការ​សំខាន់​ណាស់ ពេល​ខ្លះ​យើង​គិត​ថា មនុស្ស​យើង​មាន​សេចក្ដី​ត្រូវ​ការ​តែ​ម្យ៉ាង។ តាម​ពិត​មិន​មែន​យ៉ាង​នោះ​ទេ សេចក្ដី​ត្រូវ​ការរបស់​ជន​ដែល​អភិវឌ្ឍ​ហើយ​អាច​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ទៅ​បាន ល្មម​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ហើយ មិន​ថា​អ្វី​ជា​អ្វី គឺ​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ជា​អនេក រួម​ទាំង​សេចក្ដី​សុខ និងវិធី​ស្វែង​រក​សេចក្ដី​សុខ​ក៏​ប្រែ​ប្រួល​ទៅ​ដែរ។ និយាយ​ងាយៗ​ទៅ​គឺ​មនុស្ស​ប្រែប្រួល​ទៅ តាម​លំដាប់​នៃ​ការ​អភិវឌ្ឍ។

-​ក្នុង​ពេល​នេះ សូម​និយាយ​ចំពោះ​រឿង​ផ្សេង​គ្នា​រវាង​បុគ្គល។ សូម​លើក​តួយ៉ាង​រឿង​នេះ​មក​ក្នុង​ក្រុម​ទសពលញ្ញាណ គឺ​ញាណ​របស់​ព្រះពុទ្ធ​ ១០ យ៉ាង ដែល​ធ្វើ​ឲ្យ​ព្រះពុទ្ធ​ជាម្ចាស់ មាន​សមត្ថភាព​ក្នុង​ការ​ណែនាំ។ ក្នុង​ញ្ញាណ​ទាំង ១០ នេះ មាន​២ ទាក់ទង​នឹង​ការ​ប្លែក​ផ្សេងគ្នា​រវាង​បុគ្គល​ដែល​និយាយ​មក​ហើយ​គឺ

-​សេចក្ដី​ផ្សេង​គ្នាក្នុង​ផ្នែក​ឥន្ទ្រិយ បាន​ដល់​ឥន្ទ្រិយ​បរោបរិយត្តញ្ញាណ មាន​ន័យ​ថា ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ជ្រាប​ថា បុគ្គល​ម្នាក់ៗ​មាន​សេចក្ដី​ផ្សេង​គ្នា​ក្នុង​ឥន្ទ្រិយ ឬ​ឥន្ទ្រិយ​ខ្ពស់​ទាប​ជាង​គ្នា​ថា​ជន​ណា​មាន​កម្រិត​ណា។

-​និង​ សេចក្ដី​ផ្សេង​គ្នា​ផ្នែក​អធិមុត្តិ បាន​ដល់​នានាធិមុត្តិកញ្ញាណ មាន​ន័យ​ថា ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ជ្រាប​ថា ជន​នោះ​មាន​សភាព​ចិត្ត​បង្អោន​ទៅ មាន​ការ​ពេញ​ចិត្ត មាន​មូលដ្ឋាន​មិន​ដូច​គ្នា​ជន​ណា​ជា​យ៉ាង​ណា។

-​ពេល​ដែល​ព្រះអង្គ​ទ្រង់​ណែនាំ ទ្រង់​ណែនាំ​បែប​ជា​រួមៗ​ក៏​មាន តែ​ទ្រង់​ប្រើ​ដោយ​ច្រើន​គឺ​ការ​ណែនាំ​បុគ្គល​ម្នាក់ៗ​ដែល​ការ​ណែនាំ​បែប នេះ​បាន​ផល​ពិតៗ។ សូម្បី​តែ​ទ្រង់​ណែនាំ​ក្នុង​ទី​ប្រជុំ​ជន​ព្រះពុទ្ធ​ជាម្ចាស់ ទ្រង់​ធ្ងន់​ក្នុង​ព្រះទ័យ​ថា ព្រះអង្គ​បំណង​សំដែង​ពាក្យ​នេះ សម្រាប់​បុគ្គល​ណា​មួយ​ជា​ពិសេស តែ​ឲ្យ​ជន​ដទៃ​បាន​ប្រយោជន៍​ផង​ដែរ។ ដោយ​ព្រះអង្គ​ដឹង​ច្បាស់​ថា ជន​នោះ​មាន​ឥន្ទ្រិយ​ល្មម​ហើយ ព្រះអង្គ​ទ្រង់​សំដែង​បំណង​ទៅ​ក្នុង​បុគ្គល​នោះ ដោយ​ឲ្យគេ​បាន​សម្រេច​នូវ​ប្រយោជន៍​ដ៏​ខ្ពស់​ខ្ពស់។ ចំណែក​អ្នក​ដទៃ​ក៏​បាន​ប្រយោជន៍​ជា​រួម​ផង​ដែរ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦១៦០ ដង)
អនុគ្រោះ​នូវ​មិត្ត​ដោយ​ស្ថាន​ ៥ យ៉ាង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨៣២ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៦១៩៧ ដង)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕