ថ្ងៃ ពុធ ទី ២០ ខែ កញ្ញា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,៩៨៩
Today
ថ្ងៃម្សិលមិញ ៤៤,១៤៧
ខែនេះ ៥៩១,៦៧៦
សរុប ៤៦,៨៤៧,៣៦៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣៤៤៦ ដង)

ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត



ស្តាប់សំឡេង
 
ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត

នោះ, ឲ្យ​មាន​សេចក្ដី​ពិស្ដារ ដើម្បីជា​គ្រឿង​ប្រដាប់ សតិ​បញ្ញា​និង​ជា​វត្ត​ប្រតិបត្តិ​របស់​សាធុជន​ពុទ្ធបរិស័ទ ដូច​តទៅ​នេះ ៖

សភាព​ជា​អ្នកដឹង​ការ​ល្អ, ការ​ល្មម និង​ការ​សមគួរ​ហៅ​ថា ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ ភាវៈ​អ្នក​ដឹង​ប្រមាណ​នោះ មាន​ប្រការ​ដែល​នឹង​ត្រូវ​ពណ៌​នា​ជា​ច្រើន ដូច​យ៉ាង​ដឹង​ប្រមាណ​ក្នុង​ការ​ប្រើ​ឥរិយាបថ​ទាំង ៤ គឺ ឈរ, ដើរ, អង្គុយ, ដេក ឲ្យ​ប្រព្រឹត្ត​ទៅ​ស្មើ មិន​ប្រើ​ឲ្យ​ជ្រុល​មួយ ៗ ដឹង​ប្រមាណ​ក្នុង​ការ​ធ្វើ, ការ​និយាយ និង​ការ​គិត ឲ្យ​មាន​របៀប​រៀប​រយ​តាម​គន្លង​ធម៌ ឬ​ដឹង​ប្រមាណ​ក្នុង​ការ​ប្រើ​កម្លាំង​កាយ, កម្លាំង​គំនិត, កម្លាំង​ទ្រព្យ ឲ្យ​ល្មម​សម ឬ​ដឹង​ប្រមាណ​ក្នុង​ការ​សូម និង​ការ​ឲ្យ​ដោយ​ស្រួល អម្បាល​នេះ​ជា​ដើម។ តែ​ក្នុង​ទី​នេះ នឹង​ពណ៌នា​ចំពោះ​តែ​ការ​ដឹង​ប្រមាណ ៣ យ៉ាង។

ការ​ដឹង​ប្រមាណ ៣ យ៉ាង

ក). ដឹង​ប្រមាណ​ក្នុង​ការ​ស្វែង​រក
ខ). ដឹង​ប្រមាណ​ក្នុង​ការ​ទទួល
គ). ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ។

អធិប្បាយការ​ដឹង​ប្រមាណ

ក). ដឹង​ប្រមាណ​ក្នុង​ការ​ស្វែង​រក នោះ, បើ​ជា​គ្រហស្ថ​ស្វែង​រក​ដោយ​ផ្លូវ​ដែល​ត្រូវ​តាម​ធម៌, វៀរ​ចាក​ការ​ស្វែង​រក​ក្នុង​ផ្លូវ​ខុស​ដូច​វៀរ​ចាក​មិច្ឆាកម្មន្ត ៣ យ៉ាង គឺ៖

១. មិនសម្លាប់សត្វ
២. មិនលួចទ្រព្យគេ
៣. មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម

និង​វៀរ​ចាក​មិច្ឆាអាជីវៈ ឬ​មិច្ឆាវាណិជ្ជ ៥ យ៉ាង គឺ៖

១. មិន​រកស៊ី​លក់​ដូរ​គ្រឿង​ប្រដាប់​សម្រាប់​ប្រហារ
២. មិន​លក់​មនុស្ស
៣. មិន​លក់​ដូរ​សាច់ គឺ​មិន​ចិញ្ចឹម​សត្វ​ទាំង​ឡាយ
មាន​ជ្រូក​ជាដើម ហើយ​សម្រាប់​យក​សាច់​លក់
ឬ​ក៏​មិន​ទិញ​ដូរ​មក​សម្លាប់​យក​សាច់​លក់

៤. មិន​លក់​ដូរ​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ
៥. មិន​លក់​ដូរ​ឆ្នាំ​ពិស ដែល​ជា​គ្រឿង​បំពុល​មនុស្ស​និង​សត្វ
អម្បាល​នេះ​ជា​ដើម។

បើ​ជា​បព្វជិត ស្វែង​រក​ដោយ​ផ្លូវ​ដែល​ត្រូវ​តាម​ធម៌​វិន័យ​វៀរចាក​កុល​ទូសកៈ អនេសនៈ វេជ្ជកម្ម អម្បាល​នេះ​ជា​ដើម។

ខ). ដឹង​ប្រមាណ​ក្នុង​ការ​ទទួល នោះ, បើ​ជា​គហស្ថ​ទទួល​ទិញ​ទទួល​បញ្ជាំ​តែ​របស់​ត្រជាក់ គឺ​របស់​ដែល​កើត​ឡើង​ក្នុង​ផ្លូវ​បរិសុទ្ធ, មិន​ទទួល​ទិញ​ទទួល​បញ្ជាំ​របស់​ក្ដៅ គឺ​របស់​ដែល​កើត​អំពី​ចោរ​កម្ម​ខុស​ចាក​ព្រះរាជប្បញ្ញត្តិ អម្បាល​នេះ​ជា​ដើម។ បើ​ជា​បព្វជិត ទទួលតែវត្ថុ​ណា​ដែល​ជា​កប្បិយៈ​គួរ​តាម​ធម៌​វិន័យ​វៀរចាក​វត្ថុ​ដែល​ជា​អកប្បិយៈ មិន​គួរ​តាម​ធម៌​វិន័យ អម្បាល​នេះ​ជាដើម។

គ). ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ នោះ, បើ​ជា​គ្រហស្ថ​ផ្លាស់​ប្ដូរ​ចាយ​វាយ​បរិភោគ​ឲ្យ​គួរសម​តាម​កម្លាំង​ទ្រព្យ មិន​រិះពេក​មិនកញ្ជះកញ្ជាយ​ពេក, ទាំង​បរិភោគទៀត​សោត ក៏​ដឹង​ប្រមាណ​របស់, ដឹង​ប្រមាណ​កាល, ដឹង​ប្រមាណ​ពោះ មិន​បរិភោគ​របស់​ដែល​ស្អុយ របស់​ដែល​ខូច អម្បាល​នេះ​ជាដើម។ បើ​ជា​បព្វជិត​វិញសោត ក៏​ដឹង​ប្រមាណ​របស់​, ប្រមាណ​កាល, ប្រមាណផ្ទៃ ទាំង ៣ ប្រការ​នេះ​ដូច​គ្នា ។ ព្រះពុទ្ធ​ជាម្ចាស់ដែល​ទ្រង់​បាន​ត្រាស់​ក្នុង​អតីតកាល​ក្ដី អនាគត​កាល​ក្ដី ឬព្រះ​បរមគ្រូរបស់​យើង​ទាំង​ឡាយ​ក្នុង​បច្ចុប្បន្ន​នេះ​ក្ដី ដែល​ទ្រង់​បាន​តែង​តាំង​ធម៌​វិន័យ ចំពោះរឿង គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ពួក​បព្វជិត​ប្រតិបត្តិ​តាម ដូច​ទ្រង់​ហាម​ប្រាម​មិន​ឲ្យ​បរិភោគរបស់​ដែល​កើត​ដោយ​អធម្មកម្ម និង​របស់​ដែល​កន្លង​ហួស​វេលា ទ្រង់​កំណត់​កាល​វេលា​ឲ្យ​បរិភោគ​ដោយ​ស្រួល និងទ្រង់​សំដែង​បច្ចវេក្ខណវិធី សម្រាប់​ឲ្យ​ពិចារណា​ក្នុង​ខណៈ​ដែល​ទទួល, ដែល​កំពុង​បរិភោគ, ដែល​បរិភោគ​រួច​ហើយ ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ជា​ធាតុ​ឬ​បដិកូល ដូច្នេះ​ជាដើម​នោះ ក៏​ដើម្បី​ឲ្យ​ស្គាល់​ប្រមាណ​នេះ​ឯង។

ការ​ដឹង​ប្រមាណ​នេះ បើ​សំដែង​ចំពោះ​តែ​ការ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ​ម្យ៉ាង​ប៉ុណ្ណោះ ក៏​គប្បី​ជ្រាប​តាម​ន័យ​ដែល​មាន​ក្នុង អប្បណ្ណកសូត្រ ថា៖

ឥធ ភិក្ខវេ ភិក្ខុ បដិសង្ខា យោនិសោ អាហារំ
អាហារេតិ នេវទវាយ នមទាយ នមណ្ឌនាយ
នវិភូសនាយ យាវទេវ ឥមស្ស កាយស្សថិតិយា
យាបនាយ វិហឹសុបរតិយា ព្រហ្មចរិយានុគ្គហាយ
ឥតិបុរាណញ្ច វេទនំ បដិហង្ខាមិ នវញ្ច វេទនំ ន
ឧប្បាទេស្សាមិ យាត្រា ច មេ ភវិស្សតិ អនវជ្ជតា
ច ផាសុវិហារោ ចាតិ។

សេចក្ដី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ! ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ដោយ​យោបល់​ហើយ​ទើប​ឆាន់​ចង្ហាន់ មិន​ឆាន់​ដើម្បី​នឹងលេង​ដូច​ក្នុង​អ្នក​ស្រុក,​ មិន​ឆាន់​ដើម្បី​ឲ្យ​កើត​បុរិសមានៈ​ស្រវឹង​ដូច​អ្នក​ចម្បាប់​ប្រដាល់, មិន​ឆាន់​ដើម្បី​ប្រកាប់​តាក់​តែង​រាង​កាយ​ដូច​ស្ត្រី​ក្នុង​បូរី, មិន​ឆាន់​ដើម្បី​ធ្វើ​ឲ្យ​ផូរផង់​ពណ៌សម្បុរ​ដូច​អ្នក​លេង​របាំ ឆាន់​ចង្ហាន់​នេះ គ្រាន់​តែ​ឲ្យ​តាំង​នៅ​នៃ​រាង​កាយ​ប៉ុណ្ណោះ ដើម្បី​ញ៉ាំង​ជីវិត​ឲ្យ​ប្រព្រឹត្ត​ទៅ, ដើម្បី​បំបាត់​បង់​នូវ​សេចក្ដី​លំបាក​គឺ​សេចក្ដី​ស្រេក​ឃ្លាន ដើម្បី​ទំនុក​បម្រុង​​នូវ​ព្រហ្មចរិយៈ​ឆាន់​ចង្ហាន់​ដោយ​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា អាត្មាអញ​នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់ គឺសេចក្ដី​ស្រេក​ឃ្លាន​ដែល​មាន​ហើយ​ផង និង​មិន​ញ៉ាំង​វេទនា​ថ្មី គឺ​ឆ្អែត​ហួស​ប្រមាណ​ឲ្យ​កើត​ឡើង​ផង កិរិយា​ប្រព្រឹត្តទៅ​នៃ​ឥរិយាបថ​ទាំង ៤ ក្ដី សេចក្ដី​មិន​មាន​ទោស គឺ​មិន​ច្រអូស​កាយ ច្រអូសចិត្ត​ជាដើម​ក្ដី កិរិយា​នៅ​សប្បាយ​ក្នុង​ឥរិយាបថទាំង ៤ ក្ដី នឹង​មាន​ដល់​អាត្មាអញ​ដោយ​បាន​បរិភោគ​អាហារ​នេះ​មិន​ខាន​ឡើយ។

ឯវំ ខោ ភិក្ខវេ ភិក្ខុ ភោជនេ មត្តញូ ហោតិ

ម្នាល​ភិក្ខុ​ទាំង​ឡាយ! យ៉ាង​នេះ​ឯង ទើប​ឈ្មោះ​ថា ភិក្ខុ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០១៣ (អាន: ៧៧៤២ ដង)
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​
ផ្សាយ : ០២ ឧសភា ឆ្នាំ២០១៥ (អាន: ១០៩៨ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ១៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៧៧១ ដង)
ទំនុកបំរុងភរិយា​ដោយ​ធម៌​ ៥​ យ៉ាង
ផ្សាយ : ២៤ សីហា ឆ្នាំ២០១៧ (អាន: ១១៥០៨ ដង)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០១៧ (អាន: ១៤៧៦៧ ដង)
វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០១៣ (អាន: ៧៤៧០ ដង)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro