ថ្ងៃ អង្គារ ទី ២៥ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៣,៦៨៥
ថ្ងៃម្សិលមិញ ៦៥,៤៥១
ខែនេះ ១,១០២,៦១៨
សរុប ៤១,១១៣,៣០៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ កុម្ភះ ឆ្នាំ២០១៧ (អាន: ៤១៧៩១ ដង)

ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ



 
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ

អ្នក​ដែល​ចូល​ទៅ​កាន់​សមរភូមិ​គឺ​សង្គ្រៀម ត្រូវ​ត្រៀម​អាវុធ​ដាវ លំពែង​ជាដើម យ៉ាង​ណា​មិញ បុរស​ស្ត្រី ដែល​ត្រូវ​ធ្វើ​ជា​ប្ដី​គេ និង​ប្រពន្ធ​គេ ត្រូវ​ត្រៀម​ខ្លួន​ក៏​យ៉ាង​​នោះ​ដែរ។

ធម្មតា​ បុរស ស្ត្រី កាល​ដល់​វ័យ​ពេញ​កម្លោះ​ក្រមុំហើយ​ តែង​តែ​ដល់​នូវ​ភាព​ជា​អ្នក​មាន​នូវ​សេចក្ដី​ស្រលាញ់​ស្នេហា៍ ចំពោះ​អ្នក​ណា​ម្នាក់​មិន​ខាន តែ​សូម​សេចក្ដី​ស្នេហា​នោះ​កុំ​ឲ្យ​ហួស​ព្រំ​ដែន​ប្រពៃណី​ឡើយ។ រឿង​សេចក្ដី​ស្រលាញ់​កើត​ក្នុង​ចិត្ត មិន​មាន​អ្វី​អាច​រារាំង​បាន​ទេ ព្រោះ​ជា​លោកិយ​វិស័យ​សម្រាប់​មនុស្ស​សត្វ​ដែល​នៅ​មាន​រាគៈ។ តែ​បើ​ចិត្ត​កើត​មាន​សេចក្ដី​ស្រលាញ់ចំពោះ​អ្នក​ណា​ម្នាក់​ហើយ មិន​ត្រូវ​ប្រព្រឹត្ត​កន្លង​ទាំង​កាយ វាចា ដែល​ជា​ហេតុ​ខុស​ចាក​ប្រពៃណី​ឡើយ។

បើ​សេចក្ដី​ស្រលាញ់​កើត​ឡើង​ខ្លាំង ត្រូវ​ប្រាប់​ឪពុក​ម្ដាយ​អោយ​ចូល​ស្ដី​ដណ្ដឹង​តាម​មេបា​យ៉ាង​ត្រឹម​ត្រូវ។ តែ​មុន​ចូល​ស្ដីដណ្ដឹង​គេ​ត្រូវ​គិត​មើល​ខ្លួន​យើង​សិន​ថា​តើ​ខ្លួន​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​ធ្វើ​ជា​ប្ដី​គេ​ឪពុក​គេ​បាន​ឬ​នៅ? បើ​មិន​ទាន់​មាន​សមត្ថភាព​ទេ យើង​ត្រូវ​បង្អង់​សិន​ មិន​ត្រូវ​ចូល​ស្ដី​ដណ្ដឹង​គេ​ទាំង​ប្រញាប់​ប្រញាល់​នោះ​ទេ។ តើ​សមត្ថភាព​នោះ​យ៉ាង​ណា​ ទើប​សម​ធ្វើ​ជា​ប្ដី​គេ? សមត្ថ​ភាព​នោះ គឺ​វិជ្ជាសម្បត្តិ​ ចរិយា​សម្បត្តិ។ សម្បត្តិ​ទាំង​ពីរ​ប្រការ​នេះ ជា​សម្បត្តិ​ធ្វើ​ឲ្យ​យើង​គ្រប់​គ្រង​គ្រួសារ​បាន​សេចក្ដី​សុខ​ចម្រើន​និង​មាន​សុភមង្គល​ទៅ​អនាគត។


វិជ្ជាសម្បត្តិ ជា​សម្បត្តិ​មួយ​ក៏​វិសេស​វិសាល​បំផុត​សម្រាប់​យើង​ បើ​យើង​មិន​ទាន់​មាន​ទេ ត្រូវ​ស្វែង​រកសម្បត្តិ​នេះ មក​ទុក​ក្នុង​ខ្លួន​យើង​ឲ្យ​បាន​ ដោយ​ត្រូវ​សិក្សា​បន្ថែម​នូវ​ជំនាញ​ផ្សេងៗ​តាម​កាល​សម័យ​ឲ្យ​បាន​ច្បាស់​លាស់ ដូច​ជា​ភាសាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រ​ជាដើម។ បើ​សិក្សា​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ជំនាញ​ចេះ​ចាំ​ប្រាដក​អាច​ប្រើ​ការ​បាន​មិន​មាន​សល់​ចន្លោះ ហើយ​ការ​យក​ចំណេះមក​ប្រើ​នោះ គឺ​ជា​សមត្ថភាព​ផ្ទាល់​ខ្លួន​យើង។

ប្រសិន​បើ​ចេះ​ច្រើន​ផ្នេក​តែ​មិន​ច្បាស់​លាស់​ណា​មួយ​ ក៏​ប្រើ​ការ​មិន​កើត​ឡើយ។ ព្រោះ​ហេតុ​នោះ​ បើយើង​តោង​យក​មុខ​វិជ្ជា​ណា​មួយ ត្រូវ​យក​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ដូច​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា " សិល្បៈ​គឺ​សេចក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​ហត្ថ​កម្ម​របស់​អ្នក​បួស​និង​គ្រហស្ថ ជា​មង្គល​ដ៏ឧត្ដម " ព្រះសម្ពុទ្ធ​ទ្រង់​សំដៅ​ដល់​សិល្បសាស្ត្រ​វិជ្ជា​ដែល​បុគ្គល​ចេះ​ស្ទាត់​ប្រាកដ​ប្រជា​នេះ​ជា​មង្គល​ដ៏​ឧត្ដម​សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក។


ដូច្នេះ វិជ្ជាសម្បត្តិ ជា​គុណធម៍​សំខាន់​ណាស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​ដែល​រស់​នៅ​ក្នុង​លោក​សន្និវាស​នេះ ព្រោះ​ថា​បើ​យើង​ខ្វះ​វិជ្ជា​សម្បត្តិ​ហើយ យើង​មិន​អាច​សាង​សុភមង្គល​ឲ្យ​ដល់​ក្រុម​គ្រួសារ​របស់​យើង​បាន​ឡើយ។ យើង​ត្រូវ​ដឹង​ថា " បុគ្គុល​ល្ងង់​ខ្លៅ​ជា​សត្រូវ​ខ្លួន​ឯង​នឹង​អ្នក​ដទៃ " ។

ចំណែក​សម្បត្តិ​មួយ​ទៀត គឺ​ចរិយា​សម្បត្តិ​ក៏​ជា​សម្បត្តិ​សំខាន់​មួយ​ទៀត​សម្រាប់​បុរស ស្ត្រី​ក្នុង​លោក​យើង​នេះ​ផង​ដែរ។ ចរិយាមាន​ន័យ​ថា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ល្អ សុភាពរាបសា។

ដកស្រង់ចេញពី សៀវភៅ​ ចិញ្ចឹមកូន​តាម​គន្លង​ធម៌

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៣ កញ្ញា ឆ្នាំ២០១៤ (អាន: ១១១៦៤ ដង)
សុខ​របស់​អ្នក​មាន​ប្តី​ប្រពន្ធ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០១៣ (អាន: ៧៥៥២ ដង)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
ផ្សាយ : ២៩ មីនា ឆ្នាំ២០១២ (អាន: ១៥៨៤៩ ដង)
ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)
ផ្សាយ : ២៤ កញ្ញា ឆ្នាំ២០១៣ (អាន: ៦៤២៥ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro