ថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៣២៥
Today
ថ្ងៃម្សិលមិញ ៥៥,៧៩៣
ខែនេះ ១,២៨៨,៩៦៩
សរុប ៤៨,៥៥២,៦៥៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០១៣ (អាន: ៥៤៩០ ដង)

មនាបទាយីសូត្រ



 
មនាបទាយីសូត្រ
(បិដក​លេខ ៤៤ ទំព័រ ៩៨ ដល់​ ១០៣)

សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ស្តេច​គង់​នៅ​ក្នុង​កូដាគារ​សាលា​មហាវ័ន ទៀប​ក្រុង​វេសាលី ។ គ្រា​នោះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ចីវរ ក្នុង​បុព្វ​ណ្ហ​សម័យ​ ហើយ​ចូល​ទៅ​ដល់​ហើយ​ក៏​គង់​លើ​អាសនៈ​ដែល​គេ​ក្រាល​ថ្វាយ ។  លំដាប់​នោះ​ ឧគ្គគ​ហបតី អ្នក​ក្រុង​វេសាលី ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី អង្គុយ​ក្នុង​ទី​សមគួរ ។

លុះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី អង្គុយ​ក្នុង​ទី​គួរ​សម​ហើយ បាន​ក្រាប​ទូល​ព្រះដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ អង្គ​ដ៏​ចម្រើន​ ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​ស្តាប់ បាន​ទទួល​ចំពោះ​ភក្រ្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថាអ្នក​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​នូវ​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខាទនី​យាហារ ប្រាកដ​ស្មើ​ដោយ​ផ្កា​សាល​ព្រឹក្ស ទទួល​នូវ​ខាទនីយាហារ នោះ​ដើម្បី​សេចក្តី​អនុគ្រោះ​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូករមំសៈ​ដ៏​ប្រសើរ ស្អាត​ជា​ទី​គាប់​ចិត្ត របស់​ខ្ញុំ​ព្រះ​អង្គ​ សូម​ព្រះ​ដ៏​មាន​ព្រះភាគ​ទ្រង់​ទទួល​សូករមំសៈ​នោះ ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​ស្តាប់ បាន​ទទួល​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នាលិយសាក ដែល​ច្រឡំ​ដោយ​ប្រេង​ ជា​ទី​គាប់​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​ស្តាប់​ បាន​ទទួល​ចំពោះ​ព្រះ​ភក្រ្ត ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​ដ៏​មាន​ចម្រើន បាយ​ស្រូវ​សាលី​ឥត​មាន​រនុក មាន​សម្ល​ច្រើន​មុខ មាន​ម្ហូប​ក្រៀម​ច្រើន​មុខ ជា​ទី​គាប់​ចិត្ត​ខ្ញុំ​ព្រះ​អង្គ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​នូវ​ភោជន​នោះ ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​ស្តាប់​ បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​អ្នក​ឲ្យរបស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជា​ទី​គាប់​ចិត្ត វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សំពត់​ទំាង​ឡាយ​នៅ​ក្នុង​ដែន​កាសី ជា​ទី​គាប់​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​សំពត់​ទាំង​នោះ ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​ស្តាប់ បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បុគ្គល​ឲ្យ​របស់​ជា​ទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី​គាប់​ចិត្ត​វិញ ។ បពិត្រ​ព្រះ​អង្គ​ដ៏ចម្រើន បល្ល័ង្ក ដែល​ក្រាល​ដោយ​ព្រំ មាន​រោម​វែង (ជាង​ ៤ ធ្នាប់) កម្រាល​ពណ៌​ស ដែល​ធ្វើ​ដោយ​រោម​សត្វ កម្រាល​ដែល​ធ្វើ​ដោយ​រោម​សត្វ ជា​ផ្កា​ចង្កោម​កម្រាល​ដ៏​ឧត្តម ដែល​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស មាន​ខ្នើយ ពណ៌​ក្រហម​ទាំង​សង​ខាង ព្រម​ទាំង​ពិតាន​មាន ណណ៌​ក្រហម​ ជាទី​គាប់​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ ។

បពិត្រ ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត យើង​ខ្ញុំ​ដឹង​របស់​នោះ​ថា​របស់​នោះ​មិន​គួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ បពិត្រ​ព្រះ​អង្គ​ដចម្រើន ផែន​ក្តារ​ខ្លឹម​ចន្ទន៍​របស់​ខ្ញុំព្រះអង្គ​នេះ ថ្លៃ​ជាង​មួយ​សែន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​ផែន​ក្តារ​នោះ​ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​ដ៏​មាន​ព្រភាគ​ទ្រង់​ទទួល​ដើម្បី​អនុគ្រោះ ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រភាគ​អនុមោទនា ដោយ​អនុមោទនីយគាថា​នេះ ចំពោះ ឧគ្គគហបតី អ្នក​ក្រុង​វេសាលី​ថា


មនាបទាយី​  លភតេ មនាបំ
យោ  ឧជុតូតេសុ  ទទាតិ  ឆន្ទសា
អច្ឆាទនំ ​សយនមថ្នមបានំ
ទានប្បការានិ  ច  បច្ចយានិ
ចត្តញ្ច  មុត្តញ្ច  អនុគ្គហីតំ
ខេត្តូបមេ  អរហន្តេ  វិទិត្វា
បនាបទាយី  លភតេ  មនាបន្តិ ។

បុគ្គល​ឲ្យ​របស់​ជាទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី គាប់​ចិត្ត​វិញ ។ សប្បុរស​ណា​ដឹង​នូវ​ពួក​ព្រះ​អរហន្ត ឧបមា​ដូច​ជា​ស្រែ ជា​អ្នក​មាន​កាយ​វាចា​ចិត្ត​ត្រង់ ហើយ​ប្រគេន សំពត់​ស្លៀក​ដណ្តប់ ដំណេក បាយ ទឹក​និង​បច្ច័យ​ទាំង​ឡាយ​មាន​ប្រការ​ផ្សេង​ៗ ដែល​ខ្លួន​បរិច្ចាគ​ហើយ​ផង​លះ​បង់​ហើយ​ផង មិន​មាន​ស្តាយ​ផង សប្បុរស​នោះ​ឈ្មោះ​ថា​លះ​បង់​ហើយ នូវ​វត្ថុ​ដែល​គេ​លះ​បង់​បាន​ដោយ​កម្រ បុគ្គល​ឲ្យ​របស់​ជាទី​គាប់​ចិត្ត រមែង​បាន​របស់​ជាទី​គាប់​ចិត្ត​វិញ ។

លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រភាគ អនុមោទ​នា​ដោយ​អនុមោទនីយគាថា នេះ​ចំពោះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ចៀស​ចេញ​ទៅ ។ លំដាប់​ក្រោយ​មក ឧគ្គគហបតី អ្នក​ក្រុង​វេសាលី ក៏​ធ្វើ​មរណកាល ។ លុះ​ឧគ្គគហបតី អ្នក​ក្រុង​វេសាលី​ធ្វើ​មរណកាល​ហើយ ក៏ទៅ​កើត​ក្នុង​ពួក​ទេវតា​ដែល​សម្រេច​ដោយ​ចិត្ត​ណា​មួយ ។ សម័យ​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី ។ គ្រានោះ ឧគ្គទេវបុត្រ កាល​រាត្រី​កន្លង​ទៅ ហើយ មាន​រស្មី​ដ៏​រុង​រឿង បំភ្លឺ​វត្តជេត​ពន ទាំង​អស់​ ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​ក្នុង​ទី​សម​គួរ ។

លុះ​ឧគ្គទេវបុត្រ ឈរ​ក្នុង​ទី​សម​គួរ​ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​យ៉ាង​នេះ​ថាម្នាល​ឧគ្គៈ​សេចក្តី​សម​ប្រកប​តាម​បំណង​របស់​អ្នក មាន​ដែរ​ឬ​ទេ ។ ឧគ្គទេវបុត្រ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ សូម​ទ្រង់​ជ្រាប សេចក្តី​សម​ប្រកប​តាម​បំណង​របស់​ខ្ញុំ​ព្រះ​អង្គ​មាន​ដែរ ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រភាគ​បាន​ត្រាស់​នឹង​ឧគ្គទេវបុត្រ ដោយ​គាថា​ទាំង​ឡាយ​ថា


មនាបទាយី  សភតេ  មនាបំ
អគ្គស្ស  ទាតា  លភតេ  បុនគ្គំ
វរស្ស ទាតា វរលាភី  ច  ហោតិ
សេដ្ឋន្ទទោ  សេដ្ឋមុបេតិ  ឋានំ ។
អគ្គយី វរទាយី   សេដ្ឋទាយី  ច  យោ  នរោ
ទីឃាយុ  យសវា  ហោតិ  យត្ថ  យត្ថូបបជ្ជតីតិ  ។

បុគ្គល​អ្នក​ឲ្យ​របស់​ជាទី​គាប់​ចិត្ត  រមែង​បាន​របស់​ជាទី​គាប់​ចិត្ត​វិញ បុគ្គល​អ្នក​ឲ្យ​របស់​ខ្ពង់​ខ្ពស់ រមែង​បាន​របស់​ខ្ពង់​ខ្ពស់​វិញ បុគ្គល​អ្នក​ឲ្យ​របស់​ប្រសើរ ​រមែង​បាន​របស់​ដ៏​ប្រសើរ​វិញ បុគ្គល​អ្នក​ឲ្យ​របស់​ដ៏​ថ្លៃ​ថ្លា រមែង​បាន​របស់​ដ៏​ថ្លៃ​ថ្លាវិញ ។ ជន​ណា ឲ្យ​របស់​ខ្ពង់​ខ្ពស់​ផង ឲ្យ​របស់​ប្រសើរ​ផង ឲ្យ​របស់​ថ្លៃ​ថ្លា​ផង ជន​នោះ កើត​ក្នុង​ទី​ណា​ៗ ជា​អ្នក​មាន​អាយុ​វែង មាន​យសស័ក្តិ ក្នុង​ទី​នោះ ៗ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ មករា ឆ្នាំ២០១៤ (អាន: ៦០៤១ ដង)
សិរី​ជា​ទ្រព្យ​ដ៏​ប្រសើរ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ២៦៣២៩ ដង)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ១៦៣២ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
ផ្សាយ : ១១ សីហា ឆ្នាំ២០១៧ (អាន: ១០១៦ ដង)
សំបុត្រ​ទិញ​ថ្នាំ​គ្រូ​ពេទ្យ
ផ្សាយ : ១៩ ឧសភា ឆ្នាំ២០១៣ (អាន: ៨៣៤៣ ដង)
មាន​ដំបៅ​ចិត្ត​ ត្រូវ​​បិទ​ថ្នាំ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro