ថ្ងៃ ពុធ ទី ១៤ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៣៤៥
Today
ថ្ងៃម្សិលមិញ ១៧៧,១៣៧
ខែនេះ ៣,៦២០,១៨៤
សរុប ១៨៧,៤៥៦,៣៩៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៦១៣០ ដង)

សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន



 
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន

ព្រះ​សម្ពុទ្ធ​ព្រះ​នាម​បទុមុត្តរៈ​ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក​ ទ្រង់​គួរ​ទទួល​នូវ​គ្រឿង​បូជា​ ទ្រង់​បង្អុរ​នូវ​ភ្លៀង​គឺ​ព្រះ​ធម៌​ ដូច​ជា​ទឹក​ភ្លៀង​ បង្អុរ​ចុះ​អំពី​អា​កាស​ ។ 

ខ្ញុំ​បាន​ឃើញ​នូវ​ព្រះ​សម្ពុទ្ធ​អង្គ​នោះ​ កំ​ពុង​សម្តែង​អមត​បទ​ ខ្ញុំ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះ​ថ្លា​ ហើយ​បាន​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​វិញ ។ ខ្ញុំ​កាន់​ឆត្រ​ដែល​ស្អិត​ស្អាង​ហើយ ដើរ​ចូល​ទៅ​រក​ព្រះ​សម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​ពួក​នរៈ​ ខ្ញុំ​ជា​អ្នក​មាន​ចិត្ត​រីក​រាយ​ បាន​លើក​ឡើង​​នូវ​ឆត្រ​ ទៅឰដ៏​អាកាស​ ។

ឆត្រ​នោះ​មាន​លម្អ​ដូច​ជា​យាន​ ដែល​ជាង​ផ្គុំ​ស្រួល​ហើយ​ ឬ​ដូច​សា​វ័ក​ជា​ឆ្នើម​ដែល​មាន​ឥន្ទ្រីយ៍​ទូន្មាន​ល្អ​ហើយ​ អណ្តែត​ទៅ​រក​ព្រះ​សម្ពុទ្ធ​ហើយ​ប្រតិ​ស្ថាន​នៅ​លើ​ព្រះ​សិរ្សៈ ។ ព្រះ​ពុទ្ធ​អគ្គ​នាយក​ក្នុង​លោក​​ ទ្រង់​មាន​សេច​ក្តី​អនុ​គ្រោះ​ ប្រ​កប​ដោយ​សេចក្តី​ករុណា​ទ្រង់​គង់​នៅ​ក្នុង​ពួក​ភិក្ខុ​ ហើយ​សម្តែង​ នូវ​គា​ថា​ទាំង​នេះ​ថា បុគ្គល​ណា​បាន​ថ្វាយ​ឆត្រ​នេះ​ ដែល​តាក់​តែង​គួរ​ជា​ទី​រីក​រាយ​នៃ​ចិត្ត​ បុគ្គល​នោះ​ រមែង​មិន​ទៅ​កាន់​ទុគ្គតិ​ ដោយ​ចិត្ត​ជ្រះ​ថ្លា​នោះឡើយ ។

បុគ្គល​នោះ​នឹង​បាន​ជា​ទេវ​រាជ​ ក្នុង​ទេវ​លោក​អស់​ វារៈ​ ៧​ដង​ នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ​ ៣២​ដង​ ។ នៅ​មួយ​សែន​កប្ប​ទៀត​ នឹង​មាន​ព្រះ​សាស្តា​​ ព្រះ​នាម​គោតមៈ​ កើត​ក្នុង​ត្រ​កូល​ក្សត្រ​ឱក្ការកៈ​ នឹង​មក​ត្រាស់​ដឹង​ក្នុង​លោក​ បុគ្គល​នោះ​នឹង​បាន​ជា​ធម្ម​ទាយាទ​ ជា​ឱរស​ជា​ធម្ម​និមិ្មត្ត​របស់​ព្រះ​គោត្តម​នោះ នឹង​កំណត់​ដឹង​នូវ​អាសវៈ ទាំង​អស់​ ជា​អ្នក​មិន​មាន​អាសវៈ​ ហើយ​នឹង​បរិ​និព្វាន​ ។

ខ្ញុំ​ដឹង​នូវ​ព្រះ​វាចា​ដ៏​អង់​អាច​ ដែល​ព្រះ​សម្ពុទ្ធ​សម្តែង​ហើយ​ ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​ មាន​ចិត្ត​រីក​រាយ​ ធ្វើ​សេចក្តី​រីក​រាយ​ឲ្យ​កើត​ឡើង​យ៉ាង​ខ្លាំង​ ។ ខ្ញុំ​លះ​បង់​កំណើត​មនុស្ស​ហើយ​ ក៏​បាន​ទៅ​កាន់កំណើត​ជា​ទិព្វ​ វិមាន​របស់​ខ្ញុំ​ ឧត្តម​ខ្ពស់​ត្រ​ដែត​ ជា​ទី​រីក​រាយ​នៃ​ចិត្ត​ ។ កាល​ខ្ញុំ​ចេញ​ពី​វិមាន​ គេ​រមែង​បាំង​សេ្វតច្ឆត្រ​ឲ្យ​ ខ្ញុំ​បាន​សញ្ញា​ក្នុង​កាល​នោះ នេះ​ជា​ផល​នៃ​បុព្វ​កម្ម ។

ក្នុង​កប្ប​ទី ៧០០​ អំពី​កប្ប​នេះ​ ខ្ញុំ​ចុត្យ​ចាក​ទេ​វលោក​មក​កើត​ជា​មនុស្ស​ បាន​ជា​សេ្តច​ចក្រ​ពត្តិ​ ៣៦​ ជាតិ​ ។​ ខ្ញុំ​ចុត្យ​ចាក​កាយ​នោះ​ មក​កាន់​បូរី​ឈ្មោះ​តាវត្តឹង្ស​ ហើយ​អន្ទោល​ទៅ​មក​តាម​លំ​ដាប់​ ក៏​បាន​មក​កាន់​កំណើត​មនុស្ស​នេះ​ទៀត​ ។

ពួក​ទេវតា​បាំង​ស្វេតច្ឆត្រ​ឲ្យ​ខ្ញុំ​ ខ្ញុំ​កាល​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​មាតា​ ខ្ញុំ​មាន​អាយុ​ ៧​ ឆ្នាំ​ ក៏​បាន​ចូល​ទៅ​កាន់​ផ្នួស​ ។ ព្រាហ្មណ៍​ឈ្មោះ​សុនន្ទ ជា​អ្នក​ចេះចប់​មន្ត​ ព្រាហ្មណ៍​នោះ​កាន់​យក​ឆត្រ​ជា​វិការៈនៃ​កែវ​ផ្លេក​ ប្រគេន​ដល់​អគ្គ​សាវ័ក​ ។ ព្រះ​សារីបុត្ត ជា​អគ្គ​សាវ័ក​​ ជា​អ្នក​មាន​ព្យាយាម​ធំ​ មាន​ថ្វី​ព្រះឱស្ឋ​ដ៏​ប្រសើរ​ បាន​អនុមោទនា​ ខ្ញុំ​បាន​ស្តាប់​នូវ​អនុមោទនា​របស់​ព្រះ​សារីបុត្ត​ ​នោះ​ហើយ​ ក៏​បាន​នឹក​ឃើញ​បុព្វ​កម្ម​ ។

ខ្ញុំ​បាន​ផ្គង​អញ្ជលី​ ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះ​ថ្លា​ ហើយ​រលឹក​បុព្វ​កម្ម​ ក៏​បាន​ដល់​ព្រះ​អរហត្ត​ ។ ខ្ញុំ​ក្រោក​​អំពី​អាសនៈ​ នោះ​ហើយ​ ធ្វើ​អញ្ជលី​លើ​ក្បាល​ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ ហើយ​វា​ចា​នេះ​ថា​ ក្នុងមួយ​សែន​កប្ប​ អំពី​កប្ប​នេះ​ ព្រះ​ពុទ្ធ​ដ៏​ប្រ​សើរ​ព្រះ​នាម​បទុមុត្ត​រៈ​ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​ ទ្រង់​គួរ​​ទទួល​គ្រឿង​បូជា​ ត្រាស់​​ឡើង​ក្នុង​លោក​ ។ ខ្ញុំ​បាន​ថ្វាយ​ឆត្រ​ដ៏​វិចិត្រ​ តាក់​តែង​ល្អ​ហើយ​ ដល់​ព្រះ​បទុមុត្តរៈអង្គនោះ​ ឯព្រះ​សយម្ភូ​ជា​អគ្គ​បុគ្គល​ ទ្រង់​ទទួល​ហើយ​ ដោយ​ព្រះហស្ត​ទាំង​ពីរ​ ។

ឱ!​ព្រះ​ពុទ្ធ ឱ!​ព្រះ​ធម៌ ឱ​!​សម្បទា​នៃ​ព្រះ​សាស្តា​ របស់​យើង​ ខ្ញុំ​មិន​ដែល​ទៅ​កាន់​ទុគ្គតិ​ ដោយ​ការ​ថ្វាយ​ឆត្រ​មួយ​ប៉ុណ្ណោះ ។ ខ្ញុំ​ដុត​បំផ្លាញ​កិលេស​ទាំង​ឡាយ​ហើយ​ ខ្ញុំគាស់​រំលើង​ភព​ទាំង​ពួង​ហើយ​ ខ្ញុំ​កំណត់​ដឹង​នូវ​អាសវៈ​ ទាំង​ពួ​ង​ហើយ​ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាស​វៈ​ឡើយ ។

បដិសម្ភិទា​ ៤ វិមោក្ខ​ ៨ និង​អភិ​ញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​បាន​ប្រតិ​បត្តិ​ហើយ ។

បាន​ឮថា ព្រះ​សបរិវារច្ឆត្ត​ទាយក​ត្ថេរ​ មាន​អាយុ​ បាន​សម្តែង​នូវ​គា​ថា​ទាំង​នេះ​ ដោយ​ប្រ​ការ​ដូច្នេះ​ ។

ចប់​សបរិវារច្ឆត្ត​ទាយក​ត្ថេរាប​ទាន ។
ដកស្រង់​ចេញ​ពី​ព្រះ​ត្រៃ​បិដក​ភាគ​ ៧៤ ទំព័រ ៣៩-៤៣

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៧៤៤១ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៩៤៥ ដង)
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩៧០៣ ដង)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤៤៧៧ ដង)
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០១៩៣ ដង)
ការ​ស្រលាញ់​ខ្លួន​ ត្រូវ​ធ្វើ​ដូចម្ដេច?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៨៦ ដង)
យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕