30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៥១៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២៨,២៣៧
សរុប ៣៨៣,៧១៤,៩៣០
អានអត្ថបទ
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២១៩ ដង)

រឿង​គហបតីប្រេត



 
រឿង​គហបតីប្រេត
(ទោសនៃ​ការ​មើល​ងាយ​ព្រះសារិរិកធាតុ)

កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​បរិនិព្វាន​ហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ មាន​ព្រះ​បាទ មល្លរាជជាប្រធាន បាន​រៀប​បូជា​ព្រះបរមសព​ព្រះសម្ពុទ្ធ លុះ​បូជាហើយ ព្រះមហាក្សត្រ​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប លើក​ទ័ព​មក​ច្បាំង​ដើម្បី​ព្រះបរមធាតុ​កាល នោះ​ទោណអាចារ្យ បាន​សម្រុះសម្រួល​ចែក​ព្រះបរមធាតុ ដល់​ព្រះរាជា​ទាំង​ឡាយ នោះ ដោយ​សន្តិវិធី។ ព្រះរាជា ទាំង​ឡាយ​នោះ​ក៏​នាំ​យក​ព្រះបរមធាតុ ទៅ​នគរ រៀងរាល់​ព្រះអង្គ។

ឯព្រះបាទ​អជាតសត្រូវ ព្រះអង្គ​មាន​សេចក្ដី​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង បាន​រៀប​ចាត់​ចែង​ធ្វើ​ពិធី​ដង្ហែ យ៉ាង​ឱឡារិក​សន្ធិក មហិមា ចាប់​តាំង​តែ​ពី​ថ្ងៃ​ចេញ​ដំណើរ​ពី ក្រុង​កុសិនារា ទៅ​ដរាប​ដល់​ក្រុង​រាជគ្រឹះ គឺ​តម្កល់​ព្រះបរមលើ​ព្រះ​រាជ​រថជ័យ​ដែល​វិចិត្រ​ដោយ​រតន ៧ ប្រការ កាល​បើ​ចេញ​ហែរ​បាន ចម្ងាយ​ប្រវែង១ រាជ​រថ​ហើយ​ឈប់​ធ្វើ​បុណ្យ​ម្ដង​ចំនួន ៧ យប់​ថ្ងៃ ចេះ​តែ​ធ្វើ​តាម លំដាប់​ដូច្នេះ​ដរាប​ដល់​ក្រុង​រាជ​គ្រឹះ។ រួបរួម​រយៈវេលា​ដែល​ហែរ​ចេញ​ពី​ក្រុង​កុសិនារា​ទៅ​ដល់​ក្រុង​រាជគ្រឹះ​អស់ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ​ទើប​ដល់។

ពួក​ពុទ្ធបរិស័ទ​ទាំង​អស់ ក្នុង​ក្រុង​រាជគ្រឹះ មាន​សេចក្ដី​ជ្រះថ្លា សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង។ ឯ​ពួក​ជន​មិច្ឆាទិដ្ឋិ​ជាង ៨ ម៉ឺន​នាក់ មិន​ជ្រះថ្លា បែរ​ជានិយាយ ត្អួញត្អែរ​ថា​ធ្វើ​បុណ្យ​យូរ​យ៉ាង​នេះ គ្មាន​អ្នក​ណា​រកស៊ី​ធ្វើ​អ្វី​កើត​ទេ​។ ពួក​ទាំង​នោះ ចង​សេចក្ដី​ក្រោធ​ចំពោះ​ព្រះធាតុ និង​ព្រះមហាក្សត្រ​ជាដើម រាល់​ពេល​វេលា។ បណ្ដាមនុស្ស មិច្ឆាទិដ្ឋិ​ជាង​៨ម៉ឺន​នោះ មាន​គហបតី​ម្នាក់​មាន​ទ្រព្យ​ច្រើន ជា​អ្នក​មិច្ឆាទិដ្ឋិ​ចំណាប់​មួយ​ដែរ ឯ​ភរិយា​ បុត្រី​កូន​ប្រសារ​គាត់ ជា​សម្មាទិដ្ឋិ មាន​ចិត្ត​ជ្រះថ្លា ទៅ​ហែ​ព្រះសារីរិកធាតុ ធ្វើ​បុណ្យ​ជា​មួយ​គេ​ឯង​រាល់​ពេល​វេលា​ទោះ​បី គហបតី​ស្ដី​បន្ទោស​យ៉ាង​ណា ក៏​មិន​ធ្វើ​ជា​ដឹង​ឮ។

លុះ​ធ្វើ​មរណកាល តាម​លំដាប់សង្ខារ​របស់​ខ្លួន​ទៅ គហបតី​កើត​ជា ប្រេត​ជា​មួយ​ពួក ជន​មិច្ឆាទិដ្ឋិ​ជាង ៨ ម៉ឺន​នាក់​នោះ​នៅ​ចន្លោះ​ភ្នំ​គិជ្ឈកូដ។ ឯភរិយាបុត្រី បុត្រប្រសារ​ទៅ​កើត ជា​ទេវតា​នៅ​ស្ថានសួគ៌។
ថ្ងៃ​មួយ​ព្រះមហាក្សត្រ​បត្ថេរ ចេញ​ពី​និរោធ ហើយ​ពិចារណា​មនុស្ស​ស្លាប់​ទៅ​កើត​ ជា​ប្រេត​នរក​ច្រើន​ទើប​លោក​និមន្ត​ទៅ​ឈរ​ត្រង់​ទី​លាន មុខ​ព្រះចេតិយ​ដែល​បញ្ចុះ ព្រះ​បរមធាតុ ហើយ​ថ្លែង​ឫទ្ធិ​ធ្វើ​ឲ្យ​នរក ប្រេត មនុស្ស ទេវតា​មើល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក។

ឯគហបតី ប្រេត​នោះ​ក្រឡេក​មើល​ទៅ​ព្ធ​ដ៏​អាកាស​ឃើញ​ភរិយា​ បុត្រ បុត្រប្រសារ ខ្លួន​កើត​ជា​ទេវតា សោយទិព្ធ​សម្បត្តិ​ដូច្នោះ នឹក​ក្ដៅ​ក្រហាយ​នឹង​វាសនា​ របស់​ខ្លួន ក៏​ចូល​ទៅ​ជិត ព្រះមហាកស្សប ហើយ​ប្រកាស​ថា ឲ្យ​តែ​បាន​រួច​ពី​ប្រេត​វិស័យ ទៅ​កើត​ជា មនុស្សវិញ នឹង​ខំ​គោរព​ បូជា ព្រះសារីរិកធាតុ​គ្រប់​ពេលវេលា។ មួយ​ស្របក់​ក្រោយ​មក ព្រះមហាកស្សប រំសាយ​ឫទ្ធិ​លែងឲ្យ ឃើញ​នៅ​ដូច​ធម្មតា​វិញ។

ពួក​ពុទ្ធបរិស័ទ​ទាំង​ឡាយ ឃើញ​ហេតុ អស្ចារ្យ​ដូច្នោះ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​សួរ​បុព្វកម្ម របស់​នរក ប្រេត ដែល​ខ្លួន​បាន​ឃើញ​ផ្សេងៗ​ គ្នា។ ព្រះ​មហាថេរ ក៏​ប្រារព្ធ​យក​រឿង ប្រេត​ជាង ៨ ម៉ឺន​នាក់​ មាន​គហបតី​ប្រេត​មក​សម្ដែង តាម​ដំណើរ បុព្វកម្ម​របស់​ប្រេតទាំង​នោះ ក្នុង​កាល​នោះ​ឯង។ឯ​ពួក​ប្រេត​ជាង ៨ ម៉ឺននាក់ មាន​គហបតីប្រេត​ជា​ប្រធាន​នៅ​រង​ទុក្ខ​វេទនា​ដរាប​ដល់​សព្វថ្ងៃ ព្រោះ​តែ​ការ​មើល​ងាយ ព្រះ​សារីរិកធាតុ​នោះ​ឯង។


ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ២៨,១២២ ដង)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២១៩ ដង)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿