30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,៨២១
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩៧៨,៨៨៤
សរុប ៣៩១,០៦១,៣៦៨
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ២៣,០១៣ ដង)

ការ​បរិច្ចាគ​ទាន



 
ចាគសម្បទា
ដល់​ព្រម​ដោយ​ការ​បរិច្ចាគ​ទាន

ព្រះមានព្រះភាគ​ទ្រង់​ត្រាស់ នឹង​ទីឃជាណុថា "​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល​គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់គគ្រង​ផ្ទះ​មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ត្រេកអរ​ក្នុង​ការ​លះ​បង់ គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការ​ចែករំលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅ​ថា ចាគសម្បទា " ។

ចាគសម្បទា ការ​លះ​របស់​ឲ្យ​ទៅ​ជា​ទាន​ក្នុងទី​នេះ សំដៅ​យក​ការ​លះ​ពីរ​យ៉ាង​គឺ ម្យ៉ាង​លះ​ទេយ្យវត្ថុ​ម្យ៉ាង​ទៀត​លះ​កិលេស​ដែល​ជាប់​ជំពាក់​ក្នុង​វត្ថុ​នោះ​ឯងដោយ​មិន​សង្ឃឹម​ការ​តប​ស្នង​អ្វី អំពី​អ្នក​ដទៃ​វិញ​នោះ​ឡើយ។

សប្បុរិសទាន៥យ៉ាង
ក- សទ្ធាយ ទានំ ទេតិ ឲ្យ​ទាន​ដោយ​សទ្ធា។

ការ​ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ឲ្យ​ដោយ​មាន​ការ​ជឿជាក់​ថា ផល​របស់​ទាន​ពិត​ជា​មាន​ដោយ​ពិត​ប្រាកដ។ ទ្រង់​ត្រាស់​អាសនិសង្ស​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយបុគ្គល​ឲ្យ​ទាន​ដោយ​សទ្ធា ដោយ​ផល​ទាន​នោះ កើត​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្ដុកស្ដម្ភ មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ផង ជា​បុគ្គល​មាន​រូប​ល្អ​គួរ​រមិល​មើលជាទីជ្រះថ្លា ប្រកប​ដោយ​ផាព​ជា​អ្នក​មាន​សម្បុរល្អ​ដ៏​ក្រៃ​លែង​ផង "​ ។

ខ- សក្កច្ចំ ទានំ ទេតិ ឲ្យ​ទាន​ដោយ​សេចក្ដី​គោរព។
ការ​ឲ្យ​ទាន់​ដោយ​គោរព គឺ​ឲ្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​គោរព​ក្នុង​ទាន និង​បុគ្គល​ដែល​ជា​អ្នក​ទទួល​ឬ​ថា​ឲ្យ​ដោយ​ដៃ​ខ្លួន​ឯង មិន​មែន​ឲ្យ​ដោយ​ការ​បោះ​បោក​ជា​ដើម​ឡើយ។ ទ្រង់​ត្រាស់​អានិសង្ស​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយបុគ្គល​ឲ្យ​ទាន​ដោយ​គោរព ដោយ​ផល​ទាន​នោះ កើត​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្ដុកស្ដម្ភ មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ផង ពួក​ជន​ណាៗ ទោះ​កូន​ក្ដី ប្រពន្ធក្ដី ខ្ញុំ​ក្ដី អ្នកបម្រើ​ក្ដី អ្នក​ធ្វើ​ការងារ​ក្ដី របស់​បុគ្គល​នោះ ជន​​ទាំង​នោះ តែង​ស្ដាប់​ដោយ​ល្អ ផ្អៀង​ស្រោត្រតាំងចិត្ត​ដើម្បី​ដឹង​ផង "។

គ- កាលេន ទានំ ទេតិ ឲ្យ​ទាន​តាម​កាល។
ការ​ឲ្យ​ទាន​តាម​កាល គឺ​ឲ្យ​ទាន​តាម​កាល​ដែល​គួរ​ឲ្យ។ កាល​ដែល​គួរ​ឲ្យ​ទាន ឈ្មោះ​ថា កាល​ទាន មាន​៥ យ៉ាង​គឺ ឲ្យ​ទាន់​ដល់​អ្នក​មក​ថ្មី១ ឲ្យ​ទាន់​ដល់​អ្នក​មាន​ដំណើរ​១ ឲ្យ​ទាន់​ដល់​អ្នក​មាន​ជម្ងឺ១ ឲ្យ​ទាន់​ក្នុង​ពេល​អត់​បាយ​១ បាន​ដំកល់​ស្រូវ​ថ្មី ផ្លែឈើ​ដំបូង​ដល់​បុគ្គល​មាន​សីល​ទាំង​ឡាយ​ជា​ដំបូង​១។ ទ្រង់​ត្រាស់​អានិសង្ស​ថា " ម្នាល​ភិក្ខុ​ទាំង​លាយបុគ្គល​ឲ្យ​ទាន​តាម​កាល​ដ៏​គួរ ដោយ​ផល​ទាន​នោះ កើត​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្ដុកស្ដម្ភ មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ផង ប្រយោជន៍​គឺ​ភោគៈ​ដ៏​ពោរពេញ​រមែង​មក​តាម​កាល​ដ៏​គួរ​ដល់​បុគ្គល​នោះ​ផង " ។

ឃ- អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យ​ទាន់​ដោយ​ចិត្ត​អនុគ្រោះ។
ការ​ឲ្យ​ទាន់​ដោយ​ចិត្ត​អនុគ្រោះ គឺ​ឲ្យ​ដោយ​មិន​មាន​ចិត្ត​សោកស្ដាយ ឬ​ថា​ឲ្យ​ដោយ​ចង់​ឲ្យ​អ្នក​ទទួល​បាន​នូវ​សេចក្ដី​សុខ​សប្បាយ ដោយ​មិន​ចង់​ឲ្យ​គេ​តបស្នងអ្វី​មក​វិញ​ឡើយ។ ទ្រង់​ត្រាស់​អានិសង្ស​ថា "​ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ ដោយ​ផល​ទាន​នោះកើត​ក្នុង​ទី​ណាៗ ជា​បុគ្គលស្ដុកស្ដម្ភ មាន​ទ្រព្យ​ច្រើន មានភោគៈ​ច្រើន​ផង រមែង​បង្អោន​ចិត្ត​ទៅ​លើម្បី​បរិភោគ​ក្នុង​កាមគុណ៥ ដ៏​លើសលុប​ផង "។

ង- អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យ​ទាន​ដោយ​មិន​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ។ ការ​ឲ្យ​ទាន់​ដោយ​មិន​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ គឺ​សំដៅ​ដល់​ការ​ឲ្យ​ទាន់​ដោយ​មិន​មើល​ងាយ​គុណ​ទាំង​ឡាយ។ ទ្រង់ត្រាស់​អានិសង្ស​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ឲ្យ​ទាន​ដោយ​មិន​បាន​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ ដោយ​ផល​ទាន​នោះ កើត​ក្នុង​ទី​ណាៗ ជាបុគ្គលស្ដុកស្ដម្ភ មាន​ទ្រព្យ​ច្រើន មាន ភោគៈ​ច្រើន​ផង សេចក្ដី​អន្តរាយ នៃ​ភោគៈ​ទាំង​ឡាយ មិន​មាន​មក​អំពី​ទីណា​មួយ គឺ​អំពី​ភ្លើង អំពី​ទឹក អំពីស្ដេច អំពីចោរ អំពីហេតុមិនជាទីស្រឡាញ់ និង​អំពី​មនុស្ស​ជា​ទាយាទ " ។

គេសង្កេត​ឃើញ​ថា មនុស្សដែល​ទើប​កើត​មក​ តែង​តែ​មានការ​យំ​និង​ក្ដាប់​ដៃ​យ៉ាង​ណែន តែ​ពេល​ដែល​ស្លាប់​ទៅ​វិញ​តែង​តែ​លាដៃ។ ការ​កើត​មក​យំ​ក្ដាប់ដៃ ជា​សញ្ញា​ប្រាប់​យើង​ថា " អ្វីៗ​ក្នុង​លោក​នេះ​ជា​របស់​អញ​ទាំង​អស់ " ។ ការ​ស្លាប់​ទៅ​វិញ​លា​ដៃ ជា​សញ្ញា​ប្រាប់​យើង​ទាំង​អស់​គ្នា​ថា " ខ្ញុំ​យក​អ្វី​ទៅ​មិន​បាន​នោះ​ទេ " ។

បុគ្គល​ឆ្លាត កាល​បើ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ហើយ ត្រូវ​តែប្រញាប់​ជញ្ជូន​យក​ទ្រព្យ ដែល​មាន​តម្លៃ​ចុះ​ចេញ​ពី​ផ្ទះ​នោះ បើ​មិន​ដូច្នោះ​ទេ​ទ្រព្យ​នោះ​នឹង​ត្រូវ​ឆេះ​អស់​ទៅ​ជា​មួយ​ផ្ទះ​មិន​ខាន​ឡើយ យ៉ាង​ណា​មិញ​អត្តភាព​នេះ ក៏​ត្រូវភ្លើង​ជរា ភ្លើង​ព្យាធិ កំពុង​តែ​ដុត​រោលរាល់​តែ​ថ្ងៃ មិន​យូរ​ប៉ុន្មាន​គង់​តែ​ដល់​ថ្ងៃ​ស្លាប់​ដោយ​ប្រាកដ បើ​មាន​ទ្រព្យ​សម្បត្តិ​តែ​មិន​បាន​បរិច្ចាគ​ធ្វើ​ទាន​ដើម្បី​ជា​កំណប់​ជាប់​ទៅ​តាម​សន្ដាន​ទេ ទ្រព្យ​នោះ​ក៏​ត្រូវ​វិនាស​អស់​ទៅ នៅ​ពេល​ដែល​ស្លាប់​នោះ​ឯង ហើយ​ជីវិត​ពិត​ជា​កំសត់​ក្នុង​សង្សារ​វដ្ដ​មិន​ខាន។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៤,៦៥៨ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ២៣,៣៦៨ ដង)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៣៧ ដង)
មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣០៦ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៣៨ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៩៣៨ ដង)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៥៥ ដង)
ពេល​ឈឺ​ធ្ងន់​ច្រើន​តែ​គិត​ដល់​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿