ថ្ងៃ សុក្រ ទី ៣១ ខែ មីនា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១,៤៣០
ថ្ងៃម្សិលមិញ ២៧,៩៨៤
ខែនេះ ១,២២៧,៩១០
សរុប ៣៩,៩៧៣,៩៥៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ សីហា ឆ្នាំ២០១៤ (អាន: ៣២០៧ ដង)

ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​



 
កាសុមារិផល​ទាយក​ត្ថេរាបទាន​

ខ្ញុំ​បាន​ឃើញ​ព្រះ​ពុទ្ធ​ ព្រះ​អង្គ​ប្រាស​ចាក​ធូលី​គឺ​រាគៈ ជា​ច្បង​ក្នុង​លោក​ ប្រ​សើ​រ​ជានរៈ​ ដែល​គង់​នៅ​នា​ចន្លោះ​ភ្នំ​ទ្រង់​រុង​រឿង​ដូច​ផ្កា​កណិការ ។ ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ មាន​ចិត្ត​រីក​រាយ​ បាន​ធ្វើអញ្ជលី​លើ​ត្បូង​ ហើយ​កាន់​ផ្លែកាសុមារិ​ព្រឹក្ស​ ថ្វាយ​ដល់​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ ។

ក្នុង​កប្ប​ទី​ ៣១​ អំពី​កប្ប​នេះ​ ក្នុងកាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ នេះ​ជា​ផល​នៃ​ផល​ទាន​ ។ ឱ!​ ដំណើរ​ដែល​ខ្ញុំ​មក​ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​របស់​ខ្ញុំ​ ល្អណាស់​ហ្ន៎! វិជ្ជា ៣​ ខ្ញុំ​បាន​ដល់​ហើយ​ដោយ​លំដាប់ ពុទ្ធ​សាសនា​ ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ ។

កិលេស​ទាំង​ឡាយ​ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំង​ពួង​ ខ្ញុំ​ដក​ចោលចេញ​​ហើយ ​ខ្ញុំ​ជា​បុគ្គល​មិន​មាន​អា​សវៈ​ ដូច​ជា​ដំរី​កាត់​នូវ​ចំណង​ ។ បដិ​សម្ភិ​ទា​ ៤ វិមោក្ខ​ ៨ និង​អភិ​ញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិ​បត្តិ​ហើយ ។

បាន​ឮ​ថា ព្រះ​កាសុមារិផល​ទាយក​ត្ថេរ​ មាន​អាយុ​ បាន​សម្តែង​នូវ​គាថា​ ទាំង​នេះ​ ដោយ​ប្រ​ការ​ដូច្នេះ ។

ចប់​កាសុមារិ​ផល​ទាយក​ត្ថេរា​បទាន​ ។
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៧៤ ទំព័រ​ ១១០-១១១

ដោយ​៥០០០​ឆ្នាំ 
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៩ មីនា ឆ្នាំ២០១២ (អាន: ១៣៤៩៦ ដង)
ពិចារណា​ពី​សភាព​របស់​ចិត្ត​

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro