ថ្ងៃ អាទិត្យ ទី ២៥ ខែ សីហា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ ព្រះសីហនុ
ទីតាំងៈ ខេត្តព្រះសីហនុ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,២៣៩
Today
ថ្ងៃម្សិលមិញ ៥៨,០៣៩
ខែនេះ ១,៦១៦,២៨៣
សរុប ១០៨,៤៩១,៨៥៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤៩៣៣ ដង)

វិជ្ជា ៣ ប្រការ



ស្តាប់សំឡេង
 
នៅក្នុង​ធម៌នមស្សការ​ព្រះរតន​ត្រ័យ​ ត្រង់​ពុទ្ធរតនប្ប​ណាម​ គឺការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះសម្ពុទ្ធ ​ដែលផ្តើម​ដោយពាក្យថា​ ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ​ជាដើម​ ពុទ្ធបរិស័ទ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់ជួប​បាលីមួយ​ឃ្លាថា​ វិជ្ជាចរណ​សម្បន្នោ ​(វជ្ជា-ចៈ-រៈណៈ ​សាំ-ប៉ាន់- ​ណោ) ​ជាមិនខាន​។​ ពាក្យថា ​វិជ្ជាចរណៈ​សម្បន្នោ ប្រែថា ​ព្រះសម្មាសម្ពុទ្ធជា​បរមគ្រួនៃ​យើង​ ព្រះអង្គ​ទ្រង់បរិបូណ៍​ដោយ ​វិជ្ជា៣ វិជ្ជា៨​ និងចរណៈ១៥

នៅក្នុងអត្ថបទនេះ នឹងសូម​លើកយក​តែវិជ្ជា៣ ​មកបង្ហាញ​ជាមុនសិន​ ចំណែក​ វិជ្ជា៨ ​និង ​ចរណៈ ១៥​ នឹងលើកយក​មកអធិប្បាយក្នុង​ពេលក្រោយ​ទៀត។ ​


ការចេះដឹង យល់ធ្លុះធ្លាយ ​ឃើញច្បាស់​ដោយ​បញ្ញា ​ហៅថា ​“វិជ្ជា” ។ ពាក្យ​ថា​ វិជ្ជា ​គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ​ដែលព្រះមាន​ព្រះភាគ​ បាន​ត្រាស់​ដឹង ​ក្នុងយាមទាំងបី​នៃរាត្រី១៥​កើតខែពិសាខ គឺ​ បឋម​យាម​ព្រះអង្គ​បានវិជ្ជាទី១មជ្ឈិមយាម ​បានវិជ្ជាទី២ ​បជ្ឈិមយាម ​បានវិជ្ជាទី៣ ​។​ វិជ្ជាបី​យ៉ាង​នេះ​ហៅថា ​ញាណ ​ដូច្នេះក៏បាន ​គឺជា​ ពាក្យផ្លាស់ប្តូរគ្នា។​ ព្រះមាន​ព្រះភាគ ​បាននូវវិជ្ជា​ទាំងបីប្រការ​នេះជាដើម​ ទើបឈ្មោះថា​ ព្រះអង្គ​បាន​ត្រាស់។​

១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវខន្ធបញ្ចកៈ​(​​​ខន្ធ៥​) ​ក្នុងជាតិមុន​។​​ 

ការដឹងនូវជាតិ គឺការរលឹក​ឃើញនូវខន្ធ​បញ្ចកៈ​  ដែលធ្លាប់កើត ​ធ្លាប់នៅ​ក្នុងភព​​មុន​ បាន​ គឺរលឹកឃើញជាតិ​ថយ​​ក្រោយ​ក្នុងកាលដែលកន្លងទៅ​ហើយ​ តាំងអំពីមួយ​ជាតិ ពីរ​ជាតិ បីជាតិ​ រហូត​ដល់​អនេក​ជាតិថា ​“ក្នុង​កាល​នោះ​អាត្មា​អញបាន​កើតក្នុងទីនោះ​ មានឈ្មោះ​​យ៉ាងនេះ ​​មានគោត្ត​​យ៉ាង​នេះ​ ​មានវណ្ណៈ​​យ៉ាងនេះ ​មានអាហារ​យ៉ាងនេះ ​មាន​សុខ​ទុក្ខយ៉ាង​នេះ ​​មាន​អាយុ​ប៉ុណ្ណេះ​ៗ​ជាដើម។ ​លុះច្យុតអំពី​ជាតិនោះ​ហើយ​ ​ក៏ទៅកើតក្នុង​ទីនោះៗ ​​លុះមកអំពី​ទីនោះ​​ក៏មកកើត​ក្នុងទីនេះ”​។​

ការយល់ធ្លុះធ្លាយ​ឃើញព្រឹត្តិការណ៍​ ​រ​​បស់ជាតិក្នុង​កាល​មុនដូច្នេះ ​ទើប​​ឈ្មោះ​​​ថា “បុព្វេនិវាសានុស្សតិ​​ញ្ញាណ” គឺឃើញ​ការវិល ​កើតវិល​ស្លាប់​​តាម​​យ​ថា​​កម្មរបស់​​សត្វ។​​


២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញ​នូវ​ចុតិនិង​បដិសន្ធិនៃពួក​សត្វ​។​ 

ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិ គឺការឃ្លាត​ចាកជីវិតនិង​ការចាប់កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏​មាន ​ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោក​ទាប ខ្លះ​ខ្ពង់ខ្ពស់ ​តាមយថាកម្មរបស់ខ្លួនៗ​ ដោយអំណាចផល​វិបាក​នៃការ​ប្រព្រឹត្ត​របស់ពួក​សត្វ”។ ​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិនៃ​ពួកសត្វដូច្នេះ​ ទើប​ឈ្មោះ​ថា ​“ចុតូបបាតញ្ញាណ”។​
 
៣- អាសវក្ខយញ្ញាណ ញាណ​ក្នុង​ការធ្វើឲ្យ​អស់នូវអាសវៈ ​។​

ការដឹ​ង​ច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការ​ដឹងច្បាស់​តាមពិត​ថា “នេះជាទុក្ខ នេះជា​សមុទ័យ (ហេតុឲ្យកើតទុក្ខ) ​នេះជានិរោធ​ (ការរលត់ទុក្ខ) ​នេះជាមគ្គ (​ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) ​នេះជាអាសវៈ នេះ​ជា​ហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តី​ប្រតិបត្តិ​ដើម្បីឲ្យ​អស់​អាសវៈ” ​កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចា​ក​ អាសវៈទាំង៤ ប្រការ ​គឺកាមាសាវៈ ​ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់​ថា​ជាតិ របស់​អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណី​កិច្ច​របស់អញ​ បានសម្រេចហើយ​ កិច្ចដែលត្រូវចម្រើន​តទៅទៀតពុំ​មាន​ឡើយ”​។​

ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ​ឃើញច្បាស់នូវបដិបទាជា​ទីញ៉ាំង​អាសវៈ​ឲ្យអស់​ទៅ​ ហើយទ្រង់សំដែងធម៌​ប្រៀន​ប្រដៅ​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិដើម្បី​ធ្វើអាសវៈ​​ឲ្យអស់ទៅ ​ដូច្នេះទើបឈ្មោះ​ថា​ “អាសវក្ខយ​ញ្ញាណ”។

វិជ្ជាទាំងបីប្រការនេះ​ឈ្មោះថា ​អង្គនៃសម្មាសម្ពោធិញ្ញាណ។

ពន្យល់ពាក្យ

អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, ​កិលេសជា​គ្រឿង​ត្រាំ គឺកិលេសធម៌​ដែលត្រាំនៅក្នុងសន្តាន។

អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់​សេចក្តី​ប្រាថ្នា​ទាំងឡាយ​។​ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់​មិនចេះឈប់​ឈរ។ ​៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការ​យល់ខុស ប្រាស​​ចាកនូវ​សច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការ​មិនដឹង​ច្បាស់​នូវ​​កងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។


ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។

ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ​ការខ្វល់​ខ្វាយ ​ឬខ្នះខ្នែង​ចំពោះ​អំពើជា​កុសល។​

អរិយសច្ចធម៌​ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, ​សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុ​ដែលនាំ​ឲ្យកើត​ទុក្ខ។ ​៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់​រំលត់ទុក្ខ​។ ​៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅ​ម៉្យាង​ទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។

បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។

ដោយ៥០០០ឆ្នាំ

__________________________________________
ភូមិខ្មែរ    ភូមិខ្មែរ movie   phum komsan  phumi khmer thai movie
phum khmer   phumikhmer  phumi khmer   រឿងភាគថៃ

 

video4khmer videokhmer  ភូមិខ្មែរ រឿងថៃ

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២៤១៨ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦០៧៦៣ ដង)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩៥៨ ដង)
សុជីវធម៌​នៅ​តាម​វត្ត​អារាម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៤៦៥១ ដង)
សីលវិសុទ្ធិ​ និង​ទិដ្ឋិវិសុទ្ធិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មិថុនា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ ៥៤ដុល្លា       |    ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា       |    ក្រុមឧបាសិកា ស្រ៊ុន កែវ ១៦ម៉ឺន    |    ឧបាសិកា សុខ សាឡី និងកូនចៅ ៨ម៉ឺន    |    ឧបាសិកា អាត់ សុវណ្ណ ២ម៉ឹន    |    ឧបាសក សុខ ហេងមាន និងញាតិ ២ម៉ឺន   |    ករុណា វិសុទ្ធ ២ម៉ឺន   |    Sophoan Knorrova នៅប្រទេសឆែក ៥០ដុល្លា   |    ឧបាសក សាន្ត ពិសិដ្ឋ និងភរិយា ៥០ដុល្លា   |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា   |    ឧបាសិកា សែម សុវណ្ណី ១០ដុល្លា   |    ឧបាសិកា យីន លីហ្សា ៣០ដុល្លា   |    ឧបាសិកា អ៊ូច សារៀង ១០០ដុល្លា   |    ប្អូន ស៊ុត វាសនា ,  ចន កែវ , ឌៀប សុផាន នៅកូរ៉េ ៦០ដុល្លា   |    ឧបាសក ហេង ឡុងហុង ១០ដុល្លា   |    ឧបាសក ឌៀប ឆៃវ៉ាន់ ៦០ដុល្លា កន្លះឆ្នាំ២០១៩   |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា   |    កញ្ញា ឃឹម សុខស៊ីណា ២០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩      (១០០ដុល្លា)      |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា)    |              ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ សម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា)    |              ឧបាសិកា ទុយ មុំ ព្រៃវែង សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា)     |              ឧបាសក ថន សុខាឬទ្ធិ  (២៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |              ឧបាសក ជឿន ហ៊ុយ  (៣៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ  (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |              ឧបាសិកា ដួង វ៉ាន់  (២៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                 ឧបាសិកា សួន ចិន្តា  (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩      |              ប្អូនប្រុស លីម ហេង (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |              ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |                ឧបាសិកា សឹម គឹមដានី  (១៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩         |              ប្អូនប្រុស ហ៊យ ឈុនឡុង (៥០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |              ឧបាសិកា ស៊ីណា ស៊ីន ឧបាសក ស៊ីន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                    ឧបាសិកា ជុន ណៃអីុម និង ឧបាសក តែ ហៅ ព្រមទាំងកូនចៅ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...